ព័ត៌មានជាតិ

ប្រតិភូក្រុមហ៊ុនរបស់អាមេរិក ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះលោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ […]

BREAKING: អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្លាំងកងទ័ពថៃ ដែលរំលោភចូលដែនអធិបតេយ្យកម្ពុជា នៅម៉ោង ៩:៥៣នាទីព្រឹកមិញ បានបន្ដជីកលេណដ្ឋាន នៅតំបន់អានសេះ

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅមុននេះ បានចេញសេចក្តីប្រកាសបន្ទាន់មួយថា កម្លាំងកងទ័ពថៃ ដែលរំលោភចូលដែនអធិបតេយ្យកម្ពុជា បំពានបទឈប់បាញ់ នៅម៉ោង៩:៥៣នាទីព្រឹកមិញ បានបន្ដជីកលេណដ្ឋាន នៅតំបន់អានសេះ។ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះ ដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន»។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ បើតាម ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា, ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ […]

អភិបាលខេត្តតាកែវ ប្រាប់យុវជនអាមេរិកមួយក្រុមពីភាពពិសពុលរបស់ថៃ ដែលទម្លាក់គ្រាប់បែកមកលើកម្ពុជា ហើយចោទថាជាគ្រាប់បែករបស់អាមេរិកទម្លាក់កាលពីឆ្នាំ១៩៧០ទៅវិញ

Liny Chan August 5, 2025 05/08/2025

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានលើកឡើងប្រាប់ក្រុមយុវជនអាមេរិក ពីភាពពិសពុលរបស់ក្រុមទាហានថៃ ដែលបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយ៉ាងសាហាវព្រៃផ្សែមកកងទ័ពរបស់កម្ពុជា ហើយគ្រាប់ដែលធ្លាក់ហើយមិនបានផ្ទះ បែរជាចោទថាជាគ្រាប់បែករបស់អាមេរិកដែលបានទម្លាក់មកលើប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧០ទៅវិញ។ លោកបានឲ្យដឹងបែបនេះ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តអាមេរិកប្រមាណ ៣០នាក់ មកពីភ្នាក់ងារភីសខ៍ររបស់សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារ៍ ទី៥​ ខែសីហា ឆ្នាំ២០២៥នេះ។ លោកអភិបាលខេត្តតាកែវ បានថ្លែងប្រាប់ក្រុមយុវជនអាមេរិកបន្តថា កាលពីអតីតកាលនៅពេលដែលប្រទេសជប៉ុនខ្លាំង ប្រទេសថៃបានគាំទ្រជប៉ុននឹងបានប្រកាសសង្គ្រាមជាមួយ សហរដ្ឋអាមេរិក ហើយនៅក្នុងសង្រ្គាម ឈ្លានពានមកលើប្រទេសកម្ពុជារយៈពេល៥ថ្ងៃ កងទ័ពថៃបានប្រើប្រាស់ដ្រូនទំលាក់គ្រាប់ យន្តហោះបាញ់ផ្សែងពុលនិងបានប្រើយន្តហោះ ទម្លាក់គ្រាប់ MK84 ហើយចោទថាជាគ្រាប់របស់សហរដ្ឋអាមេរិក ទម្លាក់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានលើកឡើងបន្តថា នៅពេលដែលអ្នកជំនាញបច្ចេកទេសគេមកពិនឹត្យគ្រាប់បែកនេះ គេបញ្ជាក់ថា គ្រាប់នេះផលិតនៅក្នុងឆ្នាំ១៩៩៦ ដូច្នេះការលើកឡើងរបស់ប្រទេសថៃ គឺជាសកម្មភាពស្វាស៊ីបាយលាបមាត់ពពែតែប៉ុណ្ណោះ ហើយនេះសបញ្ជាក់ពីភាពពិសពុលនិងពូកែលាបពណ៌របស់ថៃ ឲ្យអន្តរជាតិបានដឹង។ នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានអគុណរដ្ឋាភិបាលអាមេរិកជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយបញ្ចប់សង្រ្គាមរវាងកម្ពុជានឹងថៃ ហើយសកម្មភាពរបស់លោកប្រធានាធិបតី ស័ក្តិសមនឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព ព្រោះលោកបានស្វែងរកបទឈប់បាញ់ ដែលបានជួយសង្រ្គោះអាយុជីវិតមនុស្សជាច្រើន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កុមារកម្ពុជារងគ្រោះដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ នៅពេលនេះវះ-កាត់ដោយជោគជ័យនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

Liny Chan August 5, 2025 05/08/2025

(សៀមរាប)៖ កូនចៅប្រជាពលរដ្ឋខ្មែរម្នាក់រស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយអំបែងគ្រាប់កាំភ្លើងផ្លោងកងទ័ពសៀម ត្រូវចំជើងឆ្វេង បានទទួលការពិនិត្យព្យាបាលដោយវះកាត់ បានជោគជ័យហើយ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប។ ស្ត្រីជាម្តាយឈ្មោះ រិន ផល្លា មានប្តីឈ្មោះ ម៉ឺន វឌ្ឍី ជាមន្ត្រីយោធាឈរជើងនៅទិសប្រាសាទតាមាន់ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ថា កូនប្រុសរបស់គាត់បានរងគ្រោះត្រូវជើងខាងឆ្វេង ដោយអំបែងគ្រាប់កាំភ្លើង ផ្លោងរបស់កងទ័ពសៀម នៅព្រឹកថ្ងៃទី២៤ ខែខែកក្កដា ឆ្នាំ២០២៥ ភ្លាមៗនោះត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យជ័យវរ័្មនទី៧ខេត្តសៀមរាប មកដល់ពេលនេះស្ថានភាពជំងឺកូនប្រុសរបស់គាត់ មានសភាពធូរស្រាលហើយ។ ស្ត្រីជាម្តាយរូបនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប ពិសេសក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺកូនប្រុសរបស់គាត់ រហូតបានធូរស្រាលឡើងវិញ។ ស្ត្រីរូបនេះបានថ្លែងអំពាវនាវឲ្យថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទឈប់បាញ់ ពិសេសអំពាវនាវដល់ប្រទេសមហាអំណាចធំៗ ជួយដាក់សម្ពាធលើរដ្ឋាភិបាល និងកងទ័ពថៃ។ លោក យ៉ៃ វន្ទនា នាយកមន្ទីរពេទ្យជ័យវរ័្មនទី៧ ខេត្តសៀមរាប បានឲ្យដឹងថា ចាប់តាំងពីមានករណីផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ ដែលកបង្ករឡើងដោយកងទ័ពថៃ មន្ទីរពេទ្យរបស់លោកមានអ្នកជំងឺជាប្រជាពលរដ្ឋភៀសសឹក ចូលមកសម្រាកព្យាបាលជំងឺជាបន្ដបន្ទាប់។ លោកថា ទោះបីជាមន្ទីរពេទ្យបម្រើសេវាទូទៅ តែមន្ទីរពេទ្យនៅតែទទួលពលរដ្ឋភៀសសឹក និងយោធាជារៀងរាល់ថ្ងៃ […]

ពលរដ្ឋខ្មែរ និងព្រះសង្ឃជិត២ពាន់អង្គ/នាក់ ក្នុងទីក្រុងអូឡាំពា រដ្ឋវ៉ាស៊ីនតោនស្ទេត សហរដ្ឋអាមេរិក ជួបជុំមហាគ្រួសារខ្មែរថ្លែងអំណរគុណប្រធានាធិបតី ដូ ណាល់ត្រាំ

Liny Chan August 5, 2025 05/08/2025

(វ៉ាស៊ីនតោន)៖ ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត សហរដ្ឋអាមេរិក ចំនួនប្រមាណ១,៨០០អង្គ/នាក់ កាលពីចុងសប្ដាហ៍នេះ បានធ្វើការជួបជុំមហាគ្រួសារខ្មែរនៅមុខ Washington State Capitol Building and Campus ដើម្បីសម្តែងការថ្លែងអំណរអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួល ឲ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកងទ័ពថៃ-កម្ពុជា។ លោក អ៊ុំ វុត្ថា និង លោកស្រី អ៊ុំ រ៉ាឌី ដែលជាតំណាង បានឲ្យដឹងថា ការជួបជុំមហាគ្រួសារខ្មែរនេះ ធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣ផ្សេងទៀត៖ *ទី១៖ ប្រឆាំងការឈ្លានពាន និងហិង្សាដោយអាវុធពីភាគីប្រទេសថៃ*ទី២៖ ទាមទារឲ្យមានការដោះលែងកងទ័ពទាំង ១៨រូប ដែលកងទ័ពថៃចាប់ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥*ទី៣៖ ជាការលើកទឹកចិត្តគាំទ្រយ៉ាងបំពេញទំហឹង និងគោរពដល់វីរភាពដ៏អង់អាចរបស់កងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែនពីចោរឈ្លានពាន។ អ្នកតំណាងរូបនេះដដែល ក៏ទទូចស្នើរសុំប្រធានាធិបតីអាមេរិក ជួយប្រាប់ទៅភាគីថៃ ឲ្យដោះលែងកងទ័ពខ្រទាំង១៨នាក់ដោយគ្មានលក្ខណវិញផង ព្រោះទង្វើរបស់ទាហានឈ្លានពានថៃនេះ បានបំពានច្បាប់អន្តរជាតិ និងជាអំពើអមនុស្សធម៌យ៉ាងពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងបន្តប្រជុំសាមញ្ញ នៅប្រទេសម៉ាឡេស៉ី ២ថ្ងៃហើយ ខណៈកិច្ចប្រជុំវិសាមញ្ញ នឹងធ្វើឡើងថ្ងៃទី៧សីហា

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី​ សុជាតា បានថ្លែងថា ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងបន្តប្រជុំសាមញ្ញ នៅប្រទេសម៉ាឡេស៉ី មានរយៈពេល ២ថ្ងៃហើយ។ លោកស្រីបានបន្តថា កិច្ចប្រជុំវិសាមញ្ញ GBC កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ លោកស្រីបានថ្លែងបែបនេះក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ លោកស្រី ម៉ាលី​ សុជាតា «ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC បានបន្តកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំលេខា GBC នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។ សូមជម្រាបថា កិច្ចប្រជុំ GBC គឺជាផ្នែកមួយបន្ទាប់ពីកម្ពុជានិងថៃ បានឯកភាពដាក់ចេញបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដែលចូលជាធរមាន នៅម៉ោង០០៖០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ […]

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ជាង៥០០ឆ្នាំហើយ សៀមតែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាង៥០០ឆ្នាំមកហើយនោះ ក្រោយការបែកបាក់រាជធានីអង្គរចាប់ពីសតវត្សទី១៥តរៀងមក ប្រទេសសៀម តែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច សំដៅក្រសោប ច្បាមយកទឹកដីកម្ពុជា។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីស្ត្រី ក្នុងការថែរក្សា មរតកវប្បធម៌ដូនតា» នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកម្តងទៀតអំពីព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ដែលបានកើត ឡើងដដែលៗ អស់រយៈកាលជាង៥០០ឆ្នាំមកហើយនោះ ក្រោយការបែកបាក់រាជធានីអង្គរចាប់ពីសតវត្សទី១៥តរៀងមក ប្រទេសជិតខាងយើងមួយនេះ តែងតែចិញ្ចឹមចិត្ត បង្កហេតុ និង បានបំភ័ន្ត បន្លំ បំភ្លៃប្រវត្តិសាស្ត្រ ក្នុងមហិច្ឆិតាមុតស្រួច […]

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ គ្រោងរៀបចំនៅថ្ងៃទី៧ ខែសីហា​នេះ​ ត្រូវបានលេីកពេល

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ​)៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលវេលានៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ​ ដែលបណ្តាញព័ត៍មាន​ Fresh News ទទួលបាននៅថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានឱ្យដឹងទៀតថា​ ចំពោះកាលបរិច្ឆេទ និងពេលវេលានៃការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញផ្លូវជាតិលេខ១០នេះ ក្រសួងនឹងជូនដំណឹងក្រោយពេលទទួល បានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល៕ ខាងក្រោម​នេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណាការ​ និងដឹកជញ្ជូន៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ បានចុះឈ្មោះចូលសិក្សា ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

Liny Chan August 5, 2025 05/08/2025

(ភ្នំពេញ)៖ ក្នុងកាលៈទេសៈដែលពលរដ្ឋកម្ពុជាត្រឡប់ពីប្រទេសថៃវិញ, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អំពាវនាវដល់ពលរដ្ឋ ដែលជាសមាជិកគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ សូមមកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (TVET) របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដោយមិនគិតថ្លៃ និងប្រាក់ឧបត្ថម្ភប្រចាំខែ ក៏ដូចជាទទួលបានចំណេះជំនាញ ពិតប្រាកដ ដើម្បីឈានចាប់យកឱកាសការងារ ដែលកំពុងមានច្រើនកន្លែងក្នុងប្រទេស។ លោកបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍បន្តថា បើតាមការឱ្យដឹកពីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, បច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការកំលាំងពលកម្មយ៉ាងច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។ លោកបណ្ឌិតបន្ថែមថា ក្រោមកិច្ចខំប្រឹងប្រែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកាលើកម្ពុជា មកនៅ ១៩ភាគរយតែប៉ុណ្ណោះ, តាមរយៈអត្រានេះកម្ពុជា និងអាចស្រូបយកវិនិយោគិនច្រើនបន្ថែមទៀត នាពេលអនាគត ដែលនិងអាចបង្កើតឱកាសការងារបានកាន់តែច្រើន ដែលទាមទាញជាចំបាច់នូវកំលាំងពលកម្មច្រើន ជាពិសេសកំលាំងពលកម្មដែលមានជំនាញ។ សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET) […]

ក្រសួងយុត្តិធម៌អាមេរិក នឹងបើកការស៊ើបអង្កេតធ្វើឡើងដោយគណៈវិនិច្ឆ័យលើក្រុមមន្ត្រីរបស់លោក Obama

Liny Chan August 5, 2025 05/08/2025

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បានចេញបញ្ជាឱ្យរដ្ឋអាជ្ញាសហព័ន្ធបើកការស៊ើបអង្កេតមួយធ្វើឡើងដោយគណៈវិនិច្ឆ័យលើ ការចោទប្រកាន់ថាក្រុមមន្ត្រីនៃរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រតិដ្ឋព័ត៌មានស៊ើបការណ៍សម្ងាត់ពាក់ព័ន្ធនឹងការលូកលាន់របស់រុស្ស៉ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែសីហា។ ក្រសួងយុត្តិធម៌អាមេរិក កាលពីខែកក្កដាបានឱ្យដឹងថាខ្លួននឹងបង្កើតក្រុមការងារមួយដើម្បីវាយតម្លៃពីការអះអាងធ្វើឡើងដោយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោកស្រី Tulsi Gabbard អំពីការចោទប្រកាន់ពីការប្រើប្រាស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកជាអាវុធប្រឆាំងនឹងគូប្រជែងនយោបាយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មភ្លាមៗលើការអត្ថាធិប្បាយរបស់លោកស្រី Gabbard ដោយក្នុងនោះលោកស្រីបានគំរាមបឹ្តងក្រុមមន្ត្រីមួយចំនួននៃអតីតរដ្ឋបាល របស់លោក Obama ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីដំណើរការកាត់ទោសជុំវិញការប្រតិដ្ឋព័ត៌មានស៊ើបការណ៍សម្ងាត់នៃការលូកលាន់ពីរុស្ស៉ីក្នុងកិច្ចការបោះឆ្នោតរបស់ សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍ពីទូរទស្សន៍ Fox News បានឱ្យដឹងថាលោកស្រី Bondi បានចេញបញ្ជាដោយផ្ទាល់ឱ្យរដ្ឋអាជ្ញាមិនត្រូវ បានបញ្ជាក់អត្តសញ្ញាណម្នាក់ បើកដំណើរការនីតិវិធីច្បាប់ ហើយរដ្ឋអាជ្ញារូបនេះត្រូវបានរំពឹងថានឹងធ្វើបទបង្ហាញពីភស្តុតាងរបស់ក្រសួងយុត្តិធម៌អាមេរិកទៅកាន់ គណៈវិនិច្ឆ័យមួយដែលនឹងពិចារណាលើការចោទប្រកាន់ ប្រសិនបើក្រសួងយុត្តិធម៌អាមេរិកបន្តចាត់ការលើសំណុំរឿងព្រហ្មទណ្ឌនេះ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែកក្កដា បានចោទប្រកាន់លោក Obama ថាក្បត់ជាតិ […]