ព័ត៌មានអន្តរជាតិ

ហ្វីលីពីនរួចផុតពីបញ្ជី «លុយកខ្វក់» ដែលនឹងជួយជំរុញការវិនិយោគ និងប្រាក់បញ្ញើពីក្រៅប្រទេស

Liny Chan February 26, 2025 26/02/2025

(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានស្វាគមន៍ការដកប្រទេសរបស់ខ្លួន ចេញពីបញ្ជីលុយកខ្វក់ របស់ស្ថាប័នក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ដែលជាស្ថាប័នឃ្លាំងមើលវិស័យហិរញ្ញវត្ថុពិភពលោកមួយ។ ការលុបឈ្មោះចេញពីបញ្ជីនេះអាចជួយជំរុញឱ្យមានប្រាក់បញ្ញើពីបរទេសបន្ថែមទៀត និងជំរុញការវិនិយោគបរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ស្ថាប័ន FATF ក្នុងការដកទីក្រុងម៉ានីលចេញពីបញ្ជីនេះត្រូវបានគេរំពឹងថានឹង «សម្របសម្រួលដល់ប្រតិបត្តិការឆ្លងព្រំដែន កាន់តែលឿននិងចំណាយទាប កាត់បន្ថយឧបសគ្គអនុលោមតាមច្បាប់ និងបង្កើនតម្លាភាពហិរញ្ញវត្ថុ» ។ ទេសាភិបាលធនាគារកណ្តាលហ្វីលីពីនលោក Eli Remolona ដែលក៏ជាប្រធានក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់បាននិយាយថា ចំណាត់ការរបស់ស្ថាប័ន FATF «បំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុក្លាយជាកត្តាជំរុញដ៏រឹងមាំនៃកំណើនប្រកបដោយនិរន្តរភាព»។ ស្ថាប័ន FATF ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសហ្វីលីពីនលែងស្ថិតក្នុងបញ្ជីប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងទៀតហើយបន្ទាប់ពីរដ្ឋាភិបាលជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ប្រទេសហ្វីលីពីន គឺជាប្រទេសតែមួយគត់ ដែលត្រូវបានដកចេញពីបញ្ជីនេះ ខណៈដែលប្រទេសឡាវ និងនេប៉ាល់ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទីបំផុត! ឥណ្ឌូនេស៊ី និង​ Apple យល់ព្រមលុបចោលការហាមឃាត់​ iPhone 16 ជាផ្លូវការហើយ

Liny Chan February 26, 2025 26/02/2025

(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន​ Bloomberg បានរាយការណ៍មកថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានព្រមព្រៀងគ្នាលើលក្ខខណ្ឌដើម្បីលុបចោលការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ខណៈអាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រទេសឥណ្ឌូនេស៊ី បានហាមឃាត់ iPhone 16 នៅក្នុងខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុន Apple មិនបានបំពេញតាមតម្រូវការមាតិកាក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី ដែលកំណត់ថាយ៉ាងហោចណាស់ ៣៥% នៃស្មាតហ្វូនដែលលក់នៅទីនោះត្រូវតែមានប្រភពសមាសធាតុក្នុងស្រុក។ យ៉ាងណាក្រោយការប្រឈមមុខដាក់គ្នារយៈពេល ៥ខែបានជំរុញឱ្យ Apple បង្កើនការវិនិយោគក្នុងប្រទេសនេះរហូតដល់ ១ពាន់លានដុល្លារនៅក្នុងរោងចក្រផលិត ដែលផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀត នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី។ របាយការណ៍បាននិយាយថា ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple នឹងប្តេជ្ញាបណ្តុះបណ្តាលអ្នកស្រុកក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍលើផលិតផលរបស់ខ្លួន ហើយនេះនឹងធ្វើឡើងតាមរយៈកម្មវិធីផ្សេងៗក្រៅពីសាលា Apple (Apple Developer Academy) ដែលមានស្រាប់។ ប្រភពបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ Apple មិនមានគម្រោងភ្លាមៗក្នុងការចាប់ផ្តើមផលិត iPhone នៅក្នុងប្រទេសនេះនោះទេ។ […]

លោក ម៉ាក្រុង ព្រមានក្រោយជួបលោក ត្រាំ៖ សន្តិភាពមិនអាចមានន័យស្មើនឹង អ៊ុយក្រែនចុះចាញ់នោះឡើយ

Liny Chan February 25, 2025 25/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានថា សន្តិភាពមិនអាចមានន័យស្មើនឹង ការទម្លាក់អាវុធចុះចាញ់របស់អ៊ុយក្រែន នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ លោក ម៉ាក្រុង បានលើកឡើងដូចខាងលើ ក្រោយជំនួបនៅសេតវិមាន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ វាកើតឡើងចំគម្រប់ខួប៣ឆ្នាំគត់ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន និងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានសន្តិភាព ក្នុងឆ្នាំនេះ ខណៈរូបលោក ជួបក្រុមមេដឹកនាំអឺរ៉ុប នៅឯទីក្រុងកៀវ ចំពោះមុខការព្រួយបារម្ភថា លោក ត្រាំ ហាក់កំពុងលម្អៀងទៅរកគោលជំហររបស់រុស្ស៉ី។ គួរបញ្ជាក់ថា លោកប្រធានាធិបតីបារាំង បានប្រញាប់ប្រញាល់ធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីលោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជុំវិញពិភពលោក នៅពេលដែលលោក បានប្រកាសពីការត្រៀមលក្ខណៈ បន្តការធ្វើទំនាក់ទំនងការទូតជាមួយរុស្ស៉ីឡើងវិញ ហើយបានបើកកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ជាមួយទីក្រុងមូស្គូ ដោយគ្មានវត្តមានអឺរ៉ុបនិង​អ៊ុយក្រែន។ យ៉ាងណាមិញ ក្រោយជួបលោក […]

លោក គីម ជុងអ៊ុន៖ អាវុធដែលគ្មានមនោគមវិជ្ជា គ្រាន់តែជាដែកអេតចាយប៉ុណ្ណោះ

Liny Chan February 25, 2025 25/02/2025

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាកូរ៉េខាងជើងកាន់តែមានភាពរីកចម្រើនទៅមុខ នៅក្នុងការកសាងកងទ័ពដ៏ខ្លាំងកា្លមួយ ប៉ុន្តែអាវុធដែលគ្មាន មនោគមវិជ្ជាគឺប្រៀបបានទៅនឹង «ដែកអេតចាយ» តែប៉ុណ្ណោះ ជាមួយការសង្កត់ធ្ងន់ពីភាពស្មោះត្រង់ជាធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោក គីម ជុងអ៊ុន ដែលធ្វើឡើងនៅឯសាកលវិទ្យាល័យនយោបាយគីមអ៊ីលស៊ុង (Kim Il Sung University of Politics) កើតមានឡើងចំពេលនៃ នយោបាយមិនច្បាស់លាស់នៅក្នុងស្រុក ស្របពេលកងទ័ពមួយចំនួនធំនៃកងទ័ពកូរ៉េខាងជើងជាង ១០ ០០០នាក់ដែលត្រូវបានបញ្ជូនឱ្យទៅជួយរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ត្រូវបានរាយការណ៍ថាជួបការខាតបង់ធ្ងន់ធ្ងរទាំងស្លាប់ និងរបួស។ តាមរយៈការដកស្រង់សម្ដីចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA​ លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថា «ខណៈគោលដៅរបស់កងទ័ពប្រជាជនកូរ៉េ (KPA) នោះគឺចង់ក្លាយជា កងទ័ពដ៏ខ្លាំងក្លាបំផុតក្នុងលោក កងទ័ពក៏ត្រូវផ្ដោតផងដែរលើនយោបាយ មនោគមវិជ្ជា ស្មារតី និងសីលធម៌របស់បក្ស និងប្រជាជន»។ លោក គីមបន្ថែមថាអាវុធដែលគ្មានមនោគមវិជ្ជា គ្រាន់តែជាដែកអេតចាយប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន មិនបានលើកឡើងជាពិសេសពីសហរដ្ឋអាមេរិក ឬក៏កូរ៉េខាងត្បូងនោះទេ ប៉ុន្តែបាននិយាយថាអាមេរិក […]

ផលិតកម្មរថយន្តរបស់ថៃ ធ្លាក់ចុះជិត ២៥ភាគរយ ក្នុងខែមករា ដោយសារការលក់ និងការនាំចេញធ្លាក់ចុះ

Liny Chan February 25, 2025 25/02/2025

(បាងកក)៖ ផលិតកម្មរថយន្ត នៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់២៤.៦៣ភាគរយ ក្នុងខែមករាកន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម១០៧,១០៣គ្រឿង ដោយសារតែតម្រូវការក្នុងស្រុក និងការនាំចេញធ្លាក់ចុះ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធឧស្សាហកម្មថៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ថៃ គឺជាមជ្ឈមណ្ឌលផលិតកម្មរថយន្តធំជាងគេបំផុត ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញ សម្រាប់ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក ក្នុងនោះរួមទាំង Toyota និង Honda ផងដែរ។ ទិន្នផលបានធ្លាក់ចុះច្រើនជាង១៧.៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងខែធ្នូ និងជាខែទី១៨ជាប់ៗគ្នា ដែលផលិតកម្មបានធ្លាក់ចុះ។ ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ១២.២៦ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៤៨,០៩២គ្រឿង, បន្ទាប់ពីធ្លាក់ចុះ២០.៩៤ភាគរយ ក្នុងខែធ្នូ។ សហព័ន្ធ បានឱ្យដឹងថា ការធ្លាក់ចុះនៃការលក់ ដោយសារតែការរឹតបន្តឹងកម្ចីរថយន្ត ព្រោះតែបំណុលគ្រួសារខ្ពស់។ ការនាំចេញវិញ បានធ្លាក់ចុះ២៨.១៣ភាគរយ ក្នុងខែមករា ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម៦២,៣២១គ្រឿង, ជាកម្រិតទាបជាងគេបំផុត ក្នុងរយៈពេល៣៣ខែ ដោយសារតែការប្រកួតប្រជែង បានកើនឡើង ពីរថយន្តរបស់ចិន។ ខណៈការពីខែធ្នូ […]

លោក ដូណាល់ ត្រាំ បញ្ជាឱ្យស៊ើបអង្កេតឡើងវិញលើពន្ធគយសងសឹងនឹងពន្ធឌីជីថល

Liny Chan February 24, 2025 24/02/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានបញ្ជាឱ្យប្រធានការិយាល័យពាណិជ្ជកម្មរបស់លោកបើកការស៊ើបអង្កេតនានាឡើងវិញក្នុងគោលបំណងដកពន្ធគយលើការនាំចូលពីប្រទេស ដែលយកពន្ធសេវាកម្មឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មន្ត្រីសេតវិមានដែលផ្តល់ព័ត៌មានលម្អិតអំពីបញ្ជាប្រតិបត្តិនេះបាននិយាយថា លោក ត្រាំ កំពុងណែនាំមន្ត្រីរបស់លោកឱ្យពិចារណាលើការចាត់វិធានការឆ្លើយតបនានាដូចជាពន្ធគយជាដើម «ដើម្បីប្រឆាំងនឹងពន្ធលើសេវាកម្មឌីជីថល (DSTs) ការផាកពិន័យ ការអនុវត្ត និងគោលនយោបាយដែលរដ្ឋាភិបាលបរទេសយកពន្ធគយលើក្រុមហ៊ុនអាមេរិក»។ មន្ត្រីរូបនេះបាននិយាយថា៖ «ប្រធានាធិបតី ត្រាំ នឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេសប្រើប្រាស់មូលដ្ឋានពន្ធរបស់អាមេរិកសម្រាប់ផលប្រយោជន៍របស់ពួកគេទេ»។ យោងតាមឯកសារព័ត៌មានដែលចេញផ្សាយដោយសេតវិមានបានឱ្យដឹងថា បញ្ជាប្រតិបត្តិនេះបានណែនាំការិយាល័យតំណាងពាណិជ្ជកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យបើកការស៊ើបអង្កេតពន្ធលើសេវាកម្មឌីជីថលឡើងវិញ ដែលការស៊ើបអង្កេតនេះត្រូវបានផ្តួចផ្តើមឡើងក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ និងស៊ើបអង្កេតប្រទេសបន្ថែមណាមួយដែលប្រើប្រាស់ពន្ធឌីជីថល «ដើម្បីរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក»។ ពន្ធលើសេវាកម្មឌីជីថលដែលផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិករួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុ Apple និងក្រុមហ៊ុន Amazon បានក្លាយជាជម្លោះពាណិជ្ជកម្មជាយូរមកហើយសម្រាប់រដ្ឋាភិបាលជាច្រើនអាណត្តិរបស់សហរដ្ឋអាមេរិក។ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ តួកគី ឥណ្ឌា អូទ្រីស និងកាណាដា បានដកហូតពន្ធលើប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនផ្តល់សេវាឌីជីថលទាំងនេះ និងក្រុមហ៊ុនផ្តល់សេវាឌីជីថលផ្សេងទៀតដែលប្រាក់ចំណុលទាំងនោះរកបានពីក្នុងដែនដីរបស់ប្រទេសទាំងនោះ។ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ ការិយាល័យពាណិជ្ជកម្ម USTR បានបើកដំណើរការស៊ើបអង្កេតតាមមាត្រា ៣០១ ស្តីពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាពប្រឆាំងនឹងប្រទេសទាំងនេះមួយចំនួន ដោយបានរកឃើញថា ពួកគេបានរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ដោយបើកផ្លូវឱ្យមានការដកហូតពន្ធសងសឹកលើទំនិញនាំចូលមួយចំនួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ […]

Alibaba គ្រោងបោះទុនជាង ៥០ពាន់លានដុល្លារចូលក្នុងវិស័យ AI ក្នុងរយៈពេល ៣ឆ្នាំខាងមុខ

Liny Chan February 24, 2025 24/02/2025

(បរទេស)៖ ក្រុមហ៊ុនចិន Alibaba បាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនគ្រោងនឹងវិនិយោគយ៉ាងហោចណាស់ ៣៨០ពាន់លានយន់ (ប្រហែល ៥២.៤៤ពាន់លានដុល្លារ) នៅក្នុង cloud computing និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត្ត AI របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ការវិនិយោគដ៏សំខាន់នេះ បញ្ជាក់ពីមហិច្ឆតារបស់ Alibaba ក្នុងការឈានមុខគេក្នុងកំណើនដែលជំរុញដោយ AI និងពង្រឹងជំហររបស់ខ្លួនជាអ្នកផ្តល់សេវា cloud ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រកាសនេះ ត្រូវបានគេឱ្យដឹងថាក្រុមហ៊ុនអេឡិចត្រូនិចយក្សចិន ធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុនដែលបង្ហាញពីការកើនឡើងប្រមាណ ៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ ២៨០.១៥ ពាន់លានយន់សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ Alibaba គូសបញ្ជាក់ថា ចំនួនទឹកប្រាក់វិនិយោគសរុបលើសពីការចំណាយរបស់ក្រុមហ៊ុននៅក្នុង AI និង cloud computing ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ គួរជម្រាបថា ភាគហ៊ុនរបស់ Alibaba បានកើនឡើងជាង ៦៨% ចាប់តាំងពីដើមឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិននៅក្នុងយុទ្ធសាស្ត្រ AI របស់ខ្លួន។ ទន្ទឹមនឹងនេះ […]

BREAKING: មេដឹកនាំអភិរក្សនិយម លោក Friedrich Merz នឹងក្លាយជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់

Liny Chan February 24, 2025 24/02/2025

(បែរឡាំង)៖ លទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានបង្ហាញថា មេដឹកនាំអភិរក្សនិយម លោក Friedrich Merz នឹងក្លាយជាអធិការបតីបន្ទាប់របស់ប្រទេសអាល្លឺម៉ង់ ខណៈដែលគណបក្សក្នុងក្រុមចម្រុះ AfD របស់លោក Olaf Scholz តាមពីក្រោយក្នុងលំដាប់លេខទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ តាមលទ្ធផលបណ្តោះអាសន្នពីមណ្ឌលបោះឆ្នោតទាំង ២៩៩ គណបក្សអភិរក្សនិយម ទទួលបានសំលេងគាំទ្រ ២៨.៦ភាគរយ តាមពីក្រោយដោយ AfD ក្នុងសំលេងគាំទ្រ ២០.៨ភាគរយ។ ចំនួនអ្នកទៅបោះឆ្នោតនៅអាល្លឺម៉ង់មាន ៨៣ភាគរយ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ១៩៩០។ អ្នកបោះឆ្នោតជាបុរស មានទំនោរទៅរកគណបក្សស្តាំនិយម ខណៈដែលអ្នកបោះឆ្នោតជាស្ត្រី បង្ហាញការគាំទ្រកាន់តែខ្លាំងចំពោះគណបក្សឆ្វេងនិយម។ បន្ទាប់ពីក្រុមអភិរក្សនិយមទទួលបានជ័យជម្នះ លោក Merz បានប្តេជ្ញាថានឹងជួយផ្តល់ឱ្យអឺរ៉ុបនូវ «ឯករាជ្យភាពពិតប្រាកដ» ចេញពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ខណៈដែលលោកត្រៀមរៀបចំបង្កើតរដ្ឋាភិបាលរួបរួមមួយ។ លោក Merz កំពុង​ឈាន​ទៅ​រក​ការ​ចរចាក្នុង​ក្រុមចម្រុះ​ ប៉ុន្តែគេមិនទាន់ប្រាកដទេថាតើ លោក Merz នឹងត្រូវការដៃគូមួយ ឬពីរ ដើម្បីបង្កើតជាសំលេងភាគច្រើន ស្របពេលដែលជោគវាសនារបស់គណបក្សតូចៗ […]

រុស្ស៊ី ​បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ទ្រង់ទ្រាយ​ធំ​លើ​អ៊ុយក្រែន, លោក Zelenskiy អំពាវនាវ​ឱ្យ​មាន​ឯកភាព​សម្ព័ន្ធមិត្ត

Liny Chan February 24, 2025 24/02/2025

(កៀវ)៖ ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelenskiy នៅថ្ងៃអាទិត្យនេះ បានអះអាងថា រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន ក្នុងទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​មួយ ​មក​លើ​អ៊ុយក្រែន​ពេញ​មួយ​យប់កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គម X លោក​ Zelenskiy បាន​ថ្កោលទោស​ទង្វើ​នេះ​ថា​ជា​ «ភេរវកម្ម​ពី​លើ​អាកាស» និង​បាន​អំពាវនាវ​ឱ្យ​មាន​ឯកភាព​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន។ លោកបានបន្ថែមថា «ជា​រៀង​រាល់​ថ្ងៃ​ ប្រជាជន​របស់​យើង​​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​លើ​អាកាស»។ មេដឹកនាំអ៊ុយក្រែនរូបនេះ ​បាន​បញ្ជាក់​ថា​ ចំនួនយន្តហោះដ្រូនដែលត្រូវបានរុស្ស៊ីបើកការវាយប្រហារលើកនេះ មានចំនួនរហូតដល់ ២៦៧ គ្រឿង ដែល​ជា​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត ចាប់តាំងពីមានការប្រើប្រាស់ដ្រូនអ៊ីរ៉ង់មក ដោយធ្វើឡើងនៅមុនខួបលើកទីបី នៃសង្គ្រាមទ្រង់ទ្រាយធំ។ ទន្ទឹមគ្នានេះ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣៨ គ្រឿង ហើយ ១១៩ គ្រឿងទៀតបានបាត់ពីរ៉ាដា ដោយសារប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ខណៈដែលការវាយប្រហារនេះ បណ្តាលឱ្យមានការខូចខាតនៅតំបន់ចំនួនប្រាំរបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ ថាកំពុងព្យាយាមយកលុយដែលចាយទៅលើការជួយអ៊ុយក្រែន ត្រឡប់មកវិញ

Nisaiy KP February 23, 2025 23/02/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកកំពុងព្យាយាមយកត្រឡប់មកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលត្រូវបានចំណាយទៅលើការគាំទ្រសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ​ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលលោក ត្រាំ ចង់បានជាសំណងសម្រាប់ការផ្ដល់ជំនួយរបស់អាមេរិក នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដល់អ៊ុយក្រែន។ ថ្លែងទៅកាន់គណៈប្រតិភូនៅឯអង្គការ​សន្និសីទ​សកម្មភាពនយោបាយ​អភិរក្ស​និយម​ហៅ​កាត់ថា CPAC ក្បែរទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងព្យាយាមយកលុយត្រឡប់មកវិញ ឬក្រោមកិច្ចព្រមព្រៀងអ្វីមួយ»។ លោកបន្ត «ខ្ញុំចង់ឱ្យពួកគេ (អ៊ុយក្រែន) សងអ្វីមួយមកពួកយើងវិញ ជាសំណងទៅនឹងលុយដែលយើងបាន ផ្ដល់ឱ្យពួកគេ។ យើងកំពុងស្នើសុំរ៉ែកម្រ និងប្រេង រួមទាំងអ្វីផ្សេងទៀតដែលយើកអាចយកមកវិញបាន»។ គួរបញ្ជាក់ថា បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg ដែលបានជួបជាមួយលោកប្រធានាធិបតី ហ្សេលេនស្គី កាលពីដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថាលោក ហ្សេលេនស្គី យល់ស្រប ថាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺជារឿងសំខាន់។ តែប្រភពមួយបានប្រាប់ AFP ថាទីក្រុងកៀវចង់បានការធានាមួយជាមុនសិន […]