សិល្បៈ

ទាំងស្អាតនិងពូកែ! មកដឹងថាតើបវកញ្ញារូបណាខ្លះដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ

Khmerpress September 1, 2022 01/09/2022

(ភ្នំពេញ)៖ ខណៈដែលវិស័យបវកញ្ញានៅកម្ពុជា ហាក់កំពុងតែមានការប្រកួតប្រជែង និងរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។ កម្ពុជាក៏មានបេក្ខភាពមួយចំនួនដែលត្រៀមខ្លួនរួចជាស្រេចដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia) កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ (រូបភាពពីគណនី IG: HANG MANITA) បវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ (Miss World Cambodia) កញ្ញា សារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់ ១.៦៣ម៉ែត្រ បញ្ចប់ការសិក្សាបរិញ្ញាប័ត្រអក្សរសាស្រ្ដអង់គេ្លស ផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាពិភពលោកលើកទី៧០ នៅចុងឆ្នាំ២០២២នេះ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ (រូបភាពពី៖ Facebook Miss World Cambodia) បវកញ្ញាអន្តរជាតិកម្ពុជាឆ្នាំ២០២១ ( Miss International Cambodia) កញ្ញា ជា […]

ក្ដៅៗ! ប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 ប្រកាសដាក់ពាក្យប្ដឹងលោក គួច ខេវីន ក្រោយបង្ហោះសាររិះគន់លើកម្មវិធីបែបនេះ

Khmerpress August 30, 2022 30/08/2022

លោក គួច ខេវិន ដែលជាផលិតករដ៏ល្បីមួយរូបនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសាររិះគន់ទៅលើកម្មវិធី Miss Grand Cambodia 2022 ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យ៉ាងណាមិញក្រោយ ឃើញលោក គួច ខេវិន បង្ហោះសារបែបនេះ មិនចាំយូរប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 បានបង្ហោះសារមុននេះបន្តិចថា នាងបានដាក់ពាក្យបណ្ដឹងទៅកាន់លោក គួច ខេវិន ហើយ។ ប្រធានក្រុមហ៊ុនរូបនេះបានបង្ហោះរៀបរាប់ដូច្នេះថា៖ “នាងខ្ញុំជាប្រធានក្រុមហ៊ុន សូមជូនសេចក្តីជាដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំដាក់ពាក្យបណ្ដឹងទៅកាន់រូបលោក ខ្ញុំបានអោយមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ បើលោកមិនចេញមុខសុំទោសដល់អ្នកទាំងប៉ុន្មានដែលលោកផុសរូបនេះទេ គឺខ្ញុំមិនដកពាក្យបណ្ដឹងជាដាច់ខាត។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសំដីមើលងាយ ប្រើពាក្យ “ សោភនី” ទៅកាន់កូនក្រមុំគេបែបនេះទេ មានភស្តុតតាំងកន្លែងណាថាជា សោភនី? ទោះគាត់ស្លៀកពាក់សុីចសុីមែនក៏មិនលក់ខ្លួនដែរ លោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថា “ […]

បទសម្ភាសន៍ នឹងប្រវត្តិខ្លះៗរបស់ លីម តិចម៉េង ម្ចាស់ជ័យលាភីក្នុងកម្មវិធី Cambodian Idol រដូវកាលទី 4

Khmerpress August 30, 2022 30/08/2022

រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយផេកហ្វេសប៊ុកផ្លូវការរបស់លោក មាស រិទ្ធី ជានិពន្ធ​នាយក​ផ្នែក​ព័ត៌មាន និង​​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​សង្គម​នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងស្ថានីយទូរទស្សន៍ព័ត៌មានរបស់ហង្សមាស បានអញ្ជើញ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ចូលមកសម្ភាសន៍ សាកសួរពីជីវប្រវត្តិ ការសិក្សា ការតស៊ូជំនះគ្រប់ឧបសគ្គ ដែលជម្រុញឱ្យ លីម តិចម៉េង ឈានដល់ចំនុចកំពូលមកដល់ថ្ងៃនេះ។ នៅក្នុងបទសម្ភាសន៍ លីម តិចម៉េង បាននិយាយរៀបរាប់ពីជីវប្រវត្ត ដោយ តិចម៉េង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម បច្ចុប្បន្ននៅភ្នំពេញ ជានិស្សិតឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យន័រតុន តែត្រូវបានបញ្ចប់ការសិក្សាចោល ដោយសារខ្វះថវិការៀនសូត្រ​ និងចង់សម្រេចនូវគោលដៅជីវិតខ្លួនឯងនៅក្នុងវិថីសិល្បៈ។ តិចម៉េង ស្រលាញ់សិល្បៈ តាំងពីរៀនថ្នាក់ទី ១០ ក៏បានព្យាយាមសម្តែងជាច្រើនដើម្បីសម្រេចភាពជោគជ័យរបស់ខ្លួនឯង លើគោលដៅសិល្បៈ ដូចជារៀនហាត់ភ្លេង Beatbox លេងឧបករណ៍ភ្លេង ច្រៀងរ៉េប រាំ តែមិនទទួលបាននូវជោគជ័យឡើយ។ តិចម៉េង […]

លីម តិចម៉េង គោរពអរគុណសម្តេចតេជោ ដែលបានចូលរួមអបអរសាទរក្នុងឱកាសទទួលបានជ័យលាភី Cambodian Idol រដូវកាលទី 4

Khmerpress August 29, 2022 29/08/2022

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ដោយតិចម៉េង បាន Share រូបផុសក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់សម្តេចតេជោ អមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា៖ គោរពអរគុណសម្តេចពុក ដែលបានផ្ដល់ដំបូលសន្តិភាព នឹងឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ កូននឹងចង់ចាំគុណបំណាច់មួយនេះរៀងរហូត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានប្រកាសលទ្ធផល រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសាទរ និងបានសរសេរថា៖ «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត​

ចេន តារាចម្រៀង Original Song ផ្តែផ្ដាំពាក្យពេចន៍ ៥ចំណុច ទៅកាន់ តិចម៉េង ប្រសិនបើចង់បានភាពល្បីល្បាញយូរអង្វែងពីមហាជន

Khmerpress August 29, 2022 29/08/2022

ប្រិយមិត្តពិតជាធ្លាប់បានស្គាល់រួចទៅហើយពីតារាចម្រៀង Original Song គឺលោក ចេន (Chen) ដែលមានប្រជាប្រិយ បូករួមជាមួយទឹកដមសំឡេងផ្អែម រូបសម្រស់ស្រស់សង្ហាល្បីខ្លាំងនៅក្នុងប្រទេសកម្ពុជា សម្បូរទៅដោយអ្នកគាំទ្រជាច្រើនរាប់ពាន់នាក់ ដោយយោងតាមគណនីហ្វេសប៊ុករបស់ លោក ចេន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានចូលរួមអបអរសាទរ លីម តិចម៉េង ម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់លោក ចេន បានចូលរួមអបអរសាទរ និងបានលើកទឹកចិត្តពាក្យពេចន៍មួយចំនួនទៅអោយ តិចម៉េង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “បងអបអរសាទរប្អូន តិច ម៉េង 👏🏻💐🥰 ដោយក្តីស្រលាញ់នឹងការខិតខំតស៊ូជីវិតរហូតដល់ពេលនេះតិចម៉េងអាចធ្វើបាន សប្បាយឱ្យអស់ពីចិត្តរយៈពេលខ្លីបានហើយប្អូនប្រុស ហើយឆាប់ត្រឡប់មករៀបចំខ្លួនឱ្យបានល្អ ព្រោះនេះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះផ្លូវនៅវែងឆ្ងាយណាស់លើកទី១ដែលបងនិយាយ ព្រោះបងស្រលាញ់ ការតស៊ូប្អូន បងចង់អោយប្អូនជោគជ័យយូរៗល្បីឈ្មោះមានអ្នកស្រលាញ់គាំទ្រជារៀងរហូត ដើម្បីជាធនធានសម្រាប់ប្អូនៗជំនាន់ក្រោយ៖ -ព្យាយាមចេញបទនិពន្ធថ្មីរបស់ខ្លួនឯងជារៀងរហូតដោយមិនច្រៀងបទចម្លងពីបរទេស -ចិត្តធ្ងន់ អំណត់ មិនតបត មានតែក្តីស្រលាញ់សម្រាប់អ្នកគាំទ្រ -សុជីវធម៌ សីលធម៌គោរពចាស់ទុំ -គ្មានអំនួត គ្មានការច្រណែន មានតែអបអសាទរមិត្តរួមអាជីព -សំខាន់បំផុតថ្ងៃក្រោយម៉េងទៅដល់លំដាប់ណាក៏ដោយសូមកុំបោះបង់អាជីពច្រៀងអោយសោះព្រោះថ្ងៃដែលយើងគ្មានអ្នកត្រូវការខ្លួនទទេមានតែវាប៉ុណ្ណោះដែលនៅជាមួយយើង។ #championNo1 […]

ទឹកចិត្តម្តាយ! លីម តិចម៉េង បើកកាដូរបស់អ្នកម្ដាយផ្ញើមកតាំងពីស្រុកយ៉ាងរីករាយ បន្ទាប់ពីឈ្នះពាន Cambodian Idol (មានវីដេអូ)

Khmerpress August 29, 2022 29/08/2022

រាជធានីភ្នំពេញ៖ កាលពីយប់មិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនជើងខ្លាំងមួយរូប ដែលមានទេពកោសល្យ និងសមត្ថភាពបូករួមជាមួយប្រជាប្រិយភាព ទទួលបានសារបោះឆ្នោតច្រើនជាងគេ នៅក្នុងចំណោមបេក្ខជនជើងខ្លាំង ៣រូបទៀត ដែលសាកសមជាម្ចាស់ពានរង្វាន់នៅក្នុងវិធីប្រឡងចម្រៀងកម្រិតពិភពលោក។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មុននេះបន្តិច យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លឹម តិចម៉េង បានបង្ហោះវីដេអូ ប្រមាណជាង ៤១វិនាទី ក្រោយពីប្រឡងប្រកួតប្រជែងនៅក្នុងកម្មវិធី Cambodian Idol ចប់ តិចម៉េង បានបើកកញ្ចប់បាយកាដូរបស់ម្ដាយ ដែលផ្ញើមកពីស្រុក មានបាយខ្ទប់ជាមួយស្លឹកឈូក ត្រីងៀត ហូបយ៉ាងក្ដីរំភើប ដោយបានពោលពាក្យថា “នេះជាកាដូរបស់ម៉ែ ដែលគាត់ផ្ញើពីខេត្តកំពង់ចាមយកមកអោយ “៕ ប្រភព៖ លឹម តិចម៉េង

លោក ឌួង ឆាយ ប្រកាសឧបត្ថម្ភថវិកា ១ពាន់ដុល្លារ ដល់ លីម តិចម៉េង ដែលឈ្នះជ័យលាភី Cambodian Idol រដូវកាលទី៤

Khmerpress August 29, 2022 29/08/2022

កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ ក្នុងឱកាសនោះផងដែរ លោក ឌួង ឆាយ ក៏បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកឧបត្ថម្ភថវិកា 1,000$ ដល់ លីម តិចម៉េង ដែលឈ្នះជ័យលាភីផងដែរ។ លោក ឌួង ឆាយ បានឲ្យដឹងថា «ខ្ញុំនឹងឧបត្ថម្ភថវិកា 1,000$ ជូនដល់ លីម តិចម៉េង ដែលជាអ្នក បុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានជីវប្រវត្តិកំសត់ជាក្មេងគង្វាលនិងមានការតស៊ូ។ ខ្ញុំស្គាល់ផ្ទះ និងគ្រួសារតិចម៉េងដោយសារខ្ញុំធ្លាប់ជាអនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំបុសខ្នុរ»៕ ផ្តល់សិទ្ធិដោយ៖ […]

រំភើបណាស់! ក្រោយឈ្នះជ័យលាភី Cambodian Idol លីម តិចម៉េង នាំយកពានរង្វាន់ទៅក្រាបសំពះដឹងគុណដល់អ្នកមានគុណភ្លាម (មានវីដេអូ)

Khmerpress August 29, 2022 29/08/2022

កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។ បន្ទាប់ពីមានឈ្នះជ័យលាភី Cambodian Idol ភ្លាម បេក្ខជន លីម តិចម៉េង បាននាំយកពានរង្វាន់ ដែលខ្លួនខិតខំប្រឹងប្រែងតស៊ូប្រកួតតាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ យកទៅក្រាបសំពះអរគុណលោកឪពុក អ្នកម្តាយ ភ្លាមៗតែម្តង។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Nika Ming បានឲ្យដឹងថា «គុណបិតាមាតា វាពិតជាធំធេងណាស់🙏🙏🙏 បងសប្បាយចិត្តដែលមានប្អូនជា អាយដល🙏 បងជាអ្នកដ៏ទៃរំភើបប៉ុណ្ណឹង មិនដឹងម្តាយឪពុកប្អូនមានមោទនះភាពចំពោះប្អូនប៉ុណ្ណាទេ🙏 សូមរស់នៅជាមួយគុណធម៍ជីវិតបែបនេះរហូតទៅ បងជឿថាអំពើល្អដែលប្អូនបានធ្វើនិងជួយអោយជីវិតរបស់ប្អូនកាន់តែជោគជ័យ🙏 ជាចុងក្រោយសូមអបអរសាទរលោកគ្រូសីលធម៍របស់ហ្វេនៗ❤️❤️❤️❤️»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តារាកំប្លែងជើងចាស់ នាយកុយ ចេញវិដេអូសុំទោសជាសាធារណៈ ក្រោយសម្ដែងក្នុង MV មួយ ប៉ះពាល់ដល់អារម្មណ៍បងប្អូនសាសនិកអ៉ីស្លាម (មានវីដេអូ)

Khmerpress August 27, 2022 27/08/2022

តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសម្លេង គឺលោក ជួង ជី ហៅនាយ កុយ បានធ្វើការឡាយសុំទោសជាសាធារណៈ ដោយស្មោះអស់ពីចិត្ត និងប្រកបដោយការទទួលខុសត្រូវ ក្រោយបានពីបានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យបងប្អូន​កាន់​សាសនា​អ៊ីស្លាម​មិន​ពេញ​ចិត្ត។ នៅក្នុងវិដេអូឡាយជាង ១០នាទី តារាកំប្លែងល្បីឈ្មោះរូបនេះ បានសុំទោសចំពោះការសម្ដែងដែលខ្លួន និងលោក អ៊ូ ប៊ុណ្ណា​រ៉ាត់​ (ហៅ​ក្រឹម​)​ បានស្លៀក​ពាក់​បែប​អ៉ីស្លាម ហើយរាំ និងសម្ដែងបែបឌីជេ ដែលអ្នកដឹកនាំតម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម។ លោកពូ កុយ ក៏បានបញ្ជាក់ថា ខ្លួន​គាត់មិន​មាន​ចេតនា​មើលងាយ​ ឬ​ប៉ះពាល់​ណា​មួយ​ដល់​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម​នោះ​ឡើយ​ ​ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសម្ដែង​ គឺលោក​ស្លៀកពាក់ និងសម្ដែង​អ្វី​នោះ​ គឺ​លោក​ធ្វើ​តាមតែ​អ្នក​ដឹកនាំ​ប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត និងសោកស្ដាយជាពន់ពេក​។​ ជាមួយគ្នានេះដែរ លោក កុយ ក៏បានបន្ថែមថា ខាងផលិតកម្មបានកាត់ប្លង់ និងកែសម្រួលថ្មីរួចហើយ ហើយលោកបានបញ្ជាក់​យ៉ាងច្បាស់​ថា​ នឹង​មិន​មាន​ការ​សម្ដែង​បែប​នេះ​ជា​លើក​ទីពីរ​ទៀត​នោះ​ឡើយ​៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត ​

អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និយាយចំៗ គំនិតអ្នករៀបចំបង្កើតឈុតនេះឡើង ឱ្យចូលមកប្រកួតប្រឡង Miss Grand Cambodia 2022

Khmerpress August 25, 2022 25/08/2022

រាជធានីភ្នំពេញ៖ ក្រោយពីមានមហាជនជាច្រើននាក់ បានសម្តែងនូវការមិនពេញចិត្តចំពោះបេក្ខនារី ២រូប មកពីក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីក្រុងបាវិត ពាក់ឈុតនារី កាស៊ីណូ ជាឈុតល្បែងស៊ីសងយកតំណាងខ្មែរ ដើរបង្ហាញម៉ូដ នៅលើវាទិកា ក្នុងកម្មវិធីប្រកួតប្រឡង Miss Grand Cambodia 2022 ក្នុងការប្រកួតសម្លៀកបំពាក់ថ្នាក់ជាតិ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ។ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបញ្ជេញមតិរបស់លោក យ៉ាងដូច្នេះថា៖ “រូបភាពបែបនេះ បើទោះជាចេតនាផ្សាយពាណិជ្ជកម្មអោយល្បែងស៊ីសងផ្សេងៗនៅកាស៊ីណូមែន ក៏បង្ហាញថាគំនិតអ្នករៀបចំនេះនៅល្ងង់ខ្លាំងណាស់ កុំថាឡើយយករូបភាពនេះតំណាងអោយតំបន់ 🤣🤣🤣 សូមជួយពិចារណា 🇰🇭🇰🇭🇰🇭 ៕ ” ប្រភព៖ ឯកឧត្តម Thavrith Tith