ព័ត៌មានអន្តរជាតិ

UPDATE: ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ ក្រោយសភាបោះឆ្នោតជំទាស់

Liny Chan December 4, 2024 04/12/2024

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយនៅថ្ងៃពុធ ទី៤ ខែធ្នូនេះថាលោកនឹងដកច្បាប់អាជ្ញាសឹកចេញវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស កាលពីប៉ុន្មានម៉ោងមុននេះ ដោយបង្កឱ្យមានភាពចលាចល និងភាពតាងតឹងជាមួយសភាជាតិដែលបានប្រឆាំងនឹងការប៉ុនប៉ងរបស់លោក ក្នុងការហាមឃាត់សកម្មភាពនយោបាយ និងរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូង មិនធ្លាប់មាននារយៈពេលរាប់ទសវត្សរ៍មកនេះ លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់ អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថាមានទំនោរងាកទៅរក កូរ៉េខាងជើង។ ប៉ុន្តែ ក្រុមសមាជិកសភាបានបដិសេធក្រឹត្យប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន ខណៈបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap គណៈរដ្ឋមន្ត្រីរបស់លោក យូន បានយល់ព្រមដកច្បាប់អាជ្ញាសឹកចេញវិញនៅព្រឹកថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង បានឱ្យអំពាវនាវឱ្យលោក យូន ដែលបានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០២០ ចុះចេញពីតំណែង ឬក៏ត្រូវប្រឈមមុខនឹងនីតិវីធីទម្លាក់ចេញពីតំណែង។ «បើទោះបីជាច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញក៏ដោយ លោក (លោក យូន) មិនអាចរួចខ្លួនពីការចោទប្រកាន់ពី ទង្វើក្បត់ជាតិនោះទេ ហើយវាបានបង្ហាញយ៉ាងច្បាស់ដល់ប្រជាជាតិទាំងមូលថាលោកប្រធានាធិបតី យូន លែងអាចបន្តដឹកនាំប្រទេសជាប្រក្រតីតទៅទៀតនោះទេ។ លោកគួរតែចុះចេញពី តំណែង»។ នេះជាការគូសបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ […]

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកបន្ទាន់នៅទូទាំងប្រទេស, ចោទប្រកាន់ក្រុមប្រឆាំងពីបទប្រឆាំងរដ្ឋ

Liny Chan December 4, 2024 04/12/2024

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ច្បាប់អាជ្ញាសឹកជាបន្ទាន់នៅទូទាំងប្រទេស នៅយប់ថ្ងៃអង្គារនេះដោយចោទប្រកាន់ក្រុមប្រឆាំង ពីបទប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង។ តាមរយៈសុន្ទរកថាតាមទូរទស្សន៍ ដែលមិនមានការប្រកាសជាមុន លោក Yoon បានប្រកាសថា «ខ្ញុំសូមប្រកាសច្បាប់អាជ្ញាសឹក ដើម្បីការពារសាធារណរដ្ឋកូរ៉េសេរី ពីការគំរាមកំហែងរបស់កងកម្លាំងកុម្មុយនិស្តកូរ៉េខាងជើង» និងក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។ គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ដែលលោក Yoon កំពុងតែប្រឈមមុខ នឹងការប្រឆាំងខ្លាំងពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ […]

លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចេញក្រៅប្រទេសជាលើកដំបូង ក្រោយជាប់ឆ្នោត

Liny Chan December 3, 2024 03/12/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរ​ទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីបើក សម្ពោធព្រះវិហារគ្រឹស្ត Nortre-Dame ឡើងវិញ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ វាគឺជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងបំផុត របស់លោក ត្រាំ គិតចាប់តាំងពី លោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃ​សហរដ្ឋអាមេរិក កាលពីដើមខែវិច្ឆិកា។ ព្រះវិហារ Nortre-Dame ដ៏ល្បីល្បាញប្រចាំរដ្ឋធានីប្រទេសបារាំង បានរងការឆាបឆេះ​យ៉ាងធ្ងន់ធ្ងរ ក្នុងគ្រោះអគ្គិភ័យកាលពីជាង៥ឆ្នាំមុន។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហោះសារលើ បណ្តាញទំនាក់ទំនងសង្គម កោតសរសើរកិច្ចប្រឹងប្រែង របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការស្តារជួសជុល ព្រះវិហារគ្រឹស្តបុរាណមួយនេះ ឡើងវិញ។ គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ត្រាំ គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង។ ក្រុមការងារផ្ទេរអំណាចរបស់លោក ត្រាំ មិនទាន់បានឆ្លើយតបនៅឡើយទេ ចំពោះសំណួរថា តើលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក នឹងជួបមេដឹកនាំបរទេសដទៃទៀត នៅទីក្រុងប៉ារីសដែរឬអត់។ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ […]

លោក ដូណាល់ ត្រាំ ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើចំណាប់ខ្មាំងហ្កាហ្សា មិនត្រូវបានដោះលែង មុនថ្ងៃស្បថចូលកាន់តំណែង

Liny Chan December 3, 2024 03/12/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ បានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើ ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា​ មិនត្រូវបានដោះលែងឱ្យមានសេរីភាព នៅមុនថ្ងៃទី២០ ខែមករា ដែលជាកាលបរិច្ឆេទស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អំឡុងការវាយប្រហារលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកមានដើម កំណើតអ៉ីស្រាអែលផងដែរ។ ដោយធ្វើអត្ថាធិប្បាយចំៗពីជោគវាសនារបស់ចំណាប់ខ្មាំង ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាមក លោក ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទដែល ជាមហាកិត្តិយសសម្រាប់ខ្ញុំចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេ នោះវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា និងចំពោះអ្នកដែល ទទួលខុសត្រូវប្រព្រឹត្តទង្វើឃោរឃៅទាំងនេះប្រឆាំងមនុស្សជាតិ»។ គួរបញ្ជាក់ថា ក្រុមហាម៉ាសបានទាមទារឱ្យបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សាជាលក្ខខណ្ឌនៃការដោះលែងចំណាប់ខ្មាំងនៅសេសសល់។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាសង្រ្គាមនឹងបន្ត រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច និងលែងអាចបង្កការគំរាមកំហែង ដល់អ៉ីស្រាអែលតទៅទៀត។ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បាននិយាយថាចំណាប់ខ្មាំង ៣៣នាក់ នៅក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង […]

ប្រធាន ICC ព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព

Liny Chan December 3, 2024 03/12/2024

(ឡាអេ)៖ ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោកស្រី Tomoko Akane បានព្រមានថា តុលាការកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដល់អត្ថិភាព ដោយសារការគំរាមកំហែង និងសម្ពាធផ្សេងៗ រួមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងដីកាចាប់ខ្លួនពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងនៅក្នុងសន្និសិទប្រចាំឆ្នាំ របស់ ICC នៅថ្ងៃចន្ទសប្តាហ៍នេះ លោកស្រី Akane បានថ្លែងថា តុលាការកំពុងរងការវាយប្រហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងឯករាជ្យភាពរបស់ខ្លួន។ លោកស្រី ក៏បានលើកឡើងពីការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងទណ្ឌកម្ម ដែលអាចធ្វើឱ្យខូចដល់ប្រតិបត្តិការរបស់តុលាការផងដែរ។ លោកស្រី Akane បាននិយាយថា «តុលាការត្រូវបានទទួលរងការវាយប្រហារដោយស្វែងរកការធ្វើឱ្យខូចដល់ភាពស្របច្បាប់ និងសមត្ថភាពក្នុងការគ្រប់គ្រងយុត្តិធម៌… វិធានការបង្ខិតបង្ខំ ការគំរាមកំហែង សម្ពាធ និងសកម្មភាពនៃការបំផ្លិចបំផ្លាញ… ដីកាបន្ថែមត្រូវបានចេញប្រឆាំងនឹងតុលាការនេះ»។ ដោយឡែក លោក Karim Khan ដែលជារដ្ឋអាជ្ញានៃតុលាការនេះ ក៏បានសង្កត់ធ្ងន់លើបញ្ហាប្រឈម ដែល ICC កំពុងប្រឈមមុខ នៅក្នុងសុន្ទរកថារបស់គាត់ នៅឯការបើកសន្និសិទផងដែរ ដោយលោកបាននិយាថា សន្និសិទ ICC លើកនេះ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះតុលាការកំពុងជួបប្រទះបញ្ហាប្រឈម មិនធ្លាប់មានពីមុនមក។ […]

លោក ដូណាល់ ត្រាំ ហៅការលើកលែងទោសរបស់លោក បៃដិនឱ្យកូនខ្លួនឯង ថាជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌

Liny Chan December 2, 2024 02/12/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅការសម្រេចចិត្តរបស់លោកប្រធានាធិបតីចាំផ្ទះ ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនឯង គឺលោក Hunter Biden ថាជាការរំលោភអំណាច និងជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ ABC News។ លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានប្រកាសថាលោកបានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ បើតាមលោក ចូ បៃដិន លោក Hunter Biden បានរងភាពអយុត្តិធម៌ ដោយសារតែ ជាកូនប្រុសរបស់លោក។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ បានហៅការសម្រេចចិត្តរបស់លោក ក្នុងការលើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនឯងថាជាការរំលោភអំណាច និងបរាជ័យនៃប្រព័ន្ធ យុត្តិធម៌។ «តើការលើកលែងទោសរបស់លោក ចូ ទៅកាន់ Hunter មានរួមបញ្ចូលចំណាប់ខ្មាំងថ្ងៃទី៦ ខែមករា (J-6 Hostages) […]

លោក ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួនដែលជាប់ពិរុទ្ធ មុនលោក ត្រាំ ចូលកាន់តំណែង

Liny Chan December 2, 2024 02/12/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពី បទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ ទី១ ខែធ្នូ) ខ្ញុំបានចុះហត្ថលេខាលើកលែងទោសឱ្យ Hunter កូនប្រុសរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំឡើងកាន់អំណាចមក ខ្ញុំធ្លាប់បាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេ ហើយខ្ញុំបានរក្សាពាក្យសន្យា របស់ខ្ញុំ ដោយសុខចិត្តឈរមើលកូនប្រុសរបស់ខ្ញុំរងការកាត់ទោសដោយអយុត្តិធម៌»។ កន្លងមក សេតវិមានបានអះអាងម្ដងហើយម្ដងទៀតថាលោក បៃដិន នឹងមិនលើកលែងទោស ឬក៏បន្ធូរបន្ថយទោសឱ្យកូនប្រុសរបស់លោកនោះទេ ហើយការសម្រេចចិត្តរបស់ លោក បៃដិននៅពេលនេះដែរ ធ្វើឡើងខណៈលោក Hunter Biden ត្រូវប្រឈមមុខនឹងការប្រកាសសាលក្រមផ្ដន្ទាទោសពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធ និងជាប់ពិរុទ្ធពីបទកាន់កាប់កាំភ្លើងខុសច្បាប់នៅថ្ងៃពុធសប្ដាហ៍នេះ។ លើសពីនេះទៅទៀត លោក បៃដិន ផ្ទាល់នឹងត្រូវប្រគល់តំណែងឱ្យលោក ដូណាល់ ត្រាំ ដែលនឹងត្រូវ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា […]

មេដឹកនាំតៃវ៉ាន់ ទៅដល់រដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចដែលរងការរិះគន់ពីចិន

Nisaiy KP December 1, 2024 01/12/2024

(តៃប៉ិ)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានចាប់ផ្តើមការឈប់សំចតរយៈពេល២ថ្ងៃ នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដែលវាគឺជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ប៉ាស៉ីហ្វិក ហើយជា​ទស្សនកិច្ចដែលត្រូវបានចិនចេញមុខរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជំទាស់ដាច់អហង្ការ ចំពោះការធ្វើប្រាស្រ័យទាក់ទង និងការបំពេញទស្សនកិច្ចនានា របស់មេដឹកនាំនៃដែនកោះនេះ ជាមួយបរទេស។ ទីក្រុងប៉េកាំង ក៏ចាត់ទុកលោក Lai ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់ផងដែរ ហើយកាលពីថ្ងៃសុក្រ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយ​កោះតៃវ៉ាន់។ ថ្មីៗនេះ ដោយផ្អែកលើប្រភពផ្នែកសន្តិសុខដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទីក្រុងប៉េកាំង អាចនឹងដឹកនាំការធ្វើសមយុទ្ធយោធាបន្ថែមទៀត នៅក្បែរកោះតៃវ៉ាន់ អំឡុងឬក្រោយដំណើរទស្សនកិច្ចរបស់ Lai ដែលក្រៅពីរដ្ឋហាវ៉ៃ ក៏នឹងរួមមានការឆ្លៀតឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ថែមទៀតផង។ គួរបញ្ជាក់ថា ក្រោយពីឈប់សំចតនៅហាវ៉ៃ លោក Lai Ching-te នឹងបន្តដំណើរទៅកាន់ប្រទេសដែនកោះ Marshall Islands, Tuvalu និង Palau […]

រដ្ឋបាលលោក​ បៃដិន​ កំពុងធ្វេីការជាមួយ​ FBI លេីបញ្ហាគំរា.មកំ.ហែងចំពោះសមាជិកសភា​ និងអនាគតសមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក​ ត្រាំ

Nisaiy KP December 1, 2024 01/12/2024

(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក លោក ចូ​ បៃដិន​ បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយ FBI ដើម្បីដោះស្រាយបញ្ហាដែលថាមានគំរាមកំហែង​ ឬបញ្ឆោតថាមានគ្រាប់បែកជាដេីម​ ដោយផ្តោតលេី​សមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រធានាធិបតីជាប់ឆ្នោត លោក​ ដូណាល់​ ត្រាំ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤។ លោក​ Rep. Seth Magaziner សមាជិកសភាបក្សប្រជាធិបតេយ្យ​ មកពីរដ្ឋ Rhode Island បាននិយាយកាលពីថ្ងៃសុក្រថា លោកត្រូវបានគេគំរាមថាមានគ្រាប់បែកនៅផ្ទះរបស់លោក​ មួយថ្ងៃបន្ទាប់ពីសមាជិកសភាប្រជាធិបតេយ្យ​ ៦រូបទៀតមកពីរដ្ឋ​ Connecticut ក៏បានរាយការណ៍ពីការគំរាមកំហែងស្រដៀងគ្នានេះដែរ។ ប៉ុន្តែនៅក្នុងករណីនីមួយៗ​ កងកម្លាំងអនុវត្តច្បាប់មិនបានរកឃើញភស្តុតាងនៃគ្រឿងផ្ទុះនោះទេ។ ដោយឡែក​ លោក​ Pete Hegseth ដែលលោក ត្រាំ​ ជ្រេីសរេីសឱ្យធ្វេីជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោក Lee Zeldin ដែលនឹងត្រូវដឹកនាំទីភ្នាក់ងារការពារបរិស្ថាន​ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងគ្រាប់បែក និងការប៉ុនប៉ងវាយប្រហារ​ កាលពីថ្ងៃអង្គារ និងថ្ងៃពុធកន្លងទៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Nantucket រដ្ឋ […]

អ្នកបាត់បង់ជីវិតដោយគ្រោះទឹកជំនន់​ នៅភាគខាងត្បូងប្រទេសថៃ​ កេីនឡេីងដល់​ ៩នាក់​

Nisaiy KP December 1, 2024 01/12/2024

(បាងកក)៖​ គិតត្រឹមថ្ងៃសៅរ៍​ ទី៣០​ ខែវិច្ឆិកា​ អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍​ នៅភាគខាងត្បូងប្រទេសថៃ​ បានកើនឡើងដល់​ ៩នាក់​ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស​ដោយសារកម្រិតទឹកចេះតែកេីនឡេីង​បីថ្ងៃកន្លងមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ នាយកដ្ឋាន​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ បានឱ្យដឹងថា​ នៅភាគខាងត្បូងប្រទេសថៃ ទឹកជំនន់ប៉ះពាល់ដល់គ្រួសារជិត​ ៥៣៤,០០០នាក់ អ្នកស្លាប់កើនឡើងដល់ ៩នាក់​ ហេីយមនុស្សរាប់ពាន់កន្លែងស្ថិតជម្រកបណ្តោះអាសន្នចំនួន ២០០នៅក្នុងតំបន់ដែលរងផលប៉ះពាល់។​ ស្រុក Chana នៃខេត្ត Songkhla ទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ឆ្នាំ។ តាមនាយកដ្ឋានឧតុនិយមថៃ​ តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស​ អាចមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត​ នៅថ្ងៃសៅរ៍នេះ​ ហេីយព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ស្រាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews