ព័ត៌មានអន្តរជាតិ

BREAKING: ក្រុមហ៊ុនចិន Sinopharm ប្រកាសថា វ៉ាក់សាំងខ្លួនអាចបង្កើត «អង់ទីកររឹងមាំ» ប្រឆាំងកូវីដ-១៩បំប្លែងថ្មី Delta

Khmerpress August 9, 2021 09/08/2021

(ប៉េកាំង)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm បានអះអាងថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ដោយអាចបង្កើតអង់ទីករដ៏រឹងមាំ ប្រឆាំងវីរុសបំប្លែងថ្មី Delta។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Global Times នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។ ក្រុមអ្នកស្រាវជ្រាវចិនដឹកនាំដោយលោក យ៉ាង ហ្សាវមីង (Yang Xiaoming) ប្រធានក្រុមហ៊ុនជាតិ ស៊ីណូហ្វាម បាយអូធិច (Sinopharm China National Biotec Group) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ ក្រុមហ៊ុន Sinopharm បានរកឃើញថា វ៉ាក់សាំងរបស់ខ្លួនគឺ Sinopharm អាចបង្កើតអង្គបដិបក្ខ ឬអង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibody) ដែលអាចរារាំងការតភ្ជាប់របស់វីរុសកូរ៉ូណា ទៅកាន់អង់ហ្ស៊ីមម្យ៉ាងដែលគេស្គាល់ថា ACE 2 (Angiotensin-converting enzyme 2)។ អង់ហ្ស៊ីម ACE 2 នេះត្រូវបានភ្ជាប់ទៅនឹងកោសិកាជាច្រើន ដែលមានទីតាំងនៅក្នុង ពោះវៀន, […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ ចំនួនជាង «១៩,៦០០នាក់» និងអ្នកជំងឺ «១៤៩នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 9, 2021 09/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៦០៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,២៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣១៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៩,៨១៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៧៦,១០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៣៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៥៥,៣៣៤នាក់។ គិតត្រឹមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុបជិត ២០លានដូស ក្នុងនោះប្រជាជនជាង ៤លាននាក់ (ជាង៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

លទ្ធផលសិក្សានៅអ៉ីស្រាអែល៖ «អ្នកចាក់វ៉ាក់សាំង Pfizer ដូសទី៣រួច នឹងកើតមានអការៈ ដូចកាលពីទើបចាក់ដូសទី២»

Khmerpress August 9, 2021 09/08/2021

(ហ្សេរុយសាឡឹម)៖ ការសិក្សាលើយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣ ដោយប្រើប្រាស់វ៉ាក់សាំងអាមេរិក Pfizer នៅអ៊ីស្រាអែលបានរកឃើញថា អ្នកចាក់វ៉ាក់សាំងដូសទី ៣ រួចរាល់ នឹងកើតមានអការៈដូចកាលពីពួកគេទើបចាក់ដូសទី ២ ហើយអ្នកខ្លះទៀតក៏អាចមាន ប្រតិកម្មស្រាលជាងនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងដូសទី ២ អស់រយៈពេល ១០ថ្ងៃមកហើយ ដោយការចាក់ដំណាក់កាលទី ១ ត្រូវបានអនុញ្ញាតចំពោះមនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ស្ថិតក្នុងគោលដៅទប់ទល់ការឆ្លងរាតត្បាត ដ៏មានឥទ្ធិពលនៃវីរុស COVID-19 បំប្លែងថ្មី Delta។ អ៊ីស្រាអែលបានដើរមុនសហរដ្ឋអាមេរិកទៅទៀត នៅក្នុងការចាក់វ៉ាក់សាំងដូសទី ៣ នេះ ហើយក៏ជាការធ្វើតេស្តមួយ ដើម្បីឲ្យសហរដ្ឋអាមេរិកបានឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលអ៊ីស្រាអែល មនុស្សសរុបជាង ២៤០,០០០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដូសទី ៣ គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ ក្រោយការសិក្សា និងស្ទាបស្ទង់បានឲ្យដឹងថា ៨៨% នៃអ្នកដែលបានចាក់វ៉ាក់សាំងដូសទី […]

BREAKING: កំណត់ត្រាថ្មី! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗក្បែរ «១០,០០០ករណី» និងអ្នកបាត់បង់ជីវិត ៣៨១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress August 9, 2021 09/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៩,៦៩០ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៨៩៨នាក់។ នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣៨១នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២១០,៤០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧១,៤៩៧នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣,៣៩៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២១,៨៣៨នាក់» និងអ្នកជំងឺ «២១២នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះ

Khmerpress August 7, 2021 07/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៨៣៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៩១៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៩២៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២១២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងមួយថ្ងៃ។ ដោយឡែកអ្នកជំងឺចំនួន ២១,១០៨នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៣៦,៥២២ករណី ក្នុងនោះមានអ្នកស្លាប់ ៦,០៦៦នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥១៧,០១២នាក់។ គិតត្រឹមដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុប ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

មជ្ឈមណ្ឌល CDC អាមេរិក៖ «ប្រជាជនអាមេរិក ៥០% បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ដើម្បីបង្ការជំងឺកូវីដ-១៩»

Khmerpress August 7, 2021 07/08/2021

(វ៉ាស៉ីនតោន)៖ ទិន្នន័យចុងក្រោយដែលត្រូវបានបញ្ចេញ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក នៅលើគេហទំព័ររបស់ខ្លួនបានបង្ហាញថា ពាក់កណ្តាលនៃចំនួនប្រជាជនសរុប ៣៣២លាននាក់ នៅសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬចំនួន ០២ដូសរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ប្រមាណ ៥០% នៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក ឬស្មើនឹង ១៦៦លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ខណៈជាង ១៩៣លាននាក់ទៀត ឬប្រហែល ៥៨.៤ភាគរយ បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស។ ទិន្នន័យនេះត្រូវបានបញ្ចេញ ចំពេលមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅផ្នែកខ្លះនៃសហរដ្ឋអាមេរិក ដែលបាននិងកំពុងបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែងនៅឯសេតវិមាន […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៨,៣២៤ករណី» និងបាត់បង់ជីវិត ២៩៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 7, 2021 07/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៣២៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,០៦០នាក់។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២៩៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៩៣,៣៨១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៦២,៣៣២នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៣,០១៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

រដ្ឋធានីហាណូយរបស់់វៀតណាមនឹងបន្ត lockdown រហូតដល់ថ្ងៃទី២២ ខែសីហា

Khmerpress August 6, 2021 06/08/2021

(ហាណូយ)៖ រដ្ឋធានីហាណូយនៃប្រទេសវៀតណាម នឹងបន្តអនុវត្តវិធានការបិទខ្ទប់ (lockdown) រហូតដល់ថ្ងៃទី២២ ថ្ងៃសីហា ក្រោយពីអាជ្ញាធរបានព្រមានពីការរកឃើញចង្កោមករណីឆ្លងថ្មីៗ នៅក្នុងទីក្រុងមានមនុស្សរស់នៅជាង ៨លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ រយៈពេលពីរសប្តាហ៍កន្លងមកនេះ ទីក្រុងហាណូយបានស្ថិតក្រោមវិធានការបិទខ្ទប់ ដោយប្រជាជនដែលរស់នៅទីនោះ ត្រូវបានបង្គាប់កុំឲ្យចេញពីផ្ទះ លើកលែងតែក្នុងករណីចាំបាច់មួយចំនួន ប៉ុន្តែក្រោយកត់សម្គាល់ឃើញករណីឆ្លងកើនឡើង អាជ្ញាធរក៏បានសម្រេចចិត្តបន្តអនុវត្តវិធានការបច្ចុប្បន្ន ដែលនឹងត្រូវផុតកំណត់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឲ្យបន្តទៅមុខទៀត។ គិតត្រឹមរសៀលថ្ងៃសុក្រនេះ ទីក្រុងហាណូយតែឯងបានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ២១ករណីទៀត ហើយបើសរុបតាំងពីចុងខែមេសាមកគឺមានជិត ១,៦០០ករណី។ ទោះបីជាតួលេខនៅទាប ក៏អាជ្ញាធរវៀតណាមមានការព្រួយបារម្ភខ្លាំង ក្រោយវីរុស COVID-19 បំប្លែងថ្មី Delta បានរុញច្រានករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះ ពីត្រឹមខ្ទង់រាប់ពាន់ករណី ឲ្យលោតដល់ខ្ទង់រាប់សែនករណីក្នុងរយៈពេលដ៏ខ្លី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១២៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 6, 2021 06/08/2021

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៤៤ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។ បើតាមគណៈកម្មការសុខភាពជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៨០ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមាន ៦១ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu) ខណៈករណីដែលនៅសេសសល់ភាគច្រើនទៀត ត្រូវបានរកឃើញនៅក្នុងទីក្រុងយ៉ាងចូវ (Yangzhou)។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៤៩៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៤៩២នាក់។ កន្លងមកនេះ ចិនបានកំណត់ឲ្យធ្វើតេស្តរកជំងឺ COVID-19 ទ្រង់ទ្រាយធំនៅទីក្រុង ណានជីង (Nanjing), វូហាន (Wuhan) និង ម៉ាកាវ (Macau) បន្ទាប់ពីករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីនោះ។ ចិនក៏កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់វីរុសបំប្លែងថ្មី Delta ផងដែរ៕ […]

BREAKING: កំណត់់ត្រាថ្មីទៀតហើយ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ «២១,៣៧៩នាក់» និងអ្នកជំងឺ «១៩១នាក់ទៀតបាត់បង់ជីវិត» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

Khmerpress August 6, 2021 06/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៣៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៨៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៤៨៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៩១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនករណីស្លាប់ច្រើនបំផុតមិនធ្លាប់មានក្នុងមួយថ្ងៃ។ ដោយឡែកអ្នកជំងឺចំនួន ២២,១៧២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧១៤,៦៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៨៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៩៥,៩០៤នាក់។ គិតត្រឹមដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុប ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews