សិល្បៈ

ម៉ាដូណា ធ្លាក់ខ្លួនជំពាក់បំណុលតុងទីនជាង ៥២ម៉ឺនដុល្លារ ព្រោះកូនតុងទីនរបស់ខ្លួនជាង១០នាក់គេចវេសមិនព្រមបង់

Khmerpress January 19, 2022 19/01/2022

តារាសម្តែង ដែលមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក ម៉ាដូណា បានទម្លាយរឿងរ៉ាវពិតរបស់ខ្លួនដែលបានធ្លាក់ខ្លួនជំពាក់លុយគេជាង ៥២ម៉ឺនដុល្លារដោយសារតែធ្វើជាមេតុងទីន ហើយត្រូវបានកូនតុងទីនរត់គេចមិនព្រមបង់ ហើយលោកត្រូវរ៉ាប់រងសងកូនតុងទីនផ្សេងៗជំនួសដោយខ្លួនឯង។ តារាសម្តែងរូបនេះបានរៀបរាប់ទាំងទឹកភ្នែកនៅក្នុងកម្មវិធី 3Fun ថាខ្លួនលេងតុងទីន ៧ឆ្នាំហើយមិនដែលមានបញ្ហានោះទេ ទើបតែ២ឆ្នាំចុងក្រោយដែលរូបលោកបានបម្លែងខ្លួនពីកូនតុងទីន ទៅធ្វើជាមេតុងទីនវិញ ក៏បានជួបរឿងមិនគួរអោយជឿបែបនេះ។ ម៉ាដូណា បានបញ្ជាក់ថាខ្លួនលក់ទ្រព្យដែលប្រឹងរកជាច្រើនឆ្នាំអស់ជាច្រើន ដើម្បីសងបំណុលតុងទីន ហើយបច្ចុប្បន្នមិនទាន់សងអស់ឡើយ គឺនៅសល់បំណុលតុងទីនជាង ៣០ម៉ឺនដុល្លារទៀតឯណោះ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

កុំភ្លេចមកលេងកម្សាន្តណា “បុណ្យភូមិសៀមរាប” រាំលេងជាមួយ តន់ ចន្ទសីម៉ា ជាង១០០បទ ហើយបានភ្លក់អាហារឆ្ងាញ់ៗដោយឥតគិតថ្លៃទៀត

Liny Chan December 27, 2021 27/12/2021

នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី “បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។ ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្ត សៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ ត្បិតក្រៅពីការប្រគំតន្ត្រីហើយនោះ ក៏មានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតផងដែរ។ អន្សមទឹកគ្រឿង,នំបញ្ចុកប្រដាក់,នំកាឆាយស្រួយ នំកាឆាយរសជាតិការី, ក្រឡានដុត សាច់ក្រកឆាគ្រឿង, ភ្លាត្រីឆៅត្រយូងចេក,សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់, មាន់អាំង, កង្កែបបោក, អាម៉ុកខ្យង, សាច់គោជ្រលួច, ខ្នប់ផ្សិត, សម្លរទំពាំងវល្លិយាវ ទាំងនេះសុទ្ធតែជាមុខម្ហូបពិសេសប្រចាំតំបន់ ត្រៀមសម្រាប់ជូនពុកម៉ែបងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធី បុណ្យភូមិសៀមរាប ភ្លក់រសជាតិដោយសេរី និងឥតគិតថ្លៃ។ កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង១០០បទ ក្នុងការឡើងConcert ជាលើកដំបូងរបស់នាងជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត។ […]

តន់ ចន្ទសីម៉ា ត្រៀមបង្ហាញខ្លួនលើឆាក Concert ជាលើកដំបូងនៅខេត្តសៀមរាប

Liny Chan December 25, 2021 25/12/2021

កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនិងបង្ហាញខ្លួនលើឆាកConcert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ។ ដូចដែលលោកអ្នកដឹង កញ្ញា តន់ ចន្ទសីម៉ា កន្លងមកមិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាកConcert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។ បែបណាក្ដី ការទទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាក Concert បានមកដល់ហើយ សូមគោរពអញ្ចើញបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីនោះក៏មានការផ្សាយផ្ទាល់ […]

រន្ធត់ចិត្ត! អតីតបេក្ខភាព Cambodia Idol តារាចម្រៀង នាង ប្រាក់សុគន្ធ ទទួលមរណភាព ដោយសារមូលហេតុមួយនេះ

Khmerpress December 25, 2021 25/12/2021

(ភ្នំពេញ)៖ អាចចាត់ទុកថា ជាដំណឹងដ៏សែនក្ដុកក្ដួលសម្រាប់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា និងមហាជនដែលធ្លាប់ស្គាល់ សម្រាប់ដំណឹងដ៏រន្ធត់ នៃមរណភាពរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ដែលជាអតីតបេក្ខភាព Cambodia Idol ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញនេះ។ លោក ប៉ែន ចំរ៉ុង ដែលជាអ្នករាប់អានជិតស្និទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា លោកពិតជារន្ធត់ចិត្តពេលទទួលដំណឹងថា តារាចម្រៀង នាង ប្រាក់សុគន្ធ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែយប់មិញនេះ រូបលោកត្រូវទៅធ្វើកម្មវិធីខួបកំណើតក្មួយនៅហាង «ម៉ាក់ហេងហេង២» ម្ដុំស្ទឹងមានជ័យ ដែលជាកន្លែងរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ ច្រៀងជាប្រចាំនៅទីនោះ។ លោកបន្តថា ប៉ុន្តែដោយសារតែក្រុមគ្រួសាររបស់លោក បានសម្រេចធ្វើពិធីខួបកំណើតនេះលក្ខណៈតូចតាចនៅផ្ទះវិញ ទើបរូបលោកខកខាន មិនបានជួបតារាចម្រៀង នាង ប្រាក់សុគន្ធ កាលពីយប់មិញ រហូតព្រឹកឡើងទើបទទួលដំណឹងដ៏រន្ធត់មកតាមរយៈប្អូនស្រី គឺកញ្ញា នាង ប្រាក់គន្ធា ថាបងប្រុសរបស់ខ្លួន បានស្លាប់បាត់ទៅហើយ ធ្វើឲ្យលោកព្រឺសម្បុរខ្ញាកៗតែម្ដង។ លោក ប៉ែន ចំរ៉ុង បានបន្តថា […]

បទ “Lambo Toy” ចេញ Full MV ព្រឹកមិញនេះ កាន់តែឡូយហើយប្លែកជាងមុនទៅទៀត

Liny Chan December 24, 2021 24/12/2021

នៅព្រឹកនេះ ផលិតកម្មដែលកំពុងឈានមុខគេមួយ គឺ Galaxy Navatra បានចេញ Full MV “Lambo Toy” ក្រោយចេញ Trailer ខ្លីៗកាលពីប៉ុន្មានថ្ងៃមុន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បទចម្រៀង “Lambo Toy” ដែលបកស្រាយដោយកំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ត្រូវបានចាត់ទុកថាជា MV ខ្នាតធំមួយ។ បទ “LAMBO TOY” ដែលនិពន្ធ Melody & Lyrics ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែប ហាយ៍សូរ (high show) ហាយ៍ក្លាស (high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។ យ៉ាងណាមិញ មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺ ចំពោះការបង្ហោះរបស់តារាចម្រៀង ម៉ា ចន្ទបញ្ញា ជុំវិញករណីសមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍

Khmerpress December 23, 2021 23/12/2021

រាជធានីភ្នំពេញ ៖ សេក្តីបកស្រាយបំភ្លឺ​ និងឆ្លេីយតប​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុកមួយឈ្មោះថា​ Ma chanpanha ( ម៉ា ចន្ទបញ្ញា ) ។ ក្រុមការងារសូមឆ្លេីយតបចំពោះសំនួរដូចខាងក្រោម​ ៖ ១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីសចរាចរណ៌ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ ? ឆ្លេីយតប​ : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោក អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៌ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើង ដោយពុំបានកំណត់ថាជាផ្លូវប្រភេទណាទេ ហើយកម្លាំងមូលដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្ត ដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្ត ដោយពិនិត្យឃើញថា មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក ម្យ៉ាងពេលអនុវត្តកម្លាំងនគរបាលចរាចរណ៌ជាអ្នកបញ្ជាយានយន្តអោយឈប់ដើម្បីផាកពិន័យតាមផ្លូវច្បាប់ ក្នុងករណីអ្នកបញ្ជាយានយន្តមិនព្រមសហការ នគរបាលអន្តរាគមន៌មានសិទ្ធិអន្តរាគមន៌ ឃាត់យានយន្តនោះតាមមធ្យោបាយសមស្រប ។ ២- តើគ្រាន់តែលើកទូរស័ព្ទប្តូរទីតាំង ក៏គេហៅថាលើកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៌ដែរមែនឬទេ ? ឆ្លេីយតប​ : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោក ក្នុងពេលបញ្ជាយានយន្តលើដងផ្លូវ ហើយប្រើប្រាស់ទូរស័ព្ទ តម្រូវឱ្យមានឧបករណ៌ភ្ជាប់ដោយប្រេីប្រាស់កាស ។ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបញ្ជាយាន្តយន្ត មិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេ ព្រោះប្រព័ន្ទបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្ម ដែលមានកម្មវិធីជាច្រើន App […]

មិនធម្មតា! សត្វគោហាយ៍សូរ រាងសង្ហា ក្នុងបទ “LAMBO TOY” អាចរកចំណូលដល់ទៅរាប់រយដុល្លារ ពីរឿងមួយនេះ

Liny Chan December 22, 2021 22/12/2021

Trailer MV បទ”LAMBO TOY” របស់កំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ដែលយកសត្វគោមកថតជាមួយតារាសម្ដែងល្បីៗ រថយន្តប្រណីតទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មកដឹកចំបើងឱ្យគោស៊ី ចំណែកគោវិញ ត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ដោយគង្វាលគោ ជាស្រីស្អាតជាច្រើននាក់ អ្វីដែលកាន់តែប្លែក ជាងនេះទៀតនោះ ក៏មានការរៀបចំដាក់ស្រាក្រហមឱ្យគោផឹក និងក្លែមសុទ្ធតែត្រីសាល់ម៉ុន កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង។ ទាក់ទងនឹងសត្វគោបាស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី ១៥០ ដុល្លារ ទៅ៣០០ ដុល្លារ ពោលអាចនិយាយបានថា ជាន់មេឱ្យមានកូនបានសម្រេចម្ដងៗ អាចស្មើប្រាក់ខែកម្មករធម្មតា ១ខែទៅហើយ។ តាមការបង្ហើបពីម្ចាស់កសិដ្ឋានខាងលើខ្លួនមានគោជាង ២០ក្បាល ក្នុងនោះ គោបាបង្កាត់ពីក្រៅប្រទេសមាន ៤ក្បាល ក្នុងមួយក្បាលអាចលក់បានពី ១ម៉ឺនដុល្លារទៅជាង ៣ម៉ឺនដុល្លារ។ លោក គុណ ចន្ទី ថា បានបន្តឱ្យដឹងថា […]

ម្យ៉ាងរបស់គេ! MV បទ “LAMBO TOY” យកសត្វគោមកសម្ដែងយ៉ាងឡូយ ផឹកសុទ្ធតែស្រាក្រហម ក្លែមត្រីសាល់ម៉ុន

Liny Chan December 21, 2021 21/12/2021

ការទទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយបទ “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញ Trailer ខ្លីមួយ បង្ហាញចំណុចគួរឲ្យចាប់អារម្មណ៍ ដោយអ្នកដឹកនាំសម្ដែងបានយករថយន្តទំនើបៗដូចជា LAMBO mclaren Rolls-Royce មកដឹកចំបើងឲ្យគោស៊ី ចំណែកគោវិញត្រូវបានថែទាំងដោយស្រីស្អាតៗជាច្រើន ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាម៉ុន។ បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយសូរ ហាយក្លាស់ លំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ញ៉ែស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។ អាចនិយាយថា ជាគំនិតឆ្នៃប្រឌិតថ្មីមួយ របស់អ្នកដឹកនាំសម្ដែងដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ បែបណាក្ដី Full MV នៃបទ “LAMBO TOY” នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ត្បិតអីផលិតកម្មមិនប្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើប Galaxy និងបញ្ចេញ Full MV ប៉ុន្មានថ្ងៃខាងមុននេះហើយ។ […]

អ៊ែមខ្លាំង! MV បទ “LAMBO TOY” សូម្បីតែ សាវិន ហ្វីលីព ក៏លាន់មាត់កោតសរសើរដូច្នេះដែរ

Liny Chan December 20, 2021 20/12/2021

បន្ទាប់ពីបានបង្ហាញមុខសម្ដែង MV បទ “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា តារាសម្ដែងសាវិន ហ្វីលីព បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង ដោយលោកចាត់ទុកថា MVមួយបទនេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជាមួយគំនិតឆ្នៃប្រឌិតខ្ពស់។ តារាសម្ដែងរូបនេះ បានលើកឡើងថា បទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម ដូចជា Facebook ក៍ដូចជា Tik Tok ជាដើម ដោយម្នាក់ៗបានធ្វើត្រាប់តាមជាច្រើន។ ចំណុចដែលលោក សាវិន ហ្វីលីព ចាប់អារម្មណ៍ខ្លាំងនោះ ក្រៅពីបទចម្រៀងបង្ហាញពីភាពស៊ីវិល័យ MV មួយនេះបានគំនិតឆ្នៃប្រឌិតខ្ពស់ នៅត្រងអ្នកដឹកនាំសម្ដែង បានយករថយន្តទំនើបៗដូច LAMBO មកដឹកចំបើងឲ្យគោស៊ី មានស្រីស្អាតលាងគោ ហើយគោនោះទៀតសោត ផឹកសុទ្ធតែស្រាក្រហម ក្លែមសុទ្ធតែស្រីសាម៉ុន។ បទ LAMBO TOY របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា […]

នារីម្នាក់អះអាងថាខ្លួនជាប្អូនស្រីតារាសម្តែង ហ៊ិន ចាន់នីរ័ត្ន ទម្លាយរឿងថាបងស្រីមិនទទួលស្គាល់ម្តាយបង្កើតរបស់ខ្លួន

Khmerpress December 17, 2021 17/12/2021

កាលពីពេលថ្មីៗនេះតារាសម្តែងនិងជាពិធីការនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន គឺកញ្ញា ហ៊ិន ចាន់នីរ័ត្ន ត្រូវបាននារីម្នាក់អះអាងថាខ្លួនជាប្អូនស្រីបង្កើតរបស់នាង ហើយទម្លាយរឿងរ៉ាវដែលបងស្រីមិនទទួលស្គាល់ម្តាយបង្កើតរបស់ខ្លួននោះឡើយ។ ម្ចាស់គណនីឈ្មោះថា Zeii Pov បានរៀបរាប់នៅលើ Facebook ដោយភ្ជាប់រូបថតម្តាយ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ថា៖ “ខ្ញុំ​មិន​ជឿ​ថា រយៈពេល​ច្រើន​ឆ្នាំ​មកនេះ បង​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី​នោះ​ទេ បងអាច​លាក់បាំង​ភ្នែក​មហាជន​បាន អាច​កុហក​អ្នកគាំទ្រ​បង​បាន តែ​បង​មិន​អាច​លាក់បាំង​ការ​ពិត នឹង​ប្រវត្តិ​របស់​ខ្លួនឯង​បាន​មួយ​ជីវិត​នោះ​បាន​ទេ រឹតតែ​មិន​អាច​កុហក​ខ្លួនឯង​ទៀត​។ មិនមែនបំពុលចង់ល្បីទេ តែបងបើកនេត្រាមើលម្តាយយើងផង ហើយគិតមើលម្តងទៀតថាម្តាយរបស់គាត់ចំណាស់ប៉ុន្មានហើយ តើគាត់អាចនៅជាមួយយើងបានប៉ុន្មានឆ្នាំទៀត?។” ទោះជាយ៉ាងណាក្តីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ហាក់មិនប្រតិកម្មចំពោះការលើកឡើងនេះឡើយ រហូតម្ចាស់គណនីដដែលបានបង្ហោះសារបន្ថែមទៀតថា៖ “ទោះម៉ែមិនល្អសំរាប់អ្នកដ៏ទៃ ទោះជាគេមេីលមិនឃេីញពីទឹកចិត្តម៉ែ តែម៉ែនៅតែជាម្តាយដ៏ល្អសំរាប់កូនៗ ស្តាយដែលម្តាយខ្ញុំនៅខេត្ត បេីគាត់នៅភ្នំពេញឥលូវនេះ ទ្បាយអោយគាត់បកស្រាយការពិតអោយបងប្អូនបានដឹងពីរដំណេីរដេីមទងអោយកាន់តែច្បាស់ជាងនេះ កុំអោយថាខុសតែម្ខាង ហេីយម្ខាងទៀតមិនដឹងអី “៕ ដោយ៖ ខ្មែរណូត