ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី សម្រេចអូសបន្លាយវិធានការ Lockdown នៅទូទាំងប្រទេសរយៈពេល ២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី២៨ មិថុនា

Khmerpress June 12, 2021 12/06/2021

(គូឡាឡាំពួ)៖ វិធានការរឹតត្បិតលើការធ្វើដំណើររបស់ប្រទេសម៉ាឡេស៊ីដែលគេស្គាល់ថា MCO 3.0 នឹងត្រូវបន្តអនុវត្តរយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៨ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ismail Sabri Yaakob បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១១ មិថុនានេះថា ការសម្រេចអូសបន្លាយពេលវិធានការ MCO 3.0 ត្រូវបានធ្វើឡើង ចំពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃនៅតែបន្តរកឃើញលើសពី ៥,០០០ករណីក្នុងមួយថ្ងៃ។ កាលពីខែឧសភាកន្លងទៅ វិធានការ MCO ត្រូវបានដាក់ចេញឲ្យអនុវត្តឡើងវិញនៅទូទាំងប្រទេសប្រទេសម៉ាឡេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ នៃជំងឺកូវីដ១៩។ នៅក្រោមវិធានការដែលត្រូវបានគេស្គាល់ថា MCO 3.0 នេះ គ្រប់វិស័យសេដ្ឋកិច្ចត្រូវបានអនុញ្ញាតិឱ្យដំណើរការ ប៉ុន្តែរាល់ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយ និងពីរដ្ឋមួយទៅរដ្ឋមួយទៀត ក៏ដូចជាសកម្មភាពសង្គម កីឡា និងការអប់រំត្រូវបានហាមឃាត់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «១៩៦ករណី» បន្ថែមទៀត, សរុប ៩,៩៨០ករណី

Khmerpress June 12, 2021 12/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៩៦ករណីបន្ថែមទៀត ក្នុងនោះមាន១៨៥នាក់ជាករណីឆ្លងក្នុងសហគមន៍ និង១១ករណីទៀតជាករណីនាំចូល។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង១៨៥នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្ន ជាមួយករណីឆ្លថ្មី ៩៥ករណី។ ដោយឡែកនៅខេត្ត Bac Ninh បានរកឃើញករណីឆ្លងសហគមន៍២៨ករណីថ្មី, នៅហូជីមីញ៤៨ករណី, នៅហាណូយ០៦ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៨ករណីបន្ថែមទៀតផងដែរ។ នៅថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៩៨០នាក់ ក្នុងនោះស្លាប់ ៥៧នាក់ និងជាសះស្បើយ៣,៨០៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

FDA អាមេរិក ប្រាប់ក្រុមហ៊ុន Johnson & Johnson ឲ្យបោះបង់ចោលវ៉ាក់សាំងចំនួន ៦០លានដូស បន្ទាប់ពីរកឃើញបញ្ហានៅក្នុងរោងចក្រផលិតមួយ

Khmerpress June 12, 2021 12/06/2021

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានធ្វើការពិនិត្យឡើងវិញនូវរោងចក្រប៊លទីម័រ (Baltimore) ដែលមានបញ្ហា និយតករសហព័ន្ធអាមេរិកបានសម្រេចថា វ៉ាក់សាំង Johnson & Johnson ប្រហែល ៦០លានដូសដែលផលិតនៅទីនោះ គួរតែត្រូវបោះបង់ចោល ដោយសារតែហានីភ័យនៃការឆ្លងដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន New York Times នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បាននិងកំពុងព្យាយាមអស់រយៈពេលជាច្រើនសប្តាហ៍ ដើម្បីរកឱ្យឃើញនូវអ្វីដែលត្រូវធ្វើជាមួយនឹងវ៉ាក់សាំងយ៉ាងតិច ១៧០លានដូស ដែលត្រូវបានទម្លាក់ចោល បន្ទាប់ពីការរកឃើញនូវគ្រោះថ្នាក់ផលិតកម្មដ៏ធំមួយជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងចំនួន២ ដែលផលិតនៅនឹងកន្លែង។ ច្រើនជាង ១០០លានដូស នៃវ៉ាក់សាំង Johnson & Johnson និងយ៉ាងហោចណាស់ចំនួន ៧០លានដូស នៃវ៉ាក់សំាង AstraZeneca ត្រូវបានផ្អាកការផលិត បន្ទាប់ពីក្រុមហ៊ុន Emergent បានរកឃើញកាលពីខែមីនាថា បុគ្គលិករបស់ខ្លួនបានបំពុលវ៉ាក់សាំង Johnson & Johnson ជាមួយនឹងគ្រឿងផ្សំសំខាន់មួយដែលត្រូវបានប្រើដើម្បីផលិតថ្នាំ AstraZeneca។ ទោះយ៉ាងណាការបាត់បង់ ៦០លានដូស នៃវ៉ាក់សាំង Johnson & […]

ចិនប្តេជ្ញាជួយជនរួមជាតិតៃវ៉ាន់ លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

Khmerpress June 11, 2021 11/06/2021

(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៅប្រទេសចិន លោក ម៉ា ហ៊្សាវក្វាង (Ma Xiaoguang) នៅថ្ងៃសុក្រនេះបានសម្តែងនូវការប្ដេជ្ញាចិត្ត ក្នុងការព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីជួយជនរួមជាតិនៅកោះតៃវ៉ាន់ លើការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ លោក Ma Xiaoguang បានគូសបញ្ជាក់ថា ជនរួមជាតិនៅកោះតៃវ៉ាន់ដែលធ្វើដំណើរទៅកាន់ចិនដីគោក តាមជើងហោះហើរអ្នកដំណើរស៊ីវិល អាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះបានដោយការស្ម័គ្រចិត្ត ដរាបណាពួកគេបានបំពេញតាមបែបបទ នៃការចាក់វ៉ាក់សាំង និងគោរពតាមច្បាប់ត្រួតពិនិត្យការឆ្លងរាតត្បាត សម្រាប់ការធ្វើដំណើរឆ្លងចូលនោះរួចរាល់។ លោក Ma Xiaoguang បានគូសបញ្ជាក់បន្ថែមថា ជនរួមជាតិតៃវ៉ាន់ប្រហែល ៦២,០០០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចិនដីគោក គិតត្រឹមថ្ងៃទី៣១ ខែឧសភា។ ដោយមើលឃើញថា ជនរួមជាតិតៃវ៉ាន់ភាគច្រើន បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ពួកគេ ក្នុងការចង់ឃើញការបញ្ជូនវ៉ាក់សាំងពីចិនដីគោក ទៅកាន់កោះតៃវ៉ាន់នោះ លោក Ma Xiaoguang បានទទូចដល់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅក្នុងកោះតៃវ៉ាន់ លុបចោលការរារាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា […]

ថៃបញ្ជាទិញវ៉ាក់សាំងអាមេរិក Pfizer ២០លានដូស និងគ្រោងបញ្ជាទិញ Johnson & Johnson ៥លានដូស

Khmerpress June 11, 2021 11/06/2021

(បាងកក)៖ ក្រោយការចរចាអស់មួយរយៈ នៅទីបំផុតប្រទេសថៃបានសម្រេច ចុះហត្ថលេខាដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុនអាមេរិក Pfizer ជាផ្លូវការហើយ ដោយវ៉ាក់សាំងសរុបចំនួន ២០លានដូស នឹងមកដល់នៅក្នុងឆ្នាំនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់ពេលវេលាជាក់លាក់ និងការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer នឹងត្រូវរង់ចាំការសម្រេចពី រដ្ឋបាលឱសថ និងចំណីអាហារ (FDA) របស់ថៃនៅថ្ងៃខាងមុខ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃ ប្រទេសអាស៊ានមួយនេះ ក៏គ្រោងបញ្ជាទិញវ៉ាក់សាំង Johnson & Johnson ដែលជាប្រភេទ «ចាក់តែ១ដូស» ចំនួន ៥លានដូសផងដែរ នៅក្នុងឆ្នាំ២០២១ នេះដូចគ្នា។ គួរបញ្ជាក់ថា ប្រទេសថៃកំពុងបង្កើនល្បឿន នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេស ជាពិសេសតំបន់ប្រជុំជន និងទេសចរណ៍ ដើម្បីធ្វើឲ្យគោលដៅបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ កាន់តែប្រកបដោយទំនុកចិត្ត។ សម្រាប់វ៉ាក់សាំងដែលថៃកំពុងប្រើប្រាស់បច្ចុប្បន្ន គឺ Sinovac របស់ចិន និង AstraZeneca របស់អង់គ្លេស។ […]

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩១,៧០២ ករណី និងមរណភាពចំនួន ៣,៤០៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress June 11, 2021 11/06/2021

ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៩១,៧០២ ករណី និងការស្លាប់ចំនួន ៣,៤០៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាបានកើនឡើងដល់ ២៩,២៧៤,៨២៣ នាក់ ហើយក្នុងនោះមានមនុស្សសរុប ៣៦៣,០៧៩ នាក់បានស្លាប់ ខណៈអ្នកជំងឺចំនួន ១,១២១,៦៧១ នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ជាមួយគ្នានេះផងដែរ ការធ្វើតេស្តចំនួន ២,០៤៤,១៣១ ក៏ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យការធ្វើតេស្តសរុប ដែលបានធ្វើរហូតមកដល់ពេលនេះមានដល់ ៣៧៤,២៤២,៣៨៤ ករណី។ ឥឡូវនេះអត្រាវិជ្ជមានប្រចាំថ្ងៃធ្លាក់ចុះនៅត្រឹម ៤.៤៩% ពោលគឺនៅក្រោម ១០% អស់រយៈពេល ១៨ ថ្ងៃជាប់ៗគ្នាមកហើយ។ អត្រានៃភាពវិជ្ជមានប្រចាំសប្តាហ៍ក៏បានធ្លាក់ចុះមកនៅត្រឹម ៥.១៤% ផងដែរ។ ចំនួនអ្នកជាសះស្បើយឡើងវិញនៅតែបន្តមានច្រើនជាងករណីថ្មីប្រចាំថ្ងៃ សម្រាប់រយៈពេល ២៩ ថ្ងៃជាប់ៗគ្នា ដោយអ្នកជាសះស្បើយបានកើនឡើងដល់ ២៧,៧៩០.០៧៣ នាក់ ប៉ុន្តែអត្រានៃការស្លាប់បានកើនឡើងជាងមុន ១.២៤% […]

២០២០ ជាឆ្នាំដែលមានមនុស្សបាត់បង់ជីវិតច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ព្រោះតែកូវីដ-១៩

Khmerpress June 11, 2021 11/06/2021

(វ៉ាស៉ីនតោន)៖ សារព័ត៌មានអាមេរិក Associated Press (AP) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា ឆ្នាំ២០២០ គឺជាឆ្នាំដែលមានអត្រាមនុស្សស្លាប់ច្រើនជាងគេបំផុត នៅក្នុងប្រវត្តសាស្រ្តរបស់សហរដ្ឋអាមេរិក ជាចម្បងដោយសារជំងឺរាតត្បាត COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ ដោយយោងតាមសម្ដីរបស់ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវ រ បាយការណ៍ខាងលើបានលើកឡើងថា សហរដ្ឋអាមេរិកបានមើលឃើញ ការកើនឡើងគួរឱ្យកត់សម្គាល់ នៃអត្រាការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមួយចំនួនទៀត កាលពីក្នុងឆ្នាំ២០២០។ អត្រាការស្លាប់ ដែលត្រូវបានផ្សព្វផ្សាយលើ ប្រព័ន្ធអ៊ីនធើណេតនាសប្តាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលអាមេរិក គឺជាការបន្ថែមទៅលើភស្តុតាង ដែលបង្ហាញថា ចំនួនអ្នកស្លាប់ដោយផ្ទាល់ ឬដោយប្រយោលដោយសារជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក គឺមានច្រើនជាងខ្លាំងលើសពី តួលេខផ្លូវការ ដែលមានចំនួនជិត ៦០ម៉ឺននាក់ ក្នុងចន្លោះឆ្នាំ២០២០-២០២១»។ គួរបញ្ជាក់ថា បើតាមការជឿជាក់របស់អ្នកជំនាញផ្នែកស្រាវជ្រាវ ហេតុផលដ៏ធំមួយអាចថា មនុស្សជាច្រើនដែលមានរោគសញ្ញាធ្ងន់ធ្ងរ បានប្រព្រឹត្តកំហុស តាមរយៈការព្យាយាមចៀសឆ្ងាយពីមន្ទីរពេទ្យ ដោយសារខ្លាចឆ្លង COVID-19។ យោងតាមវែបសាយ worldometers សហរដ្ឋអាមេរិកមានចំនួនករណីឆ្លងសរុបជាង ៣៤លាននាក់ ក្នុងនោះស្លាប់ជាង៦១៤,០០០នាក់៕ […]

ទណ្ឌកម្មពីអាមេរិកធ្វើឲ្យវេណេស៊ុយអេឡា មិនអាចបង់ប្រាក់ទៅ COVAX ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩

Khmerpress June 11, 2021 11/06/2021

(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា ខ្លួនមិនបំពេញតាមលក្ខខណ្ឌបង់ប្រាក់ ទៅកាន់កម្មវិធី COVAX ដើម្បីទទួលបានវ៉ាក់សាំងបង្ការ COVID-19 ទៅតាមការកំណត់ឡើយ ព្រោះដំណើរការទាំងមូលត្រូវបានរាំងស្ទះ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានលើកឡើងជារឿយៗថា ខ្លួនមិនអាចធ្វើការបង់ប្រាក់ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX បានឡើយ ព្រោះតែដំំណើរការនានាត្រូវបានរារាំង ដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយក្រោយមកនៅខែមីនា វេណេស៊ុយបានប្រកាសថា ខ្លួនបានបង់ថវិកាជិតគ្រប់តាមចំនួន ១២០លានដុល្លារអាមេរិក ដែលបានតម្រូវឲ្យបង់នោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បានលើកឡើងថា ប្រទេសអាមេរិកឡាទីនមួយនេះ មិនអាចបង់ប្រាក់ដែលនៅសល់ប្រមាណ ១០លានដុល្លារទៀតបានឡើយ ពីព្រោះមធ្យោបាយបង់ប្រាក់ទាំង ៤ ត្រូវបានរាំងខ្ទប់ ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។ លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងត្រូវបានបិទខ្ទប់ នៅពីក្រោយទណ្ឌកម្មអាមេរិក… វាកំពុងរារាំងផ្នែកហិរញ្ញវត្ថុ […]

ស្រ្តីអាហ្រ្វិកម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយដោយរូបគាត់អាចសម្រាលកូនបានរហូតដល់ទៅ ១០ នាក់ក្នុងពេលតែមួយ

Khmerpress June 11, 2021 11/06/2021

អាហ្រ្វិកខាងត្បូង៖ ស្រ្តីជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ទទួលបានកំណត់ត្រាពិភពលោកថ្មីមួយ ដោយរូបគាត់អាចផ្តល់កំណើតកូនរហូតដល់ទៅ ១០ នាក់នៅក្នុងពេលតែមួយ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BCC បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Gosiame Thamara Sithole មានអាយុ ៣៧ ឆ្នាំ ហើយមុនពេលសម្រាលកូនទាំង ១០ នាក់នេះ គាត់ក៏មានកូនស្រីភ្លោះអាយុ ៦ ឆ្នាំ ចំនួន ២ នាក់រួចហើយដែរ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមកូនទាំង ១០នាក់របស់លោក Gosiame Thamara Sithole នោះគឺមានចំនួន ៧ នាក់ជាកូនប្រុស និង ៣នាក់ផ្សេងទៀតគឺជាកូនស្រី។ ក្នុងពេលសម្រាលកូនទាំងអស់នោះគឺមានកូនចំនួន ៥ នាក់ត្រូវបានសម្រាលតាមធម្មជាតិ និង ៥នាក់ទៀតសម្រាលតាមរយៈការវះកាត់ ហើយបន្ទាប់ពីសម្រាលរួចកូនទាំង ១០នាក់និងម្តាយគឺមានសុខភាពល្អជាធម្មតា៕ អត្ថបទ៖ ភក្តី ប្រភព៖ BCC

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២,២៩០នាក់ថ្មីទៀត និងអ្នកជំងឺ ២៧នាក់ស្លាប់

Khmerpress June 11, 2021 11/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៩០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១,៩៩៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ២៩៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ CCSA បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៥,៧១១នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៩,៨២៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៤០២នាក់ និងអ្នកជាសះស្បើយ ១៤៤,៩៩៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews