(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» និងដើម្បីអបអរសាទរខួបលើកទី៦៧ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន និងបានប្រព្រឹត្តទៅក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹងពង្រីកពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីលោក លូ ឈីជឺ (LU Qizhi) ប្រធានការិយាល័យខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ឌី រ៉ាដូ អភិបាលរង តំណាងលោក ប្រាក់ សុភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, លោក លោកស្រី សិល្បករ សិល្បការិនីកម្ពុជា-ចិនភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ១,៥០០នាក់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាខេត្តសៀមរាប។ ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ […]