ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ចេញមុខសុំទោសប្រជាជន ប៉ុន្តែមិនលាលែងពីតំណែង ដោយថាទុកឱ្យគណបក្ស ជាអ្នកសម្រេចលើជោគវាសនារបស់លោក

Liny Chan December 7, 2024 07/12/2024

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាថ្ងៃសៅរ៍នេះ បានសុំទោសប្រជាជន សម្រាប់ភាពចលាចល ដែលត្រូវបានបង្កឡើង ដោយសារការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ក្នុងសប្តាហ៍នេះ ប៉ុន្តែលោក មិនបានប្រកាសលាលែងចេញពីតំណែង តែម្តងឡើយ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤។ លោក Yoon បានចេញមុខសុំទោសប្រជាជនកូរ៉េខាងត្បូង អំឡុងការថ្លែងសារជាលើកដំបូងទៅកាន់ប្រជាជាតិ ចាប់តាំងពីលោក បានព្យាយាមប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រៅពីការសុំទោស លោក Yoon បានបញ្ជាក់ថា នឹងមិនមានការប្រកាសច្បាប់អាជ្ញាសឹក ជាលើកទី២ឡើយ ហើយលោកបានបន្ថែមថា រូបលោកនឹងទុកឱ្យ គណបក្សកាន់អំណាច ជាអ្នកផ្តល់ស្ថិរភាពស្ថានការណ៍នយោបាយឡើងវិញ ក្នុងនោះរួមមានទាំងការសម្រេចលើ អាណត្តិជាប្រធានាធិបតីរបស់លោក។ គួរបញ្ជាក់ថា ក្រោយដាក់ចេញអស់រយៈពេល៦ម៉ោង ច្បាប់អាជ្ញាសឹកត្រូវបានដកចេញវិញ បន្ទាប់ពីក្រុមសមាជិកសភាកូរ៉េខាងត្បូង បានបោះឆ្នោតជំទាស់។ នៅថ្ងៃសៅរ៍នេះ សភាកូរ៉េខាងត្បូង នឹងត្រូវបោះឆ្នោតសម្រេចលើ សំណើរបស់ក្រុមគណបក្សប្រឆាំង ដែលមានគោលដៅដំណើរការនីតិវិធីចោទប្រកាន់ ដើម្បីដកតំណែងលោក Yoon។ យ៉ាងណាមិញ វាមិនច្បាស់នោះទេថា […]

UN ព្រមានថា មនុស្សរហូតដល់១.៥លាននាក់ អាចនឹងរត់ភៀសខ្លួន ដោយសារការកើនឡើងនៃជម្លោះ នៅប្រទេសស៉ីរី

Liny Chan December 7, 2024 07/12/2024

(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សចំនួនរហូតដល់ ១.៥លាននាក់ អាចនឹងត្រូវបង្ខំឱ្យរត់ភៀសខ្លួន ចំពោះមុខការកើនឡើង នៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៉ីរី ស្របពេលដែលក្រុមឧទ្ទាម បន្តប្រតិបត្តិការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Samer Abdeljaber ដែលជាមន្រ្តីជាន់ខ្ពស់នៃកម្មវិធីស្បៀងអាហារពិភពលោករបស់ UN បាននិយាយថា អំពើហិង្សា បានធ្វើឱ្យមនុស្សប្រមាណ ២៨០ ០០០នាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ គិតចាប់តាំងវាបានផ្ទុះឡើងកាលពីចុងខែវិច្ឆិកាមក។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានការណ៍នៅតែបន្តដូចបច្ចុប្បន្ន មនុស្សប្រហែល១.៥លាននាក់នៅស៉ីរី ដែលនឹង​ត្រូវរត់ភៀសខ្លួន ហើយត្រូវការការគាំទ្រ។ គួរបញ្ជាក់ថា បន្ទាប់ពីសមរភូមិមានការជាប់គាំងអស់ជាច្រើនឆ្នាំ ក្រុមឧទ្ទាមស៉ីរី ស្រាប់តែបានបើកប្រតិបត្តិការវាយលុកចេញពី តំបន់គ្រប់គ្រងស្នូលរបស់ពួកគេ ដែលស្ថិតនៅខេត្ត Idlib ភាគពាយព្យប្រទេស ហើយមកទល់ពេលនេះ ដណ្តើមកាន់កាប់បានទីក្រុងមួយចំនួន ក្នុងរយៈពេលយ៉ាងខ្លី។ សង្រ្គាមស៉ីវិលនៅស៉ីរី ដែលដំបូងមានទម្រង់ជាចលនាបះបោរតាមដងផ្លូវ បានផ្ទុះឡើងតាំងតែពី១៣ឆ្នាំមុន៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

ទាហានវៀតណាម១២នាក់ បានបង់ជីវិតក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងពេលដឹកជញ្ជូនគ្រឿងផ្ទុះ

Liny Chan December 5, 2024 05/12/2024

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ទាហានវៀតណាម១២នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះមួយ អំឡុងការហ្វឹកហ្វឺនយោធា នៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។ ហេតុការណ៍ខាងលើ បានកើតឡើង នៅបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Dong Nai តាំងតែពីយប់ថ្ងៃចន្ទសប្តាហ៍នេះមកម្ល៉េះ ប៉ុន្តែទើបត្រូវបានរាយកាណ៍ឱ្យដឹងជាសាធារណៈ។ យោងតាមការស៉ើបអង្កេតបឋម អាជ្ញាធរជឿថា បាតុភូតរន្ទះបាញ់ អំឡុងពេល​មានព្យុះភ្លៀងខ្លាំងមួយ បានបង្កឱ្យឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងផ្ទុះ បញ្ជូនសញ្ញាចេញដោយអចេតនា ខណៈដែល​ក្រុមទាហានកំពុងតែដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រើក្នុងសកម្មភាពហ្វឹកហ្វឺន។ គួរបញ្ជាក់ថា មកទល់ពេលនេះ សាកសពជនរងគ្រោះភាគច្រើន គឺត្រូវបានរកឃើញហើយ ប៉ុន្តែអាជ្ញាធរវៀតណាម នៅបន្តស្វែងរក​ទាហានមួយចំនួនទៀត ដែលបាត់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News (រូបតំណាង)

ជាសញ្ញាចង់បន្តកាន់អំណាច លោក Yoon តែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី

Liny Chan December 5, 2024 05/12/2024

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលពាក្យសុំលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ហើយបានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ អារ៉ាប៊ីសាអូឌីត លោក Choi Byung-hyuk ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ​ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Kim Yong-hyun ដែលបានសុំលាលែងចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញ ត្រូវបានរាយការណ៍ថាជាមនុស្សម្នាក់ដ៏សំខាន់ដែលមានជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីយប់ថ្ងៃអង្គារ មុននឹងច្បាប់នេះត្រូវបានដកចេញវិញនៅព្រឹកថ្ងៃពុធ។ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និងសមាជិកបក្សប្រឆាំងដែលបានដាក់សំណើដំណើរការនីតិវិធី ដកតំណែងលោក Yoon បាននិយាយថាលោក Kim គឺជាអ្នកផ្ដល់យោបល់ឱ្យលោក Yoon ដាក់ចេញច្បាប់អាជ្ញាសឹក។ លោក Kim Yong-Hyun កាលពីថ្ងៃពុធ បានចេញមុខសុំទោសប្រជាជន និងបានស្នើសុំលាលែងចេញពីមុខតំណែង ក្រោយជាប់ពាក់ព័ន្ធ ក្នុងការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ របស់ប្រធានាធិបតីលោក Yoon Suk Yeol។ លោក Kim […]

កូរ៉េខាងត្បូង៖ មេដឹកនាំបក្សកាន់អំណាច ស្នើឱ្យលោកប្រធានាធិបតី​ Yoon Suk Yeol ដើរចេញពីបក្ស ទោះជំទាស់នីតិវិធីដកតំណែង

Liny Chan December 5, 2024 05/12/2024

(សេអ៊ូល)៖ មេដឹកនាំគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះថាលោកផ្ទាល់បានស្នើសុំឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចាកចេញពីគណបក្ស បើទោះជា លោក និងបក្សទាំងមូលសន្យាថានឹងបោះឆ្នោតប្រឆាំងការដំណើរការនីតិវិធីដកតំណែងលោក Yoon ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Han Dong-hoon ជាមេដឹកនាំគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានទៀតថាលោកបានស្នើឱ្យលោកប្រធានាធិបតីដើរចេញពីគណបក្ស ហើយថាគណបក្សរបស់លោកមិនមានកំពុងព្យាយាមការពារការប្រកាសដាក់ច្បាប់អាជ្ញាសឹកផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់លោក Yoon នោះទេ។ គួរបញ្ជាក់ថា សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ង ដាក់ច្បាប់អាជ្ញាសឹកបរាជ័យ។ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យដែលជា បក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំងជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក Yoonមាន១០៨អាសនៈ។ ដើម្បីអាចទម្លាក់លោក Yoon ពីតំណែងគណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ២ ភាគ៣ ឬពីសមាជិកសភា ២០០រូប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថានឹងបោះឆ្នោតប្រឆាំងនីតិវិធីទម្លាក់លោក Yoon ចេញពីតំណែង

Liny Chan December 5, 2024 05/12/2024

(សេអ៊ូល)៖ សភារបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ បានដាក់ចេញហើយនូវសំណើដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol ជុំវិញ ការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកបរាជ័យ ប៉ុន្តែគណបក្សកាន់អំណាចរបស់លោកបានសន្យាថានឹងបោះឆ្នោតប្រឆាំងដែលធ្វើឱ្យនីតិវិធីនេះស្ថិតនៅក្នុងភាពសង្ស័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សភាកូរ៉េខាងត្បូងត្រូវបានគេរំពឹងថាអាចនឹងបោះឆ្នោតលើសំណើដំណើរការនីតិវិធីដកតំណែងលោក Yoon នៅក្នុងសប្ដាហ៍នេះ ខណៈគណបក្សអំណាចប្រជាជនដែលជាបក្សកាន់អំណាចរបស់ លោក Yoon បាននិយាយថាពួកគេនឹងបោះឆ្នោតប្រឆាំង។ គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងហោច ៨រូប មកពីគណបក្សកាន់អំណាច ដើម្បីអាចដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងលោក Yoon។ «ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់របប លោក Yoon Suk Yeol បានបង្កឱ្យមាន ភាពច្របូកច្របល់យ៉ាងខ្លាំង និងបង្កការភ័យខ្លាចនៅក្នុងចំណោមប្រជាជនរបស់យើង»។ នេះជាការគូសបញ្ជាក់របស់លោក Kim Seung-won ជាសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ប្រាប់ទៅកាន់សម័យប្រជុំសភាកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ថា ដើម្បីអាចទម្លាក់លោក Yoon ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ២ ភាគ៣ ឬពីសមាជិកសភា ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យ ដែលជា បក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំងជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា […]

នាយករដ្ឋមន្រ្តីស៊ុយអែត ផ្អាកគម្រោងទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្រោយច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសដាក់ រួចហើយដកចេញវិញ នៅទីនោះ

Liny Chan December 4, 2024 04/12/2024

(ស្តុកខុល)៖ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីស៊ុយអែត បានឱ្យដឹងនៅថ្ងៃពុធ ទី៤ ខែធ្នូ ថា លោក Ulf Kristersson បានសម្រេចចិត្ត​ផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យ បាននិយាយដូច្នេះថា «ដោយសារស្ថានការណ៍វិវត្តចុងក្រោយនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ច។ ពួកយើងបានទាក់ទងជាមួយកូរ៉េខាងត្បូង កាលពីព្រឹកនេះ ហើយឥឡូវនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកកាលបរិច្ឆេទថ្មីវិញ សម្រាប់ការធ្វើទស្សនកិច្ច នាពេលអនាគត»។ តាមកាលវិភាគគ្រោងទុក លោក Kristersson ត្រូវបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អំឡុងទស្សនកិច្ចនោះ។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក Yoon បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ ដោយប្រកាសអនុវត្តច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានដកចេញវិញ បន្ទាប់ពីសភាបោះឆ្នោតជំទាស់។ សមាជិកសភាកូរ៉េខាងត្បូង បានទាមទារឱ្យលោក Yoon លាលែងពីតំណែងដោយខ្លួនឯង សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកនោះ ខណៈក្រុមគណបក្សប្រឆាំង ក៏បាននាំគ្នា​ដាក់ចេញសេចក្តីព្រាងមួយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ដកតំណែង ប្រឆាំងលោក Yoon តែម្តង […]

Apple គ្រោងបោះទុន ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីដោះស្រាយការហាមឃាត់ iPhone 16

Liny Chan December 4, 2024 04/12/2024

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងវិនិយោគប្រមាណ ១ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាវិធានការដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការហាមឃាត់ការលក់ iPhone 16 នៅក្នុងប្រទេសនេះ។ ដំណឹងនេះ កើតឡើងបន្ទាប់ពី Apple បានស្នើសុំការវិនិយោគមុនចំនួន ១០០លានដុល្លារ និង ១០លានដុល្លារ ដែលត្រូវបានធ្វើឡើងកាលពីខែមុន បន្ទាប់ពីការប្តេជ្ញាចិត្តដំបូងចំនួន ១០៩ លានដុល្លារសម្រាប់កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក។ នេះបើយោងតាមការប្រកាសដោយ រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីលោក Rosan Roeslani និងត្រូវបានចុះផ្សាយដោយ GSMArena នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ លោក Roeslani ក៏បានបន្ថែមថា លោករំពឹងថា Apple នឹងប្រកាសជាផ្លូវការនូវការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួននៅសប្តាហ៍ក្រោយ។ ដំណឹងនេះ បង្ហាញពីដំណោះស្រាយដ៏មានសក្តានុពលចំពោះ iPhone 16 និង Watch 10 ដែលកំពុងបន្តរបស់ Apple នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលផលិតផលពីក្រុមហ៊ុនយក្សអាមេរិកនេះ ត្រូវបានហាមឃាត់ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក។ យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី តម្រូវឱ្យក្រុមហ៊ុនបរទេសផ្តល់មាតិកាក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយដើម្បីដំណើរការ​ ដែលជាផ្នែកមួយនៃការបញ្ជាក់កម្រិតសមាសធាតុក្នុងស្រុក (TKDN)។ ក្រុមហ៊ុនអាចបំពេញតម្រូវការទាំងនោះ ដោយការផលិតផលិតផលក្នុងស្រុក […]

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong ឆ្លងជំងឺកូវីដ១៩ លើកដំបូង

Liny Chan December 4, 2024 04/12/2024

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។ តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃអង្គារ លោក Wong បញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា។ ខ្ញុំទើបតែធ្វើតេស្តដើម្បីឱ្យប្រាកដ ជាលទ្ធផលខ្ញុំបានឆ្លងកូវីដ១៩ លើកដំបូង បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ ជារួម ខ្ញុំមិនអីទេ ហើយ​នឹង​ធ្វើ​ការ​ងារពី​ផ្ទះ»។ លោក Wong បានក្រើនរំលឹកដល់សាធារណជន ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ខណៈដែលរដូវកាលវិស្សមកាលកាន់ខិតជិតមកដល់ ដោយមនុស្សម្នាជាច្រើនអាចនឹងត្រូវធ្វើដំណើរ។ លោកបន្ថែមថា ប្រសិនបើមានបញ្ហាសុខភាព សូមពាក់ម៉ាស និងអនុវត្តការប្រុងប្រយ័ត្ននានា ដើម្បីការពារខ្លួនឯង និងអ្នកដ៏ទៃ។ គួរបញ្ជាក់ថា ថ្មីៗនេះ លោក Wong បានទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក តាមការអញ្ជើញរបស់ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ។ មុន​ទៅប្រទេសថៃ លោក​បានចូលរួម​កិច្ច​ប្រជុំ​កំពូល APEC នៅ​​ប៉េរូ […]

សមាជិកសភាកូរ៉េខាងត្បូង អំពាវនាវឱ្យមាននីតិវិធីដកតំណែងលោកប្រធានាធិបតី យូន ទោះច្បាប់អាជ្ញាសឹកត្រូវបានដកចេញ​

Liny Chan December 4, 2024 04/12/2024

(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ ចេញច្បាប់អាជ្ញាសឹកដែលទើបតែត្រូវបានដកចេញវិញនៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា ដែលបានជំទាស់ការប៉ុនប៉ងរបស់លោកដើម្បីហាមឃាត់ សកម្មភាពនយោបាយ និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។ សភាកូរ៉េខាងត្បូងជាមួយសមាជិក ១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា១៨រូបមកពីគណបក្សរបស់លោក យូន ដែលមាន វត្តមាននៅឯសភា បានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រឆាំងស្រាប់ផងនោះ។ ក្រុមចម្រុះមួយនៃសមាជិកសភាមកពីគណបក្សប្រឆាំង បាននិយាយថាពួកគេមានគម្រោងស្នើឱ្យមានសេចក្ដីព្រាងច្បាប់មួយ ដើម្បីចោទប្រកាន់ដកតំណែងលោក យូន នៅថ្ងៃពុធនេះ ហើយ សេចក្ដីព្រាងច្បាប់នេះដែរគួរតែត្រូវបានបោះឆ្នោតក្នុងរយៈពេល ៧២ម៉ោង។ «សភាគួរតែផ្តោតលើការព្យួរជាបន្ទាន់នូវកិច្ចការរបស់ប្រធានាធិបតី ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ចោទប្រកាន់ ដកតំណែងឱ្យបានឆាប់»។ នេះបើតាមលោក Hwang Un-ha ដែលជាសមាជិកសភាម្នាក់ក្នុងចំណោមក្រុមចម្រុះនៃសមាជិកសភាបក្សប្រឆាំងបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។ គួរបញ្ជាក់ថា លោក យូន បានធ្វើឱ្យប្រទេសជាតិទាំងមូលរំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារ […]