ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ប្រឈមមុខការសួរចម្លើយក្នុងសភា ពាក់ព័ន្ធការនិយាយកុហក និងអសមត្ថភាពទប់ទល់កូវីដ-១៩

Khmerpress May 27, 2021 27/05/2021

(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក មែត ហែនខក (Matt Hancock) នឹងត្រូវប្រឈមមុខជាមួយការសួរដេញដោលពីសមាជិកសភា បន្ទាប់ពីអតីតទីប្រឹក្សាជាន់ខ្ពស់ របស់នាយករដ្ឋមន្រ្តីអង់គ្លេស បានចោទប្រកាន់លោកថា បាននិយាយកុហក និងបានថ្លែងទៀតថា លោកគួរតែត្រូវបានគេបណ្តេញចេញ ដោយសារតែការធ្វើខុសម្តងហើយម្តងទៀត ទាក់ទងនឹងបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។ លោក ដូមីនីក ឃ្យូមមីង (Dominic Cummings) ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានវាយប្រហារយ៉ាងចាស់ដៃទៅលើលោក Matt Hancock ក្នុងអំឡុងពេលផ្តល់សក្ខីកម្ម ០៧ម៉ោង ចំពោះមុខគណៈកម្មាធិការសភា កាលពីថ្ងៃពុធម្សិលមិញនេះ ដោយបាននិយាយថា ការអសមត្ថភាពរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ លោក Boris Johnson និងលោក Dominic Cummings បាននិយាយថា […]

BREAKING: ប្រធានាធិបតីប្រទេស Namibia និងភរិយា «ឆ្លងជំងឺកូវីដ-១៩»

Khmerpress May 27, 2021 27/05/2021

(វីនហឹក)៖ លទ្ធផលធ្វើតេស្តបានចេញមកហើយ ដោយប្រធានាធិបតីប្រទេសណាមីបៀ (Namibia) លោក ហេច ហ្គេងអប់ (Hage Geingob) និងភិរិយារបស់លោកគឺលោកស្រី ម៉ូនីកា (Monica Geingos) បានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។ ការបញ្ចេញលទ្ធផលខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរ បានធ្វើតេស្តរក COVID-19 កាលពីល្ងាចថ្ងៃពុធ (ម៉ោងនៅតំបន់អាហ្វ្រិកខាងត្បូង)។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាល Namibia បានប្រកាសថា លោកប្រធានាធិបតី និងភរិយាស្ថិតនៅក្នុងស្ថានភាពនឹងនរ ហើយកំពុងសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងផ្ទះរបស់អ្នកទាំងពីរផ្ទាល់។ គួរបញ្ជាក់ថា Namibia គឺជាប្រទេសស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលមានផ្ទៃដីធំធេងតែមានប្រជាជនរស់នៅតែ ២.៥៨លាននាក់ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ Namibia មានអ្នកឆ្លង COVID-19 សរុប ៥៣,៦០៣ករណី ក្នុងនោះមានអ្នកស្លាប់ ៧៨៩នាក់ និងជាសះស្បើយវិញជិត ៥ម៉ឺននាក់៕

BREAKING: ឥណ្ឌារាយការណ៍ពីអ្នកទទួលមរណភាព ៣,៨០០នាក់ទៀត ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ២១១,០០០នាក់

Khmerpress May 27, 2021 27/05/2021

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១១,២៩៨នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៉ីខាងត្បូងមួយនេះ កើនឡើងដល់ ២៧,៣៦៩,០៩៣ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ។ បន្ថែមពីខាងលើនេះ អ្នកជំងឺ COVID-19 ចំនួន ៣,៨៤៧នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣១៥,២៣៥នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៤,៦៣៣,៩៥១នាក់បានជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាបានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២០២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេស ក្នុងនោះមានវ៉ាក់សាំងចំនួន១,៨៨៥,៨០៥ដូស ត្រូវបានចាក់ជូនដល់ប្រជាជន ក្នុងពេលតែមួយថ្ងៃពុធម្សិលមិញនេះប៉ុណ្ណោះ៕

លទ្ធផលសិក្សានៅខេត្តភូកេតរបស់ថៃ៖ «វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាព ៨៣.៣% ការពារមនុស្សមិនឲ្យឆ្លងកូវីដ-១៩»

Khmerpress May 27, 2021 27/05/2021

(បាងកក)៖ ការសិក្សាថ្មីមួយនៅក្នុងខេត្តភូកេត (Phuket) ភាគខាងត្បូងប្រទេសថៃ បានបង្ហាញលទ្ធផលឲ្យឃើញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac មានប្រសិទ្ធភាពប្រឆាំងនឹង COVID-19 បានរហូតដល់ទៅ ៨៣.៣% ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នៅល្ងាចថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ បើតាមលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃ លោក គាតធីភុម វង្សរ៉ាជិត (Kiattiphum Wongrajit) ប្រជាជន ២២ភាគរយ នៅក្នុងខេត្តភូកេតបានទទួលការចាក់វ៉ាក់សាំង Sinovac ០២ដូស ខណៈ ៤៥ភាគរយទៀតទើបចាក់បានមួយដូស។ លោក Wongrajit បានបន្ថែមទៀតថា តាមរយៈការសិក្សាលើមនុស្ស ១,៣៦៦នាក់ ដែលបានចាក់វ៉ាក់សាំង Sinovac ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពប្រឆាំង COVID-19 ៧៣.១% នៅក្នុងចំណោមអ្នកចាក់ដូសទី ១ និង ៨៣.៣% ចំពោះអ្នកដែលបានចាក់ទាំង ០២ដូសរួចរាល់។ គួរបញ្ជាក់ថា អាជ្ញាធរថៃនៅក្នុងខេត្តភូកេត បាននិងកំពុងបង្កើនការចាក់វ៉ាក់សាំង ដោយសង្ឃឹមថា អាចនឹងចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន […]

កូរ៉េខាងត្បូង៖ «ចាប់ពីខែកក្កដា អ្នកដែលបានចាក់វ៉ាក់សាំង១ដូសដំបូង អាចចេញក្រៅដោយមិនបាច់ពាក់ម៉ាស»

Khmerpress May 26, 2021 26/05/2021

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះបានប្រកាសថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ នឹងមិនតម្រូវឱ្យពាក់ម៉ាស់ នៅពេលចេញទៅខាងក្រៅទៀតទេ ចាប់ពីខែកក្កដាខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ចលនានេះគឺជាការជំរុញ និងលើកទឹកចិត្តប្រជាជនវ័យចំណាស់ ឱ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈប្រទេសកូរ៉េខាងត្បូងមានគោលបំណង ផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាជន យ៉ាងហោចណាស់ ៧០% នៃប្រជាជនសរុបចំនួន ៥២លាននាក់របស់ខ្លួន នៅត្រឹមខែកញ្ញាខាងមុខនេះ ខណៈបច្ចុប្បន្នប្រជាជនតែ ៧.៧% បានចាក់វ៉ាក់សាំង។ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំឆ្លើយតបនឹងជំងឺ COVID-19 នៅថ្ងៃពុធនេះថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូស ក៏នឹងត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នាបែបធំៗផងដែរ ចាប់ពីខែមិថុនាខាងមុខនេះតទៅ។ លោក Kim Boo-kyum បានគូសបញ្ជាក់ប្រាប់បន្ថែមថា វិធានការដាក់ឱ្យនៅដាច់ដោយឡែកទាំងអស់ នឹងត្រូវកែសម្រួលនៅខែតុលាខាងមុខនេះ នៅពេលដែលប្រជាជនជាង ៧០ភាគរយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់ពួកគេ។ […]

ករណីឆ្លងកូវីដ-១៩ នៅថៃ ដែលរកឃើញចាប់ពីខែមេសាមក គឺ៩៣ភាគរយ ជាវីរុសបំប្លែងថ្មី មានប្រភពមកពីចក្រភពអង់គ្លេស

Khmerpress May 26, 2021 26/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា ករណីឆ្លងវីរុស COVID-19 ភាគច្រើនដែលត្រូវបានរកឃើញ នៅក្នុងខែមេសាកន្លងទៅនេះ គឺជាវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ និងជាអ្នកតំណាងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មីដែលមានប្រភពដើមមកពីចក្រភពអង់គ្លេស មានវត្តមាន៩៣ភាគរយ ក្នុងចំណោមចំនួនសំណាកធ្វើតេស្តទាំងអស់។ រីឯសម្រាប់វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង មានតែមនុស្ស ១១នាក់ប៉ុណ្ណោះ ស្ថិតក្នុងស្រុក Tak Bai នៃខេត្ត Narathiwar ដែលបានឆ្លងវីរុសនេះ ហើយពួកគេបានស្ថិតនៅក្រោមការដាក់ឱ្យនៅ ដាច់ដោយឡែកពីគេយ៉ាងតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសនេះដល់តំបន់ក្បែរៗនោះ។ លោកវេជ្ជបណ្ឌិត Supakit Sirilak ក៏បានគូសបញ្ជាក់បន្ថែមថា មនុស្សសរុបចំនួន ៦២នាក់ នៅទីក្រុងបាងកក ត្រូវគេរកឃើញថា […]

ទីបំផុតមនុស្សពេញវ័យជាង ៥០% នៅសហរដ្ឋអាមេរិក «បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គ្រប់ដូស» ដែលលឿនជាងគោលដៅលោក ចូ បៃដិន បានកំណត់

Khmerpress May 26, 2021 26/05/2021

(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ប្រមាណជាងពាក់កណ្តាលហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ឬ ០២ដូស ពោលគឺប្រហែល ០៦សប្តាហ៍។ មុនគោលដៅរបស់លោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី០៤ ខែកក្កដា ដែលសមានបំណងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសជូនដល់មនុស្សពេញវ័យ នៅសហរដ្ឋអាមេរិកប្រមាណ ៧០ភាគរយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ សញ្ញាប្រមាណជាងពាក់កណ្ដាលនេះ បានកើតឡើងនៅពេលថ្នាក់ដឹកនាំសហព័ន្ធ រដ្ឋ និងមូលដ្ឋានបានឈានមុខគេ ក្នុងការផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងភាពស្ទាក់ស្ទើរ និងភាពភ័យខ្លាច ចំពោះការចាក់វ៉ាក់សាំងក៏ព្រោះតែព័ត៌មានមិនពិតខ្លះត្រូវបានផ្សព្វផ្សាយ។ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក អេនឌី ស្លាវីត (Andy Slavitt) បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Twitter ថា «ឥឡូវនេះ ដោយនៅសល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ នៅក្នុងខែឧសភានេះ ប្រមាណជាងពាក់កណ្តាលហើយ នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬ […]

BREAKING: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ចំនួន ៤,១៥៧នាក់ស្លាប់ និងមនុស្សជាង ២សែននាក់ទៀតឆ្លង ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress May 26, 2021 26/05/2021

(ញូដេលី)៖ អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតដដែល ដោយអ្នកជំងឺ ៤,១៥៧នាក់ទៀតបានស្លាប់ និងមនុស្ស ២០៨,៩២១នាក់ឆ្លងជំងឺនេះ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់លើស ២៧លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ៣១១,៣៨៨នាក់ និងជាសះស្បើយវិញ ២៤.៣៥លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅ ២.៥លាននាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ គួរបញ្ជាក់ថា ចំនួនករណីឆ្លងប្រចាំថ្ងៃនៅឥណ្ឌាត្រូវបានគេមើលឃើញថា ស្ថិតនៅក្រោម ៣០០,០០០ករណី ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីវាបានឡើងដល់កម្រិតកំពូលគឺ ៤០០,០០០នាក់ក្នុងមួយថ្ងៃ កាលពីអំឡុងដើមខែឧសភានេះ។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ឥណ្ឌាសម្រេចបានជាង ១៩៤លានដូស ដោយក្នុងនោះប្រជាជនជិត ៤២លាននាក់ ឬស្មើនឹង ៣.១% នៃប្រជាជនសរុប បានចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ស្លាប់ច្រើនបំផុត «៤១នាក់ក្នុង១ថ្ងៃ» ខណៈមនុស្ស ២,៤៥៥នាក់ទៀតឆ្លង

Khmerpress May 26, 2021 26/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២,៤៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ខណៈករណីស្លាប់វិញ គឺច្រើនបំផុតមិនធ្លាប់មាននោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីតួលេខអ្នកស្លាប់ខ្ពស់បំផុតចំនួន ៤១នាក់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៤៧៩នាក់ជាករណីឆ្លងក្នុងពន្ធនាគារ។ ចំណែកឯអ្នកជំងឺចំនួន ២,៥៧១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៣៧,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨៧៣នាក់ និងអ្នកជាសះស្បើយ ៩១,៧៦៥នាក់។ ដោយឡែកសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ COVID-19 វិញនោះ ប្រទេសថៃដែលមានប្រជាជនសរុបជិត ៧០លាននាក់ សម្រេចបានចំនួន ៣.០២លានដូស ក្នុងនោះប្រជាជនជាង ២លាននាក់បានចាក់ដូសដំបូង (ស្មើនឹង […]