(ហាណូយ)៖ ក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសវៀតណាមបានទទួលសំណើទាមទារសំណងដែលមានទឹកប្រាក់យ៉ាងហោចណាស់ ២,៧៦ពាន់ពាន់លានដុង (១១២លានដុល្លារ) បន្ទាប់ពីគ្រោះមហន្តរាយព្យុះយ៉ាហ្គី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។ កាសែត VnExpress បានរាយការណ៍ថា ក្រុមហ៊ុនធានារ៉ាប់រង PVI Insurance Corp ដែលជាក្រុមហ៊ុនឈាមមុខគេក្នុងទីផ្សារធានារ៉ាប់រងមិនមែនអាយុជីវិតបានទទួលសំណើទាមទារសំណងជាង ៥០០សំណើដែលមានតម្លៃ ២ពាន់ពាន់លានដុង (ប្រហែល ៨១,៣៣លានដុល្លារ) សម្រាប់ទ្រព្យសម្បត្តិដែលរងការខូចខាតដោយព្យុះយ៉ាហ្គី។ តួលេខនេះមិនរាប់បញ្ចូលសំណើទូទាត់ប្រាក់សម្រាប់មនុស្ស និងយានជំនិះដែលរងគ្រោះដោយខ្យល់ព្យុះទេ។ ក្រុមហ៊ុន PVI បានឱ្យដឹងថា៖ «នេះអាចជាទឹកប្រាក់សំណងសងការខូចខាតជាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុន PVI និងក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនបានបន្ថែមថា វានឹងធានាបាននូវអត្ថប្រយោជន៍អតិបរមាសម្រាប់អតិថិជនរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីបំផុត។ ក្រុមហ៊ុនធានារ៉ាប់រង Military Insurance Corp ទទួលបានសំណើទាមទារសំណងចំនួន ៩០០សំណើដែលមានតម្លៃ ២៣០ពាន់លានដុង (ប្រហែល ៩,៣៥លានដុល្លារ) សម្រាប់ការខូចខាតលើទ្រព្យសម្បត្តិ និងយានយន្ត ខណៈដែលអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រង BIDV បានធ្វើសំណើទាមទារសំណើចំនួន ៥០០សំណើ ដែលមានតម្លៃ ២០០ពាន់លានដុង (ប្រហែល ៨,១៣លានដុល្លារ) ។ គ្រោះថ្នាក់ភាគច្រើនពាក់ព័ន្ធនឹងទ្រព្យសម្បត្តិឯកជន និងយានយន្ត។ លោក Ngo Trung […]