សិល្បៈ

បទខ្មែរមួយរងការរិះគន់ថាសាច់ភ្លេងចម្លងពីបទវៀតណាម, តែពេលនេះម្ចាស់បទក៏បានបកស្រាយបែបនេះ

Khmerpress September 6, 2022 06/09/2022

(ភ្នំពេញ)៖ តារាចម្រៀង Hiphop ឯករាជ្យ គឺលោក ច័ន្ទ អ៊ីតាន ជាទូទៅតែតែងបង្ហាញចម្រៀងភ្ជាប់ជាមួយ Music video ក្រោយពីទទួលបានការគាំទ្រនូវបទចម្រៀងនាពេលកន្លងមក។ នៅដើមខែកញ្ញានេះ លោក ច័ន្ទ អ៊ីតាន ក៏បានសហការជាមួយនឹងតារាចម្រៀង ណាណាក់ នៅក្នុងបទ «ចិត្តសេសសល់» ដែលជាប្រភេទបទមនោសញ្ចេតនា មានការគាំទ្រខ្លាំងពីទស្សនិកជន។ ជាមួយនឹងការគាំទ្រក៏មានការបញ្ចេញមតិពីមហាជនមួយចំនួនថាបទចម្រៀងចំណងជើង «ចិត្តសេសសល់» បានចម្លងបទចម្រៀងវៀតណាម ចំណងជើង CHÚNG TA CỦA HIỆN TẠI  របស់លោក SƠN TÙNG M-TP។ ក្រោយរងការរិះគន់ លោក ច័ន្ទ អ៊ីតាន ក៏បានផ្តល់បទសម្ភាសន៍ជាមួយនឹងក្រុមការងារខ្មែរណូត បកស្រាយយ៉ាងដូច្នេះថា៖ «រៀងរាល់ពេលដែលមុនចេញ MV បទចម្រៀងនីមួយៗ​ក្រុមការងារតែងតែធ្វើការត្រួតពិនិត្យ ដាក់ចេញនូវផែនការច្បាស់លាស់ ក្រោយពេលដែលបានបញ្ចេញបទចម្រៀង«ចិត្តសេសសល់» លោកក៏បានជ្រាបពីការរិះគន់ពីសំណាក់មហាជនដែលថាបទនេះស្រដៀង, ចម្លងពីបទបរទេស (វៀតណាម)។ ចំពោះការបកស្រាយ លោកក៏បានបន្ថែមថា ចំពោះបទចម្រៀងប្រភេទ មនោសញ្ចេតនាបែបនះ តែងតែមានភាពស្រដៀងគ្នា ហើយអំឡុងពេលនិពន្ធបទភ្លេង ក្រុមការងារលោកក៏បាន […]

ព្រះនាងតូច ជេនណា គ្រងឈុតសម្លៀកបំពាក់ច្នៃថ្មី រំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ ពិតជាស្រស់ស្អាតខ្លាំង

Khmerpress September 6, 2022 06/09/2022

(សៀមរាប)៖ ព្រះនាងតូច នរោត្តម ជេណា ថ្មីៗនេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដែលព្រះនាងបានគ្រងឈុតយ៉ាងស្រស់ស្អាតថតនៅមុខប្រាសាទអង្គរវត្ត។ ព្រះនាងតូច នរោត្តម ជេណា បានសរសេររៀបរាប់ថា៖ «ពិសេសណាស់! ខ្ញុំបានមកថតនៅប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុដ៏មហិមានៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ច្នៃថ្មី ដ៏ស្រស់សោភារំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរសែនល្អសោភា ទ្រង់សាយក្លិនភ្ងាពាសពេញបូរី ក្រអូបពិដោរដោយរូបប្រពៃ ចរិយាថ្លាថ្លៃនៃស្រីកម្ពុជា»។ ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងព្រះជន្ម ១០វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត រូបភាព៖ Gentle Photography

ប្លែកភ្នែក! ធ្លាប់តែច្រៀង ពេលនេះ ចំរើន សុភ័ក្រ្ត ម្ចាស់ពានរង្វាន់ The Mask Singer Cambodia នឹងបង្ហាញសមត្ថភាពសម្តែងរឿងជាលើកដំបូង

Khmerpress September 5, 2022 05/09/2022

(ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។ លោក Eco Vaksong ដែលជាអ្នកដឹកនាំសម្តែង បានធ្វើការកោតសរសើរដោយបានសរសេររៀបរាប់ថា៖ «រឿងទី១ ជាការសម្តែងរបស់កញ្ញា ចំរើន សុភ័ក្រ្ត សូមសរសើរ លើកទី១របស់ប្អូនក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ពិតជាមិនគួរឱ្យជឿធ្លាប់តែឃើញគាត់កាន់ក្បាលមេក្រូស្រែកច្រៀង ឥលូវនេះបានឃើញការសម្តែងដ៏ប៉ិនប្រសប់ ក្រមិចក្រមើម គួរអោយចង់ទស្សនា ទោះបីឈរថតកណ្តាលថ្ងៃត្រង់ក៏មិនដែលរអ៊ូ ពិតជាតស៊ូមែន ផ្ញើស្នាដៃរឿងទី១របស់កញ្ញា ចំរើន សុភ័ក្រ្ត មួយនេះផង»។ កញ្ញា ចំរើន សុភ័ក្រ្ត ក៏បានធ្វើការអរគុណចំពោះលោក Eco Vaksong ដែលបានផ្តល់ឱកាសឱ្យកញ្ញាទទួលបានបទពិសោធន៍ថ្មីមួយទៀត នៅក្នុងវិស័យសិល្បៈ ជាពិសេសរឿងទី១នេះកញ្ញាទទួលបានឱកាសក្លាយជាតួឯក។ កញ្ញាក៏សូមឱ្យបងប្អូនជួយគាំទ្រនៅស្នាដៃនិងបទពិសោធន៍ថ្មីរបស់ខ្លួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

មិនធម្មតាមែន! លីម តិចម៉េង បង្ហាញខ្លួនច្រៀងជាសាធារណៈ ជាលើកដំបូងបន្ទាប់ពីឈ្នះពាន Cambodian Idol អ្នកគាំទ្រច្រើនកុះកុរពេញផ្សារទំនើប

Khmerpress September 5, 2022 05/09/2022

(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លីម តិចម៉េង បានបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីជាសាធារណៈជាលើកដំបូង បន្ទាប់ពីទទួលបានពាន Cambodian Idol រដូវកាលទី៤។ ដោយគេសង្កេតឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមទស្សនាផ្តល់កម្លាំងចិត្តដល់ តារាចម្រៀងទើបនឹងរះថ្មីនេះច្រៀងនៅផ្សារទំនើប Aeon Mall Sen Sok City។ ជាមួយគ្នានេះ លីម តិចម៉េង បានបង្ហោះវីដេអូនិងអរគុណអ្នកគាំទ្រយ៉ាងដូច្នេះថា «កម្មវិធីដំបូង អរគុណបងប្អូនទាំងអស់គ្នា»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ទទួលបានដីបឹងតាមោកចំនួន ៣ហិកតា

Khmerpress September 4, 2022 04/09/2022

(ភ្នំពេញ)៖ ឧកញ៉ា ព្រាប សុវត្ថិ តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្ទៃដីចំនួន ៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក ( បឹងកប់ស្រូវ ) ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ នេះបើយោងតាមអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គម ហ្វេសប៊ុក។ សូមរំលឹកថា ឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងល្បីប្រចាំប្រទេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយលោកឧកញ៉ា បានវិវឌ្ឍន៍ខ្លួនពីតារាចម្រៀង រហូតដល់ក្លាយជាអ្នករកស៊ីជំនួញអចលនទ្រព្យ និងចូលរួមធ្វើការងារសង្គមជាញឹកញាប់៕

ក្មេងប្រុសចេះ១៥ភាសា ធុច សាលិក ប្រាប់ថាឪពុកខ្លួនវះកាត់រួចរាល់ និងមានសុវត្ថិភាព

Khmerpress September 3, 2022 03/09/2022

(ភ្នំពេញ)៖ នៅចាំក្មេងប្រុសចេះ១៥ភាសាក្នុងទឹកដីខេត្តសៀមរាបដែលមានឈ្មោះល្បីល្បាញដែលឬទេ? កាលពីថ្មីៗនេះ ធុច សាលិក បានសម្តែងការព្រួយបារម្ភជាខ្លាំងដែលឪពុករបស់ខ្លួនត្រូវវះកាត់ជាបន្ទាន់ក៏ព្រោះតែមានជំងឺការបង្ករោគពីធ្មេញ Dental Infection។ ទោះបីជាយ៉ាងណាកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ធុច សាលិក បានប្រាប់ពីស្ថានភាពរបស់ឪពុករបស់ខ្លួនក្រោយពេលវះកាត់រួច ដោយបានសរសេររៀបរាប់ថា៖ «លោកតា ឃិត ឈឿន និងក្រុមគ្រួសារតែងតែជួយជ្រោមជ្រែងគ្រួសារចៅតែងតែមានគុណដល់ចៅរហូតដល់ចៅមានអារម្មណ៍ថាក្រែងក្នុងចិត្តជាខ្លាំង តែទោះបីជាយ៉ាងណាលោកនិងកូនចៅតែងតែមានទឹកចិត្តអាណិតស្រលាញ់តែងតែយល់សុខទុកកូនចៅ ពេលមានអាសន្នអន់ក្រយ៉ាងណាលោកតែងជួយចែករំលែកសម្រាលបន្ទុកទោះបីតាតាក៏កំពុងជួបការលំបាកដូចចៅដែរ។ ជាក់ស្តែងពេលនេះពុកបង្កើតរបស់ចៅបានមានជំងឺក្នុងស្ថានភាពធ្ងន់រហូតត្រូវវះកាត់ជាបន្ទាន់ ភ្លាមៗដែរលោកតាក៏បានជួយសង្គ្រោះចៅក្នុងស្ថានភាពទីទាល់នេះចៅសែនរំភើបរហូតដល់ស្រក់ទឹកភ្នែក ព្រោះនេះពិតជាពាក់ព័ន្ធដល់រឿងអាយុជីវិតរបស់ពុក។ ពេលនេះពុកបានរួចផុតមានសុវត្ថិភាព ចៅនិងបងប្អូនពិតអរគុណតា។ នៅមានពូមីងបងប្អូនមួយចំនួនទៀតដែលមានទឹកចិត្តចូលរួមគ្នាបន្តិចម្នាក់ៗបាននាំអោយខ្ញុំនិងបងប្អូនបានដោះទាល់»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ម្ចាស់កម្មវិធីប្រកួត Miss Universe កំពុងចរចាលក់កម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោកក្នុងតម្លៃ ២០លានដុល្លារ

Khmerpress September 2, 2022 02/09/2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post បានឱ្យដឹងថាលោក Ari Emanuel នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) កំពុងតស៊ូស្វែងរកវិធីលក់ Miss Universe Organization ទៅឱ្យម្ចាស់ថ្មី។ សូមបញ្ជាក់ថា IMG បានទិញកម្មវិធីបវរកញ្ញាចក្រវាឡ (Miss Universe) ពីលោក Donald Trump ក្នុងឆ្នាំ២០១៥។ តាមប្រភពព័ត៌មានបានឱ្យដឹងថា IMG ចង់លក់ Miss Universe Organization ក្នុងតម្លៃ ២០លានដុល្លារ។ ការប្រកួតបវរកញ្ញាចក្រវាលនាពេលថ្មីៗនេះបានខាតបង់រាប់លានដុល្លារ ដោយសារស្ទើរតែគ្មានម៉ាកយីហោល្បីឈ្មោះណាមួយជួលពួកគេសម្រាប់ការផ្សាយពាណិជ្ជកម្ម ឬយុទ្ធនាការរូបភាព។ ប្រភពបាននិយាយថានាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) លោក Emanuel បាននឹងកំពុងព្យាយាមទាក់ទាញអ្នកវិនិយោគបរទេសដែលមានមូលដ្ឋាននៅអាស៊ី និងអាមេរិកខាងត្បូង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រឹត្តិការណ៍នេះចំនួនអ្នកទស្សនាមានការធ្លាក់ចុះ។ ការប្រកួតបវរកញ្ញាចក្រវាលកាលពីឆ្នាំមុន ដែលបវកញ្ញា Harnaaz Sandhu របស់ប្រទេសឥណ្ឌាបានឈ្នះគ្រងមកុដ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ទំនាក់ទំនងស្នេហារវាង តារាសម្តែង សេង សុខឃីម និងនាយ ចឺម រយៈពេលជាង១ឆ្នាំត្រូវបានបញ្ចប់

Khmerpress September 2, 2022 02/09/2022

(ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។ តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ។ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង»។ អ្នកនាងបានបន្តថា «សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែល តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែលបានហើយ»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

លីម តិចម៉េង សម្តែងការដឹងគុណ អ្នកដែលជួយអប់រំ បង្ហាត់បង្រៀនខ្លួនក្នុងវិស័យសិល្បៈ ទោះបីជាគាត់លែងមានវត្តមាននៅលើលោកនេះទៀតក្តី

Khmerpress September 2, 2022 02/09/2022

(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ក៏ព្រោះតែក្រៅពីមានទឹកដមសម្លេងពីរោះ តារាប្រុសរូបនេះមានភាពលេចធ្លោជាងគេ មានចរិតគួរឱ្យស្រលាញ់ សុភាពរាបសា និងចេះគោរពចាស់ទុំ អ្នកនៅជុំវិញខ្លួន។ ជាការពិតទម្រាំតែជោគជ័យដូចសព្វថ្ងៃ តិចម៉េង ក៏មិនមែនដើរលើផ្លូវសិល្បៈនេះដោយមិនមានការណែនាំពីរៀមច្បងឡើយ។ ដោយនៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារ ថានឹងទៅសម្តែងការអរគុណឈ្មោះ ReNo Chhim Phi Ruk ជាអ្នកលេងភ្លេងដ៏ជំនាញម្នាក់ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង តាំងពីមិនទាន់មានឈ្មោះល្បី តែគួរឱ្យសោកស្តាយបុរសរូបនេះបានលាចាកលោកដោយសារតែជំងឺប្រចាំកាយ គឺរបេងកូនកណ្តុរកំរិតធ្ងន់ ដូច្នេះមិនបាននៅឃើញជោគជ័យរបស់ តិចម៉េង ឡើយ។ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារយ៉ាងដូច្នេះថា «ចាំខ្ញុំបន្តិចណាបងតិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណដ៏ធំធេងរបស់បង ReNo Chhim Phi Ruk គ្មានបង គ្មាន Room42 កន្លែងដែលផ្តល់បទពិសោធន៍គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបង […]

លោក ប៉ែន ចំរ៉ុង សុំជំនួយបន្ទាន់ពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយបរិច្ចាគឈាមដល់លោក ខាត់ ចំរើន

Khmerpress September 2, 2022 02/09/2022

(ភ្នំពេញ)៖ មុននេះបន្តិច តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង បានបង្ហោះសារសុំការជួយពីបងប្អូនដែលមានឈាមប្រភេទ o+ ឱ្យជួយទៅបរិច្ចាគឈាម ដល់សិល្បករលោក ខាត់ ចំរើន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោក ប៉ែន ចំរ៉ុង បានសរសេររៀបរាប់ថា ៖ «ដោយសារបងខាត់ ចំរើន គាត់ត្រូវដូរឈាម ដូច្នេះខ្ញុំសុំជំនួយបន្ទាន់ ពីបងប្អូនដែលមានឈាមប្រភេទo+ សូមជួយទៅបរិច្ចាគនៅមន្ទីរពេទ្យរុស្សី ម៉ោង១០ និង ៣០នាទី។ សូមអរគុណទុកជាមុនទឹកចិត្តខ្មែរស្រលាញ់ខ្មែរ។ សូមទំនាក់ទំនង 0968028818»។ សូមរំលឹកថា តារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។ បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែងខាត់ចំរើនមានជំងឺខូចក្រលៀន និងក្រិនថ្លើម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត