PR

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

Liny Chan September 15, 2025 15/09/2025

ធនាគារ វីង បានចូលរួមគាំទ្រវេទិកាពាណិជ្ជកម្មឌីជីថល ដើម្បីជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក សំដៅពង្រីកវិសាលភាពនៃការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារពិភពលោក។ ធនាគារ វីង បានចូលរួមគាំទ្រក្រសួងពាណិជ្ជកម្មក្នុងការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញកម្ពុជាលើកទី២ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនពាណិជ្ជកម្មឌីជីថល សំដៅគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងអនាគតកម្ពុជាតាមរយៈពាណិជ្ជកម្មឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធ ដើម្បីពិភាក្សាពីរបៀបដែលពាណិជ្ជកម្មអេឡិចត្រូនិក អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកសក្ដានុពលនៃការនាំចេញរបស់កម្ពុជា។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនគ្រាន់តែជានិន្នាការពេញនិយមសម្រាប់បរិបថនៃការធ្វើអាជីវកម្មបែបថ្មីប៉ុណ្ណោះទេ បច្ចុប្បន្នវាបានប្រែក្លាយជាថ្នាលឌីជីថលដ៏មានឥទ្ធិពលដែលភ្ជាប់អ្នកផលិតទៅកាន់អតិថិជនរបស់ពួកគេដោយផ្ទាល់មិនថានៅក្នុងស្រុក ឬនៅលើពិភពលោកនោះឡើយ។ យើងបានឃើញពីរបៀបដែលអាជីវកម្មនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើង បានផ្លាស់ប្តូរតាមរយៈថា្នលឌីជីថល ហើយខ្ញុំជឿថា សហគ្រាសធុនតូច និងមធ្យមផ្សេងទៀត ក៏អាចធ្វើដូចគ្នាដែរ។” លោក ហោ ប៊ុនថែ បានបន្ថែមថា៖ “នៅធនាគារ វីង យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំទ្រកំណើននេះ ដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលលឿនរហ័ស សុវត្ថិភាព និងងាយស្រួល ដែលធ្វើឱ្យការទិញ-លក់ផលិតផល […]

ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

Nisaiy KP September 6, 2025 06/09/2025

ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានប្រកាសតែងតាំងទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការគឺក្រុម La Cima Cartel ដែលជាតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព ហើយកម្មវិធីស្វាគមន៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វីង និងក្រុម Influencersជាច្រើន ហើយថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងផេកហ្វេសប៊ុកក្រុម La Cima Cartel ដោយមានហ្វេនៗជាច្រើនចូលរួមទស្សនាផងដែរ។ នៅក្នុងកម្មវិធីនារាត្រីនោះផងដែរ ក៏មានការរំលេចពីខ្លឹមសារប្រកបដោយអត្ថន័យដែលឆ្លុះបញ្ចាំងពីស្មារតីដ៏រឹងប៉ឹងនៃជាតិខ្មែរ និងការប្រកាសពីបេក្ខភាពទូតសុច្ឆន្ទៈនៃ ធនាគារ វីង ដែលអ្នកចូលរួមទន្ទឹងរង់ចាំ។ សកម្មភាពដ៏សប្បាយរីករាយ បានចាប់ផ្តើមឡើងជាមួយនឹងបទចម្រៀងៗពិរោះៗ សម្តែងដោយក្រុម  La Cima Cartel ដែលញុំាងឱ្យបរិយាកាសកាន់តែរស់រវើកតាមរយៈការរួមបញ្ចូលចង្វាក់ភ្លេងខ្មែរលាយឡំបទភ្លេងទំនើប ដោយបានបង្កប់អត្ថន័យពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។ កញ្ញា គិត អេឃីត្រាវីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជនកម្ពុជា ក៏ដូចជាអត្ថន័យនៃកិច្ចសហការដែលរៀបចំឡើងនាពេលនេះ។ កញ្ញាបានលើកឡើងថា៖ “ធនាគារ វីង ជឿជាក់ថាយុវជនកម្ពុជាគឺជាធនធានដ៏មានសក្តានុពលសម្រាប់អនាគតប្រទេសជាតិ។ ពួកគេគឺជាកម្លាំងជំរុញដ៏មានថាមពលក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ការលើកស្ទួយវប្បធម៌ និងភាពរីកចម្រើនក្នុងសហគមន៍ ហើយនោះក៏ជាបេសកកម្មរបស់យើងដែលគាំទ្រពួកគាត់ដោយផ្តល់នូវមធ្យោបាយចំបាច់នានា ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ ឱកាសលូតលាស់កាន់តែច្រើន និងជួយឱ្យ ក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ហេតុនេះហើយបាន ជាកិច្ចសហការនេះពិត […]

ធនាគារ វីង ឈ្នះពានរង្វាន់ ២ នាំមុខគេផ្នែកឌីជីថលឆ្នាំ២០២៥ ពីទស្សនាវដ្តីចក្រភពអង់គ្លេស

Liny Chan August 28, 2025 28/08/2025

ធនាគារឌីជីថលឈានមុខគេរបស់កម្ពុជា ទទួលបានកំណត់ត្រាថ្មីមួយក្នុងការលើកកម្ពស់នវានុត្តន៍ និងបរិយាបន្នហិរញ្ញវត្ថុ។ ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ទទួលបានសមិទ្ធផលថ្មីមួយដែលធ្វើឱ្យកិត្តិនាមរបស់ខ្លួនកាន់តែរឹងមាំបន្ថែមទៀត ក្នុងនាមជាស្ថាប័ននាំមុខគេលើការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់ឆ្នាំ២០២៥ ចំនួន២ ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review។ ពានរង្វាន់ទាំង ២ នេះរួមមាន៖  លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មដ៏ច្បាស់លាស់របស់យើងខ្ញុំ ដែលតែងតែខិតខំជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ នៅធនាគារ វីង បច្ចេកវិទ្យាមិនគ្រាន់តែប្រើប្រាស់ដើម្បីបង្កើននូវភាពងាយស្រួលប៉ុណ្ណោះទេ តែវាដើរតួជាផ្នែកមួយនៃការផ្តល់សិទ្ធអំណាចដល់ប្រជាជនកម្ពុជា ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តបំផុត។” ជ័យលាភីនេះបានប្រគល់ជូនចំពោះ វីងឌីជីថលឡូន ដែលជាសេវាកម្មដ៏លេចធ្លោមួយក្នុងការផ្តល់កម្ចីតាមបែបទំនើប និងលឿនរហ័សនៅកម្ពុជា។ អតិថិជនអាចស្នើកម្ចីតាមអេប Wing Bank ជាមួយជំហានងាយៗ ដោយទទួលបានការអនុម័តភ្លាមៗ ហើយទឹកប្រាក់កម្ចីនឹងផ្ទេរចូលគណនី វីង របស់អតិថិជនផ្ទាល់តែម្តង។ ការមិនទាមទារនូវឯកសារស្មុគស្មាញ មិនរង់ចាំយូរ និងមិនចាំបាច់ធ្វើដំណើរទៅសាខាផ្ទាល់ ធនាគារ វីង បានធ្វើឱ្យការស្នើកម្ចីអាចដំណើរការរលូនដូចប្រតិបត្តិការឌីជីថលផ្សេងទៀតដែរ។ វីងឌីជីថលឡូន អនុញ្ញាតអតិថិជនអាចស្នើកម្ចីរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ១% ក្នុងមួយខែ ហើយការសងត្រលប់បានរហូតដល់រយៈពេល […]

ធនាគារ វីង និងសមាជិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ប្រគល់អំណោយដល់យោធិន និងគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប

Liny Chan August 24, 2025 24/08/2025

ធនាគារ វីង បានលុប បំណុលជិត ៥០.០០០ ដុល្លារ អាមេរិក ដល់ ទាហាន ដែល រង របួសធនាគារ វីង រួមជាមួយសមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បានផ្តល់នូវ អំណោយ ដល់ទាហាន និងគ្រួសារជនភៀសសឹក កំពុង ស្នាក់នៅក្នុងខេត្តសៀមរាបដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនខ្មែរថៃ។ ក្រោមការដឹកនាំនៃលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ក្រុមការងារស្ម័គ្រចិត្តបាននាំយកគ្រឿងឧបភោគ បរិភោគចាំបាច់ មួយចំនួនជូនដល់យោធិនចំនួន ៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យភូមិភាគ៤។ ក្រុមការងារស្ម័គ្រចិត្តនេះ ក៏បានទៅកាន់ វត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ដែលប្រជាពលរដ្ឋចំនួន ៧១៨ គ្រួសារបានកំពុង តាំង ទីជម្រក បន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះដោយសារជម្លោះព្រំដែន ។ គ្រួសារជនភៀសសឹក ទាំងនេះ ដែលភាគច្រើនបានរត់គេចខ្លួនដោយយកមកនូវរបស់របរបន្តិចបន្តួច ជាប់ខ្លួន ធ្វើ ដំណើរតាមគោយន្ត ឥឡូវនេះបានរស់ នៅក្នុងតង់កៅស៊ូ ក្នុងវត្ត […]

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់គ្រឿងទី ២៥០០ ក្នុងឆ្នាំនេះ ព្រមទាំងដាក់បង្ហាញម៉ូដែលថ្មីក្នុងពេលដំណាលគ្នា

Naren August 24, 2025 24/08/2025

ពីមួយទៅពីរពាន់ ក្រុមហ៊ុន BYD បានបើកផ្លូវរបស់ខ្លួននៅកម្ពុជា នៅខែសីហា ឆ្នាំ២០២៥ ក្នុងទីក្រុងភ្នំពេញ ពិធីដ៏សាមញ្ញមួយ ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ បាននាំយកទំនាក់ទំនងរវាងក្រុមហ៊ុន BYD និងទីផ្សារកម្ពុជា ឈានដល់ដំណាក់កាលថ្មីមួយ។​ នៅយប់នោះ រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។ នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត ២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ  នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។ លើសពីនេះទៅទៀត វាគឺជាការចាក់ឫស និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន BYD នៅលើទឹកដីកម្ពុជា។ ការប្រគល់រថយន្តនីមួយៗគឺជាការចាប់ផ្តើមនៃទំនាក់ទំនងមួយ “Every Sale, A New Friendship” ដែលជាបាវចនាដែលបានបោះពុម្ពនៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍នេះ មើលទៅសាមញ្ញជាពិសេសនៅក្រោមពន្លឺភ្លើង។ វាមិនមែនជាពាក្យស្លោកទីផ្សារទេ ប៉ុន្តែវាជាការសន្យាមួយ។ នៅក្នុងពិធីនេះ អតិថិជនចាស់ៗជាច្រើននាក់បានឡើងលើឆាក។ ពួកគេមិនបានប្រើពាក្យស្មុគស្មាញទេ ប៉ុន្តែបានចាប់ផ្តើមនិយាយពីរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ – អ្នកខ្លះនិយាយថា […]

ធនាគារ វីង និង Singapore Airlines រួមគ្នាបង្កើតកម្មវិធីប្តូរយករង្វាន់ដំបូងគេនៅកម្ពុជា

Liny Chan August 14, 2025 14/08/2025

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ វីង ទាំងអស់អាចប្តូរ Wingpoints ជាមួយ KrisFlyer Miles ដែលធ្វើឱ្យការចំណាយមានប្រសិទ្ធភាពជាងមុន និងរីករាយជាមួយដំណើរកម្សាន្តជុំវិញពិភពលោក។ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលដែលបង្កើតឡើងដោយជនជាតិខ្មែរ ១០០% បានចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដើម្បីដាក់ឱ្យដំណើរការជាផ្លូវនូវកម្មវិធីប្តូរយករង្វាន់ ដែលជាព្រឹត្តិការណ៍នៃភាពច្នៃប្រឌិតមួយដ៏សំខាន់តាមរយៈការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗមិនធ្លាប់មានសម្រាប់អតិថិជន។ ពិធីអបអរសាទរភាពជាដៃគូនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន Singapore Airlines រួមមាន៖ លោក Bryan Koh អនុប្រធានផ្នែកទីផ្សារ, លោក Zechariah Chai អ្នកគ្រប់គ្រងប្រចាំតំបន់នៃភាពជាដៃគូ KrisFlyer, និងកញ្ញា […]

Wingmall ប្រកាសមិនយកកម្រៃជើងសារ ដើម្បីគាំទ្រអាជីវករក្នុងស្រុក និងអ្នកប្រើប្រាស់

Liny Chan August 12, 2025 12/08/2025

ក្នុងនាមជាផ្សារឌីជីថលដែលបង្កើតឡើងដោយកូនខ្មែរ Wingmall តែងតែនៅក្បែរសហគមន៍គ្រប់កាលៈទេសៈតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់។ Wingmall បានដាក់ដំណើរការយុទ្ធនាការថ្មីទូទាំងប្រទេស ដើម្បីបង្កើនឱកាសក្នុងវិស័យឌីជីថលសម្រាប់អាជីវករខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងតំបន់ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដែលបង្កើតដោយខ្មែរ និងអាច ឱ្យពលរដ្ឋគ្រប់រូបប្រើប្រាស់បាន។ Wingmall បានបង្កើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជួយអាជីវករក្នុងស្រុក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទំនិញចាំបាច់។ បេសកកម្មនេះមិនគ្រាន់តែជាការធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការជួយឱ្យអាជីវករអាចរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ បេសកកម្មនេះនៅតែបន្ត ហើយរឹតតែមានភាពចាំបាច់ជាងមុន ដោយ Wingmall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ និងពង្រីកវិសាលភាព ឱ្យកាន់តែទូលំទូលាយ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ «Wingmall ត្រូវបានបង្កើតឡើងដោយខ្មែរ សម្រាប់ខ្មែរ។ យើងមិនគ្រាន់តែចាប់ផ្តើមអាជីវកម្មទេ គឺយើងចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ទីផ្សារឌីជីថលរបស់យើងធានាថា ប្រជាពលរដ្ឋអាចទទួលបាននូវអ្វីដែលពួកគេត្រូវការ ហើយអាជីវកម្មខ្នាតតូចក៏អាចបន្តរីកចម្រើនទៅមុខបានដែរ។»សព្វថ្ងៃនេះ Wingmall បានក្លាយជានិមិត្តរូបនៃភាពច្នៃប្រឌិត និងភាពរឹងមាំរបស់ខ្មែរ។ ផ្សារឌីជីថលនេះអនុញ្ញាតឱ្យអ្នកលក់អាចរកស៊ីបានដោយមិនកាត់កម្រៃជើងសារ ដែលមានន័យថាពួកគេអាចគ្រប់គ្រងហាង តម្លៃ និងប្រាក់ចំណេញបានដោយខ្លួនឯង។ ផ្សារឌីជីថលដ៏ងាយស្រួលនេះ បានជួយឱ្យគ្រួសារ សិស្ស និងសហគមន៍ទូទៅ អាចបញ្ជាទិញទំនិញសំខាន់ៗបានយ៉ាងឆាប់រហ័ស ក្នុងតម្លៃសមរម្យ និងមានតម្លាភាព។ […]

បើកទំព័រសករាជ AI ស្មាតហ្វូនស៊េរីថ្មី HONOR X6c អាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានមុខងារAI សម្បូរបែបទំនើបចុងក្រោយ ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$

Naren August 8, 2025 08/08/2025

ក្រុមហ៊ុន ហនណឺ (HONOR) ប្រចាំប្រទេសកម្ពុជាបានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនAIស៊េរីថ្មី ម៉ូដែល ហនណឺ អ៊ិចប្រាំមួយស៊ី (HONOR X6c) អាវក្រោះការពារទឹក ការពារធ្លាក់ តាន់360ដឺក្រេ មានមុខងារAI សម្បូរបែប ជាពិសេសអាចបកប្រែគ្រប់ភាសា ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ 119$ ថែមកាដូសរុប 28$ រួមមានកាសBluetooth, ខេស និង ស្រ្គីន ផ្អើលអ្នកគាំទ្រ និងភ្ញៀវកិត្តិយស និង តារាInfluencers ល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា!   HONOR X6c មិនត្រឹមតែមានរហ័ស្សនាំ អាវក្រោះការពារទឹក ការពារធ្លាក់តែប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរូបរាងស្រស់ទាន់សម័យដូចនឹងទូរសព្ទ  I-PHONE បំពាក់នូវបច្ចេកវិទ្យាទំនើបៗ និង លក្ខណៈពិសេសៗ សម្បូរបែបរួមមាន៖  អាវក្រោះការពារទឹក និងធ្លាក់ 2 in 1 : HONOR X6c កាន់តែអស្ចារ្យជាមួយនឹងតួខ្លួន តាន់ជាងមុនរហូតដល់ 360ដឺក្រេដែលមានសមត្ថភាពទប់ទល់ជាមួយនឹងការធ្លាក់ មុខ ក្រោយ លើក្រោម គ្រប់ជ្រុង និង សមត្ថភាពពិសេសបន្ថែមមួយទៀតគឺ អាវក្រោះការពារទឺក ក្នុងកម្រិតខ្ពស់ដែលការពារ ជម្រាបទឹក និង ធូលីបានយ់ាងល្អ ធ្វើអោយការប្រើប្រាស់ដោយទំនុកចិត្តនៅក្នុងរដូវភ្លៀងនេះ។ បំពាក់មុខងារ AI ដំបូងគេក្នុងតម្លៃ 119$ គួរអោយភ្ញាក់ផ្អើលបំផុតក្នុងឆ្នាំនេះ HONOR X6c គឺជា ទូរស័ព្ទតម្លៃមួយរយស្តើង ដំបូងគេដែលមាននូវ AI គ្រប់មុខក្នុងការប្រើប្រាស់ជាទូទៅប្រចាំថ្ងៃដូចជា : *Ai Passerby: មានសមត្ថភាពក្នុងការលុបបំបាត់នូវរូបមនុស្សជុំវិញខ្លួនយើងទាំងអស់ដោយចុចតែម្តងតែប៉ុណ្ណោះ។ *Ai Eraser: មានសមត្ថភាពក្នុងការលុបរូប ឬ វត្ថុដែលយើងចង់លុបចេញពីក្នុងរូបរបស់យើង។ *Ai Eye Open: មានសមត្ថភាពក្នុងការធ្វើអោយរូបភាពដែលបិទភ្នែក ផ្លាស់ប្តូរមកបើកភ្នែកវិញយ៉ាងស្រស់ស្អាត។ *Ai Out Painting: មានសមត្ថភាពក្នុងការពង្រីកបន្ថែមនូវរូបភាពរបស់យើង អោយបានធំជាងមុន បំពេញនូវកន្លែងខ្វះចន្លោះ។ *Ai Remove Reflection: មានសមត្ថភាពក្នុងការដកនូវចំណាំងផ្លាតចេញពីរូបភាពទាំងអស់។ *Ai Upscale: មានសមត្ថភាពក្នុងការបំលែងរូបមិនច្បាស់ អោយមកច្បាស់វិញបាន ទោះរូបដែលមិនបានថតនៅក្នុង HONOR X6c ក៏ដោយ។ 3. AI Button បកប្រែគ្រប់ភាសា កន្លែងដែល HONOR X6c […]

ធនាគារ វីង ក្លាយ ជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Liny Chan August 8, 2025 08/08/2025

ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មព្រមទាំងក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។ បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធហើយ តែងតែ ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ សេវាកម្មរបស់កំពង់ផែ”។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធកំពង់ផែបែបទំនើបដែលអាចឆ្លើយតបកាន់តែឆាប់រហ័សចំពោះតម្រូវការផ្សេងៗ។ ការទូទាត់តាមឌីជីថលនឹងជួយ ពន្លឿនការដឹកជញ្ជូនទំនិញកាត់បន្ថយការកកស្ទះ និងធ្វើប្រសើរឱ្យឡើងនូវការផ្តល់សេវាសង្វាក់ដឹកជញ្ជូនទាំងមូល។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឥឡូវនេះអាចទូទាត់តាមរយៈកម្មវិធី PAS Mobile […]

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ ជនភៀសសឹក ក្នុងពេលមានវិបត្តិព្រំដែន

Liny Chan August 8, 2025 08/08/2025

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវ បាន បង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។  កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ហើយ បច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧០០ នាក់។ កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយ និងថវិកា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយ ក្រុមអ្នកស្ម័គ្រចិត្តបាន ជួបជុំគ្នា នៅចំណតរថយន្ត Royal One ដើម្បីប្រមូល និងរៀបចំជំនួយសប្បុរសធម៌ទាំងនោះមុនពេលយកទៅចាត់ចែងបន្ត។ កិច្ចការនេះត្រូវ ដឹកនាំដោយតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមមាន លោក ឡៅ សៀងហៃ លោក ឈុន វឌ្ឍនភក្តី លោក វ៉ាន សុធារី  ព្រមទាំងលោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង […]