សង្គម

ក្លាហានមែន! ក្មេងស្រីម្នាក់មកសុំឲ្យ ឯកឧត្តម ម៉ៅ ធនិន ជួយដោះស្រាយរឿងដីធ្លីឪពុកម្តាយ

Khmerpress October 30, 2021 30/10/2021

ពិតជាគួរឱ្យគោរព និងកោតសរសើរមែនចំពោះឯកឧត្តម ម៉ៅ ធនិន បន្ទាប់ពីផ្លាស់មកកាន់ខេត្តកំពតភ្លាម ឯកឧត្តមបានចូលរួមដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាច្រើនករណី សូម្បីតែថ្ងៃឈប់សម្រាក។ ជាក់ស្ដែង កាលពីថ្ងៃសុក្រ ទី ២៩ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តមបានបើកការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនគិតថា ជាថ្ងៃឈប់សម្រាក ឬ ខ្លាចហត់នឿយអ្វីឡើយ។ នៅក្នុងនោះដែរ ឯកឧត្តមបានជួយដោះស្រាយជម្លោះលើរឿងដីធ្លី និងអាហារកិច្ចដល់គ្រួសារមួយដែលមានជម្លោះបែកបាក់គ្នា បន្សល់កូន ២នាក់នៅក្នុងបន្ទុកសម្រាប់ស្រ្តីជាម្ដាយ។ នៅក្នុងជំនួបពិភាក្សាវែកញែក ក្មេងស្រីជាកូន ដ៏ក្លាហានបានស្នើសុំទៅឯកឧត្តម ឱ្យជួយកាត់ក្ដីលើរឿងដីធ្លីទំហំ ១៧ ម៉ែត្រ និងដីមួយកន្លែងទៀត។ បន្ទាប់ពីដោះស្រាយយ៉ាងតឹងតែងអស់ពេលជាង ១ម៉ោង ឯកឧត្តមបានស្នើសុំឱ្យខាងឪពុកបំពេញអាហារកិច្ចចំនួន ២០ម៉ឺនរៀលទៅដល់កូនទាំងពីរនាក់ រហូតដល់កូនធំអាចរកការងារបាន​។ ទន្ទឹមនឹងនោះឯកឧត្តមបានជួយសម្រាលន្ទុកទៅខាងម្ដាយដោយឧបត្ថម្ភជាអង្ករក្នុងមួយខែ ៣០គីឡូក្រាមសម្រាប់ហូបចុក។ ដោយឡែកចំពោះរឿងដីធ្លី ទាំងពីរកន្លែង គឺដីមួយកន្លែងឯកឧត្តមស្នើឱ្យឪពុកឱ្យដីចំនួន ១០ម៉ែត្រទៅឱ្យប្រពន្ធ​ និងកូនសម្រាប់ធ្វើផ្ទះស្នាក់នៅដោយមិនមានការជួញ-ដូរដីនោះឡើយ និងផ្ដល់ប្រាក់បន្ថែមចំនួន ២ពាន់ដុល្លារសម្រាប់ចំណែកដី ១ម៉ែត្របន្ថែមដែលកូនៗ និងអតីតប្រពន្ធទាមទារ។ ចំពោះដីមួយកន្លែងផ្សេងទៀត ដោយសារតែរឿងរ៉ាវផ្ទាល់ខ្លួនរវាងប្ដី និងប្រពន្ធស្មុគស្មាញ ហើយឪពុកមិនព្រមកាត់ដីឱ្យ ដោយសារជាកម្លាំងញើសឈាមខ្លួន ឯកឧត្តមបានស្នើឱ្យឪពុកបង្កើតចំណែកសម្រាប់កូនៗទាំងពីរលើដីធ្លីនោះ មិនថាពេលលក់ដីនោះបាន ឬ ទុកជាកេរមរតក។ […]

អបអរសាទរ! ចាន់ វឌ្ឍនាកា និងកីឡាករជម្រើសជាតិកម្ពុជា ៣នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ

Khmerpress October 22, 2021 22/10/2021

(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត ដែលបានធ្វើតេស្ដ PCR កាលពីម្សិលមិញ រួមមាន ចាន់ វឌ្ឍនាកា, សឿយ វិសាល, គួច សុកុម្ភៈ និង អ៊ាន ពិសី បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយទទួលបានលទ្ធផលធ្វើតេស្ដអវិជ្ជមាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។ ដូច្នេះពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងពេលបំពេញបេសកកម្មជួយក្រុមគោព្រៃកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន បានជាសះស្បើយទាំងអស់គ្នាហើយ បន្ទាប់ពីកីឡាករ សារ៉េត គ្រីយ៉ា និងអ្នកចាំទី កែវ សុខសិលា ដែលជាសះស្បើយមុនកាលពីថ្មីៗ។ តាមការបញ្ជាក់ពីប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ សឿយ វិសាល បានឲ្យដឹងថា បន្ទាប់ពីធ្វើចត្ដាឡីស័ក និងសម្រាកព្យាបាលរយៈពេល ១០ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន ថ្ងៃនេះពួកគេ បានទទួលលទ្ធផលធ្វើតេស្ដ PCR […]

ឪពុកអាយុ៩៣ឆ្នាំ ចែកផ្ទះអោយកូន១ល្វែង បែរជាកូនចោទឪពុកថាអោយមកនៅជាមួយហើយចង់បានផ្ទះកូនចៅទៀត

Khmerpress October 12, 2021 12/10/2021

លោកតាអាយុជាង៩៣ឆ្នាំម្នាក់ត្រូវបានកូនប្រសារប្រុសនិងកូនស្រីបង្កើតបណ្តេញចេញពីផ្ទះដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដែលបានកាន់កាប់អស់ជាច្រើនឆ្នាំមកហើយ។ កាលពីមុនគាត់មានផ្ទះ២ល្វែង ហើយបានចែកអោយកូន១ល្វែងព្រោះតែអាណិតស្រឡាញ់កូនទាំងពីរ ក្នុងនោះក៏មានសាក្សីជាឪពុកបង្កើតរបស់កូនប្រសារដឹងឮទៀតផង នេះបើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបន្តអោយដឹងទៀតថា៖ នៅពេលរូបគាត់ធ្លាក់ខ្លួនឈឺ កូនទាំង២បានបណ្តេញរូបគាត់អោយចេញពីផ្ទះដោយការឈឺចាប់បំផុត។ កូនៗបានបោះសំដីអោយគាត់ថា “ បានអោយមកនៅផ្ទះជាមួយហើយ ចង់យកផ្ទះគេទៀត!” សំណាងណាស់គាត់បានមីងម្នាក់ទទួលយកទៅមើលថែរួចផុតពីសេចក្តីស្លាប់។ រាល់ថ្ងៃមីងជាភរិយាដើរបេះត្រួយម្ទេសនិងស្លឹករាំងដើម្បីចិញ្ចឹមជីវិតដោយលំបាកលំបិនបំផុត។ ដោយភាពអយុត្តិធម៍ខ្លាំងពេក ពូជាឪពុកបានដាក់ពាក្យគោរពសុំសម្តេចតេជោជួយអន្តរាគមន៍។ ខ្ញុំកំពុងពិនិត្យឯកសារលោកតាហើយបានចាត់ចែងមេធាវីជួយករណីនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ដោយ៖ ខ្មែរណូត

អស់ពីនាំគ្នាសរសេរឈ្មោះស្នេហាលើផ្ទាំងសិលា ឥលូវមកសរសេរពេញដើមប្រទាលនៅមុខប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបងទៀត

Khmerpress October 3, 2021 03/10/2021

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គម វីដេអូពីបងស្រី សុធាវី បានបង្ហោះពីដើមប្រទាលនៅមុខ ប្រាសាទភ្នំបាណន់ ដែលត្រូវបានមនុស្សមួយក្រុមយកសរសេរឈ្មោះស្នេហាលេងនៅពេញដើមប្រទាល។ គួររម្លឹកថា អស់ពីមនុស្សមួយក្រុមដែលបានសរសេរនៅលើផ្ទាំងសិលា ឥលូវបានយកមកសរសេរនៅលើដើមប្រទាលវិញ មិនដឹងថាយល់ឃើញបែបណាទេទើបនាំគ្នាសរសេរបែបនេះ។ គួរបញ្ជាក់ថាប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភពវិដេអូ Sotheary AT

មិនធម្មតាឡើយ! មកដឹងតម្លៃប្រទាលបាតដៃ ដែលកំពុងតែល្បីខ្លាំង លក់ដាច់រាប់រយគីឡូក្នុងមួយថ្ងៃ

Khmerpress September 30, 2021 30/09/2021

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលធ្វើឲ្យប្រទាលបាតដៃនេះផ្ទុះល្បីយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះចង់ដឹងថា តើប្រទាលនេះមានរសជាតិបែបណា? តាមរយៈហាងលក់ម្ជូរដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ គឺហាង “ម្ជូរវត្តភ្នំ168” បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនសម្រុកនាំគ្នាមកទិញប្រទាលបាតដៃ ដើម្បីចង់ភ្លក់រសជាតិរបស់វា ធ្វើឲ្យគាត់លក់ដាច់រហូតដល់រាប់រយគីឡូក្នុងមួយថ្ងៃ ហើយរកប្រទាលលក់មិនគ្រាន់ឲ្យភ្ញៀវផង រីឯតម្លៃរបស់ប្រទាលបាតដៃនេះវិញគឺមានតម្លៃ ១៥,០០០រៀលក្នុង១គីឡូក្រាម។ តាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ហាង “ម្ជូរវត្តភ្នំ168” នាល្ងាចថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា “មិនដឹងគេផ្អើលញាំចឹងសោះ😍ល្ងាចមិញអស់200kgជាងល្ងាចនេះម៉ោង7ជួបគ្នាជិត១តោនទៀតបងប្អូនធានាខ្ចីៗល្អអោយ បងប្អូនទិញវគ្គមុនចាស់អាចយកមកដូរយកខ្ចីបានអធ្យាស្រ័យក្នុងការដឹកជញ្ជូនយឺតភ្ញៀវកម្មង់ច្រើន🙏តែក្រុមដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមអគុណរាល់ការគាំទ្ររបស់លោកអ្នក🙏”៕ ដោយ៖ ខ្មែរណូត

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សដោយជោគជ័យ ទទួលបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឧកញ៉ា ឡេង ណាវ៉ាត្រា

Liny Chan September 29, 2021 29/09/2021

និស្សិតកម្ពុជា ២រូប ដែលបានផលិត Drone ដឹកមនុស្សសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យដោយជោគជ័យ។ នៅព្រឹកថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះបានអំណោយ១៥០០០ ដុល្លារ ជាការលើកទឹកចិត្តពីឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកឧកញ៉ា ឡេង ប្រុស ដែលពិធីប្រគល់អំណោយនេះបានធ្វើឡើង នៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ និស្សិតកម្ពុជាពីររូប ផលិតដ្រូនដឹកមនុស្ស ឬ Human Carrier Drone ដោយជោគជ័យជាកិច្ចសហការរវាងលោក ឡុញ វ៉ាន់សិទ្ធ និស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក និងលោក ជ្រោយ សុធារ៉ា និស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ដែលពួកគេទាំងពីររូបកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ។ ការផលិតឡើងនោះ ក្នុងគោលបំណងសិក្សានិងចង់ចូលរួមចំណែករំលស់បញ្ហាកកស្ទះចរាចរណ៍ និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗជាដើម។ ឯកឧត្ដមហេង សួរ រដ្ឋលេខាធិការ បានកោតសរសើរនិងលើកទឹកចិត្តលើភាពវ័យឆ្លាតរបស់ក្រុមនិស្សិតដែលបានផលិតDrone អាចដឹកមនុស្សបាននោះជាខ្លាំងដោយក្នុងនោះដែរឯកឧត្ដម បានណែនាំឲ្យពួកគេ ព្យាយាមសិក្សាបន្ថែមទៀតលើ […]

អស្ចារ្យមែន! កូនខ្មែរមួយក្រុមបានបង្ហោះកូនផ្កាយរណបទៅលើអាកាស និងថតទិដ្ឋភាពលើអាកាសបានដោយជោគជ័យ

Khmerpress September 27, 2021 27/09/2021

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sinet Sem បានឲ្យដឹងថា “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលាE2STEMយើងបានបង្ហោះនៅថ្ងៃនេះ”។ ទំព័រហ្វេសប៊ុក Team Cambodia First Global Challenge បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើគំរូកូនផ្កាយរណប Cubesat ហើយអស់រយៈពេលជាច្រើនសប្តាហ៍ ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ហើយត្រូវចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច ធ្លាក់នៅទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែលជាម៉ោង១:០០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ហើយការបង្ហោះនេះគឺជាការបង្ហោះនូវគម្រូកូនផ្កាយរណបចូលទៅលើមេឃ លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាយើង ហើយពួកយើងសង្ឃឹមថាការបង្ហោះនេះនឹងទទួលបានជោគជ័យ ហើយក៏អាចជួយលើកទឹកចិត្តដល់យុវជនកម្ពុជាផងដែរ៕ ប្រភព៖ ខ្មែរណូត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងចូលរៀនថ្នាក់មហាវិទ្យាល័យឆ្នាំនេះ ក្រោយបោះបង់ចោលការសិក្សាអស់ ២០ឆ្នាំ

Liny Chan September 22, 2021 22/09/2021

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។ ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។ ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការជាចាំបាច់។ ក្រៅពីបង្កប់នូវខ្លឹមសារអូសទាញយុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួល ដល់ក្រសួងអប់រំ យុវជន និងកីឡា អាចបើកសាលារៀនក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗ អ្នកឧកញ៉ា ដែលធ្លាប់មានប្រវត្តិជាពលករនៅប្រទេសកូរ៉េរូបនេះ ក៏ចង់បញ្ជាក់ប្រាប់យុវជនខ្មែរ ដែលកំពុងស្ថិតក្នុងវ័យសិក្សាទូទាំងប្រទេសថា “គ្មានឡើយពាក្យថា ហួសពេល សម្រាប់អ្នកសិក្សា!”។ បែបណាក្ដី អ្នកឧកញ៉ាដែលមានកូន៣នាក់ មានប្រាក់វាល់លាន ទើបតែមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យរូបនេះ មិនទាន់ដឹងថា លោកជ្រើសមុខជំនាញអ្វី និងចូលរៀននៅសាកលវិទ្យាល័យណាមួយ នៅឡើយនោះទេ។ គួរបញ្ជាក់ថា អាហារូបករណ៍ទាំង ១៥០ កន្លែង ដែលផ្ដល់ជូនដល់ប្អូនៗនិស្សិតក្រីក្រទូទាំងប្រទេស ដែលអ្នកឧកញ៉ា ឡេង […]

ដំណឹងរីករាយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ១៥០នាក់ និងផ្ដល់ការងារជាមួយប្រាក់ខែពី 300$-4000$ ទៀត

Liny Chan September 21, 2021 21/09/2021

ប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនិងចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។ ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី 300 ដុល្លារទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ ការទទួលយក អាហារូបករណ៍នេះ៕

ខ្មែរជួយខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភទឹកប្រាក់ ៣០០លានរៀល និងសម្ភារជាច្រើនមុខដល់រដ្ឋបាលខេត្តចំនួន ៣

Liny Chan September 21, 2021 21/09/2021

ពាណិជ្ជករ និងជាសប្បុរសជនខ្មែរម្នាក់ បាននឹងកំពុងឆក់ទាញយកបេះដូងប្រជាពលរដ្ឋក្មេងចាស់នៅទូទាំងប្រទេសលាន់មាត់កោតសរសើរស្ងប់ស្ងែងដែលជានិច្ចកាលតែងតែបង្ហាញវត្តមានចេញមុខចុះជួយឧបត្ថម្ភទឹកប្រាក់ច្រើនជាង ១០លានដុល្លារអាមេរិក បូករួមនឹងគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាការទិញវ៉ាក់សាំង និងមន្ទីរពេទ្យហ្លួងម៉ែជាដើម។ បើនិយាយត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានធ្វើរឿងវ៉ាជាច្រើនជួយដល់ប្រជាកសិករអ្នកដាំដំណាំផ្លែមៀប៉ៃលិន ព្រមទាំងនាំអំណោយជាថវិកា និងសម្ភារៈមិនតិចនោះទេ។ ជាក់ស្តែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៣ គឺ កំពត ត្បូងឃ្មុំ កំពង់ចាម ដែលមានទឹកប្រាក់ប្រមាណ ៣០០លានរៀល និងសម្ភារៈជាច្រើនមុខ។ នៅថ្ងៃទី១៧ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអំណោយជាទឹកប្រាក់ ១០០លានរៀល អង្ករ ២០តោន ម៉ាស់ចំនួន ១០០,០០០ម៉ាស់ និងអាល់កុលចំនួន ១,០០០លីត្រ ប្រគល់ជូនដល់លោក […]