អតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិនថា ចិននឹងសងសឹកបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើទំនិញចិន
Liny Chan
November 18, 2024
18/11/2024
(ប៉េកាំង)៖ លោក ជូ មិន (Zhu Min) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងសងសឹកប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោកដោយដំឡើងពន្ធ ៦០% លើទំនិញនាំចូលពីចិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ លោក Zhu អតីតទេសាភិបាលរងធនាគារកណ្តាលចិនបានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា «ប្រសិនបើលោក ត្រាំ និងរដ្ឋាភិបាលរបស់លោកពិតជាដកហូតពន្ធ ៦០% លើទំនិញរបស់ប្រទេសចិនមែន ខ្ញុំគិតថា ប្រទេសចិននឹងសងសឹក» និងនាំយកករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានបន្ថែមថា៖ «មានរឿងជាច្រើនដែលពួកគេអាចធ្វើបាន»។ លោក Zhu មិនបានបញ្ជាក់ពីវិធានការសងសឹកដែលអាចធ្វើឡើងទេ។ ប៉ុន្តែលោកបាននិយាយថា ពន្ធគយនឹងប៉ះពាល់ដល់រូបិយប័ណ្ណចិន ដែលត្រូវបានកំណត់ដោយកម្លាំងទីផ្សារដូចជាពាណិជ្ជកម្មនិងលំហូរមូលធនជាដើម។ លោកបានបន្ថែមថា ពន្ធគយក៏នឹងប៉ះពាល់ដល់តម្រូវការរបស់ចិននូវប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនគឺជាម្ចាស់បំណុលបរទេសធំទី២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសជប៉ុន ដោយកាន់កាប់បំណុលគិតជាទឹកប្រាក់ប្រហែល ៧៧៥ពាន់លានដុល្លារនៅក្នុងរតនាគារ។ លោក Zhu ដែលបច្ចុប្បន្នគឺជាប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា ពន្ធគយ «នឹងប៉ះពាល់ដល់អត្រាប្តូរប្រាក់។ វានឹងប៉ះពាល់ដល់លំហូរមូលធនរបស់ប្រទេសចិន ហើយនឹងប៉ះពាល់ដល់ទំហំប័ណ្ណបំណុលរតនាគារ សហរដ្ឋអាមេរិកដែលចិននឹងទិញ»។ លោក ត្រាំ បានដកហូតពន្ធគយរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រទេសចិនក្នុងទឹកប្រាក់ជាង ៣០០ពាន់លានដុល្លារក្នុងពេលដែលគាត់ជាប្រធានាធិបតីអាមេរិក […]