សិល្បៈ

សូមប្រយ័ត្ន! តារាកំប្លែងជើងចាស់ ស៊ុនណារី ម៉ូនីកា ចុះពីឡានត្រូវចោរឆក់កាបូបអស់ទ្រព្យសម្បត្តិជាច្រើន (មានវីដេអូ)

Khmerpress April 21, 2022 21/04/2022

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ អ្នកនាង ស៊ុនណារី ម៉ូនីកា ជាអតីតតារាកំប្លែងជើងចាស់ដៃគូជាមួយនាយកុយ និងនាយក្រឹម ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាង ស៊ុនណារី ម៉ូនីកា ជួបហេតុការណ៍អាក្រក់ត្រូវចោរឆក់កាបូបនៅតាមដងផ្លូវ បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើន។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Vannida Sinnary កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “បងស្រីម៉ូនីកាមកយកឡានពីផ្ទះខ្ញុំទៅធ្វើឡានខូចរលត់តាមផ្លូវក៏បើកទ្វារមកយកទឹកចាក់ឡានគ្រាន់តែចេញមិនទាន់បិទទ្វារឡានផងវាឆក់ហ្មង សកម្មភាពអាចោឆក់កាបូបបងស្រីស៊ុនណារី ម៉ូនីកា មុននេះបន្តិច ពពួកអាចាំតែលួចឆក់ញើសឈាមគេខំរកខំទុកដើម្បីចិញ្ចឹមគ្រួសារគេ ពួកហែងយកទៅមិនបានចាយទេសូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង ចឹងសូមបងប្អូនប្រយ័ត្នផងចេញពីឡានស្ពាយកាបូបមើលផងបងប្អូន វាដើរលេងអស់លុយចូលឆ្នាំវាចាប់ផ្ដើមសម្បូរទៀតហើយ ជួយហ៊្សែម្នាក់មួយបងប្អូនដើម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

តាចេក ផ្លាស់ប្តូរមុខរបរមកលក់ទុរេន ខ្នុរ និងលក់បាយនៅជាប់រង្វង់មូលគួស្រូវវិញ ប្រកាសសូមបងប្អូនជួយទិញផង

Khmerpress April 18, 2022 18/04/2022

តារាកំប្លែងវ័យចំណាស់ តាចេក ត្រូវបានគេដឹងថាជួយទុក្ខលំបាកជាបន្តបន្ទាប់ដោយសារតែបញ្ហាជីវភាពគ្រួសារ ដែលតម្រូវអោយរូបលោកទទួលរ៉ាប់រងគ្រួសារទាំងមូល ដោយពេលនេះលោកបានប្រកាសថាបានផ្លាស់ប្តូរមុខរបរទៀតហើយ គឺមកលក់ទុរេន ខ្នុរ និងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវវិញ។ តារាកំប្លែងរូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖ “ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយឥឡូវមកលក់ទុរេនខ្នុរនឹងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវផ្លូវទៅតាខ្មៅខាងស្ដាំដៃបើមកពីតាខ្មៅនៅខាងឆ្វេងដៃបើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញទុរេននឹងខ្នុរចូលហូបបាយក៏បានដែរ. ខ្ញុំសូមជូនពរដល់អ្នកមានគុណនឹងសប្បុរជនបងប្អូនកូនក្មួយប្រកបដោយអាយុ.វណ្ណះ.សុខ.ពល.កុំបីឃ្លាងឃ្លាតឡើយ.” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់តារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

Khmerpress March 22, 2022 22/03/2022

យោងតាមការបញ្ជាក់ពី ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាលការលំបាកក្នុងពេលសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករជើងចាស់ មានស្នាដៃជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អរឹងមាំឡើងវិញ។ ជាកិច្ចឆ្លើយតប លោកស្រី […]

ថ្មីចែស តារាថ្មីក្នុងផលិតកម្មរាម សម្រេចចិត្តសាកល្បងចេញបទថ្មី បែប Solo ទាញចិត្តអ្នកគាំទ្រមិនធម្មតា

Liny Chan March 1, 2022 01/03/2022

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះផលិតកម្មរាមបានបង្ហាញបទចម្រៀងថ្មីមួយមានចំណងជើងថា “ចូលមក” ដែលច្រៀងដោយលោក Tom តារាចម្រៀង Rap បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថាប្លែក និង ត្រូវចិត្តតែម្តង ជាមួយនឹងចង្វាក់ថ្មី បែបញាក់សប្បាយៗ ជាពិសេសនោះគឺមានការចូលរួមសម្តែងសុទ្ធតែជាស្រីស្អាតលំដាប់ៗថែមទៀតផង។ យ៉ាងណាមិញ មហាជនក៏បានបញ្ចេញមតិ គាំទ្រ និង Comment សរសើរនៅលើ MV របស់តារាចម្រៀងរូបនេះដែលបានបង្ហោះនៅ FACEBOOK Page ផ្លូវការរបស់ផលិតកម្មរួមមាន៖ – ធ្វើស៊ីណាស់ Idol ក្នុងចម្រៀងសុទ្ធតែស្រីស្អាត – Idol ធ្វើស៊ីហើយថតជាមួយក្មួយម្ចាស់ ផលិតកម្មទៀត🥰❤️ – Tom មានសម្ថភាពខ្ពស់ជាតារា អាចច្រៀង ហើយ Rap បានពិរោះទៀត ឡូយកប់ហ្មង ចង់ឃើញគាត់ល្បីណាស់💛💛💛❤️❤️ – ពិរោះណាស់ អោយ 9/10 – ញាក់ហ្មង ចម្រៀងពិរោះ ភ្លេងកប់ហើយ សំខាន់តួស្រីស្អាតទៀត😘😍 គួរបញ្ជាក់ផងដែរថា លោក Tom គឺជាតារាចម្រៀងរ៉េបមួយរូបនៅក្នុងផលិតកម្មរាម ដែលពោរពេញទៅដោយសមត្ថភាពខ្ពស់ […]

តារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ឥឡូវប្រកាសសុំអ្នកជួយព្រោះត្រូវការឈា..មជាច្រើនផ្លោក

Khmerpress February 28, 2022 28/02/2022

ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា តារាចម្រៀង និងតារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអី ហើយរវើរវាយបាត់បង់ការចងចាំទៀតផង ដែលត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រោយដឹងដំណឹងថាលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ យើងសង្កេតឃើញមហាជន ក៏ដូចជាមិត្តភក្តិសិល្បៈបាននាំគ្នាជួយបរិច្ចាគជាថវិកា ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់លោក ដែលត្រូវចំណាយច្រើនក្នុងការព្យាបាល។ ថ្មីនេះលោក សុខ រ៉ាស៊ី ជាពិធីករដ៏ល្បីឈ្មោះ និងត្រូវជាប្អូនរបស់លោក អៀង ចេនឡា ផងនោះ បានប្រកាសស្វែងរកអ្នកជួយ ដោយសារបងប្រុសរបស់លោកត្រូវការឈាមជាច្រើនប្លោក។ លោក សុខ រ៉ាស៊ី បានឲ្យដឹងដូច្នេះថា “បងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការ ឈាម6ប្លោក ដើម្បីសង្គ្រោះបន្ទាន់ មានបងប្អូនណា អាចបរិច្ចាKឈាមបានទេ🙏 Tel: 012 33 81 53”។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់បរិច្ចាគអាចទាក់ទងគាត់បាន៕ ដោយ៖ ខ្មែរណូត

តារាសម្តែង និងពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវគេក្លែងបន្លំឈ្មោះយកទៅឆបោកគេតាមតេលេក្រាម

Khmerpress February 25, 2022 25/02/2022

តារាសម្តែង និងពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតារាសម្តែងស្រីម្នាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស។ ថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានជួបបញ្ហា ដោយសារតែមានជនខិលខូចបានបន្លំឈ្មោះរបស់កញ្ញា ដើរបោកប្រាស់គេតាមបណ្តាញសង្គម។ យោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញាបានឲ្យដឹងថា៖ “សួស្តីបងប្អូនទាំងអស់គ្នា មានជនខិលខូចបានក្លែងបន្លំឈ្មោះរបស់ខ្ញុំយកទៅប្រើប្រាស់ក្នុងន័យឆបោកតាមប្រព័ន្ធតេលេក្រាម នាងខ្ញុំ ហុិន ច័ន្ទនីរ័ត្ន សូមបដិសេធថានេះមិនមែនជាតេលេក្រាមពិតរបស់នាងខ្ញុំទេ ដូចច្នេះសូមបងប្អូនកុំយល់ច្រលំថានាងខ្ញុំឲ្យសោះ បើមានបញ្ហាណាមួយកើតឡើងនាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ🙏🏻 អរគុណបងប្អូនដែលបានផ្ញើឲ្យនាងខ្ញុំបានដឹង ❤️🙏🏻”៕ ដោយ៖ ខ្មែរណូត

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា”

Khmerpress February 17, 2022 17/02/2022

កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ខេមរៈ សិរីមន្ត ដែលមានឈ្មោះពិត ខែម ប៊ុនថៃ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១៣២ ដែលបានឡាយព្រះហស្ថលេខា ដោយសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ផងដែរថា លោក ខេមរៈ សិរីមន្ត រឺ ខែម ប៊ុនថៃ ជាកំពូលតារាចម្រៀងមួយរូបប្រចាំផលិតកម្មហង្សមាស និងជាកំពូលតារាចម្រៀងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយបច្ចុប្បន្នលោកក៏ជាអ្នកជំនួញដ៏ល្បីឈ្មោះរូបផ្នែកអចលនទ្រព្យផងដែរ៕ ដោយ៖ ខ្មែរណូត

តារាចម្រៀង លោក អៀង ចេនឡា ពេលនេះឈឺធ្ងន់ ជំងឺរលាកស្រោមខួរក្បាល និយាយលែងដឹងអី និងរវើរវាយបាត់បង់ការចងចាំ

Khmerpress February 16, 2022 16/02/2022

តារាចម្រៀងលោក អៀង ចេនឡា ធ្លាប់បានទម្លាយអំពីជំងឺប្រចាំកាយគឺជំងឺទឹកចូលសួតរហូតត្រូវសង្គ្រោះបន្ទាន់ និងបណ្តាលឲ្យលោកស្រកសាច់ជាងមុនហើយនៅតែបន្តប្រឹងប្រែងចេញថត ដើម្បីយកប្រាក់មើលជំងឺ។ ប៉ុន្តែថ្មីៗនេះ លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់រហូតនិយាយលែងដឹងអី។ យោងតាមការបញ្ជាក់ពី សិល្បករកម្ពុជា បានឲ្យដឹងថា “អាណិតណាស់ តារាចម្រៀង លោក អៀង ចេនឡា ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពិធីករ ហង្សមាស លោក រ៉ាសុីបាននិយាយថា បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន!។ ខ្ញុំបាទ អុឹម ជីវ៉ា និងក្រុមការងារ សូមជូនពរ លោក ចេនឡា អោយឆាប់ជាសះស្បើយណា 🙏🙏 ជូនដំណឹងដោយ លោក អុឹម […]

ជនបរទេសចេះនិយាយភាសាខ្មែរចេញវិដេអូសម្តែងការមិនពេញចិត្ត ចំពោះបុគ្គល កក្កដា សុភ័ណ្ណ ដែលស្លៀកពាក់មិនសមរម្យនៅកន្លែងទីសក្ការៈលោកតាដំបងគ្រញូង

Khmerpress February 7, 2022 07/02/2022

លោកតាដំបងគ្រញូង ដែលជាទីកន្លែងសក្ការៈសម្រាប់ប្រជាជននៅខេត្តបាត់ដំបង ដែលតែងតែនាំមកបន់ស្រន់សុំសេចក្តីសុខ សប្បាយ ក៏ដូចជាប្រជាជនតាមបណ្តាលខេត្តក្រុងដែលបានឆ្លងកាត់ខេត្តបាត់ដំបង កម្ររំលងណាស់។ ប៉ុន្តែនាពេលថ្មីៗនេះ មានការរិះគន់យ៉ាងខ្លាំងមកលើបុគ្គល កក្កដា សុភ័ណ្ណ ដោយសារតែការស្លៀកពាក់មិនសមរម្យនៅកន្លែងទីសក្ការៈលោកតាដំបងគ្រញូង។ ក្នុងនោះផងដែរ ជនបរទេសម្នាក់ក៏បានសម្តែងការមិនពេញចិត្តចំពោះការស្លៀកពាក់របស់បុគ្គល កក្កដា សុភ័ណ្ណ ផងដែរ ដោយតែលោកស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់វប្បធម៌ខ្មែរ និងទីក្រុងបាត់ដំបង ហើយពេលឃើញបុគ្គល កក្កដា សុភ័ណ្ណ ស្លៀកពាក់បែបនេះ លោកគិតថា មិនមែនជាកន្លែងដែលយើងត្រូវស្លៀកពាក់បែបនេះទេ សូម្បីតែរូបលោកដែលចូលចិត្តពាក់មួក តែពេលទៅដល់កន្លែងនេះក៏លោកដោះមួកចេញរហូតដែរ។ សូមស្តាប់ការនិយាយរបស់ជនបរទេសរូបនេះខាងក្រោម៖ ដោយ៖ ខ្មែរណូត

តារាចម្រៀងល្បីឈ្មោះ សុខ សីឡាលីន ជួបទុក្ខធំទទួលយកមិនបាន ដោយសារលោកឪពុកជាទីស្រលាញ់លាចាកលោក

Khmerpress January 29, 2022 29/01/2022

រាជធានីភ្នំពេញ៖ កញ្ញា សុខ សីឡាលីន ដែលជាតារាចម្រៀងស្រី ដ៏ល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មហង្សមាស ដែលប្រកដដោយទឹកដម សម្លេងពីរោះរណ្ដំ និងមានរូបសម្ផស្សស្រស់ស្អាតលេចធ្លោខ្លាំងនោះ កាលពីពេលថ្មីៗនេះ កញ្ញាបានជួបទុក្ខធំ ដោយសារតែលោកឪពុកជាទីស្រលាញ់បានទទួលមរណភាព។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ កញ្ញា សុខ សីឡាលីន បានឲ្យដឹងថា “លោកឱពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះលោកឱពុក ឈប់ឈឺចុកចាប់ហើយ 😭😭😭សូមជម្រាបដល់បងប្អូនអ៊ុំពូមីងមិត្តភក្តិដែលស្គាល់លោកឱពុកជាដំណឹងផង🙏🙏🙏”៕ ដោយ៖ ខ្មែរណូត