សិល្បៈ

ធ្លាប់តែជាអ្នករាំរបស់គណៈកម្មការ! បេក្ខជន ជ័យ សុខតារា មកបង្ហាញសមត្ថភាពច្រៀង ធ្វើឲ្យគណៈកម្មការលោកណុប បារិទ្ធ ទប់ទឹកភ្នែកមិនជាប់

Khmerpress May 16, 2022 16/05/2022

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ ដែលបានមានបេក្ខជនជាច្រើនរូប មកដាក់ពាក្យប្រឡង បង្ហាញពីសមត្ថភាព ទេពកោសល្យ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ ទទួលទឹកប្រាក់ ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ មកមើលបេក្ខជន ជ័យ សុខតារា អាយុ ២០ឆ្នាំ មកពីរាជធានីភ្នំពេញ បេក្ខជនរូបនេះធ្លាប់ជាកូនក្រុមរាំរបស់គណៈកម្មការ ណុប បាយ៉ារិទ្ធ មកបង្ហាញសមត្ថភាព និង suprise លោក ណុប បាយ៉ារិទ្ធ ដែលកន្លងមកបេក្ខជនរូបនេះ មិនដែលបង្ហើបឲ្យដឹងថា ចេះច្រៀង ឬក៏អត់នោះឡើយ។ បេក្ខជន ជ័យ សុខតារា បកស្រាយបទ “Perfect” ធ្វើគណៈកម្មការ លោក ណុប បាយ៉ារិទ្ធ ទប់ទឹកភ្នែកមិនជាប់ បានស្រក់ទឹកភ្នែកនៅចំពោះមុខបេក្ខជន និងរំភើបក្រោយដឹងថា កូនក្រុមរបស់ខ្លួនមិនត្រឹមតែជាអ្នករាំទេ តែបែរជាមកបង្ហាញសមត្ថភាពថ្មីមួយទៀត ច្រៀងបានយ៉ាងល្អ និងពិរោះថែមទៀត។ គណៈកម្មការផ្សេងទៀត […]

សមត្ថភាពមិនធម្មតាមែន! បេក្ខជន ផាន គីមសុង ច្រៀងសំឡេងត្រាប់តាមតារាចម្រៀង ៣រូប លោកពូ ណូយ វ៉ាន ណេត ប៊ុន សក្ដិ និងព្រាប សុវត្ថិ

Khmerpress May 16, 2022 16/05/2022

កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ បេក្ខជន ផាន គីមសុង អាយុ ២៨ មកពីខេត្តកំពង់ធំ បានចូលមកប្រកួតប្រឡង ពោលពេញទៅដោយសមត្ថភាព និងទេពកោសល្យមិនធម្មតាខុសប្លែកពីបេក្ខជនផ្សេងៗ ដែលគាត់អាចច្រៀងសំឡេងដូច លោកពូ ណូយ វ៉ាន ណេត ប៊ុន សក្ដិ និងព្រាប សុវត្ថិ បានយ៉ាងល្អទៀតផង។ បើក្រឡេកមកមើលជីវប្រវត្តបេក្ខជនរូបនេះវិញ គាត់បានរៀបរាប់ប្រាប់ថា ជាពលករនៅប្រទេសថៃ ធ្វើការងារជាអ្នកមើលថែមាន់ អស់រយៈពេល ៧ឆ្នាំ ទើបពេលនេះមានឱកាសបានមកចូលរួមប្រកួតប្រឡងប្រជែង ក្នុងកម្មវិធីកម្រិតលំដាប់ពីភពលោក។ បេក្ខជន ផាន គីមសុង បានបកស្រាយបទ “កាត់ចិត្ត” ក្រោយពីបានបកស្រាយបទចម្រៀងចប់ បេក្ខជនរូបនេះ បានទាញយកចិត្តគណៈកម្មការ ដោយសរសើរពីសមត្ថភាពរបស់បេក្ខជន គីមសុង ធ្វើបានយ៉ាងល្អ គ្មានចំណុចខ្វះខាត ធ្វើឲ្យកម្មវិធីទាំងមូលពោលពេញទៅដោយភាពសប្បាយរីករាយ គណៈកម្មការក៏បានសម្រេចឲ្យបេក្ខជន ផាន គីមសុង អាចទៅវគ្គបន្តទៀតបាន […]

កូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន អោយដកសាច់ភ្លេង និងទំនុកច្រៀងចេញភ្លាម ក្រោយបេក្ខជន ភៀន ភារិន កាឡៃបទដើម “ម្តាយក្មេកមកលេង” មកប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤

Khmerpress May 10, 2022 10/05/2022

កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ ក្នុងនោះមានបេក្ខជនម្នាក់ឈ្មោះ ភៀន ភារិន បានបកស្រាយបទ “ខ្ចីលុយម៉ែក្មេក” ដែលកាឡៃបទដើមពីបទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ដែលជាស្នាដៃ កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន មកប្រឡង។ ថ្មីៗនេះកូនស្រី កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានចេញមុខប្រតិកម្មថា ៖ “យើងខ្ញុំជាក្រុមគ្រួសារសូម សំណូមពរម្ដងហើយម្ដងទៀតបញ្ឈប់ការយកស្នាដៃមរតកដើមយកមកច្រៀងបំពានបំផ្លាញសិទ្ធស្នាដៃកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន បទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ច្រៀងមានដាក់ក្នុងប្រលោមលោករឿងពិតរបស់ម្ដាយខ្ញុំ យកមកក្រឡៃដាក់ពាក្យថ្មី (ខ្ចីលុយម៉ែក្មេក) អ្នកដែលយកបទ មកក្រឡៃ […]

មាស នីតា មានខ្សែជីវិតកម្សត់ខ្លាំង ធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែក

Khmerpress May 9, 2022 09/05/2022

កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។ អ្វីដែលចាក់ដោតនៅមុនពេលបញ្ចេញសំនៀងដ៏ក្រអួនក្រអៅនោះ មាស នីតា ត្រូវបានគណៈកម្មការសួរនាំពីជីវប្រវត្តិរបស់ខ្លួនមុនឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ដោយក្នុងនោះ មាស នីតា បានបង្ហើបពីខ្សែជីវិតរបស់នាងដ៏កម្សត់ កើតចេញពីត្រកូលគ្រួសារក្រីក្រ មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ ហើយគ្រួសារបែកបាក់ថែមទៀតផង ដោយបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើម្តាយនិងបងប្រុស ដែលធ្វើអោយគណៈកម្មការស្ទើរស្រក់ទឹកភ្នែកចំពោះខ្សែជីវិតរបស់នាង។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយនាងបានលើកយកចម្រៀងមួយបទមកធ្វើការប្រឡងគឺបទ “ខ្លាចឃ្លាត”។ ដើម្បីជ្រាបច្បាស់ថាសំលេងរបស់ មាស នីតា ពីរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ភៀន ភារិន ជិះម៉ូតូតាំងពីខេត្តបាត់ដំបង មកដល់ភ្នំពេញ ដើម្បីប្រឡង មកដល់បកស្រាយបទ “ខ្ចីលុយម៉ែក្មេក”

Khmerpress May 9, 2022 09/05/2022

កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ បើក្រឡេកមកមើលបេក្ខជន ភៀន ភារិន មកពីខេត្តបាត់ដំបង អាយុ ២៧ឆ្នាំ រឿងដ៏គួរកំសត់នោះត្រង់ថាបេក្ខជនរូបនេះ ជិះម៉ូតូតាំងពីខេត្តបាត់ដំបង មកដល់ភ្នំពេញ ដោយអាស្រ័យសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ ដើម្បីបានមកប្រកួតប្រឡងនៅក្នុងកម្មវិធីកម្រិតពិភពលោក។ បេក្ខជន ភារិន បានបកស្រាយបទ “ខ្ចីលុយម៉ែក្មេក” ពោលពេញទៅដោយសមត្ថភាពមិនឲ្យចាញ់បេក្ខជនផ្សេងៗ ជាមួយភាពកំប្លុងកំប្លែង បូករួមជាមួយកាយវិការដ៏រស់រវើក ធ្វើឲ្យគណៈកម្មារសើចទប់មាត់មិនជាប់ និងសរសើបេក្ខជនរូបនេះ ធ្វើបានយ៉ាងល្អទៀតផងដែរ គួរបញ្ជាក់ថា បេក្ខជននេះ ត្រូវគណៈកម្មការប្រកាសព្រមៗគ្នាតែម្ដង អាចទៅវគ្គបន្តបាន។ តោះទៅទស្សនាទាំងអស់គ្នា៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

កូនស្រីលោកពូ កុយ ចូលប្រឡងចម្រៀងមិនឲ្យឪពុកដឹង ដើម្បី suprise ឪពុក

Khmerpress May 9, 2022 09/05/2022

កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ ងាកមកមើលបេក្ខជន ជី ស្រីណែត អាយុ ២១ឆ្នាំនេះវិញ ដែលជាកូនស្រី តារាកំប្លែងជើងចាស់លោកពូកុយ បានដាក់ពាក្យចូលប្រកួតប្រឡងប្រជែង បកស្រាយបទ “នឹកភូមិភ្នំធំ ” ក្រោយពីបកស្រាយបទចម្រៀងនេះចប់ សមត្ថភាពខាងសិល្បៈ ពិតជាមានដុងពីកំណើតដូចជាឪពុកមែន​ ប៉ុន្តែក៏មានចំនុចខាតច្រើន ទោះបីជាខ្វះខាតច្រើនគណៈកម្មការ បានសម្រេចចិត្តឲ្យបេក្ខជន ជី ស្រីណែត អាចទៅវគ្គបន្តទៀតបានផងដែរ។ តោះមកដឹងពីការបកស្រាយបទចម្រៀងរបស់បេក្ខជន យ៉ាងណា ទៅទស្សនាវីដេអូទាំងអស់គ្នា៖

មាស នីតា ធ្លាប់ល្បីឈ្មោះខ្លាំងពេលច្រៀង Cover បទ “ផ្លូវណាទៅផ្ទះម៉ែក្មេក” ពេលនេះចូលប្រឡងកម្មវិធី Cambodian Idol រដូវកាលទី៤

Khmerpress May 9, 2022 09/05/2022

កញ្ញា មាស នីតា ដែលគេស្គាល់ឈ្មោះខ្លាំងក្រោយពេលដែលនាងបានច្រៀងចម្រៀង Cover មួយបទដែលមានចំណងជើងថា “ផ្លូវណាទៅផ្ទះម៉ែក្មេក” ដោយចម្រៀងមួយនេះទទួលបានការទស្សនាដល់ទៅជាង ១៦លានដងនៅលើទំព័រ Youtube ហើយក៏ត្រូវបានផលិតកម្មដើមស្នើអោយនាងលុបចម្រៀង Cover នោះចេញពី Youtube ថែមទៀតផង។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកញ្ញា មាស នីតា បានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកគឺ Cambodian Idol រដូវកាលទី៤ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដោយនាងបានលើកយកចម្រៀងមួយបទមកធ្វើការប្រឡងគឺបទ “ខ្លាចឃ្លាត”។ ដើម្បីជ្រាបច្បាស់ថាសំលេងរបស់ មាស នីតា ពិរោះយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត https://youtu.be/CndJL9M-RPI?t=197

ឧកញ៉ាហេងឡុង ប្រាប់ថាក្តីស្រមៃបានសម្រេច បានចូលក្រាបសំពះសម្តេចតេជោ បើគ្មានការគាំទ្រពីព្រះរស់ទាំងពីរ ឧកញ៉ាមិនមានលទ្ធភាពជួយជ្រោមជ្រែងសិល្បករចាស់ជរាឡើយ

Khmerpress May 8, 2022 08/05/2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឧកញ៉ា ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ បានរៀបរាប់នៅក្នុងបណ្ដាញគណនីហ្វេសប៊ុកប្រាប់ថា “ក្តីស្រមៃរបស់ខ្ញុំបាទបានសម្រេច ម្សិលមិញខ្ញុំបាទមានកិត្តិយសដ៏ធំធេងបំផុត ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ បានចូលក្រាបសំពះបង្ហាញពីការគោរពស្រឡាញ់បំផុតចំពោះលោក។ លោកទាំងពីរ គឺជាអ្នកមានគុណទីពីរសម្រាប់ជីវិតខ្ញុំ ទើបខ្ញុំមានថ្ងៃនេះ បើគ្មានការគាំទ្រពីព្រះរស់ទាំងពីរទេ ខ្ញុំបាទមិនមានលទ្ធភាពក្នុងការជួយសម្រាល និងជ្រោមជ្រែងបងប្អូនសិល្បករចាស់ជរាឡើយ ខ្ញុំបាទនឹងបន្តអោយអស់ពីលទ្ធភាពសម្រាប់បេសកកម្មដ៏សំខាន់មួយនេះ៕ ប្រភព៖ Heng Loong ”

ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»

Khmerpress May 1, 2022 01/05/2022

លោក ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា»​។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់ លោក ហេង ឡុង ជា «ឧកញ៉ា» ហើយនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ៕  

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា”

Khmerpress May 1, 2022 01/05/2022

កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra គឺលោក ព្រាប សុវត្ថិ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២២/៤៤៣ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ផងដែរថា លោក ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្ម Galaxy Navatra និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ៕