(ភ្នំពេញ) ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…! សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនមិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ…ហើយអ្វីដែលពិសេសបំផុតដែលក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះគឺចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេតទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking) ជាមួយនឹងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W)…, ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, […]