PR

សែលកាត នាំមកជូននូវគម្រោងទិន្នន័យឥតកំណត់ 4-in-1 សម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជា

Liny Chan October 28, 2021 28/10/2021

សែលកាត នាំមកជូននូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យឥតកំណត់សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តាអ្នកចូលចិត្តលេងហ្គេមនៅកម្ពុជាអាចមានឱកាសចូលរួមការប្រកួតយកឈ្នះបានកាន់តែច្រើន។ អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗជាច្រើនផងដែរ។ គម្រោង PlayGame Unlimited ថ្មីផ្តល់ជូនអតិថិជននូវទិន្នន័យឥតកំណត់ដោយចំណាយត្រឹមតែ $1 ក្នុងមួយសប្តាហ៍។ បណ្តាអ្នកចូលចិត្តលេងហ្គេមអាចទទួលបានភាពសប្បាយរីករាយក្នុងការលេងហ្គេមឥតកំណត់ដូចជា PUBG Mobile, MLBB, RoS និង FREE FIRE។ លើសពីនេះទៅទៀត អ្នកចូលចិត្តលេងហ្គេមអាចកើនពិន្ទុនៅក្នុងតារាងពិន្ទុបន្ថែមទៀត ពីគម្រោង PlayGame Unlimited ដែលផ្តល់នូវទិន្នន័យបន្ថែមសម្រាប់ការប្រើប្រាស់អ៊ីធើណិត និងអាចបញ្ចូលលុយទិញ PlayCoins ដើម្បីទិញរូបិយប័ណ្ណសម្រាប់លេងហ្គេម ហើយក៏អាចទិញ របស់ផ្សេងទៀតនៅក្នុង PlayGame Store ។ សែលកាត ធ្វើការផ្តល់នូវ វេទិការដែលជូយឲ្យបណ្តាអ្នកលេងហ្គេមនៅកម្ពុជា កាន់តែមានការរីកចម្រើន ហើយសែលកាតក៏កំពុងរៀបចំណែនាំមុខងារបន្ថែមទៀតដែលជាជំនួយដល់Gamer សម្រាប់ការលេងហ្គេមដល់ពួកគេផងដែរ។ ដែលនេះក៏រួមបញ្ចូលទាំងការផ្តល់ជូននូវការលេងហ្គេមដោយឥតគិតថ្លៃ និងការប្រកួតកម្រិតពិសេសសម្រាប់អ្នកលេងហ្គេមរបស់សែលកាតផងដែរ។ គម្រោងនេះជាការផ្តល់ជូនថ្មីចុងក្រោយបំផុតពី សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានកម្មសិទ្ធិជាជនជាតិខ្មែរ ១០០% ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវ វេទិកាសម្រាប់កីឡាករអេឡិចត្រូនិចដែលកំពុងរីកចម្រើននៅក្នុងប្រទេសអាចបញ្ចេញសមត្ថភាពក៏ដូចជាការរីកលូតលាស់បន្ថែមទៀតនៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុកផងដែរ។ […]

ក្រុមហ៊ុន សាមសុង កម្ពុជា បន្តយុទ្ធនាការសប្បុរសធម៌ចែកក្តីស្រឡាញ់ផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស សាលាបឋមសិក្សាឬស្សីសាញ់…!

Liny Chan October 27, 2021 27/10/2021

(ភ្នំពេញ) ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ដោយសារតែការយកចិត្តទុកដាក់ គិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួន “Love & Care” ដោយធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន 291 នាក់ នៃសាលាបឋមសិក្សាឬស្សីសាញ់ ដែលស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ក្នុងការបរិច្ចាគសម្ភារសិក្សាដែលក្រុមហ៊ុន សាមសុង ធ្វើការចែករំលែកនាពេលនេះគឺមាន កាតាបសិក្សា សៀវភៅសិក្សា ខ្មៅដៃចំនួន និងប៊ិកចំនួន ផងដែរ។ ក្រៅពី នេះក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឮកដល់សិស្សានុស្ស លោកគ្រូ អ្នកគ្រូ ទាំងអស់ ធ្វើយ៉ាងណាបន្តរក្សាអនាម័យ អនុវត្តវិធានការ 3កុំ 3ការពា ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។ លោក ហេង រ៉ាណូ នាយកសាលាបឋមសិក្សាឫស្សីសាញ់ បានមានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជាគណៈនាយកតំណាងឱ្យលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ និងតំណាងមាតាបិតារបស់សិស្សានុសិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ […]

បើដឹង…ទើបដឹងថា Galaxy Z Fold3 5G និង Galaxy Z Flip3 5G ឡូយ និងអស្ចារ្យសាហាវ មិនធម្មតា ប៉ុណ្ណា…! មិនជឿហ្អី…! មើលសិនទៅ…!

Liny Chan October 22, 2021 22/10/2021

(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១៖ ទទួលស្គាល់ទាំងអស់គ្នាក្នុងឆ្នាំ 2021 នេះ ស្មាតហ្វូនអេក្រង់បត់បានដែល លេចធ្លោជាងគេ អស្ចារ្យជាងគេ ទំនើបទាន់សម័យជាងគេ និងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយគេ គឺមានតែ Galaxy Z Fold3 5G និង Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង តែប៉ុណ្ណោះ…! ហ៊ាននិយាយ…ហ៊ានបង្ហាញ…! បើមិនជឿអាចគិត និងរកមើលខ្លួនឯងបាន…ថាតើមានស្មាតហ្វូនអេក្រង់បត់បានណាដែលមានបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក IPX68 មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលមានកាមេរ៉ាបង្កប់ក្រោមអេក្រង់មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលបំពាក់កញ្ចក់ទាំងមុខ និងក្រោយប្រភេទ Gorilla Glass Victus ដែលអាចការពារឆ្កូត សឹក បានរហូដល់ 4 ដង (4X scratch resistance) មុនគេ…មានស្មាតហ្វូនអេក្រង់បត់បានណាដែលអាចប្រើជាមួយ ប៊ិកបាន (S-Pen Fold Edition Support) មុនគេ និង កំពូលអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក Dynamic AMOLED […]

សែលកាត ពង្រីកបណ្តាញគ្របដណ្តប់នៅតំបន់ជនបទ ជាផ្នែកមួយក្នុងគម្រោងផែនការដាក់ពង្រាយបណ្តាញអង់តែនរបស់ខ្លួន

Liny Chan October 21, 2021 21/10/2021

សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើមក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួនដើម្បីពង្រឹងការគ្របដណ្តប់នៅទូទាំងប្រទេសដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះកើតឡើងបន្ទាប់ពីការដាក់ឱ្យដំណើរការនូវប្រព័ន្ធ 4G ចាប់តាំងពីឆ្នាំ ២០១៧ ដោយការដំឡើងទីតាំងជាង ៣០០០ កន្លែងនៅទូទាំងប្រទេស។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា គម្រោងការពង្រីកនូវបណ្តាញបានគ្របដណ្តប់តំបន់ជនបទដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការប្រើប្រាស់ននូវបណ្តាញទំនាក់ទំនងប្រកបដោយគុណភាព និងជាទីទុកចិត្តនៅឆ្នាំ២០២៧។ “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរសហការផ្នែកបណ្តាញសេវាសំខាន់ដើម្បីដាក់បន្ថែមនូវបណ្តាញផ្តល់សេវាថ្មីចំនួន ៥០០ កន្លែងនៅបណ្តាខេត្តចំនួន ៨ ដែលក្នុងនោះមានឃុំចំនួន ១១៦ និងបុរីចំនួន ៥៣ នៅក្នុងតំបន់ជាមួយនឹងការភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរឡើង” ។ “ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រោមការណែនាំពី អ្នកឧកញ៉ា គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន យើងចូលរួមក្នុងចក្ខុវិស័យនៃការធ្វើឱ្យរបស់ប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។ សែលកាត ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការភ្ជាប់ទំនាក់ទំនងក្នុងជីវភាពរស់នៅដែលកាន់តែមានគុណភាព ពោលគឺលំដាប់ពិភពលោក។ “យើងនៅតែបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជានិយ័តករទូរគមនាគមន៍កម្ពុជាសម្រាប់ការពង្រីកបណ្តាញសេវានាពេលអនាគត នៅតាមតំបន់ជនបទដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពនៅក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង” លើសពីនេះទៅទៀត […]

ធនាគារវីង និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សហការគ្នាដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម

Liny Chan October 19, 2021 19/10/2021

ដើម្បីគាំទ្រដល់សហគមន៍ និងដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចពីការរាតត្បាត នៃជំងឺកូវីដ-១៩ ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២។ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ ត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២០ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមានគោលបំណងផ្តល់ឥណទានដែលមានការប្រាក់សមរម្យតាមលក្ខខណ្ឌអនុគ្រោះដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដើម្បីកាត់បន្ថយការនាំចូល បំពេញតម្រូវការក្នុងស្រុក និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖“ភាពជាដៃគូនេះនឹងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជាដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ និងជួយបន្ធូរបន្ថយបន្ទុកដល់ម្ចាស់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអាជីវកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទាំងមូលផងដែរ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈភាពជាដៃគូរបស់ធនាគារវីង និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក ម្ចាស់សហគ្រាសធុនតូច និងមធ្យម នឹងអាចទទួលបានឥណទានដែលមានអត្រាការប្រាក់សមរម្យតាម រយៈធនាគារវីង ភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា និងកម្មវិធីស្មាតហ្វូនវីង ដែលជួយសន្សំពេលវេលា […]

សូមចូលរួមអបអរសាទរដល់អាជីវករនៅខេត្តកំពតម្នាក់ឈ្នះលុយសុទ្ធ $80,000 ពីសែលកាត!

Liny Chan October 18, 2021 18/10/2021

ងាយៗ! ឈ្នះដោយមិនបាច់នឿយហត់! រង្វាន់ប្រគល់ជូនដល់ផ្ទះតែម្តង! ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត។ សែលកាតបានរកឃើញម្ចាស់លុយសុទ្ធ $80,000 ម្នាក់ទៀតហើយ ដែលបានឈ្នះនៅក្នុងខែកញ្ញា! សូមចួលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់មានឈ្នះថា អ៊ុយ គឺមហៀង ដែលមានមុខរបរជាអាជីវករម្នាក់រស់នៅក្នុង ភូមិព្រះឪង្ការ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។ អតិថិជនរូបនេះមានសំណាងបានឈ្នះរង្វាន់លុយសុទ្ធមហាសាលរហូតដល់ $80,000 កាលពីថ្ងៃទី02 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះជាមួយនិងការប្រគល់ជូនរង្វាន់ពីតំណាងក្រុមហ៊ុន សែលកាត ដល់គេហដ្ឋានរូបគាត់ផ្តល់តែម្តង។ អតិថិជនរូបនេះបានបង្ហាញពីចំណាប់អារម្មណ៍ថា៖ “ខ្លួនគាត់ពិតជាមានអារម្មណ៍រំភើបរីករាយនិងក្តុកក្តួលណាស់មិននឹកស្មានថាខ្លួនបានឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដល់ទៅ $80,000 ហើយលុយរង្វាន់នេះគាត់នឹងយកធ្វើជាដើមទុនសម្រាប់បើកអាជីវកម្មលក់ដូរដែលជាក្តីស្រម៉ៃរបស់គាត់ជាយូរមកហើយ។ គាត់បានបន្ថែមទៀតថា ចំពោះអតិថិជនសែលកាតទាំងអស់សូមបន្តចូលរួមលេងក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” នោះនឹងអាចមានឱកាសឈ្នះរង្វាន់នេះដូចខ្លួនគាត់ដែរ”។ អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត […]

ទិញស្មាតហ្វូន Galaxy ស៊េរី A ម៉ូឌែលណាមួយ…នឹងទទួលបានកែវទឹកក្តៅ-ទឹកត្រជាក់(TUMBLER) និងដបបាញ់អាល់កុល (Spray Bottle)…ភ្លាមៗពីក្រុមហ៊ុន សាមសុង…!

Liny Chan October 17, 2021 17/10/2021

(ភ្នំពេញ) ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១៖ កាន់តែរំភើបរីករាយជាមួយ Samsung Galaxy ស៊េរី A…! អតិថិជន សាមសុង ទាំងអស់គ្រាន់តែទិញស្មាតហ្វូន សាមសុង ស៊េរី A ណាមួយ៖ Galaxy A03s, A72, A52 5G, A52, A32 5G, A32, A22 5G, A22, A12, A02s, A02 ចាប់ពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2021 រហូតដល់ថ្ងៃដំណាច់ខែតុលា ឆ្នាំ 2021 នេះ ឬអស់ពីស្តុក នឹងទទួលបានកាដូថែមជូនពិសេស កែវទឹកក្តៅ-ទឹកត្រជាក់(TUMBLER) និងដបបាញ់អាល់កុល (Spray Bottle) ពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង…! គួរបញ្ជាក់ផងដែរថាស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង […]

Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់…កន្លែងជាតិច្រើន មិនធម្មតាដែលនឹកស្មានមិនដល់…! ចង់ដឹងអត់…! តោះ…!!

Liny Chan October 15, 2021 15/10/2021

(ភ្នំពេញ) ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ឱ្យញញឹមក៏ដូចជាប្រើប្រាស់ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ…! បើចាំមិនខុសទេកាលពីពេលថ្មីៗនេះក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួនដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះមានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើនជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖ * កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុណ្ណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…! * Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…! * បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…! * មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក […]

ចម្រៀងលុបចោលមែន តែម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់ម៉ឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

Khmerpress October 11, 2021 11/10/2021

“Are you ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។ បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុក ធ្វើដើមរកស៊ី។ បច្ចុប្បន្នផលិតកម្ មGalaxy Navatra បានផលិត MV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គិត ដែលច្រៀងបទ”Are you ok?” នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ អ្នកឧកញ៉ា […]

ឡើងកក្រើក! បទ “are you ok?” ចេញ trailers ភ្លាមផ្ទុះពេញ Tik Tok

Liny Chan October 11, 2021 11/10/2021

ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែង វីដេអូ trailers បទ“are you ok?” លើបណ្ដាញសង្គមTik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀតcopyយកទៅផុសតផង។ Galaxy Navatra ទើបតែបញ្ចប់ការថតMV “are you ok?” ដោយការថតនោះ តាមប្រភពច្បាស់ការបានឲ្យដឹងថា ផលិតបានសម្រុកថតមួយយប់ទល់ភ្លឺ ជាមួយនឹងកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ដោយការថតនោះទៀតសោត បានប្រើពេលតែ១ថ្ងៃប៉ុណ្ណោះដោយក្រុមការងារជំនាញ បច្ចុប្បន្នកំពុងពន្លឿនការកាត់ត MVនឹងចេញឆាប់ៗនេះតែម្ដង។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា “are you ok?” ខាងលើ ច្រៀងដោយកំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា ក្រោមការនិពន្ធដោយថៅកែផលិតកម្មនេះតែម្ដង គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជោគជ័យវ័យក្មេងមានឥទ្ធិពលម្នាក់ កំពុងតែមានប្រជាប្រិយភាព។ អ្នកលេងTik Tok លើពិភពលោក […]