ពិតជាអតិថិជនកំពូលសំណាងពិតៗតែម្តងដែលបានឈ្នះលុយសុទ្ធសរុប $90,000 ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីក្រុមហ៊ុន សែលកាត ។ ក្នុងនោះមានអតិថិជនម្នាក់ឈ្នះរង្វាន់ $80,000 និងម្នាក់ទៀតឈ្នះ $10,000 កាលពីខែមេសាកន្លងមកនេះ។ អតិថិជនទី1 ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឈ្មោះ យិន សុក្រឧសភា មានមុខរបរជាមន្ត្រីយោធា និងស្នាក់នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឈ្នះរង្វាន់លុយសុទ្ធ $10,000 កាលពីថ្ងៃទី11 ខែមេសា ឆ្នាំ 2021 ។ ចំនែកអតិថិជនទី2 មានឈ្មោះថា សឹម សៅ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ បានឈ្នះរង្វាន់លុយសុទ្ធ $80,000 កាលពីថ្ងៃទី21 ខែមេសា ឆ្នាំ 2021។ សែលកាត តែងតែផ្តល់នូវក្តីរំភើបនិងបំពេញបំណងប្រាថ្នាដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ រង្វាន់លុយសុទ្ធមហាសាលកំពុងរងចាំលោកអ្នក។ កម្មវិធីឈ្នះ $10,000 រៀងរាល់ថ្ងៃរបស់សែលកាតគឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ […]