ការដំឡើងពន្ធគយរបស់លោក ត្រាំ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ចពិភពលោក
Nisaiy KP
February 23, 2025
23/02/2025
(ប៉េកាំង)៖ ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើល សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើ ជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស ។ សង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក ដូចជាការយឺតយ៉ាវ នៃកំណើនសេដ្ឋកិច្ច ការកាត់បន្ថយពាណិជ្ជកម្ម ការបង្កើនការចំណាយ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក […]