ព័ត៌មានអន្តរជាតិ

វៀតណាមដាក់ឲ្យអនុវត្តវិធានការរឹតត្បិត យ៉ាងតឹងរ៉ឹងនៅក្នុងរដ្ឋធានីហាណូយ ចំពោះមុខកំណើនអ្នកឆ្លងកូវីដ-១៩

Khmerpress July 24, 2021 24/07/2021

(ហាណូយ)៖ រដ្ឋធានីហាណូយរបស់វៀតណាម នៅថ្ងៃសៅរ៍នេះបានចាប់ផ្ដើមអនុវត្ត វិធានការរក្សាគម្លាតសុវត្ថិភាពដ៏តឹងរ៉ឹងមួយ ចំពោះមុខការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១។ អាជ្ញាធរក្នុងរដ្ឋធានីហាណូយ បានប្រកាសពីការដាក់ចេញ វិធានការរក្សាគម្លាតសុវត្ថិភាពខាងលើ កាលពីយប់ថ្ងៃសុក្រជាមួយការបញ្ជាក់ថា វិធានការនេះត្រូវអនុវត្តស្របទៅតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ហើយនឹងមានរយៈពេល ១៥ថ្ងៃរាប់ចាប់ពីថ្ងៃចូលជាធរមាន។ បើតាមបទបញ្ជានេះដែរ ប្រជាជនក្នុងរដ្ឋធានីហាណូយ ត្រូវស្ថិតនៅក្នុងផ្ទះ និងអាចចេញទៅក្រៅបានដើម្បីស្វែងរកសេវាចាំបាច់ ឬក្នុងករណីចំាបាច់ដូចជា ទិញម្ហូប ឬក៏ថ្នាំពេទ្យ និងទៅធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មនានា ដែលទទួលបានការអនុញ្ញាតឱ្យបន្តបើកទ្វារដំណើរការនៅឡើយ។ បន្ថែមពីលើនេះ ការជួបជុំគ្នានៅតាមទីសាធារណៈចាប់ពីមនុស្ស ២នាក់ឡើងទៅ ក៏នឹងត្រូវបានហាមឃាត់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៦៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ រដ្ឋធានីហាណូយមានអ្នកឆ្លង COVID-19 ចំនួន ៨៨៤នាក់ គិតចាប់តាំងពីជំងឺនេះផ្ទុះឡើងជាថ្មីនៅក្នុងប្រទេស វៀតណាមកាលពីខែមេសាមក ហើយជាងពាក់កណ្ដាលនៃករណីឆ្លងទាំងនេះទៀតសោត ត្រូវបានរាយការណ៍ចាប់តាំងពីដើមខែកក្កដានេះមក។ គិតត្រឹមយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា វៀតណាមមានករណីឆ្លង COVID-19 សរុប […]

ស្រ្តីជនជាតិថៃម្នាក់បានទទួលមរណភាពក្រោយចាក់វ៉ាក់សាំងកូវីដ ១៩ចម្រុះប្រភេទផ្សេងគ្នាបានមួយថ្ងៃ

Khmerpress July 24, 2021 24/07/2021

ថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសពីករណីមានស្រ្តីជនជាតិថៃម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងកូវីដ ១៩ចម្រុះប្រភេទគ្នាបានមួយថ្ងៃ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Phongsaphak Satthasophon អាយុ ៣៩ឆ្នាំ រស់នៅក្នុងខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ និងជាមនុស្សម្នាក់ដែលធ្លាប់មានបញ្ហាឡើងសម្ពាធឈាមផងដែរ។ ស្រ្តីជនរងគ្រោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ Sinovac សម្រាប់ដូសទី ១ និងបានប្តូរមកចាក់វ៉ាក់សាំងប្រភេទ AstraZeneca កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយនៅក្នុងថ្ងៃអង្គារគាត់ក៏បានស្លាប់តែម្តង។ បើតាមលោកវេជ្ជបណ្ឌិត Chawetsan Namwat នាយកផ្នែកសង្គ្រោះបន្ទាន់នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានបញ្ជាក់ថា ស្រ្តីជនរងគ្រោះបានស្លាប់ដោយសារតែមានបញ្ហាហើមខួរក្បាល ដែលបញ្ហានេះបង្កើឡើងដោយតែមានកំណកឈាមជាច្រើននៅក្នុងខួរក្បាលរបស់គាត់។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ពេលនេះក្រុមអ្នកជំនាញកំពុងធ្វើការស្រាវជ្រាវជាពិសេសមួយដើម្បីឲ្យដឹងច្បាស់ថា តើការស្លាប់របស់ស្រ្តីជនរងគ្រោះម្នាក់នេះបានបង្កឡើងដោយសារតែការចាក់វ៉ាក់ចម្រុះប្រភេទគ្នា ឬគាត់ស្លាប់ព្រោះបញ្ហាអ្វីផ្សេងតែគាប់ជួនស្លាប់ក្រោយពេលបានចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នា។ គួររម្លឹកថា នាពេលកន្លងមកអាជ្ញាធរសុខាភិបាលថៃបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាចំពោះពលរដ្ឋនៅទូទាំងប្រទេសក្រោយក្រុមអ្នកជំនាញថៃបានអះអាងថា ការចាក់វ៉ាក់សាំងផ្សេងគ្នានឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគបំប្លែងខ្លួន Delta៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

ចក្រភពអង់គ្លេស៖ «ក្រុមអ្នកជំនាញអន្តរជាតិពន្យល់អំពីករណីនៃអ្នក ដែលបានចាក់វ៉ាក់សាំងរួចហើយ តែនៅឆ្លងជំងឺកូវីដ១៩បានទៀត»

Khmerpress July 24, 2021 24/07/2021

(ឡុងដ៍)៖ ខណៈប្រជាជនក្នុងចក្រភពអង់គ្លេស និងអឺរ៉ុបបន្តទទួលការចាក់វ៉ាក់សាំង COVID-19 មានសេចក្ដីរាយការណ៍ជាច្រើនពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ ០២ដូស។ ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងថា រឿងបែបនេះគឺជាករណីកម្រ ហើយវាមិនមែនមានន័យថា វ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញប្រឈមមុខនឹងការគំរាមកំហែងពីវីរុសបម្លែងថ្មី Delta ការចាក់វ៉ាក់សាំងនៅតែជាមធ្យោបាយដ៏ល្អបំផុត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺចង្រៃមួយនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីដើមសប្ដាហ៍នេះ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក (WHO) លោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មានសេចក្ដីរាយការណ៍ជាច្រើនបានអះអាង ពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងពេញលេញ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta… តែភាគច្រើននៃករណីឆ្លងទាំងនោះ ជាករណីស្រាល ឬមិនមានរោគសញ្ញា»។ លោក ភីតថឺ ហរប៊ី (Peter Horby) ជាអ្នកជំនាញផ្នែកវីរុសម្នាក់ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ក៏គាំទ្រការលើកឡើងរបស់លោកស្រី Swaminathan ដែរ។ លោកបានលើកឡើងថា អ្វីដែលគេដឹងយ៉ាងច្បាស់ នោះគឺថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយហានិភ័យស្លាប់ ឬធ្លាក់ឈឺធ្ងន់ធ្ងរ។ «ជាពិតណាស់ យើងកំពុងឃើញមានករណីឆ្លង លើអ្នកចាក់វ៉ាក់សាំងពេញលេញ… នេះមិនមែនមានន័យថា វ៉ាក់សាំងមិនដំណើរការនោះទេ […]

BREAKING: កំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៧,៣០៧ករណីក្នុងមួយថ្ងៃ» ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress July 24, 2021 24/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,៣០៧នាក់ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសអាស៊ានមួយនេះមានករណីឆ្លងជំងឺនេះមក។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ១២ករណីប៉ុណ្ណោះជាករណីនាំចូលពីក្រៅប្រទេស ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រ៉ងតែឯងរហូតដល់ ៤,៩១៣ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨១,៦៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៥,៥៣៦នាក់។ ចំណែកចំនួនអ្នកស្លាប់ថ្មីអាជ្ញាធរមិនបានធ្វើបច្ចុប្បន្នភាពប្រាប់នោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុតអូស្ត្រាលីអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech លើក្មេងជំទង់អាយុ «១២-១៥ឆ្នាំ»

Khmerpress July 23, 2021 23/07/2021

(ស៉ីដនី)៖ អាជ្ញាធរត្រួតពិនិត្យផ្នែកឱសថរបស់ប្រទេសអូស្រ្តាលី ទើបតែបានអនុញ្ញាត ចំពោះការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឲ្យក្មេងៗដែលមានអាយុ ១២-១៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋមន្រ្តីសុខាភិបាលអូស្រ្តាលី លោក ហ្គ្រេក ហាន់ត៍ (Greg Hunt) នៅថ្ងៃសុក្រនេះ បានថ្លែងថា ខាងអាជ្ញាធរជំនាញបានធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់បំផុត ទៅលើភស្តុតាងនៅក្នុងស្រុកផ្ទាល់ និងមកពីអន្តរជាតិ មុនពេលសម្រេចចិត្តពង្រីកការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech សម្រាប់មនុស្សស្ថិតក្នុងក្រុមអាយុខាងលើ។ កន្លងមក វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ ដើម្បីចាក់តែទៅលើអ្នកមានអាយុ ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ នៅក្នុងប្រទេសអូស្រ្តាលី។ មកទល់ឥឡូវនេះ ប្រជាជនពេញវ័យមិនដល់ ១៥ភាគរយឡើយ ដែលបានចាក់វ៉ាក់សាំងពេញលេញនៅអូស្រ្តាលី ខណៈវីរុស COVID-19 បម្លែងថ្មី Delta កំពុងរាតត្បាតក្នុងរដ្ឋចំនួន ៣ ជាពិសេសនៅទីក្រុងស៊ីដនី។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ការចាក់វ៉ាក់សាំងបង្ការ COVID-19 ឲ្យក្មេងវ័យជំទង់ក៏ទទួលបានការអនុញ្ញាត ដោយអាជ្ញាធរសុខាភិបាល នៅសហរដ្ឋអាមេរិក […]

នាយករដ្ឋមន្រ្តីថៃធ្វើការចោទប្រកាន់លើអ្នកចម្រៀងរ៉េបវ័យ ១៨ ឆ្នាំម្នាក់ ក្រោមបទបរិហារកេរ្តិ៍ ដោយសារតែនាងបានបន្ទោសការឆ្លើយតបរបស់រដ្ឋាភិបាលលើជំងឺកូវីដ១៩

Khmerpress July 23, 2021 23/07/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា គណៈកម្មាធិការរបស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងតារាចម្រៀងរ៉េបវ័យ ១៨ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Danupa Kanaterrakul ឬហៅក្រៅថា Milli នៅក្រោមបទបរិហាកេរ្តិ៍ ដោយសារតែនាងបានរិះគន់នៅលើបណ្ដាញសង្គម Twitter ទាកទងនឹងការគ្រប់គ្រងជំងឺ COVID-19 មិនបានល្អរបស់រដ្ឋាភិបាលនៃប្រទេសថៃ។ ជម្រាបផងដែរថា កញ្ញា Milli គឺជាតារាម្នាក់នៅក្នុងចំណោមតារាថៃច្រើនជាង ២០ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស ទាក់ទងនឹងការរិះគន់លើរដ្ឋាភិបាល។ កញ្ញា Milli ត្រូវបានប៉ូលីសកោះហៅទៅបំភ្លឺរឿងក្ដីបរិហាកេរ្តិ៍ នៅឯស្ថានីយប៉ូលីស Nang Loeng ក្នុងទីក្រុងបាងកក។ នាងបានសារភាពនូវទោសកំហុសរបសខ្លួន និងបង់ប្រាក់ពិន័យប្រមាណជា ២,០០០ បាត ឬ ៦០ ដុល្លារអាមេរិក។ វាមិនច្បាស់នោះទេថា ការបង្ហោះរបស់កញ្ញា Milli មានខ្លឹមសារពេញបែបណា គ្រាន់តែដឹងថាក្នុងមួយរយៈពេលចុងក្រោយនេះ តារាថៃជាច្រើននាក់បានប្រើប្រាស់សំឡេងរបស់ពួកគេ ទាមទារឱ្យរដ្ឋាភិបាលផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់ដល់ពលរដ្ឋ និងបន្ទោសលើការឆ្លើយតបយឺតយ៉ាវរដ្ឋាភិបាល ទើបធ្វើឱ្យមានការឆ្លងរាតត្បាតក្នុងចំនួនយ៉ាងច្រើនដូចសព្វថ្ងៃនេះ៕ […]

BREAKING: កំណត់ត្រាថ្មី! ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗ ១៤,៥៧៥នាក់ និងមានអ្នកបាត់បង់ជីវិត១១៤នាក់

Khmerpress July 23, 2021 23/07/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៥៧៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៣,៥០៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១,០៧២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១១៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៧៧៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៤៦៧,៧០៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៨១១នាក់ និងអ្នកជាសះស្បើយ ៣២០,១៥២នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបាន ១៥.៣៨លានដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាច្រានចោលរបាយការណ៍អាមេរិក ដែលថាប្រជាជនខ្លួនរហូតដល់ «៤.៧លាននាក់» ឯណោះបានបាត់បង់ជីវិតដោយសារកូវីដ-១៩

Khmerpress July 23, 2021 23/07/2021

(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខច្រានចោលភ្លាមៗ នូវរបាយការណ៍បរទេសថ្មីមួយដែលអះអាងថា ប្រជាជនឥណ្ឌារហូតដល់ខ្ទង់រាប់លាននាក់ឯណោះ បានបាត់បង់ជីវិតដោយសារជំងឺ COVID-19 មិនមែនតែជិត ៤២០,០០០នាក់ ដូចរបាយការណ៍របស់រដ្ឋាភិបាលនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ បើតាមការបញ្ជាក់់ពីរដ្ឋាភិបាលឥណ្ឌា ទោះបីជារដ្ឋធំៗមួយចំនួនរបស់ខ្លួន បានចាប់ផ្តើមធ្វើការរាប់ចំនួនអ្នកស្លាប់ ដោយសារតែជំងឺ COVID-19 ជាបណ្តើរៗឡើងវិញ ក្រោយទទួលរងការរិះគន់ និងបទបញ្ជាពីតុលាការថ្នាក់តំបន់ទាំងនោះមែន ក៏តួលេខមនុស្សស្លាប់ជាក់ស្តែង នៅតែមិនច្រើនដូចរបាយការណ៍បរទេស ដែលបានលើកឡើងនោះដែរ។ របាយការណ៍ពីបរទេសនោះ គឺសំដៅទៅលើរបាយការណ៍របស់ មជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកលរបស់សហរដ្ឋអាមេរិក (USCGD)។ ពួកគេបានគូសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ពិតប្រាកដដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា ក្រោយរលកយ៉ាងសន្ធប់បានបោកបក់ខ្លាំងបំផុត នាអំលុងខែមេសា ឆ្នាំ២០២១ បានកើនយ៉ាងហោចណាស់ដល់ ៣.៤លាននាក់ ឬក៏អាចលើសនេះទៀតរហូតដល់ ៤.៧លាននាក់ (៨-១១ដង លើសតួលេខផ្លូវការបច្ចុប្បន្ន)។ គួរបញ្ជាក់ថា បើគិតតែទៅលើចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 នោះ ប្រទេសឥណ្ឌាស្ថិតនៅលេខ ៣ លើពិភពលោក ដោយមានចំនួនអ្នកស្លាប់ជាង ៤១៩,០០០នាក់, […]

អង់គ្លេសធ្វើការពិសោធន៍ថ្មីលើវ៉ាក់សាំង Pfizer និងរកឃើញវិធីធ្វើឲ្យប្រសិទ្ធភាពវា «កើនឡើងទ្វេដង» ប្រឆាំងនឹងកូវីដ-១៩បម្លែងថ្មី Delta

Khmerpress July 23, 2021 23/07/2021

(ឡុងដ៍)៖ ការទុកចន្លោះពេលយូរក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសទី ២ អាចជួយបង្កើនកម្រិតអង់ទីករខ្ពស់ ជាងការទុកគម្លាតចាក់វ៉ាក់សាំងរយៈពេលខ្លី។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ កម្រិតអង់ទីករអាចនឹងថយចុះ ក្រោយការចាក់ដូសទី១រួច។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ ការសិក្សាខាងលើរបស់សាកលវិទ្យាល័យ Oxford មានមូលដ្ឋាននៅចក្រភពអង់គ្លេស អាចនឹងជួយដល់ការបង្កើន យុទ្ធសាស្ត្រចាក់វ៉ាក់សាំង ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ បើតាមការសិក្សាខាងលើដដែល ការរក្សាគម្លាត ឬចន្លោះពេលយូរក្នុងការចាក់វ៉ាក់សាំង Pfizer ដូសទី ២ អាចនឹងជួយបង្កើនកម្រិតអង់ទីករ ប្រឆាំងនឹងវីរុសបម្លែងថ្មី Delta។ នៅចន្លោះពេលនេះ កម្រិតអង់ទីករក្រោយចាក់ដូសទី ១ នឹងថយចុះ ហើយអាចនឹងបន្តថយចុះថែមទៀត ក្នុងចន្លោះពេលនៃការទុកគម្លាតរយៈពេលយូរ មុននឹងចាក់ដូសទី ២។ ក៏ប៉ុន្តែបន្ទាប់ពីបានចាក់ដូសទី ២ រួចនោះ កម្រិតអង់ទីករនឹងកើនខ្ពស់ឡើងវិញច្រើនជាង ២ដង បើធៀបទៅនឹងការទុកចន្លោះពេលខ្លី មុននឹងចាក់ដូសទី ២ ដូចការអនុវត្តន៍ធម្មតា។ គួរបញ្ជាក់ថា កាលពីខែធ្នូ […]

ហ្វីលីពីននឹងហាមឃាត់អ្នកទេសចរមកពី ម៉ាឡេស៊ី និងថៃ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta

Khmerpress July 23, 2021 23/07/2021

(ម៉ានីល)៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។ លោក Harry Roque បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយថា ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា និងបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នាពេលកន្លងមកនេះ ប្រទេសហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង […]