(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បេក្ខភាព TOP4 នៃកម្មវិធី Cambodian Idol រដូវកាលទី៤ មាន លីម តិចម៉េង ដែលជាម្ចាស់ពាន, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន បានធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ នៅមុខអគារវឌ្ឍនៈ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។ ក្រោយពីការច្រៀង អ្នកទាំង៤ ក៏ធ្វើការអង្គុយជជែកគ្នាជាមួយនឹងអ្នកគាំទ្រនៅលើឆាក ដែលញុាំងឱ្យបរិយាកាសកាន់តែរីករាយ។ តួយ៉ាងនៅយប់ថ្ងៃដដែលក៏មានការចែករំលែកពេញបណ្តាញសង្គមនូវខ្លីបវីដេអូមួយដែល ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ និយាយលេងសើចដាក់គ្នាទៅមក ដោយថុល សុភិទិ បានលើកឡើងថាស៊ឹម ច័ន្ទពន្លឺ ស្រលាញ់ភេទដូចគ្នា ធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង។ ដោយមានអ្នកលេងបណ្តាញសង្គមម្នាក់បានសរសេររៀបរាប់ថា៖ «Dude u’re so disrespect យ៉ាងណាក៏មិនគួរលើកយកមកនិយាយទាំងកណ្តាលឆាកបែបនេះដែរ គាត់ស្រលាញ់អី គាត់ចង់បានអីវាជារឿងរបស់គាត់ទេ ហើយរឿងបែបនេះយើងក៏ពុំគួរនិយាយជំនួសសាមីខ្លួនគេដែរ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត