ព័ត៌មានអន្តរជាតិ

BREAKING: កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង «១៦,៥០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ១៣៣នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress July 28, 2021 28/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៦,៥៣៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៣៣១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២០២ករណីទៀត ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,០៥១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៥៤៣,៣៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៩៧នាក់ និងអ្នកជាសះស្បើយ ៣៦០,៦៩៤នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួលស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) […]

ទោះកំពុងផ្ទុះកូវីដខ្លាំងមែន តែថៃបន្តអនុញ្ញាតឲ្យអ្នកដំណើរអាចចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កដើម្បីជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ច

Khmerpress July 28, 2021 28/07/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា បើទោះជានាពេលបច្ចុប្បន្ននេះប្រទេសថៃកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងក៏ដោយ តែរដ្ឋាភិបាលថៃទំនងជាមិនបញ្ឈប់គម្រោងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេសចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ ដ្បិតវិស័យទេសចរណ៍គឺជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិថៃ។ គួរម្លឹកជូនថា កាលពីថ្ងៃទី ១ ខែ កក្កដានេះ រដ្ឋាភិបាលថៃបានផ្តើមអនុវត្តគម្រោងមួយមានឈ្មោះថា Phuket Sandbox ដែលតាមរយៈគម្រោង នេះបានអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចទាំងអស់អាចមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ ចាប់តាំងពីអនុវត្តគម្រោងរហូតមកទល់នឹងពេលនេះ ពោលគឺមិនទាន់បានមួយខែផង ខេត្តភូកេតបទទួលបានភ្ញៀវទេសចរណ៍ចំនួន ១១,៨០៦នាក់ ហើយក្នុងនោះក៏មានអ្នកដំណើរចំនួន ២៦ នាក់បានតេស្តវិជ្ជមានជំងឺកូវីដ ១៩​ ផងដែរ។ យ៉ាងណាក្តី បើក្រឡេកទៅមើលស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនាពេលនេះវិញហាក់មានភាពអាក្រក់ខ្លាំងណាស់ ដោយថៃបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនជាង​ ១ម៉ឺននាក់ក្នុងមួយថ្ងៃនិងក្នុងរយៈជាង ១០ថ្ងៃជាប់ៗគ្នាមកហើយ ខណៈក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះក៏មានករណីមួយចំនួនបានរកឃើញចំពោះពលរដ្ឋថៃនៅក្នុងខេត្តភូកេតផងដែរ។ បើទោះជាយ៉ាង​នេះក្តី អាជ្ញាធរថៃនៅតែបន្តអនុវត្តគម្រោង Phuket Sandbox ជាបន្តទៀត ព្រោះថាប្រាក់ចំណូលបានមកពីក្រុមអ្នកដំណើរទាំងនេះនឹងជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ចថៃបានមួយផ្នែក។ សូមបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងអនុវត្តគម្រោង Phuket Sandbox នេះ ខេត្តភូកេតក៏បានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនផងដែរដូចជា ហាមមិនឲ្យមានការជួបជុំគ្នាក្នុងចំនួនលើសពី ១០០នាក់ នៅក្នុងផ្សារត្រូវកំណត់មិនឲ្យមានមនុស្សលើសពី ៤នាក់ក្នុងផ្ទៃដី ១ម៉ែត្រការ៉េ […]

សហរដ្ឋអាមេរិកណែនាំឲ្យប្រជាជន «ពាក់ម៉ាសឡើងវិញ» នៅតាមទីកន្លែងបិទជិត និងមានហានិភ័យខ្ពស់ ពីវីរុសបម្លែងថ្មី Delta

Khmerpress July 28, 2021 28/07/2021

(វ៉ាស៉ីនតោន)៖ បើអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយ គួរតែងាកទៅអនុវត្តវិធានពាក់ម៉ាស់ឡើងវិញ នៅតាមទីកន្លែងបិទជិតក្នុងតំបន់ណាដែលហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ជាពិសេសគឺបម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ សម្រាប់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺ COVID-19 នេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកបានណែនាំថា អ្នកដែលចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយក៏ដោយ ត្រូវត្រលប់ទៅអនុវត្តវិធានការពាក់ម៉ាសឡើងវិញ នៅតាមទីកន្លែងបិទជិត ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta និងការពារអ្នកដទៃផងដែរ»។ CDC បាននិយាយថា ប្រហែល ៦៣ភាគរយ នៃតំបន់នៅសហរដ្ឋអាមេរិក គឺមានអត្រាឆ្លងខ្ពស់ ដែលចាំបាច់តម្រូវឱ្យអនុវត្តវិធានការពាក់ម៉ាសឡើងវិញ។ ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ដេវីដ ឌួឌី (David Doudy) អ្នកជំនាញខាងផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) […]

BREAKING: វៀតណាមបន្តធ្ងន់ធ្ងរ! រកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ «៧,៩១១ករណីក្នុងមួយថ្ងៃ» ក្នុងនោះ ៦,៣១៨នាក់នៅទីក្រុងហូជីមិញ

Khmerpress July 28, 2021 28/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៩១១នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១,០៦៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញក្រៅពីតំបន់បិទខ្ទប់ (lockdown) ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះ និងកំពុងស្ថិតក្នុងការបិទខ្ទប់នោះ បានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៦,៣១៨នាក់។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១១០,៤៨៧នាក់ ក្នុងនោះជាសះស្បើយ ២២,៩៤៦នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេស នៅតែមានចំនួន ៥២៤នាក់ដដែល ដោយមិនទាន់មានការប្រកាសបន្ថែមនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្ដេចក្រឡាហោម ស ខេង ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យពន្យារពេលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

Khmerpress July 27, 2021 27/07/2021

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ឱ្យពន្យារពេលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មូលហេតុដែលណែនាំឲ្យពន្យាពេលរៀបចំដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ហើយទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានប្រកាសរកឃើញនូវករណីនាំចូលប្រភេទវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី (Delta)៕ ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង៖ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន ១៤,១៥០នាក់ និងអ្នកជំងឺ ១១៨នាក់ទៀតបានបាត់បង់ជីវិ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress July 27, 2021 27/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ១៤,១៥០នាក់ទៀត ត្រូវបានរកឃើញនៅក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃ ក្នុងកម្រិតខ្ពស់ដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៤,១៥០នាក់ខាងលើនេះ ២៤៥នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ បន្ថែមពីនេះនៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១១៨នាក់ទៀតបាត់បង់ជីវិត និងអ្នកជាសះស្បើយ ៩,១៦៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅប្រទេសថៃកើនឡើងដល់ ៥២៦,៨២៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,២៦៤នាក់ និងជាសះស្បើយវិញ ៣៥០,៦៤៣នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ១៥.៧លានដូស ក្នុងនោះប្រជាជនសរុប ៣.៦៣លាននាក់ (៥.២% នៃចំនួនប្រជាជនថៃសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

អូស្ត្រាលី៖ «កូវីដ-១៩បម្លែងថ្មី Delta បន្តរាតត្បាតកាន់តែខ្លាំងនៅរដ្ឋ New South Wales និងទីក្រុងស៊ីដនី»

Khmerpress July 27, 2021 27/07/2021

(ស៊ីដនី)៖ រដ្ឋញូសោតវែលស៍ (New South Wales) និងទីក្រុង ស៊ីដនី ដែលស្ថិតនៅក្នុងនោះដែរ បានរាយការណ៍ពីករណីឆ្លង COVID-19 កើនឡើងខ្ពស់បន្ថែមទៀត ខណៈវីរុសបម្លែងថ្មី Delta កាន់តែបញ្ចេញឥទ្ធិពល ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនបំផុត ប្រចាំប្រទេសអូស្ត្រាលីមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។ បើតាមអាជ្ញាធរសុខាភិបាលអូស្ត្រាលី គិតចាប់តាំងពីវីរុស COVID-19 បម្លែងថ្មី Delta បង្ហាញវត្តមាននៅក្នុងរដ្ឋ New South Wales តែឯងប៉ុណ្ណោះ ករណីឆ្លងវីរុសនេះសរុបជិត ២,៤០០នាក់ហើយត្រូវបានធ្វើតេស្តវិជ្ជមាន។ នៅព្រឹកថ្ងៃអង្គារនេះដែរ អ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧២នាក់ទៀតត្រូវបានរកឃើញ ជាការកើនឡើងខ្ពស់ជាងថ្ងៃចន្ទម្សិលមិញ ដែលមានត្រឹមតែ ១៤៥នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៦០នាក់ត្រូវបានរកឃើញ ដោយបានដឹងអំពីប្រភពចម្លងច្បាស់លាស់ ខណៈ ៣២នាក់ទៀត ត្រូវបានរកឃើញពេលកំពុងធ្វើចត្តាឡីស័ក ហើយអាជ្ញាធរសុខាភិបាលអូស្ត្រាលី កំពុងធ្វើការសួរនាំអ្នកទាំង ៣២នាក់នោះតទៅទៀត ដើម្បីវែករកករណីពាក់ព័ន្ធ៕ ផ្តល់សិទ្ធិដោយ៖ […]

វៀតណាម៖ ទីក្រុងហូជីមិញអនុវត្តវិធានការរឹតត្បិត ដ៏តឹងរ៉ឹងនៅពេលយប់ ចំពោះមុខស្ថានការណ៍កូវីដ-១៩ កាន់តែដុនដាប

Khmerpress July 27, 2021 27/07/2021

(ហាណូយ)៖ មនុស្សច្រើនជាង ១០លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ឱ្យនៅក្រោម បម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 កាលពីឆ្នាំ២០២០ វៀតណាមឈានចូលដល់ពាក់កណ្តាលឆ្នាំ២០២១ បាននិងកំពុងកត់ត្រា ការកើនឡើងនៃករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ហើយជាវិធានការទប់ស្កាត់បន្ទាន់ អាជ្ញាធរបានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់កាលពីដើមខែកក្កដា ដែលប្រជាជនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែនៅក្នុងករណីចាំបាច់ដូចជារកសេវាបន្ទាន់នានា ឬទិញម្ហូបអាហារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវឲ្យស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមានចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ។ នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល ១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញ កាលពីចុងសប្តាហ៍មុន។ គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០៦,៣៤០ករណីក្នុងនោះមានអ្នកស្លាប់សរុបចំនួន […]

BREAKING: វៀតណាមបន្តធ្ងន់ធ្ងរ ! រកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ «៧,៨៨២ករណីក្នុងមួយថ្ងៃ» ក្នុងនោះជិត៦,០០០នាក់នៅទីក្រុងហូជីមិញ

Khmerpress July 27, 2021 27/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៨៨២នាក់ ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀតសម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ២៣ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះ បានរ៉ាប់រ៉ងតែឯងរហូតដល់ ៥,៩៩៧ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០៦,៣៤០នាក់ ក្នុងនោះជាសះស្បើយ២១,៣៤៨នាក់ ខណៈចំនួនអ្នកស្លាប់សរុបទូទាំងប្រទេសចំនួន៥២៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កំណត់ត្រាថ្មី! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «១៥,៣៧៦នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ៨៧នាក់បានបាត់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress July 26, 2021 26/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ១៥,៣៧៦នាក់ទៀត ត្រូវបានរកឃើញនៅក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលវាជាកំណត់ត្រាខ្ពស់ថ្មីមួយទៀត មិនធ្លាប់មានពីមុនមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៥,៣៧៦នាក់ខាងលើនេះ ១,០៤១នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ បន្ថែមពីនេះនៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ៨៧នាក់ទៀតបាត់បង់ជីវិត និងអ្នកជាសះស្បើយ ៦,៧៨២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅប្រទេសថៃកើនឡើងដល់ ៥១២,៦៧៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,១៤៦នាក់ និងជាសះស្បើយវិញ ៣៤១,៤៧៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ១៥.៧លានដូស ក្នុងនោះប្រជាជនសរុប ៣.៦៣លាននាក់ (៥.២% នៃចំនួនប្រជាជនថៃសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews