ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អនុម័តការលក់អា.វុធមានទំហំទឹកប្រាក់ ៣៨៥លានដុល្លារ ឱ្យតៃវ៉ាន់

Liny Chan November 30, 2024 30/11/2024

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា បាននិយាយថាក្រសួងការបរទេសអាមេរិកបានអនុម័តលើការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះចម្បាំង F-16 និងប្រព័ន្ធរ៉ាដាឱ្យតៃវ៉ាន់ គិតជាទឹកប្រាក់ ៣៨៥លានដុល្លារ តែមួយថ្ងៃប៉ុណ្ណោះមុននឹងមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ផ្ដើមបំពេញទស្សនកិច្ចដ៏រសើបមួយទៅកាន់ ប្រទេសដែនកោះជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សហរដ្ឋអាមេរិក មានកាតព្វកិច្ចនៅក្រោមច្បាប់មួយ ដើ​ម្បីផ្ដល់ឱ្យតៃវ៉ាន់ដែលចិនអះអាងថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន នូវមធ្យោបាយការពារខ្លួនឯង បើទោះជាមិនមាន ទំនាក់ទំនងការទូតជាផ្លូវការជាមួយដែនកោះមួយនេះ ហើយដឹងថាការធ្វើបែបនេះ អាចធ្វើឱ្យចិនក្ដៅក្រហាយក៏ដោយ។ ចិនបានបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចំនួន២លើកនៅក្នុងឆ្នាំនេះ ហើយបើតាមក្រុមមន្ត្រីតៃវ៉ាន់ ចិនក៏អាចនឹងធ្វើសមយុទ្ធយោធាផងដែរ ឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក Lai Ching-te ទៅកាន់តំបន់ប៉ាស៊ីហ្វិក។ គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសពីគម្រោងលក់អាវុធក្នុងទំហំទឹកប្រាក់ ២ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រគល់ជា លើកដំបូងឱ្យដែនកោះមួយនេះនូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយ ដែលបានឆ្លងកាត់ធ្វើតេស្ដជាក់ស្ដែងនៅលើសមរភូមិសង្រ្គាមអ៊ុយក្រែន។ ការប្រកាសពីគម្រោង លក់អាវុធឱ្យតៃវ៉ាន់កាលពីថ្ងៃសុក្រនេះដែរ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោក Lai Ching-te នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនឹងផ្ដើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែន កោះ Marshall Islands, Tuvalu និង Palau។ […]

ធនាគារឥណ្ឌាកំពុងពិនិត្យមើលការប្រឈមរបស់ខ្លួនទៅនឹងក្រុមហ៊ុន Adani Group បន្ទាប់ពីការចោទប្រកាន់របស់អាមេរិក

Liny Chan November 30, 2024 30/11/2024

(ញូវដេលី)៖ ធនាគារិក ៨នាក់ដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ធនាគារនានានៅប្រទេសឥណ្ឌា រួមទាំងធនាគារ State Bank of India (SBI) កំពុងពិនិត្យមើលការប្រឈមរបស់ពួកគេទៅនឹងក្រុមហ៊ុន Adani Group និងពិនិត្យមើលថាតើពួកគេត្រូវរឹតបន្តឹងការពិនិត្យមើលរបស់ខ្លួននៅពេលផ្តល់ប្រាក់កម្ចីថ្មីឱ្យក្រុមហ៊ុននេះដែរឬយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Gautam Adani ពីបទស៊ីសំណូក។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ធនាគារ Bank of India ធនាគារ Union Bank ធនាគារ ICICI Bank ធនាគារ Canara Bank ធនាគារ IDBI និងធនាគារ RBL ដែលប្រឈមទៅនឹងក្រុមហ៊ុន Adani Group តិចជាងធនាគារ SBI ក៏កំពុងអនុវត្តកិច្ចការស្រដៀងគ្នានេះផងដែរ។ ការពិនិត្យឡើងវិញណាមួយដែលត្រូវធ្វើឡើងនឹងមិនតម្រូវឱ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងវិធីសាស្រ្តឥណទានរបស់ធនាគារទាំងនោះទាក់ទងនឹងក្រុមហ៊ុន Adani Group ទេ។ ប្រភពមកពីអាជ្ញាធរផ្នែកបទប្បញ្ញត្តិដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មើលពីជ្រុងប្រព័ន្ធធនាគារវិញ មិនចាំបាច់ភ័យស្លន់ស្លោទេព្រោះគ្មានធនាគារណាមួយនៅក្នុងពេលនេះប្រឈមខ្លាំងទៅនឹងក្រុមហ៊ុន Adani Group ឡើយ។ យោងតាមក្រុមហ៊ុនឈ្មួញជើងសារ IIFL Securities បានឱ្យដឹងថា […]

ម៉ាឡេស៉ី៖ មនុស្ស ៣នាក់បាត់បង់ជីវិត និងជាង៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់

Liny Chan November 29, 2024 29/11/2024

(គូឡាឡាំពួ)៖ រដ្ឋាភិបាលម៉ាឡេស៉ី នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ និងជាង ៨០ ០០០នាក់ ត្រូវបានជម្លៀសខ្លួន ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋមួយចំនួន ខណៈអាជ្ញាធរបានព្រមានថា រដូវភ្លៀងឆ្នាំនេះ អាចនឹងនាំមកនូវ​ការលិចលង់អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេស៉ី ជាធម្មតាតែងទទួលរងគ្រោះទឹកជំនន់ អំឡុងរដូវភ្លៀង ដែលចាប់ផ្តើមពីខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ភាគច្រើននៅរដ្ឋ Kelantan ប៉ែកឦសានប្រទេស ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស៣នាក់ បានបាត់បង់ជីវិត ខណៈ ៨០ ៥៨៩នាក់ ត្រូវបានជម្លៀសទៅកាន់ មណ្ឌលជ្រកកោនបណ្តោះអាសន្នសរុប ៤៦៧កន្លែង ក្នុងរដ្ឋចំនួន៧។ ក្នុងចំណោមរដ្ឋទាំងនោះ Kelantan និង Terengganu ដែលនៅក្បែរខាងគ្នា កំពុងតែរងគ្រោះខ្លាំងជាងគេ។ គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក Ahmad […]

លោក ពូទីន ព្រមានថា រុស្ស៉ីនឹងប្រើប្រាស់អាវុ.ធទាំងអស់ដែលខ្លួនមាន ប្រសិនបើអ៊ុយក្រែនទទួលបានអាវុធនុយក្លេអ៊ែរ

Liny Chan November 29, 2024 29/11/2024

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ចាត់អ៊ុយក្រែន ប្រសិនបើប្រទេសនេះនទទួលបានអាវុធនុយក្លេអ៊ែរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅកាហ្សាក់ស្ថាន យ៉ាងដូច្នេះថា «ប្រសិនបើប្រទេសដែលយើងកំពុងធ្វើសង្រ្គាមជាមួយឥឡូវនេះ ក្លាយជាមហាអំណាចនុយក្លេអ៊ែរ តើយើងធ្វើអ្វី? ក្នុងករណីនេះយើងនឹងប្រើប្រាស់អាវុធទាំងអស់… គ្រប់មធ្យោបាយនៃការបំផ្លិចបំផ្លាញដែលរុស្ស៉ីមាននៅក្នុងដៃ»។ លោក ពូទីន បានបន្ថែមថា ការផ្ទេរអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន នឹងជាការរំលោភលើកិច្ចព្រមព្រៀងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើអ៊ុយក្រែនផលិត «គ្រាប់បែកកខ្វក់» ដែលជាគ្រាប់បែកមានសារធាតុវិទ្យុសកម្ម នោះរុស្ស៊ីក៏នឹងចាត់វិធានការសងសឹកផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីសហភាពសូវៀតដួលរលំក្នុងឆ្នាំ ១៩៩១ អ៊ុយក្រែនបានទទួលមរតកអាវុធនុយក្លេអ៊ែរមួយចំនួនធំ។ ប៉ុន្តែនៅឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមបោះបង់ចោលអាវុធទាំងនោះ និងចូលរួមជារដ្ឋភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយដែលហៅថា អនុស្សរណៈនៃទីក្រុង Budapest ដែលរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសន្យាថានឹងធានាសន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រុស្ស៉ី បង្កើនការវា.យប្រ.ហារទូទាំងអ៊ុយក្រែន ធ្វើឱ្យមនុស្សរាប់សិបម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់

Liny Chan November 28, 2024 28/11/2024

(កៀវ)៖ ការវាយប្រហារដ៏ធំលើទី ២របស់រុស្ស៉ីក្នុងខែនេះ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានបណ្តាលឱ្យឆាបឆេះ និងកាត់ផ្តាច់អគ្គិសនីទូទាំងប្រទេស ប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ រដ្ឋមន្រ្តីថាមពលអ៊ុយក្រែន លោក German Galushchenko បានឱ្យដឹងថា «ជាថ្មីម្តងទៀត រចនាសម្ព័ន្ធថាមពល រងការកំណត់គោលដៅពីសត្រូវ»។ លោកបន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋ Ukrenergo បានប្រកាសពី ការកាត់ផ្តាច់អគ្គិសនីភ្លាមៗ ក្រោយការវាយប្រហារ។ ចំណែកក្រុមហ៊ុនអគ្គិសនីឯកជន DTEK បានឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីប៉ះពាល់ដល់រដ្ឋធានីកៀវ ទីក្រុង Odesa, Dnipropetrovsk និងតំបន់ Donetsk។ អភិបាលតំបន់ Rivne ភាគខាងលិច លោក Oleksandr Koval និយាយថា ការវាយប្រហារដោយមីស៉ីល នៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឱ្យមនុស្សជាង២៨០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់។ ក្រៅពីនេះ ក៏បានប៉ះពាល់ដល់ ការផ្គត់ផ្គង់ទឹកដែរ។ អភិបាលក្រុង Lutsk ភាគខាងលិច បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី […]

ព្រិលធ្លាក់ខ្លាំង ២ថ្ងៃជាប់គ្នា នៅកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្សយ៉ាងហោច ៤នាក់បាត់បង់ជីវិត

Liny Chan November 28, 2024 28/11/2024

(សេអ៊ូល)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រទេសកូរ៉េខាងត្បូង កំពុងតែបន្តទទួលរងបាតុភូតព្រិលធ្លាក់យ៉ាងខ្លាំងក្លា រយៈពេល២ថ្ងៃជាប់គ្នា ដោយមនុស្សយ៉ាងហោច៤នាក់ ត្រូវរាយការណ៍ថា បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រិលធ្លាក់រដូវរងាខាងលើ គឺជាការធ្លាក់ព្រិលមានកម្រិតខ្លាំងក្លាបំផុតលំដាប់ទី៣ នៅក្នុងរដ្ឋធានីសេអ៊ូល គិតតាំងពីការធ្វើកំណត់ត្រា បានចាប់ផ្តើម កាលពីឆ្នាំ១៩០៧ មក។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រិលនៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល បានកើនដល់កម្រាស់ប្រមាណជាង ៤០សង់ទីម៉ែត្រ។ ក្រៅពីបង្កឱ្យមានមនុស្សស្លាប់ ការធ្លាក់ព្រិលនោះ បានបង្ខំឱ្យជើងហោះហើរជាង ១៤០ជើងត្រូវលុបចោល ហើយប្រតិបត្តិការរបស់ស្រឡាងចម្លងជិត ១០០គ្រឿង ត្រូវបានផ្អាក។ គួរបញ្ជាក់ថា ការធ្លាក់ព្រិលនាខែវិច្ឆិកា ដែលខ្លាំងខុសពីធម្មតានេះ គឺបណ្តាលមកពីសីតុណ្ហភាពកើនឡើងខ្ពស់ជាងធម្មតា នៃទឹកសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េ មានប្រតិកម្មជាមួយ ចរន្តខ្យល់ត្រជាក់។ ចំណែក ប្រទេសកូរ៉េខាងជើងវិញ ក៏បានទទួលរងព្រិលធ្លាក់កម្រាស់ជាង១០សង់ទីម៉ែត្រផងដែរ នៅតំបន់មួយចំនួន កាលពីចន្លោះថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

​លោក ត្រាំ តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន

Liny Chan November 28, 2024 28/11/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសទទួល បន្ទុកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Keith Kellogg ត្រូវបានរាយការណ៍ថាធ្លាប់បានធ្វើបទបង្ហាញអំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដល់លោក ត្រាំ។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះ មានទាំងការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។ តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ។ ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើបណ្ដេញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសពីការតែងតាំងលោកឧត្តមសេនីយ៍ Keith Kellogg ជាជំនួយការរបស់ប្រធានាធិបតី និងជាបេសកជនពិសេសសម្រាប់អ៊ុយក្រែន និងរុស្ស៉ី»។ លោក ត្រាំ បន្តថាលោក Keith Kellogg បានដឹកនាំយោធា និងធុរកិច្ចប្រកបដោយជោគជ័យ ក្នុងនោះធ្លាប់បម្រើការងារខាងកិច្ចការសន្តិសុខជាតិ នៅក្នុងអាណត្តិដំបូងរបស់លោក។ […]

ប្រមុខរដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចេញដីកាចាប់ខ្លួន មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing

Liny Chan November 27, 2024 27/11/2024

(ឡាអេ)៖ ប្រមុខរដ្ឋអាជ្ញារបស់តុលាការ ICC នៅថ្ងៃពុធនេះ បានស្នើទៅកាន់អង្គចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះ ឱ្យចេញដីកាចាប់ខ្លួន មេដឹកនាំរបបយោធានៅមីយ៉ាន់ម៉ា គឺលោក Min Aung Hlaing ពាក់ព័ន្ធឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តទៅលើ​ ជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រមុខរដ្ឋអាជ្ញានៃតុលាការ ICC លោក Karim Khan បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ក្រោយការស៉ើបអង្កេតមួយ ដែលគ្រប់ជ្រុងជ្រោយ ឯករាជ្យ និងមិនលម្អៀង ការិយាល័យរបស់ខ្ញុំ បានឈានដល់សេចក្តីសន្មត់ថា គឺមានមូលដ្ឋានសមហេតុផលគ្រប់គ្រាន់ ក្នុងការជឿជាក់ថា លោក Min Aung Hlaing មានការទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ បើតាមលោក Khan ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ គឺពាក់ព័ន្ធទៅនឹងការធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ និងបណ្តេញជនជាតិ​រ៉ូហ៉ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បច្ចុប្បន្ន លោក Min Aung Hlaing គឺជាប្រមុខរដ្ឋាភិបាលយោធានៅប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២។ […]

ប្រេស៊ីល ព្រ.មាន Apple ឱ្យបើកការបញ្ជាទិញក្នុងកម្មវិធី បើមិនដូច្នោះទេនឹងផាកពិន័យខ្ទង់ ៤ម៉ឺនដុល្លារក្នុងមួយថ្ងៃ

Liny Chan November 27, 2024 27/11/2024

(បរទេស)៖ និយតករប្រឆាំងការទុកចិត្តរបស់ប្រេស៊ីល Cade បានសម្រេចថា Apple ត្រូវតែលុបចោលការរឹតបន្តឹងទាំងអស់របស់ខ្លួនលើវិធីសាស្រ្តទិញក្នុងកម្មវិធី App Store។ ដោយ Apple មានរយៈពេល ២០ថ្ងៃដើម្បីអនុវត្តតាមការណែនាំ ប្រសិនបើនៅរឹងទទឹងក្រុមហ៊ុននេះអាចប្រឈមនឹងការផាកពិន័យប្រមាណ ៤៣,០០០ដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ សេចក្តីសម្រេចនេះត្រូវបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលដាក់ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់អាមេរិកឡាទីន MercadoLibre ក្នុងឆ្នាំ២០២២ ដែលបានចោទប្រកាន់ Apple ពីការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងទាក់ទងនឹងគោលនយោបាយ App Store របស់ខ្លួន។ សេចក្តីសម្រេចនេះក៏បង្ខំ Apple ឱ្យអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់ប្រព័ន្ធដំណើរការទូទាត់ក្រៅពី Apple ផ្ទាល់ផងដែរ ដែលជាធម្មតាគិតកម្រៃជើងសារពីចន្លោះពី ១៥ ទៅ ៣០ភាគរយលើប្រតិបត្តិការ។ គួរជម្រាបថា នេះមិនមែនជាសាលក្រមដំបូងរបស់តុលាការប្រឆាំងនឹងគោលការណ៍ទិញក្នុងកម្មវិធីរបស់ Apple នោះទេ។ ពោលគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែបានបង្ខំឱ្យ Apple អនុញ្ញាតឱ្យមានជម្រើសបង់ប្រាក់តាមកម្មវិធីផ្សេង ឬកម្មវិធីក្រៅពីរបស់ Apple ផ្ទាល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទីក្រុងកៀវថា រុស្ស៉ីប្រើដ្រូន ១៨៨គ្រឿង និងមីស៉ីលបាលីស្ទីគ Iskander-M ៤គ្រាប់ វា.យប្រ.ហារលើអ៊ុយក្រែន

Liny Chan November 26, 2024 26/11/2024

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងការវាយប្រហារពេញមួយយប់កន្លងទៅនេះ មកលើអ៊ុយក្រែន ដោយបង្កឱ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធថាមពល តាមតំបន់មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ដោយសំដៅទីលើដ្រូនអ៉ីរ៉ង់ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហារកាលពីយប់មិញ សត្រូវប្រើប្រាស់ដ្រូន Shahed និងប្រភេទផ្សេងទៀតសរុបចំនួន ១៨៨គ្រឿង។ កងកម្លាំងការពារដែនអាកាស បាញ់ទម្លាក់ដ្រូនរុស្ស៉ីបាន ៧៦គ្រឿង នៅទូទាំង ១៧តំបន់ ខណៈដែល ៩៥គ្រឿងផ្សេងទៀតបានបាត់ចេញពីរ៉ាដា ឬធ្លាក់ ដោយសារប្រព័ន្ធរំខានអេឡិចត្រូនិច។ ទីក្រុងមូស្គូ ក៏បានបាញ់មីស៉ីលបាលីស្ទីគ Iskander-M ចំនួន ៤គ្រាប់ផងដែរ។ តាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាស «ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរងការវាយប្រហារ ខូចខាតអគារឯកជន និងផ្ទះល្វែងក្នុងតំបន់ជាច្រើន ដោយសារតែការវាយប្រហារនេះ»។ គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន បាននិងកំពុងបង្កើនការប្រើប្រាស់ដ្រូន និងមីស៉ីលដូចគ្នា ដោយអ៊ុយក្រែន ទើបនឹងបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយ របស់អាមេរិកទៅលើរុស្ស៉ី ហើយវិមានក្រឹមឡាំងសងសឹកវិញ ជាមួយនិងមីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំលេង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News