ព័ត៌មានអន្តរជាតិ

ជប៉ុនបញ្ឈប់ការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន ១.៦៣លានដូស ក្រោយរកឃើញសារធាតុអាចចម្លងរោគ

Khmerpress August 26, 2021 26/08/2021

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួន ១.៦៣លានដូសរបស់ក្រុមហ៊ុនអាមេរិក Moderna បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីការរកឃើញសារធាតុកខ្វក់អាចចម្លងរោគ នៅក្នុងកូនដបវ៉ាក់សាំងជាច្រើនដែលមិនទាន់ប្រើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។ ក្រុមហ៊ុនឱសថជប៉ុន Takeda ដែលជាអ្នកទទួលបន្ទុកចែកចាយ និងលក់វ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថាខ្លួនបានទទួលសេចក្ដីរាយការណ៍ ពីទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងពីការរកឃើញសារធាតុកខ្វក់នៅក្នុងកូនដបវ៉ាក់សាំងដែលមិនទាន់បើកប្រើជាច្រើន។ ក្រុមហ៊ុន Takeda មិនបានបញ្ជាក់លម្អិត ថាវាគឺជាសារធាតុអ្វីឱ្យបា្រកដនោះទេ ដោយគ្រាន់តែអះអាងថាបានស្នើឱ្យខាងក្រុមហ៊ុន Moderna បើកការស៊ើបអង្កេតលើករណីនេះហើយ។ ក្រុមហ៊ុន Moderna ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ រីឯក្រសួងសុខាភិបាលជប៉ុនបាននិយាយថានឹងធ្វើការជាមួយក្រមហ៊ុន Takeda ដើម្បីកុំឱ្យបញ្ហានេះបង្កការរាំងស្ទះ ឬរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថា ប្រជាជនជប៉ុន ៤៣ភាគរយហើយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែមួយរយៈពេលចុងក្រោយនេះករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយសារតែវីរុសបំប្លែងថ្មី Delta ស្របពេលចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះកើនដល់ ១៥,៥០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណី ជារៀងរាល់ថ្ងៃ ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ៣៧៧,២៤៥ ករណី

Khmerpress August 26, 2021 26/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ១២,០៩៦ ករណី កាលពីយប់ថ្ងៃពុធ ដែលជាការកើនឡើង ១,២៩៦ ករណី ពីថ្ងៃអង្គារ ហើយក៏ជាថ្ងៃទី៧ ជាប់ៗគ្នា ដែលប្រទេសវៀតណាមមានករណីថ្មីច្រើនជាង ១០,០០០ ករណី។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីចំនួន ៥,២៩៤ ករណី តាមពីក្រោយដោយខេត្តប៊ិញឌួង ៤,១២៩ ករណី និងខេត្តដុងណៃ ៦១៨ ករណី ។ ចំនួននេះនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបក្នុងប្រទេសវៀតណាម គិតត្រឹមរលកទី៤ ដែលរាប់ចាប់តាំងពីចុងខែមេសា មានដល់ ៣៧៧,២៤៥ ករណី។ ក្នុងចំណោមពួកគេ មានអ្នកជំងឺ ១៦៧,១៤៧ បានជាសះស្បើយ និងត្រូវបានរំសាយចេញ។ ជាមួយគ្នានេះ មានការស្លាប់ចំនួន ៣៣៥ ករណី ត្រូវបានបញ្ជាក់នៅថ្ងៃពុធម្សិលមិញនេះ ដែលភាគច្រើននៃពួកគេត្រូវបានបញ្ជាក់នៅទីក្រុងហូជីមិញ ដែលនាំឱ្យការស្លាប់សរុបមាន ៩,៣៤៩ ករណី ឬ ២.៥%៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កប៉ាល់ដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលលួចរត់គេចពីប្រទេសកម្ពុជា ត្រូវបានកងទ័ពជើងទឹកឥណ្ឌូនេស៉ី ចាប់បានហើយ

Khmerpress August 25, 2021 25/08/2021

(ហ្សាការតា)៖ កងទ័ពជើងទឹកឥណ្ឌូនេស៉ី នាថ្ងៃពុធនេះបានឲ្យដឹងថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង និងក្រុមនាវិករបស់កប៉ាល់នោះ ដែលបានស្ថិតក្រោមការតាមចាប់ពីបទលួចយកប្រេងឆៅសរុបជិត៣០ម៉ឺនបារ៉ែល ដែលបូមពីអណ្តូងប្រេងរបស់កម្ពុជា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន France24 នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ។ យោងតាមយោធាឥណ្ឌូណេស៉ី កប៉ាល់ដឹកប្រេងឈ្មោះ MT Strovolos ដែលដោតទង់ជាតិបាហាម៉ា ត្រូវឃាត់បានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅក្បែរកោះស៊ូម៉ាត្រា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្នើឲ្យស្ថាប័នប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីប្រកាសពណ៌ក្រហម ដើម្បីឲ្យមានការជួយធ្វើអន្តរាគមន៍ ក្នុងការតាមចាប់កប៉ាល់មួយគ្រឿងនោះ ដែលត្រូវបានចោទប្រកាន់ពីបទលួចប្រេងឆៅរបស់កម្ពុជា។ ខាងកងទ័ពជើងទឹកឥណ្ឌូណេស៉ីបានបន្ថែមថា ខ្លួនកំពុងសួរចម្លើយក្រុមនាវិករបស់កប៉ាល់នោះ ដែលមានជនជាតិឥណ្ឌា១៣នាក់, ជនជាតិបង់ក្លាដែស៣នាក់ និងជនជាតិមីយ៉ាន់ម៉ា៣នាក់។ កប៉ាល់ដឹកប្រេងនោះ បានធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam និងបានបិទប្រព័ន្ធបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ហើយចតដោយខុសច្បាប់នៅក្នុងដែនទឹករបស់ឥណ្ឌូណេស៉ី។ កប៉ាល់ដឹកប្រេងខាងលើត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy សម្រាប់ផ្ទុកប្រេង ដោយក្រុមហ៊ុននេះ បានសហការជាមួយកម្ពុជា ជុំវិញគម្រោងបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A តំបន់អប្សរា។ ប៉ុន្តែកាលពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធន […]

ស្ងាត់ៗ! ឥណ្ឌូនេស៊ីសហការជាមួយចិន សាងសង់រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩

Khmerpress August 25, 2021 25/08/2021

ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីកំពុងសហការគ្នាសាងសង់រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបំពេញតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សមាគមសហគ្រិនឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានលើកទឹកចិត្តដល់ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីដើម្បីបង្កើតឧស្សាហកម្មវ៉ាក់សាំងនៅឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក្ដី លោក Luhut Binsar Pandjaitan មិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែបាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ហើយនឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។ ជាមួយគ្នានេះ វ៉ាក់សាំងដែលមានឈ្មោះថា Merah Putih ដែលបង្កើតឡើងដោយស្ថាប័ន និងសាកលវិទ្យាល័យចំនួន ៦ របស់ឥណ្ឌូនេស៊ីក៏នឹងត្រូវផលិតនៅខែឧសភា ឬមិថុនាឆ្នាំក្រោយដែរ។ លោក Luhut Binsar Pandjaitan បាននិយាយថា ដោយសារជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលក្នុងរយៈពេលពីរឆ្នាំខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំយុទ្ធសាស្ត្រដើម្បី “រស់នៅ” ជាមួយជំងឺរាតត្បាត រួមទាំងការបន្តគោរពយ៉ាងតឹងរ៉ឹងជាមួយបទបញ្ជាសុខាភិបាល។ គួរឱ្យដឹងផងដែរថា កាលពីខែមុនរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពីការសាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ […]

ប្រទេសកាហ្សាក់ស្ថានចេញវិធានការ ហាមឃាត់អ្នកដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនឱ្យចូលផ្សារទំនើប ឬភោជនីយដ្ឋាននោះទេ

Khmerpress August 25, 2021 25/08/2021

ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ បាននិយាយថា ខ្លួននឹងហាមឃាត់មនុស្សដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យចូលផ្សារទំនើប ភោជនីយដ្ឋាន និងហាងកាហ្វេ នៅចុងសប្តាហ៍នោះទេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ពោលគឺប្រជាជនដែលចង់ដើរទិញឥវ៉ាន់ ឬញ៉ាំអាហារក្រៅផ្ទះ នឹងត្រូវបង្ហាញភស្ដុតាងនៅលើកម្មវិធីទូរស័ព្ទ ដូចជា៖ ការចាក់វ៉ាក់សាំង តេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ។ ការបង្គាប់នេះនឹងចូលជាធរមាននៅថ្ងៃសៅរ៍សប្ដាហ៍ ខណៈប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ គ្រោងនឹងបើកសាលារៀនឡើងវិញនៅខែក្រោយ ដែលភាគច្រើននៃពួកគេត្រូវបានបិទចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ គួរឱ្យដឹងផងដែរថា ប្រទេសកាហ្សាក់ស្ថានឥឡូវនេះមានករណីជំងឺ COVID-19 សរុបចំនួន ៨២៣,១៨៩ ករណី និងមានអ្នកស្លាប់ចំនួន ៨,៦៤៣ នាក់ ចាប់តាំងពីខ្លួនបានរកឃើញករណីជំងឺ COVID-19 ជាលើកដំបូង។ ប្រទេសនេះក៏បានចាក់វ៉ាក់សាំងដល់មនុស្សចំនួន ៥.១ លាននាក់ ដែលស្មើនឹងជាង ១ ភាគ ៤ នៃប្រជាជនសរុប៕ អត្ថបទ៖ លីដា ប្រភព៖ Channel News […]

ក្រុមអ្នកស្រាវជ្រាវនៅព័រទុយហ្កាល់ រកឃើញថ្នាំ៣ប្រភេទ ដែលអាចជួយទប់ទល់កូវីដ១៩

Khmerpress August 25, 2021 25/08/2021

(លីសបោន)៖ កាសែតប្រចាំថ្ងៃរបស់ប្រទេសព័រទុយហ្កាល់ Diario de Noticicas នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ថា ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅប្រទេសព័រទុយហ្កាល់ បានរកឃើញថ្នាំដែលមានស្រាប់ចំនួន ០៣ប្រភេទ ដែលអាចជួយទប់ស្កាត់ផលប៉ះពាល់នៃជំងឺ COVID-19 បាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។ ក្នុងអំឡុងពេលស្រាវជ្រាវមុនការធ្វើតេស្ត ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគីមី និងជីវបច្ចេកវិទ្យានៃសាកលវិទ្យាល័យណូវ៉ា (NOVA) ដែលស្ថិតនៅទីក្រុងលីសបោន(Lisbon) នៃប្រទេសព័រទុយហ្កាល់ បានរកឃើញថា ការរួមបញ្ចូលគ្នានៃថ្នាំទាំង ០៣ប្រភេទនោះ អាចកាត់បន្ថយការបំបែកខ្លួននៃវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺ COVID-19 នៅក្នុងរាងកាយ បានប្រហែលជា ៥០ភាគរយ។ លោកស្រី Cecilia Arraiano ដែលអ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវខាងលើ បាននិយាយថា «ជាមួយនឹងការរួមបញ្ចូលគ្នានៃថ្នាំទាំង ០៣ប្រភេទនោះ យើងបានកំណត់ថា វីរុស SARS-CoV-2 អាចបំបែកខ្លួនវាបានតែ ៥០ភាគរយប៉ុណ្ណោះ។ លោកស្រីបានសំគាល់ថា ការរួមបញ្ចូលគ្នានៃថ្នាំទាំង៣ អាចធ្វើសកម្មភាពឆ្លើយតបចំពោះ Nsp14 ដែលជាប្រូតេអ៊ីនទទួលខុសត្រូវក្នុងការបំបែកខ្លួនរបស់វីរុស ដើម្បីទប់ទល់សកម្មភាពរបស់វា។ បើតាមក្រុមអ្នកស្រាវជ្រាវខាងលើ ថ្នាំទាំងនេះ […]

BREAKING: ឡាវប្រកាសរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ជិត១,០០០នាក់ ក្នុងមួយថ្ងៃ

Khmerpress August 25, 2021 25/08/2021

(វៀងចន្ទន៍)៖ ក្រសួងសុខាភិបាលឡាវនាថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៩៥២នាក់ ដែលជាតួលេខច្រើនបំផុតប្រចាំថ្ងៃ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរសុខាភិបាលឡាវ បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវៀងចន្ទន៍ថា ការធ្វើតេស្តរកអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៣,១២៧តេស្ត ត្រូវបានធ្វើឡើង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយលទ្ធផលចេញមកបង្ហាញថា មានករណីវិជ្ជមានចំនួន ៩៥២នាក់។ ក្នុងចំណោមករណីឆ្លងថ្មីៗ ដែលទើបរកឃើញខាងលើ មាន៥៩៤នាក់គឺជាករណីឆ្លងក្នុងសហគមន៍។ ក្នុងនោះទៀតសោត ៥៥១នាក់ ត្រូវបានរកឃើញ នៅខេត្តសុវណ្ណខេត្ត (Savannakhet), ២៩នាក់នៅខេត្តបរកែវ (Bokeo), ១១នាក់ នៅទីក្រុងវៀងចន្ទន៍ (Vientiane) ខណៈខេត្តវៀងចន្ទន៍ (Vientiane), ខេត្តចម្ប៉ាស័ក (Champasak), ខេត្តស័យៈបុរី (Xayaboury) មាន១ករណីដូចគ្នា។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ឡាវមានករណីឆ្លងសរុបនៃ COVID-19 កើនដល់ចំនួន១៣,៩០៩នាក់ ក្នុងនោះមានអ្នកស្លាប់១១នាក់ និងជាសះស្បើយ៩,៥៣២នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

សារព័ត៌មាន CNN៖ «ចិននឹងក្លាយជាប្រទេសដំបូងគេលើលោក ដែលអាចគ្រប់គ្រងមេរោគបំប្លែងខ្លួន Delta»

Khmerpress August 25, 2021 25/08/2021

(ញូយ៉ក)៖ សារព័ត៌មានអាមេរិក CNN បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា ប្រទេសចិននឹងអាចក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលអាចគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុស COVID-19 បំប្លែងខ្លួន Delta បានសម្រេច ព្រោះគ្មានករណីឆ្លងក្នុងសហគមន៍ថ្មីៗ ត្រូវបានរាយការណ៍នោះឡើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។ CNN បានគូសបញ្ជាក់ថា ការផ្ទុះឡើងនៃវីរុស COVID-19 បំប្លែងខ្លួន Delta នាពេលថ្មីៗនេះ គឺជា «បញ្ហាប្រឈមដ៏ធំបំផុត ចំពោះគោលនយោបាយសូន្យករណីរបស់ប្រទេសចិន»។ អាជ្ញាធរចិនបានឆ្លើយតបចំពោះវីរុសដ៏កាចសាហាវនេះ ដោយដាក់ចេញនូវវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក៏ដូចជាការធ្វើតេស្តរកវីរុសនេះ និងការតាមដានរកវីរុសនេះ និងការរឹតត្បឹតលើការធ្វើដំណើរក្នុងស្រុកជាដើម។ CNN បាននិយាយបន្ថែមថា «វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ហាក់ដូចជាកំពុងដំណើរការ»។ ករណីឆ្លងប្រចាំថ្ងៃ បានធ្លាក់ចុះជាលំដាប់ ក្នុងរយៈពេល ០១សប្តាហ៍ចុងក្រោយនេះដោយធ្លាក់ចុះពីជាង ១០០ករណី ដែលជាចំណុចកំពូលរបស់ខ្លួនកាលពី ០២សប្តាហ៍មុនមកនៅត្រឹមតែប៉ុន្មានករណីប៉ុណ្ណោះ។ ប្រទេសចិននៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២១ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូលទាំងអស់ ដោយគ្មានករណីឆ្លងក្នុងសហគមន៍ឡើយ ដែលនេះគឺជាលើកដំបូងហើយ ដែលប្រទេសនេះមិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងក្នុងសហគមន៍ […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៨,៤១៧នាក់ និងអ្នកជំងឺ ២៩៧នាក់ទៀតមរណភាព ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress August 25, 2021 25/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៤១៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៨,២៧១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៤៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៩៧នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២១,១៨៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១០២,៣៦៨ករណី ក្នុងនោះមានអ្នកស្លាប់ ១០,០៨៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩០៣,០១៥នាក់។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ […]

ការសិក្សាមួយបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer និង Moderna ទល់នឹងមេរោគបំប្លែងខ្លួន Delta មានត្រឹម ៦៦% ប៉ុណ្ណោះ

Khmerpress August 25, 2021 25/08/2021

អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ​និង Moderna សម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែង Delta នឹងធ្លាក់ចុះសល់ត្រឹម ៦៦% ប៉ុណ្ណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក ដែលបានសិក្សាទៅលើក្រុមបុគ្គលិកសុខាភិបាលជួរមុខនិងក្រុមអ្នកផ្តល់សេវាថែទាំសុខភាពរាប់ពាន់នាក់នៅក្នុងរដ្ឋធំៗចំនួន ៦ នៅសហរដ្ឋអាមេរិក ខណៈក្រុមបុគ្គលិកទាំងនេះមានកាតព្វកិច្ចត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ រៀងរាល់ដើមសប្តាហ៍មុននឹងចូលទៅធ្វើការងារ បើទោះជាពួកគាត់គ្មានរោគសញ្ញាអ្វីដោយក៏ដោយ។ គួររម្លឹកថា នាពេលកន្លងមកវ៉ាក់សាំងប្រភេទ Pfizer ​និង Moderna ធ្លាប់ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពទប់នឹងមេរោគកូវីដ ១៩ ធម្មតាបានរហូតដល់ ៩១% ឯណោះ តែយ៉ាងណាក្តីការសិក្សាថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងទាំង ២ ប្រភេទនេះមានប្រសិទ្ធភាពទល់នឹងមេរោគបំប្លែងខ្លួន Delta បានត្រឹម ៦៦%ប៉ុណ្ណោះ។ បើទោះជាមានការធ្លាក់ចុះចំពោះប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងក៏ពិតមែន តែវ៉ាក់សាំងរបស់អាមេរិកទាំង ២ ប្រភេទនេះនៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ជួយការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់ដោយជំងឺកូវីដ ១៩។ ក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងវិញគឺពួកគាត់មានហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងអ្នកដែលបានចាក់រហូតដល់ ២៩,២ ដងឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ […]