(ហូជីមិញ)៖ តម្លៃដុំមាសរបស់វៀតណាម បានធ្លាក់ចុះ ០,៧៧% មកនៅត្រឹម ៩០,៥លានដុង (៣ ៥៤១,០៣ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រ ខណៈតម្លៃមាសពិភពលោកធ្លាក់ថ្លៃ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៦៦% មកនៅត្រឹម ៩០,៤លានដុង (៣ ៥៣៧,៤៧ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ ១ តម្លឹងស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅទីផ្សារពិភពលោក តម្លៃមាសបានធ្លាក់ចុះថ្លៃទាបកាលពីថ្ងៃសុក្រ ខណៈពេលដែលវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចចិត្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។ តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១% នៅ ២ ៨៧៤,៦៩ដុល្លារក្នុងមួយអោន។ មាសដុំបានធ្លាក់ចុះថ្លៃ ២% មកទល់ពេលនេះសម្រាប់សប្តាហ៍គិតត្រឹមថ្ងៃសុក្រទី២៨ ខែកុម្ភៈ ដែលជាការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ យោងតាមកាសែត VN Express លោក Yeap Jun Rong អ្នកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន IG បាននិយាយថា៖ «ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាទ្រព្យរក្សាសុវត្ថិភាព ភាពមិនប្រាកដប្រជានៃពាណិជ្ជកម្ម អាចនៅតែមើលឃើញថា […]