(ភ្នំពេញ)៖ អ្នកស្រី សួន ធីតា (Soun Thida) ដែលជាអ្នកធ្វើ Content ល្បីឈ្មោះមួយរូបនៅលើបណ្ដាញសង្គម និងអ្នកផលិតមាតិកាល្បីឈ្មោះថ្មីៗនេះ បានបង្ហាញការការភ្ញាក់ផ្អើលដល់មហាជន តាមរយៈមានកូនស្រីជាមួយនឹងសមត្ថភាពដើរម៉ូដ។ មកទល់ពេលនេះ កុមារី Kim I Win មានសមត្ថភាព ហើយឆ្អីនទាំងព្រម លើសមត្ថភាព Fashion ហើយអ្វីដែលសំខាន់គឺនាងតូចមានភាពក្លាហាន លើឆាកធំៗ ដោយផ្នែកភាសា និង ជំនាញសិល្បៈក៏ស្ទើរតែពូកែទាំងវ័យក្មេងគ្រប់ទម្រង់ ដែលអាចនិយាយបានថា មិនមែនក្មេងវ័យក្រោម៦ឆ្នាំណា ក៏សុទ្ធតែអាចធ្វើបាន។ ជាមួយនឹងភាពលេចធ្លោខ្លាំងរបស់នេះ អ្នកស្រី សួន ធីតា Soun Thida គឺជាតារា TikTok, តារាសំដែងក្នុងបទចំរៀង, influence និងថតវិដេអូពាណិជ្ជកម្មឱ្យក្រុមហ៊ុនផ្សេងៗជាច្រើនផងដែរ។ អ្នកផលិតមាតិការូបនេះ បានបង្ហោះតាមរយៈបណ្ដាញសង្គមដ៏ពេញនិយមមានដូចជា តិកតុ ហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត កំពុងតែផ្ទុះការចាប់អារម្មណ៍ និងទទួលបានការគាំទ្រលើប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួឱ្យជឿ តាមទេពកោសល្យនៃការសម្ដែង ប្រកបដោយភាពប៉ិនប្រសប់ ហើយត្រូវទៅតាមបរិបថសង្គមសព្វថ្ងៃ ដែលមហាជន និងអ្នកគាំទ្រកំពុងជួបប្រទះ។ ថ្លែងប្រាប់ Fresh News […]