ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌល CDC អាមេរិក៖ «អ្នកដែលចាក់វ៉ាក់សាំងពេញលេញ ហើយឆ្លងជំងឺកូវីដ-១៩ ពួកគេអាចចម្លងជំងឺនេះ ទៅកាន់អ្នកដទៃទៀតបាន»

Khmerpress August 6, 2021 06/08/2021

(វ៉ាស៊ីនតោន)៖ នាយកមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក លោកស្រី រ៉ូជែល វ៉លែនស្គី (Rochelle Walensky) បាននិយាយថា បណ្តាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ហើយឆ្លងជំងឺ COVID-19 នោះពួកគេអាចចម្លងជំងឺនេះ ទៅដល់អ្នកដទៃទៀតបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ លោកស្រី Rochelle Walensky បានធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈសហរដ្ឋអាមេរិកបានសម្រេចចិត្ត ដាក់ចេញវិធានការរឹតត្បិតមួយចំនួនឡើងវិញ ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta។ លោកស្រី Rochelle Walensky បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំងរបស់យើងពិតដំណើរការយ៉ាងល្អ និងនៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Delta តាមរយៈការកាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ប៉ុន្តែវ៉ាក់សាំងមិនអាចបង្ការពីការឆ្លង ឬចម្លងជំងឺទៅអ្នកដទៃបានទាំងស្រុងនោះទេ»។ លោកស្រីបានបន្ថែមទៀតថា ដោយសារតែបែបនេះហើយទើប CDC សម្រេចដាក់ចេញជាថ្មីនូវវិធានការសុខាភិបាលកាលពីសប្ដាហ៍មុន ដោយផ្ដល់អនុសាសន៍ឱ្យពាក់ម៉ាសឡើងវិញ […]

វ៉ាក់សាំងអាមេរិក Moderna នៅតែអាចរក្សាប្រសិទ្ធភាពបាន ៩៣% បន្ទាប់ពីចាក់ដូសទី ២ បានរយៈពេល ៤-៦ខែ

Khmerpress August 6, 2021 06/08/2021

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បានអះអាងថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួននៅតែមានប្រសិទ្ធភាព ៩៣ភាគរយ ក្នុងរយៈពេលពី ៤-៦ខែ បន្ទាប់ពីការចាក់ដូសទី ២ ដែលនេះបានបង្ហាញពីការថយចុះប្រសិទ្ធភាពជាក់ស្តែង ក្នុងកម្រិតដ៏តិចតួចបំផុត បើធៀបទៅនឹងប្រសិទ្ធភាព ៩៤ភាគរយ ដែលត្រូវបានរាយការណ៍នៅក្នុងការធ្វើតេស្ដលើមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក ស្ទេហ្វាន បានសែល (Stéphane Bancel) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមជម្រាបថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់យើងនៅរក្សាឋេរត្រឹម ៩៣ភាគរយ ក្នុងរយៈពេលពី ៤-៦ខែ… ហើយនេះជាប្រសិទ្ធភាពដ៏អស្ចារ្យ ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរាប់រយលាននាក់ ដែលបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មកទល់នឹងពេលនេះ»។ គួរបញ្ជាក់ថា ទិន្នន័យខាងលើដែលផ្ដល់ដោយលោក Stéphane Bancel បានបង្ហាញពីស្ថិរភាពនៃប្រសិទ្ធភាពវ៉ាក់សាំង Moderna ធៀបទៅនឹងក្រុមហ៊ុនជាគូប្រជែងដូចជា Pfizer និង BioNTech […]

ភាពច្របូកច្របល់កើតឡើងនៅតាម មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងទីក្រុងម៉ានីល មុនការបិទខ្ទប់ឡើងវិញ ១៤ថ្ងៃ

Khmerpress August 6, 2021 06/08/2021

(ម៉ានីល)៖ ភាពច្របូកច្របល់បានកើតមានឡើង នៅតាមមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាច្រើនកន្លែងទូទាំងរដ្ឋធានី ម៉ានីល (Manila) របស់ប្រទេសហ្វីលីពីន ខណៈមនុស្សរាប់ពាន់នាក់បានព្យាយាមប្រជ្រៀតគ្នា ទៅទទួលការចាក់វ៉ាក់សាំងដោយសង្ឃឹមថា នឹងទទួលបានការចាក់វ៉ាក់សាំង មុនពេលទីក្រុងមួយនេះ ចូលទៅក្នុងវិធានការបិទខ្ទប់សារជាថ្មីរយៈពេល ០២សប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ ការរឹតត្បិតលើការធ្វើដំណើរ ត្រូវបានដាក់ចេញឡើងវិញរួចហើយនៅទូទាំងរដ្ឋធានី ម៉ានីល ជាទីក្រុងដែលមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតក្នុងចំណោមទីក្រុងចំនួន ១៦ និងមានប្រជាជនរស់នៅចំនួន ១៣លាននាក់ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍សប្ដាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មី Delta។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូកេ (Harry Roque) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខេត្ត ឡាហ្គូណា (Laguna) ដែលស្ថិតនៅក្បែរទីក្រុង ម៉ានីល រួមទាំងទីក្រុង អ៊ីឡយឡូ (Iloilo) និងទីក្រុង ខាកាយ៉ាន ដឺ អូរ៉ូ (Cagayan de […]

UN ព្រួយបារម្ភជាខ្លាំងចំពោះប្រទេសខ្លះ ដែលទុកវ៉ាក់សាំងចោលមិនប្រើ ដោយសារតែបញ្ហាមួយចំនួន

Khmerpress August 6, 2021 06/08/2021

(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលវ៉ាក់សាំងបង្ការ COVID-19 មិនត្រូវបានប្រើប្រាស់ ហើយស្ថាប័នពិភពលោកមួយនេះបានសង្កត់ធ្ងន់ថា ខ្លួនអាចចូលជួយ ឬផ្ដល់ជំនួយនានាបាន លុះត្រាណាតែមានការស្នើសុំ ពីសំណាក់រដ្ឋាភិបាលណាមួយតែប៉ុណ្ណោះ។ នេះបើតាមកការចញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូចារីច (Stephane Dujarric) បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក)។ លោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពដែលបាននិងកំពុងឃើញវ៉ាក់សាំង ត្រូវបានគេទុកចោលមិនប្រើ… ដោយសារតែកង្វះការថែទាំមិនត្រឹមត្រូវ, ហេតុផលរដ្ឋបាល ឬក៏ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង»។ អ្នកនាំពាក្យរូបនេះបន្ថែមថា «UN ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់បណ្ដាប្រទេសនានា ជាមួយការចែកចាយវ៉ាក់សាំង ដូចជាការដឹកជញ្ជូន និងការជំរុញការចាក់វ៉ាក់សាំង ប៉ុន្តែវាអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពីរដ្ឋាភិបាល»។ គួរបញ្ជាក់ថា បើតាមអង្គការ UNICEF យន្ដការ COVAX បានចែកចាយវ៉ាក់សាំងជាង ១៨៦.២លានដូសហើយដល់បណ្ដាប្រទេសចំនួន ១៣៨ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,២៤៤ករណី» និងបាត់បង់ជីវិត៣៩៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress August 6, 2021 06/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,២៤៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៨៨៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៩៣នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៨៥,០៥៧នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៥៨,០៤០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២,៧២០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុន៖ «កូវីដ-១៩បំប្លែងថ្មី Lambda (ប្រភពដើមនៅប៉េរូ) មានសមត្ថភាពចម្លងខ្លាំងជាងវីរុសដើម, ប្រទេសជាង៣០ហើយរកឃើញវា»

Khmerpress August 5, 2021 05/08/2021

(ប៉េរូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា វីរុស COVID-19 បំប្លែងថ្មី ឡាំបដា (Lambda) ដែលត្រូវបានគេរកឃើញមុនគេនៅក្នុងប្រទេសប៉េរូ ហើយបច្ចុប្បន្នកំពុង លុកលុយតំបន់អាមេរិកឡាទីន មានសមត្ថភាពចម្លងជំងឺលឿនរហ័ស ព្រមទាំងអាចអត់ធន់នឹងវ៉ាក់សាំងទៀតផង បើធៀបទៅនឹងវីរុស COVID-19 ដើមរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ នៅក្នុងការសិក្សាស្រាវជ្រាវនៅឯមន្ទីរពិសោធន៍ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុនបានរកឃើញថា ការប្លែងខ្លួនចំនួនបីនៅលើប្រូតេអ៉ីន (spike protein) របស់វីរុសបំប្លែងថ្មី Lambda (RSYLTPGD246-253N, 260 L452Q និង F490S) បានជួយឱ្យវីរុសបំប្លែងថ្មីមួយនេះ អាចធន់នឹងអង់ទីករដែលបង្កើតឡើងដោយវ៉ាក់សាំង។ បន្ថែមពីលើនេះ ការបំប្លែងខ្លួនពីរបន្ថែមទៀត (T76I និង L452Q) ក៏បានធ្វើឱ្យវីរុស Lambda អាចចម្លងជំងឺយ៉ាងលឿនរហ័សផងដែរ។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុកវីរុស COVID-19 បំប្លែងថ្មី Lambda ទៅក្នុងបញ្ជីនៃ «វីរុសបំប្លែងថ្មីដែលត្រូវផ្តោតការចាប់អារម្មណ៍» រួមជាមួយវីរុសបំប្លែងថ្មី ០៣ផ្សេងទៀតដូចជាវីរុសបំប្លែងថ្មី […]

BREAKING: ក្រុមហ៊ុនជប៉ុនមួយកំពុងធ្វើតេស្ត «ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩» លើមនុស្ស

Khmerpress August 5, 2021 05/08/2021

(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Shionogi បានចូលរួមជាមួយក្រុមហ៊ុន Pfizer និង Merk ក្នុងការស្រាវជ្រាវរកថ្នាំព្យាបាលជំងឺ COVID-19 ប្រកបដោយសុវត្ថិភាព ហើយការធ្វើតេស្តលើមនុស្សក៏កំពុងចាប់ផ្តើមផងដែរ ដោយអ្នកចូលរួមធ្វើតេស្តតម្រូវឲ្យលេបថ្នាំ «១គ្រាប់ក្នុង១ថ្ងៃ»។ នេះបើតាមការដកស្រង់ព័ត៌មាន ចេញពីកាសែតអាមេរិក Wall Street Journal នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ ក្រុមហ៊ុន Shionogi ដែលមានមូលដ្ឋាននៅទីក្រុង Osaka ប្រទេសជប៉ុនបានអះអាងថា ខ្លួនបានអភិវឌ្ឍថ្នាំគ្រាប់មួយប្រភេទ ដើម្បីកម្ចាត់វីរុស COVID-19 នៅក្នុងខ្លួនមនុស្ស ហើយការលេបវាក្នុងមួយថ្ងៃតែ «១គ្រាប់» គឺផ្តល់ភាពងាយស្រួលកាន់តែច្រើន។ Shionogi បានគូសបញ្ជាក់ទៀតថា ពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ត ហើយផលប៉ះពាល់ណាមួយដែលកើតមាននៅក្នុងខែនេះ ទំនងជាអាចនឹងបន្តដល់ឆ្នាំក្រោយ ដើម្បីឲ្យក្រុមហ៊ុនធ្វើការវិភាគអំពីលទ្ធផល។ គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន Shionogi ហាក់ដើរក្រោយក្រុមហ៊ុន Pfizer និង Merck នៅសហរដ្ឋអាមេរិក ព្រោះក្រុមហ៊ុនទាំងពីរនេះបានធ្វើតេស្តថ្នាំគ្រាប់ព្យាបាល COVID-19 អស់ជាច្រើនខែរួចមកហើយ។ យ៉ាងណាក៏ដោយ នេះជាក្តីសង្ឃឹមបន្ថែមមួយទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺ COVID-19 […]

អតីតកុមារកំព្រាកម្ពុជាម្នាក់ ត្រូវបានជនបរទេសយកទៅចិញ្ចឹមនៅអាមេរិក ហើយខំប្រឹងតស៊ូរហូតក្លាយជាកីឡាករលោតទឹកតំណាងឲ្យអាមេរិកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

Khmerpress August 5, 2021 05/08/2021

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Next Shark បានឲ្យដឹងថា អតីតកុមារកំព្រាក​ម្ពុជាម្នាក់ពេលនេះបានក្លាយជាកីឡាករលោតទឹកតំណាងឲ្យសហរដ្ឋអាមេរិកនិងត្រូវបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលកំពុងរៀបចំឡើងនៅក្នុងប្រទសជប៉ុន។ កីឡាករលោតទឹកជម្រើសជាតិអាមេរិករូបនេះមានឈ្មោះថា Jordan Windle អាយុ ២២ ឆ្នាំ ហើយតាមកាលវិភាគនៃការប្រកួតគឺរូបគាត់នឹងត្រូវបង្ហាញខ្លួនក្នុងវិញ្ញាសាលោតទឹកកម្ពស់ ៣ម៉ែត្រ និង ១០ម៉ែត្រ ខណៈការប្រកួតលើវិញ្ញាសាលោកទឹកកម្ពស់ ៣ ម៉ែត្ររបស់គាត់នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២ ខែ សីហា ម៉ោង ៣ រសៀលម៉ោងនៅក្នុងប្រទេសជប៉ុន និងត្រូវជាម៉ោង ១ ថ្ងៃត្រង់សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជាផងដែរ។ ប្រភពខាងលើបានរម្លឹកថា ឪពុកម្តាយបង្កើតរបស់កីឡាករ Jordan Windle​ បានស្លាប់នៅពេលដែលគាត់ទើបមានអាយុ ១ ឆ្នាំ ហើយរូបគាត់ត្រូវបានគេយកទៅចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែងក្នុងទីក្រុងភ្នំពេញ ហើយក្រោយមកនៅពេលដែលគាត់មានអាយុ ១៨ ខែ គាត់ក៏ត្រូវបានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Jerry Windle សម្រេចសុំយករូបគាត់ទៅចិញ្ចឹម។ លោក Jerry Windle បាននាំយកកូនចិញ្ចឹមរបស់គាត់មករស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ហើយនៅពេលដែលកុមារ Jordan Windle​ មានអាយុ ៧ ឆ្នាំ […]

ផែនការលោក ចូ បៃដិន៖ ជនបរទេសស្ទើរតែទាំងអស់ ដែលចង់ចូលមកកាន់អាមេរិក ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំង

Khmerpress August 5, 2021 05/08/2021

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការតម្រូវឱ្យជនបរទេសស្ទើរតែទាំងអស់ ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ត្រូវតែជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស ដែលនេះជាផ្នែកមួយនៃគម្រោងដកចេញការរឹតត្បិត ដែលហាមឃាត់ជនបរទេសមកពីប្រទេសជាច្រើន ចូលមកកាន់ទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីសេតវិមានម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា សេតវិមាន មានបំណងលុបចោលការរឹតត្បិតលើការធ្វើដំណើរ ដែលនឹងជួយជំរុញដំណើរការឡើងវិញនូវវិស័យទេសចរណ៍ និងបង្កើនអាជីកម្មសម្រាប់ក្រុមហ៊ុន អាកាសចរណ៍អាមេរិក។ ក៏ប៉ុន្តែផែនការនេះ អាចនឹងមិនត្រូវបានលុបចោលភ្លាមៗនោះទេ ដោយសារតែករណីឆ្លង COVID-19 កំពុងកើនឡើងជាថ្មី ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Delta។ មន្ត្រីខាងលើដដែលបានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន កំពុងធ្វើការលើបង្កើតប្រព័ន្ធថ្មីមួយដើម្បីកំណត់ថា តើពេលណាទើបយើងអាចបើកការធ្វើដំណើរឡើងវិញ ក្នុងនោះរួមមានទាំងការលើកលែងពិសេស សម្រាប់ជនបរទេសបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលចង់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ចេញវិធានការរឹតត្បិត លើការធ្វើដំណើរលើបណ្ដាប្រទេសជាច្រើន កាលពីឆ្នាំ២០២០ សំដៅទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប្រទេសដែលកំពុងស្ថិតនៅក្រោម […]

ព្រោះវិបត្តិជំងឺកូវីដ-១៩ រថយន្តតាក់ស៊ីនៅប្រទេសថៃរាប់ពាន់គ្រឿងត្រូវគេយកទៅទុកចោលជិត ២ឆ្នាំរហូតមានវល្លិដុះឡើងពេញរថយន្ត

Khmerpress August 5, 2021 05/08/2021

ថៃ៖ នៅក្នុងបរិបទនៃការរាត្បាតជំងឺកូវីដ-១៩ នេះ មានអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តផ្អាកដំណើរការទាំងស្រុងតែម្តង​ ព្រោះតែប្រភេទអាជីវកម្មទាំងនោះហាក់គ្មានតម្រូវការទាល់តែសោះសម្រាប់ប្រជាពលរដ្ឋទូទៅ។ ជាក់ស្តែងបើយោងតាមគណនី Facebook របស់បណ្តាញសារព័ត៌មាន MThai បានឲ្យដឹងថា មានរថយន្តតាក់ស៊ីជាច្រើនគ្រឿងត្រូវបានគេយកទៅចតចោលនៅក្នុងយានដ្ឋានមួយកន្លែងរហូតមានស្មៅនិងវល្លិដុះពេញរថយន្តនោះទៀតផង ក្រោយរថយន្តទាំងនោះលែងមានដំណើរអាជីវកម្មជិត ២ឆ្នាំមកហើយ។ បើតាមលោក Thapakorn Asawalertkul ដែលជាអ្នកប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ី Boon Taxi Cooperative និង Ratchaphruek Taxi បានឲ្យដឹងថា រថយន្តដែលបណ្តាញសារព័ត៌មានខាងលើបានធ្វើការចុះផ្សាយនោះគឺមានចំនួនប្រហែល ២០០ គ្រឿងប៉ុណ្ណោះ ខណៈតាមជាក់ស្តែងរថយន្តតាក់ស៊ីដែលត្រូវបានគេយកទៅទុកចោលដូចនេះមានប្រមាណជា ២,០០០ គ្រឿងឯណោះនៅទូទាំងប្រទសថៃ។ អ្នកប្រឹក្សាយោបល់រូបនេះបានបន្តថា បច្ចុប្បន្ននេះមានរថយន្តតាក់ស៊ីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយចំនួនតូចប៉ុណ្ណោះដែលអាចនៅដំណើរការបាន ដោយរថយន្តទាំងនោះត្រូវបានគេប្រើប្រាស់សម្រាប់ដឹកអ្នកជំងឺ ហើយការដឹកជញ្ជូននោះទៀតសោធក៏ពុំមានការគិតថ្លៃសេវាពីក្រុមអ្នកជំងឺដែរ។ លោក Thapakorn Asawalertkul បានបញ្ជាក់ថា ការយករថយន្តទុកចោលដូចនោះបានបន្ថែមសម្ពាធទៅកាន់ក្រុមអ្នកបើកបរយ៉ាងខ្លាំង ដោយពួកគាត់ត្រូវខនខានមិនបានរកប្រាក់ចំណូលទាល់តែសោះ ស្របពេលដែលក្រុមអ្នកបើកបរមួយចំនួនត្រូវសងប្រាក់ទៅកាន់ខាងធនាគារសម្រាប់កម្ចីទិញរថយន្ត ​ហើយជាងនេះទៅទៀតរថយន្តដែលបានទុកចោលយូរដូចនេះក៏ត្រូវរងនូវការខូចខាតនិងទាមទាឲ្យមានការចំណាយប្រាក់សម្រាប់ជួសជួលផងដែរទើបអាចយកទៅប្រើវិញបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ MThai