សង្គម

បុរសម្នាក់លួចដុតឡានគេឆេះអស់៣គ្រឿងនៅខណ្ឌពោធិ៍សែនជ័យ សំណាងពន្លត់ទាន់ កុំអីឆេះរាលដាលដល់ផ្ទះទៀត (មានវីដេអូ)

Khmerpress April 12, 2022 12/04/2022

កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Dara Vuth បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី9 ខែមេសា ឆ្នាំ2022 វេលាម៉ោងប្រហែល 3 និង30នាទីទាបភ្លឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ជិះកង់មកដុតឡានផ្ទះខ្ញុំម៉ាក Ford XLT និងម៉ាក Highlander ឆេះទាំងស្រុង ចំណែកមួយគ្រឿងទៀតម៉ាក Ford Ecosport របស់អ្នកជិតខាងនៅក្រោយផ្ទះខ្ញុំ តែពន្លត់ទាន់ពេលវេលា។ មកដល់ពេលនេះខាងប៉ូលីសមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ អាស្រ័យហេតុនេះរដូវកាលបុណ្យទៀន សូមបងប្អូនប្រុងប្រយ័ត្នចៀសវាងមានការខូតខាតទ្រព្យសម្បត្តិដូចខ្ញុំ។ អរគុណដល់រថយន្តពន្លត់អគ្គិភ័យដែលបានមកទាន់ពេលវេលាបើមិនដូច្នេះទេផ្ទះរបស់ខ្ញុំនឹងត្រូវបានអគ្គិភ័យលេបត្របាក់ជាមិនខាន៕ ដោយ៖ ខ្មែរណូត

សន្តិវិធី! ស្ត្រីជនជាតិថៃម្នាក់ តាមទាន់ប្តីបណ្ដើរស្រីទៅញ៉ាំបាយ ក៏ចូលទៅដោះយកខ្សែក ចិញ្ចៀនមាសធំៗ និងយកទូរស័ព្ទប្ដី ហើយប្រាប់ថា “មិនបាច់ចូលផ្ទះទេ” រួចដើរចេញទៅបាត់

Khmerpress April 10, 2022 10/04/2022

ថៃ៖​ នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម TikTok ហើយទទួលបានការកោតសរសើរមិនតិចឡើយពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដោយស្រ្តីម្នាក់តាមទាន់ប្តីបណ្តើរស្រី តែមិនរករឿងតែបែរជាធ្វើរឿងមួយនេះ ហើយដើរចេញយ៉ាងរំភើយ។ បើតាមវិដេអូ ដែលគេបានថតយកមកបង្ហោះ នារីរូបស្រស់នោះបានតាមទាន់ប្ដីបណ្ដើរស្រីទៅញ៉ាំបាយនៅមាត់សមុទ្រ ដោយដើរតម្រង់ចូលទៅតុរបស់ប្ដីរួច សួរប្តីថា«ឆ្ងាញ់រឺទេ»។ ក្រោយមកក៏ដោះយកខ្សែ ក មាសដ៏ធំពីប្តី ហើយបានប្រាប់អោយប្តីដោះចិញ្ជៀនមាសដែលកំពុងពាក់អោយវិញផង ព្រមទាំងចង្អុលទៅកាន់ប្តីហើយនិយាយថា «ថ្ងៃនេះប្តីមិនបាច់ចូលផ្ទះទេ» រួចក៏បានទាញយកទូរស័ព្ទប្តីដើរចេញមកជាមួយផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានឃើញវិដេអូនេះ ប្រិយមិត្តអ្នកលេង TikTok បានចូលមកកោតសរសើរថា ធ្វើបែបនឹងត្រឹមត្រូវហើយព្រោះ ពេលខ្លះ វត្ថុមានតម្លៃទាំងនោះអាចមានតម្លៃជាងប្តីដែលមានចរិកមិត្តល្អ កុំទៅប្រើអំពើហឹង្សានាំអោយបាត់បង់ភាពថ្លៃថ្នូរអី៕ អត្ថបទ៖ Bee ប្រភព៖ sanook

គ្រូស្នេហ៍ថៃម្នាក់ រៀបការប្រពន្ធម្តង៣នាក់ ហើយប្រពន្ធៗចូលលុយគ្នា ម្នាក់ ១០ម៉ឺនបាត ជូនថ្លៃទឹកដោះមកប្តីទៀត

Khmerpress April 7, 2022 07/04/2022

ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឱ្យដឹងថា បុរសជាគ្រូស្នេហ៍ម្នាក់បានសម្រេចចិត្តដឹកដៃនារី ៣នាក់ចូលរោងការយ៉ាងសប្បាយរីករាយ ដោយមានកូន ៩នាក់ធ្វើជាសាក្សីដឹងលឺ។ បុរសសំណាងដែលបានប្រពន្ធដល់ទៅ ៣ រូបនេះ មានឈ្មោះថា សុផារើក ឆានឈឿស័ក្ក ឬហៅថា «ម៉ សឿ» ជាគ្រូស្នេហ៍ គ្រូថ្នាំបុរាណដែលចេះតពីដូនតា។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រូស្នេហ៍ «ម៉ សឿ» សម្រេចដឹកដៃក្រមុំទាំង ៣ចូលរោងការ ដោយសារភរិយាទាំង ៣ បានចូលលុយគ្នា ជាថ្លៃទឹកដោះជូនស្វាមីនាថ្ងៃអាពាហ៍ពិពាហ៍ ម្នាក់ ១០០,០០០បាត រឺជាង ៣ពាន់ដុល្លារអាមេរិក និងមាសព្រមទាំងគ្រឿងអលង្ការមាសដែលបានសន្សំចូលគ្នា។​ ឃើញបែបនេះ លោកក៏សម្រេចរៀបការព្រមគ្នាទាំង ៣នាក់តែម្ដង ដោយបង្គាប់ឱ្យនារីចូលស្ដីដណ្ដឹងគាត់ ព្រោះវាជាប្រពៃណីរបស់ខ្លួន និងដោយសារតែលោកយល់ថា នារីគ្រប់រូបតែងចង់រៀបការម្ដងក្នុងជីវិត។ ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា នេះជាអាពាហ៍ពិពាហ៍មួយដែលមិនមាននរណាធ្វើដូចឡើយ របស់នាយ សុផារើក ឆានឈឿស័ក្ត រឺ «ម៉ សឿ» អាយុ៣៥ឆ្នាំ ជាគ្រូស្នេហ៍ និងគ្រូថ្នាំបុរាណ ដែលទទួលបានចំនេះដឹងពីថ្នាំបុរាណថៃតាំងពីដូនតា ដោយអាពាហ៍ពិពាហ៍នោះ គឺគ្រូស្នេហ៍ […]

ភ្ញៀវទេសចរបរទេសម្នាក់សម្តែងការមិនពេញចិត្ត ចំពោះការចោលសំរាមផ្តេសផ្តាស និងការចតម៉ូតូឥតសណ្តាប់ធ្នាប់នៅផ្លូវថ្មើរជើងតាមសួនច្បារ តាមដងស្ទឹងសៀមរាប

Khmerpress April 6, 2022 06/04/2022

កាលពីពេលថ្មីៗនេះមានការបញ្ចេញមតិមួយចំនួនពីសំណាក់ជនបរទេស នៅលើបណ្ដាញសង្គមហ្វ៊េសបុ៊ក ជុំវិញការចោលសំរាមរបស់ពលរដ្ឋ និងការចតម៉ូតូឥតសណ្តាប់ធ្នាប់នៅតាមសួនច្បារតាមបណ្ដោយដងស្ទឹងក្នុងខេត្តសៀមរាប។ ការចោលសំរាមពាសវាលពាសកាលនឹងធ្វើឱ្យគ្មានអនាម័យ ហើយប៉ះពាល់ដល់សុខភាព ខណៈការយកផ្លូវនៅលើសួនសាធារណៈ នឹងបង្កើនហានិភ័យដល់អ្នកលំហែ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកថ្មើរជើងលើចិញ្ចើមផ្លូវធម្មតានោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Douglas Beattie បាននិយាយថា៖ «ការអភិវឌ្ឍន៍តាមដងទន្លេ គឺជាអត្ថប្រយោជន៍មួយសម្រាប់សង្គមខេត្តសៀមរាប បន្ថែមគុណភាពជីវិតយ៉ាងទូលំទូលាយដល់ប្រជាជនកម្ពុជាក្នុងមូលដ្ឋាន ប៉ុន្តែនៅតែមានបញ្ហាជាច្រើនត្រូវដោះស្រាយ។ ២ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងឃើញមានសំរាមពាសពេញសួនច្បារមាត់ស្ទឹងខាងជើងផ្លូវ៦០ ហើយមានអ្នកជិះម៉ូតូជាច្រើននាក់ បានប្រើផ្លូវធ្វើជាកន្លែងប្រណាំងម៉ូតូ និងឈប់ចតម៉ូតូ ដោយមិនយកចិត្តទុកដាក់ដល់អ្នកដទៃនោះទេ។ ជាពិសេសនៅខាងលិចទន្លេ។ នៅ​ថ្ងៃ​ដ៏មមាញឹកមួយ ខ្ញុំ​បាន​ឃើញ​ម៉ូតូ​ដល់​ទៅ ៤០ គ្រឿង ​ចត​ក្នុង​តំបន់​តែ​មួយ​។ នោះមាន​ន័យ​ថា ​វាអាចមានម៉ូតូ​ ៤០ ​គ្រឿងជិះទៅមកនៅលើ​ផ្លូវសួន​គ្រប់​ពេល​វេលា។ លោកបន្ថែមថា៖«ទាំងអស់នេះវាបង្កឱ្យមានគ្រោះថ្នាក់ជាងការដើរលើផ្លូវទៅទៀត ជាពិសេសនៅពេលល្ងាច។ សូមអាជ្ញាធរខេត្តសៀមរាប មេត្តាធ្វើការហាមឃាត់ម៉ូតូទាំងអស់កុំឲ្យមាននៅលើផ្លូវថ្មើរជើងរបស់សួនច្បារនិងស្មៅ និងរឹតបន្តឹងការចតយានយន្តឱ្យបានត្រឹមត្រូវ។ ទុកផ្លូវថ្មើរជើងសម្រាប់តែអ្នកដើរ និងកង់ប៉ុណ្ណោះ។ ឥឡូវបញ្ហានេះវាមានគ្រោះថ្នាក់សម្រាប់កុមារ និងក្រុមគ្រួសារក្នុងការដើរលើផ្លូវសួនច្បារ នៅក្នុងឧទ្យានដ៏ស្រស់ស្អាតទាំងនេះ។ ខ្ញុំ​ប្រាកដ​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិន​មាន​បំណងឱ្យ​សួនច្បារ​ទាំង​នេះ ​ប្រើ​ជា​ចំណត​យានយន្ត និង​កន្លែង​ដាក់​សម្រាម​នោះ​ទេ»៕ ដោយ៖ ខ្មែរណូត

ឯកឧត្តម ហ៊ុន ជា លើកឡើងថា គ្រូតឿ ដែលថតហូបលាមកគោ ត្រូវសមត្ថកិច្ចហៅមកអប់រំហើយ ចុះក្រុមពួកបារមីនាគចូលបំពុលសង្គមយ៉ាងណាដែរ?

Khmerpress April 5, 2022 05/04/2022

កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការកោះហៅបុរសម្នាក់ ដែលមានឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ មកធ្វើការអប់រំ ណែនាំ ក្រោយបុរសរូបនោះនិងគ្នីគ្នាបានថតវីដេអូយកលាមកគោមកទទួលទាន រួចបង្ហោះនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះទៀតរួច សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌បានអនុញ្ញាតឲ្យគ្រូតឿរូបនោះត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនទេ។ ជុំវិញករណីនេះផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានមានប្រសាសន៍ថា “គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាចនឹងស៊ែរយកគ្នាទៅវាស់កំពស់ 🤣 ចុះពួកអានាគចូលមិនហ៊ានហែលទឹកបំពុលសង្គមគេជេពេញប្រទេសបែរជាដេកសុីការ៉េមធ្វើមិនដឹង 🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣 ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយអាតឿ កុំតូចចិតអី 🤣🤣🤣🤣🤣👎🏻 (ហាមយកទៅថែមគ្រឿងបាទ 🤣🤭)”៕ ដោយ៖ ខ្មែរណូត

Kaka KH ហួសចិត្តយ៉ាងខ្លាំង ចំពោះវីដេអូ​ Prank លេងសើចរបស់យុវជនម្នាក់ ដែលហាក់ប្រមាថមើលងាយមកលើព្រះសង្ឃ​ (មានវីដេអូ)

Khmerpress March 30, 2022 30/03/2022

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានក្រុមយុវវ័យមួយចំនួននិយមចូលចិត្តបង្កើតវីដេអូបែបលេងសើច ដែលគេតែងនិយមហៅ វីដេអូ Prank ហើយបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកទស្សនាជាច្រើន។ ប៉ុន្តែថ្មីៗនេះ មានវីដេអូ Prank មួយរបស់យុវជនម្នាក់ ទទួលបានការរិះគន់យ៉ាងខ្លាំង ដោយសារតែវីដេអូលេងសើចនោះហាក់មានលក្ខណៈប្រមាថយ៉ាងធ្ងន់មកលើព្រះសង្ឃ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់យុវជននោះ។ ជុំវិញវីដេអូ Prank នេះដែរ អ្នកលេងហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ ដែលគេតែងតែស្គាល់គឺ អ្នកនាង Kaka KH ក៏បានចេញមុខប្រតិកម្ម និងហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់យុវជនរូបនោះ ដែលលេងសើចមិនសមរម្យទាល់តែសោះមកលើព្រះសង្ឃ។ អ្នកនាង Kaka KH បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កាន់តែលើសហើយពេលនេះ!!! សូមឲ្យមន្ត្រីនិងក្រសួងពាក់ព័ន្ធពិចារណានិងចាប់វិធានការតាមការគួរ!!!😡 នេះគឺជាការប្រមាថធន់ធ្ងរលើបុគ្គលដែលជាព្រះសង្ឃដែលមនុស្សទាំងអស់គោរព🙏🏻”។ មកស្តាប់ការបញ្ចេញមតិរបស់អ្នកនាង Kaka KH ទាំងអស់គ្នា៖

អ្នកឧកញ៉ា​ ហុង​ ពីវ​ បរិច្ចាគថវិកា 1.3លានដុល្លារជូនដល់ កាកបាទក្រហមកម្ពុជា

Khmerpress March 29, 2022 29/03/2022

អ្នកឧកញ៉ា​ ហុង​ ពីវ​ ដែលគេស្គាល់ថាជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន 1លាន 3សែនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តការងារមនុស្សធម៌តទៅទៀត នេះបើយោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ អ្នកឧកញ៉ា​ ហុង​ ពីវ​។ ទំព័រ Facebook ដដែលបានរៀបរាប់អោយដឹងថា៖ ” ខ្ញុំ​ អ្នកឧកញ៉ា​ ហុង​ ពីវ​ សូមថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅ​ ដល់អតិថិជនទាំងអស់​ ដែលតែងតែគាំទ្រ​ បុរីពិភពថ្មី​…! ទេីបថ្ងៃនេះ​ យេីងបានចូលរួមបរិច្ចាគ​ ជូន កាកបាទក្រហមកម្ពុជា​ $1,300,000🎉🎉🎉💐💐💐💐”។ សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖ * ប្រាក់រៀល៖ 100004348127 * […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ២លានដុល្លារជូនកាកបាទក្រហមកម្ពុជា

Khmerpress March 26, 2022 26/03/2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនជាច្រើនបានស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញអចលនទ្រព្យ ហើយកន្លងមកអ្នកឧកញ៉ា ក៏បានធ្លាប់បានបរិច្ចាគជាច្រើនលានដុល្លារជួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ នាពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកឧកញ៉ាបរិច្ចាគថវិកា២លានដុល្លារជូនកាកបាទក្រហមផងដែរ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ខ្ញុំ និងគ្រួសារសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាថវិកាចំនួន 2លានដុល្លារ ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិយើង🙏🙏🙏🙏”៕ ដោយ៖ ខ្មែរណូត

ពេលនេះ ប្អូនប្រុសដែលតស៊ូលក់លៀសហាស បានជួបលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយ

Khmerpress March 24, 2022 24/03/2022

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលប្រឹងលក់លៀសហាល តែចំពេលមេឃភ្លៀង ធ្វើឲ្យលៀសខូចខាតអស់។ វិដេអូនេះត្រូវបានបងប្អូនក្នុងបណ្តាញសង្គមចែករំលែកជាច្រើន។ វីដេអូរបស់ប្អូនប្រុសត្រូវបានចែកចាយឃើញដល់ឧកញ៉ា ខេមរៈ សិរីមន្ត ហើយលោកឧកញ៉ាក៏បានប្រកាសស្វែងរកផ្ទះរបស់ប្អូនប្រុសផងដែរ ដោយសារលោកឧកញ៉ាចង់ជួយ។ យោងតាមការបង្ហោះពីលោក តាំង គីមឡេង មុននេះបន្តិចបានឲ្យដឹងថា ឥលូវនេះប្អូនប្រុសលក់លៀសហាលបានមកជួយលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយ។ លោក តាំង គីមឡេង បានរៀបរាប់ថា “ប្អូនប្រុសសំណាងដែលមានការជួយច្រេីនពីមហាជន​ ដោយការជួយគឺក្នុងន័យខ្មែរស្រឡាញ់ខ្មែរ…និងឃេីញពីភាពតស៊ូរបស់ប្អូនធ្វេីអោយគ្រប់គ្នាអាណិតស្រឡាញ់ អ្នកលំបាកមានច្រេីនទៀតតែនេះប្អូនប្រុសទទួលបានសំណាងមួយដែលអ្នកខ្លះមិនទាន់មានមកដល់❤️️💚🙏”៕

ថតបានទាំងស្លាកលេខម៉ូតូចោរ និងសកម្មភាពចោរកំពុងកាច់កញ្ចក់ឡាន Lexus 570 នៅជិតផ្សារធំថ្មី (ចាំមើលសមត្ថកិច្ចតាមប្រមាញ់ មិនឲ្យរួចខ្លួនទេ)

Khmerpress March 12, 2022 12/03/2022

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងករណីចោរកាច់កញ្ចក់ឡានទំនើបៗ ដែលមានតម្លៃរាប់រយដុល្លារឯណោះ ដែលសកម្មភាពរបស់ពួកចោរ ដូចជាមានទីផ្សារអ្នកចាំទទួលទិញស្រាប់ៗតែម្តង ឲ្យតែឡានណាប្រហែសចតចោល ដឹងតែមានក្រុមចោរកាច់កញ្ចក់ត្រចៀកឡាននេះធ្វើសកម្មភាព។ ជាក់ស្តែងយោងតាមការបង្ហោះវីដេអូពីបងប្រុស Tang Youang បានថតចេញកាមេរ៉ាសុវត្ថិភាពឡាន បង្ហាញឲ្យឃើញពីចោរម្នាក់ដែលជិះម៉ូតូ Dream មានស្លាកលេខ ភ្នំពេញ 1IM – 0916 បានធ្វើសកម្មភាពកាត់កញ្ចក់ត្រចៀកឡាន Lexus LX570 មួយចំហៀង ហើយជិះម៉ូតូគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងនៅម្តុំផ្សារធំថ្មី។ ជាចុងក្រោយសង្ឃឹមថា បងសមត្ថកិច្ចអាចស្រាវជ្រាវឃើញ និងបង្ក្រាបក្រុមចោរដើរកាច់កញ្ចក់ត្រចៀកឡាននេះ៕