ព័ត៌មានអន្តរជាតិ

BREAKING: ឥណ្ឌារាយការណ៍ពីចំនួនអ្នកស្លាប់ជាង ៦,១០០នាក់ ដោយសារកូវីដ-១៩ ជាចំនួនច្រើនបំផុតក្នុងពេល១ថ្ងៃ

Khmerpress June 10, 2021 10/06/2021

(ញូដេលី)៖ ឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីអ្នកស្លាប់ចំនួន ៦,១៤៨នាក់ ដោយសារជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ វាគឺជាអត្រាអ្នកស្លាប់ដ៏ច្រើនខ្លាំងបំផុតនៅលើពិភពលោក ក្នុងរយៈពេលមួយថ្ងៃ ដោយសារជំងឺ COVID-19 ហើយវាក៏ជាការស្ទុះលោតឡើងវិញ នៃអត្រាអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ឥណ្ឌាបានរក្សាវាឲ្យនៅត្រឹមខ្ទង់២,០០០-៣,០០០នាក់។ កន្លងមក ឥណ្ឌាធ្លាប់បានមើលឃើញករណីស្លាប់ច្រើនបំផុត ក្នុងរយៈពេលមួយថ្ងៃ ជាង៤,០០០នាក់។ យ៉ាងណាមិញ តាមពិតទៅ ការរាយការណ៍ពីតួលេខអ្នកស្លាប់ក្នុងមួយថ្ងៃដ៏ច្រើនខ្លាំងបែបនេះ គឺព្រោះតែរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានកែសម្រួលតួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋខ្លួនពីប្រមាណ៥,៤០០នាក់ ទៅជាង៩,៤០០នាក់ ដើម្បីរាប់បញ្ចូលអ្នកដែលស្លាប់ នៅតាមផ្ទះ និងនៅតាមមន្ទីរពេទ្យឯកជន។ គួរបញ្ជាក់ថា សម្រាប់អត្រាករណីឆ្លងប្រចាំថ្ងៃវិញ គឺនៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានប្រកាសរកឃើញ៩៤,០៥២នាក់ ក្នុងរយៈពេល២៤កន្លងទៅដូចគ្នា ពោលវាបន្តនៅក្រោម១០០,០០០នាក់ដដែល។ បូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីៗទាំងនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា សរុបកើនដល់២៩.២លាននាក់ និងស្លាប់ជិត៣៦,០០០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ទីបំផុតលោកស្រី អោង សាន ស៊ូ ជី រងការចោទប្រកាន់ជាផ្លូវការ «ពីបទពុករលួយ»

Khmerpress June 10, 2021 10/06/2021

(ណៃពិដោ)៖ របបយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ទៅលើលោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់ដទៃទៀតនៃរដ្ឋាភិបាលរបស់លោកស្រី ពីបទពុករលួយ។ នេះបើតាមប្រភពពីក្រសួងព័ត៌មានមីយ៉ាន់ម៉ា ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងព័ត៌មានមីយ៉ាន់ម៉ាបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានធ្វើអធិការកិច្ចលើសំណុំរឿងពុករលួយ របស់អតីតទីប្រឹក្សារដ្ឋលោកស្រី អោង សាន ស៊ូជី… ហើយលោកស្រីត្រូវបានគេរកឃើញថា ពិតជាបានប្រព្រឹត្តអំពើពុករលួយប្រាកដមែន តាមរយៈការប្រើប្រាស់តំណែង និងតួនាទីរបស់លោកស្រី»។ គួរបញ្ជាក់ថា លោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយកាលពីពេលថ្មីៗនេះ យោធាមីយ៉ាន់ម៉ាបានបញ្ជូនលោកស្រី និងអតីតប្រធានាធិបតី លោក វីន ម្យីនត៍ (Win Myint) ទៅកាន់កន្លែងឃុំខ្លួនសម្ងាត់មួយ ក្នុងរដ្ឋធានីណៃពិដោ។ បើតាមច្បាប់មីយ៉ាន់ម៉ាបច្ចុប្បន្ន អ្នកនយោបាយដែលត្រូវផ្ដន្ទាទោស ឬចោទប្រកាន់ជាផ្លូវការពីបទពុករលួយ អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ […]

BREAKING: លោក ចូ បៃដិន ប្រកាសផែនការបរិច្ចាគវ៉ាក់សាំង Pfizer «៥០០លានដូស» ទៅកាន់ប្រទេសចំនួន ៩២ លើពិភពលោក

Khmerpress June 10, 2021 10/06/2021

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូសដល់បណ្ដាប្រទេសជិត ១០០ នៅជុំវិញពិភពលោកក្នុងរយៈពេល ០២ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំ២០២១នេះ ខណៈ ៣០០លានដូសផ្សេងទៀតនៅត្រឹមឆមាសទី ១ ក្នុងឆ្នាំ២០២២ ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាបចំនួន ៩២ និងសហភាពអាហ្វ្រិក។ គួរបញ្ជាក់ថា ការផ្ដល់ជាអំណោយជាវ៉ាក់សាំងខាងលើ អាចនឹងធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលមានគោលដៅចែកចាយវ៉ាក់សាំង COVID-19 ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO), សម្ព័ន្ធវ៉ាក់សាំង GAVI។ GAVI មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ តែបើតាមប្រភពពីក្រុមមន្ត្រីខាងលើ លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងប្រកាសពីផែនការបរិច្ចាគវ៉ាក់សាំងខាងលើ នៅក្នុងកិច្ចប្រជុំកំពូល G7 […]

សត្វដំរីនៅប្រទេសឥណ្ឌា ត្រូវបានគេតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីមានសត្វតោមួយក្បាលស្លាប់ដោយសារជំងឺនេះ

Khmerpress June 10, 2021 10/06/2021

(ញូវដេលី)៖ អាជ្ញាធរបាននិយាយឲ្យដឹងនៅថ្ងៃពុធនេះថា សត្វដំរីចំនួន ២៨ក្បាលត្រូវបានគេធ្វើតេស្តរកជំងឹកូវីដ១៩ នៅដែនជម្រកសត្វព្រៃមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានសត្វតោអាស៊ីដ៏កម្រមួយក្បាលបានស្លាប់ដោយសារវីរុសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីករណីស្លាប់ដំបូងរបស់សត្វដោយសារជំងឺកូវីដ១៩ នៅសួនសត្វមួយនៅក្នុងរដ្ឋ Tamil Nadu កាលពីខែដើមខែមិថុនានេះ។ សត្វដែលស្លាប់ខាងលើ គឺជាសត្វតោមួយក្បាលក្នុងចំណោមសត្វតោ ០៩ក្បាលដទៃទៀតដែលត្រូវបានគេតេស្តឃើញវិជ្ជមានកាលពីពេលកន្លងទៅ។ អនុរក្សសត្វព្រៃនៅតំបន់អភិរក្ស Mudumalai នៅភាគខាងត្បូងរដ្ឋ Tamil Nadu បានប្រាប់ AFP នៅថ្ងៃពុធនេះថា «បន្ទាប់ពីសត្វតោនៅសួនសត្វបានធ្វើតេស្តវិជ្ជមាន យើងត្រូវបានគេស្នើសុំឱ្យធ្វើតេស្តសត្វដំរីទាំងអស់ ដើម្បីជាវិធានការការពារទុកជាមុន»។ បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា សំណាកច្រមុះ និងរន្ធគូថត្រូវបានគេយកពីដំរីចំនួន ២៨ក្បាល រួមទាំងកូនគោពីរក្បាលផងដែរកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ចំនួន «៤០៧ករណី» បន្ថែមទៀត ខណៈចំនួនឆ្លងសរុបទូទាំងប្រទេសជិត១ម៉ឺននាក់

Khmerpress June 10, 2021 10/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤០៧ករណីបន្ថែមទៀត ក្នុងនោះមាន៣៨១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង២៦ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ៣៨១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលរ៉ាប់រ៉ងតែឯងចំនួន២៩៦ករណី។ ចំណែកឯខេត្ត Bac Ninh បានរកឃើញ៣៥ករណី, ទីក្រុងហូជីមីញ៤០ករណី និងទីក្រុងហាណូយ០៥ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពីខេត្តផ្សេងៗទៀត។ សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៥៦៥នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៦៣៦នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង៨០០លានដូសហើយ ជូនប្រជាជនទូទាំងប្រទេស

Khmerpress June 9, 2021 09/06/2021

(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៨០០លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈប្រទេសដែលមានប្រជាជន ច្រើនជាងគេបំផុតលើពិភពលោកមួយនេះ កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងការផ្ទុះឡើងវិញនៃជំងឺ COVID-19 ដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងនៅថ្ងៃពុធនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជិត ៨០៩លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន។ យោងតាមទិន្នន័យចុងក្រោយបំផុត នៃអង្គការសហប្រជាជាតិ ប្រទេសចិនគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ មានប្រជាជនសរុបជាង ១,៤៤៤លាននាក់។ គួរបញ្ជាក់តាមលោក ហ្សេង យីស៉ីន (Zeng Yixin) អ្នកនាំពាក្យរបស់ NHC បានលើកឡើងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ ជាមួយសារព័ត៌មានចិនស៉ីនហួរថា យ៉ាងហោចណាស់ ៧០ភាគរយ នៃចំនួនប្រជាជននៅក្នុងប្រទេសចិនដែលនៅក្នុងគោលដៅ ត្រូវបានគេរំពឹងថា នឹងត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅត្រឹមដំណាច់ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌា៖ អត្រាករណីឆ្លងប្រចាំថ្ងៃនៃកូវីដ-១៩ បន្តនៅក្រោម ១០០,០០០នាក់ ខណៈអ្នកជំងឺជាង ២,២០០នាក់ទៀតស្លាប់

Khmerpress June 9, 2021 09/06/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ឱ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ២៩លានករណីហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩២,៥៩៦ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២៩,០៨៩,០៦៩ករណី។ នេះគឺជាថ្ងៃទីពីរជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។ បន្ថែមពីលើនេះ ក្រសួងសុខាភិបាលឥណ្ឌា ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ២,២១៩នាក់បន្ថែមទៀតផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៥៣,៥២៨នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,៥០៤,១២៦នាក់បានជាសះស្បើយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេសកាលពីខែមករា ហើយរហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបយ៉ាងហោចជាង ២៣៦លានដូសហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ប្រទេសរុស្ស៊ីកំពុងពិចារណាលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម

Khmerpress June 9, 2021 09/06/2021

ប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណើរការពិចារណាលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider ដកស្រង់កិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធរបស់ប្រទេសរុស្ស៊ី និងប្រធានរដ្ឋសភាវៀតណាមលោក VươngĐìnhHuệ ។ ក្នុងនោះផងដែរ ភាគីវៀតណាមបានថ្លែងអំណរគុណដល់ភាគីរុស្ស៊ី ចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១,០០០ ដូស និងកិច្ចព្រមព្រៀងថ្មីៗផ្សេងទៀត ដើម្បីជួយឱ្យប្រទេសវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបន្ថែមចំនួន ២០ លានដូស និងការទទួលបានផ្សេងៗទៀត។ នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំង ២ បានសង្កត់ធ្ងន់លើសារសំខាន់នៃចំណងទាក់ទងទ្វេភាគីវៀតណាម-រុស្ស៊ី ហើយនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ក៏ដូចជាទំនាក់ទំនងយោធាស្របតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១២ ។ ភាគីទាំង ២ បានឯកភាពគ្នាបន្តធ្វើការជាមួយគ្នានៅក្នុងអង្គការតំបន់ និងអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិ។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ក៏កាន់តែមានភាពរឹងមាំ បន្ទាប់ពីការចុះហត្ថលេខាលើសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic) ជាមួយពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២០ ឈានដល់ ៤.៨៥ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើង ៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រេង និងថាមពលនៅតែជាវិស័យសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី […]

ថៃកំណត់តម្លៃវ៉ាក់សាំង Sinopharm ជាង២៨ដុល្លារអាមេរិក ក្នុងមួយដូស

Khmerpress June 9, 2021 09/06/2021

(បាងកក)៖ រាជបណ្ឌិតសភាវិទ្យាសាស្រ្ត-វេជ្ជសាស្រ្តនៃប្រទេសថៃ Chulabhorn នៅថ្ងៃពុធនេះ បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនទិញពីក្រុមហ៊ុនចិន Sinopharm ត្រូវបានកំណត់តម្លៃថ្លៃ៨៨៨បាត ដែលស្មើនឹងជាង២៨.៥ដុល្លារអាមេរិក ក្នុងមួយដូស។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១។ រាជបណ្ឌិតសភាថៃ Chulabhorn បានឲ្យដឹងថា វ៉ាក់សាំង Sinopharm នឹងត្រូវទិញដោយប្រើមូលនិធិរបស់រាជបណ្ឌិតសភាផ្ទាល់ ដូច្នេះហើយមិនអាចផ្តល់ឲ្យដោយឥតគិតថ្លៃនោះទេ។ តម្លៃខាងលើនេះ គឺត្រូវបានគិតបញ្ចូលទាំងការដឹកជញ្ជូន ស្តុកទុក និងធានារ៉ាប់រង សម្រាប់ផលប៉ះពាល់ ដែលបង្កឡើងដោយវ៉ាក់សាំង។ ស្ថាប័នរដ្ឋ-ឯកជននៅក្នុងប្រទេសថៃ ដែលចង់ទិញវ៉ាក់សាំងពីរាជបណ្ឌិតសភា Chulabhorn ត្រូវតែមានសមត្ថភាពផ្តល់ពួកវាឲ្យក្រុមបុគ្គល ដែលចង់បានវ៉ាក់សាំងជម្រើសផ្សេងក្រៅពី វ៉ាក់សាំងដែលកំពុងប្រើប្រាស់បច្ចុប្បន្នដោយរដ្ឋាភិបាលគឺ AstraZeneca និង Sinovac ប៉ុន្តែពុំអនុញ្ញាតឲ្យយកប្រាក់ពីអ្នកចាក់ដាច់ខាត ហើយក៏មិនអាចយកទៅលក់បន្តផងដែរ។ ការល្មើសបទបញ្ញត្តិរបស់រាជបណ្ឌិតសភា Chulabhorn នឹងត្រូវប្រឈមពិន័យជាប្រាក់គុណនឹង១៥ដង នៃតម្លៃវ៉ាក់សាំងដែលបានទិញ។ គួរបញ្ជាក់ថា រាជបណ្ឌិតសភាថៃ Chulabhorn ត្រូវបានអនុញ្ញាតឲ្យនាំចូលវ៉ាក់សាំង COVID-19 ដោយពុំចាំបាច់ឆ្លងកាត់រដ្ឋាភិបាលថៃ។ រាជបណ្ឌិតសភា […]

សារព័ត៌មាន Daily Mail ផ្សាយថា វេជ្ជបណ្ឌិតឥណ្ឌាអះអាងថា កូវីដ១៩ បំប្លែងខ្លួនប្រភេទ “Delta” នៅឥណ្ឌាអាចធ្វើឲ្យអ្នកជំងឺមានបញ្ហា២នេះជារៀងរហូត

Khmerpress June 9, 2021 09/06/2021

ឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានអះអាងថា មេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌាអាចធ្វើឲ្យអ្នកជំងឺកើតមានបញ្ហារលួយស្បែក និងមានបញ្ហាថ្លង់ស្តាប់អ្វីលែងសូវឮជារៀងរហូតទៀតផង។ គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែងខ្លួននៅឥណ្ឌាត្រូវគេហៅថា “B1617.2” ឬ “Delta” ហើយនាពេលកន្លងមកអ្វីដែលគេដឹងពីមេរោគមួយនេះគឺត្រឹមថា វាចម្លងបានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគកូវីដ ១៩ ធម្មតា។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមវេជ្ជបណ្ឌិតឥណ្ឌាជាច្រើនសុទ្ធតែបានអះអាងដូចៗគ្នាថា អ្នកដែលបានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះមួយចំនួនបានកើតមានបញ្ហាកកឈាមនៅក្រោមស្បែក ហើយបញ្ហានេះនាំឲ្យកើតមានដំបៅរលួយស្បែងយ៉ាងលឿន ខណៈមានអ្នកជំងឺខ្លះត្រូវបង្ខំចិត្តកាត់ដៃ ជើង ឬផ្នែកខ្លះនៃរាងកាយចោលជាបន្ទាន់ទៀតផង ដើម្បីទប់ស្កាត់កុំឲ្យដំបៅកាន់តែរីកធំឡើង។ សម្រាប់ក្រុមអ្នកជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលជាយុវជនវិញត្រូវបានគេកត់សម្គាល់ឃើញថា ពួកគេបានកើតមានបញ្ហាថ្លង់ ហើយសម្រាប់អ្នកខ្លះវិញបញ្ហាថ្លង់នេះអាចកើតមានជារៀងរហូតតែម្តង បើទោះជាពួកគេបានជាសះស្បើយពីជំងឺកូវីដ ១៩ហើយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail