អាណិតណាស់ លោកយាយអាយុ 60ឆ្នាំ ប្រឹងរត់កង់បីរាល់យប់ ដើម្បីយកប្រាក់ចិញ្ចឹមម្តាយជរាវ័យ 85ឆ្នាំ
Khmerpress
February 21, 2022
21/02/2022
កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងលោកយាយម្នាក់មានវ័យចាស់ជរាហើយ ប៉ុន្តែលោកយាយនៅតែខិតខំប្រឹងប្រែងរត់កង់៣ ដើម្បីយកប្រាក់មកចិញ្ចឹមម្តាយជរាអាយុ៨៥ឆ្នាំ។ យោងតាមការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់គណនីឈ្មោះ Sothy Daly បានឲ្យដឹងថា “ចូលរួមជួយដល់គាត់ផង អ៊ុំស្រីអាយុ 60ឆ្នាំរត់ Passapp នៅពេលយប់ ចិញ្ចឹមម្តាយអាយុ៨៥ឆ្នាំ ជួយជិះគាត់ផងបងប្អូន គាត់អត់កូន អត់ប្តី រាល់ថ្ងៃចិញ្ចឹមម្តាយ គាត់រត់ម៉ោង ៤ល្ងាច ដល់ព្រឹក លេខគាត់ ☎️ 0968453960 ទីតាំងគាត់ ម្តុំបាក់ទូក និងផ្សារដេប៉ូ”។ មានការ comment សួរមកកាន់ម្ចាស់គណនីហ្វេសប៊ុកខាងលើថា “គាត់រត់ដល់ព្រឹកមែនបង? ម៉េចបានសំរាកទៅចឹង អាណិតគាត់ណាស់” ហើយលោកក៏បាន comment តបវិញថា “សួរហើយគាត់គេងពេលថ្ងៃ និងមើលថែម្តាយ”៕ ដោយ៖ ខ្មែរណូត