ព័ត៌មានជាតិ

ស្ថានភាពទឹកទន្លេមេគង្គហក់ឡើងខ្ពស់ជាងឆ្នាំមុន, រដ្ឋបាលខេត្តកំពង់ចាម ចាប់ផ្ដើមផ្សព្វផ្សាយផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ

Liny Chan July 16, 2025 16/07/2025

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ទឹកទន្លេមេគង្គក្នុងឆ្នាំ២០២៥ មកដល់ពេលនេះ បានហក់ឡើងកម្ពស់ ១០ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៤ ជាង៣ម៉ែត្រ បើប្រៀបធៀបពេលវេលាដូចគ្នា។ ប្រការនេះធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ និងធ្វើការផ្សព្វផ្សាយផែនការត្រៀមបម្រុងដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងឆ្នាំនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងប្រជុំផ្សព្វផ្សាយសៀវភៅផែនការត្រៀមបម្រុង ឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ២០២៥ ដោយវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ អភិបាលខេត្ត បានលើកឡើងទៀតថា ដោយសារខេត្តកំពង់ចាមជាប់ដងទន្លេមេគង្គ ដូច្នេះហើយឲ្យតែដល់រដូវវស្សា គឺតែងតែមានការព្រួយបារម្ភ អំពីទឹកជំនន់ទន្លេមេគង្គនេះតែម្ដង ជាពិសេស ឆ្នាំ២០២៥ ដោយសារទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ជាងឆ្នាំមុន ក្នុងនាមអាជ្ញាធរមូលដ្ឋាន ត្រូវតែចុះពិនិត្យមើលទីតាំង ដែលប្រជាពលរដ្ឋងាយរងគ្រោះ រាប់ចេញពីស្រុកស្ទឹងត្រង់ រហូតដល់ស្រុកកងមាស និងស្រុកស្រីសន្ធរ ដែលជាមុខសញ្ញាត្រូវសង្គ្រោះ ត្រូវណែនាំពួកគាត់ ឱ្យមានការបង្ការ នឹងត្រូវមើលទៅលើទីទួលមានសុវត្ថិភាព ដែលអាចឲ្យប្រជាពលរដ្ឋយើងផ្លាស់ប្ដូរមករស់នៅបណ្ដោះអាសន្នបាន […]

លោក ឃ្លាំង ហួត ជូនសារទៅនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលមកលើ​​​​សម្តេច​​​តេជោ ​​​​​ហ៊ុន សែន

Liny Chan July 16, 2025 16/07/2025

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកមានតួនាទីជាអ្នកបកប្រែភាសាថៃជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកឆ្លើយតបទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ នាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ដែលនិយាយទាំងងងើលថា សម្តេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ លោក ឃ្លាំង ហួត ចោទសួរទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃថា តើលោកនៅចាំបានទេ ថ្ងៃទី១៥ ខែមិថុនា លោកធ្លាប់អមនាយករដ្ឋមន្ត្រី ផែថង ថាន រង់ចាំអស់ពេល៤ម៉ោង សុំចរចាជាមួយសម្តេចតេជោ ហ៊ុន សែន, នេះបញ្ជាក់ថា សម្តេចតេជោ ជាតួអង្គដ៏សំខាន់ដែលមានអំណាច និងមានឥទ្ធិពលអាចសម្រេចអ្វីបាននៅកម្ពុជា។ លោក ឃ្លាំង ហួត ជូនសារទៅកាន់លោក ភូមិថាំ វៈឆៈយៈឆៃ ដូច្នេះថា «ខ្ញុំសូមឆ្លើយតបចំពោះការលើកឡើងរបស់លោក ភូមិថាំ វៈឆៈយៈឆៃ ภูมิธรรมเวชยชัย នាយករដ្ឋមន្រ្តីស្ដីទីរបស់ថៃ ដែលបាននិយាយថា សម្ដេចតេជោ ហ៊ុន សែន គ្មានតម្លៃ។ តើលោកនាយករដ្ឋមន្រ្តីស្ដីទីនៅចាំបានទេ កាលពីថ្ងៃទី១៥ […]

កូរ៉េខាងត្បូង៖ គ្រូបង្រៀនម្នាក់ និងម្តាយរបស់សិស្សម្នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យចូលលួចឯកសារប្រឡងក្នុងសាលា

Liny Chan July 16, 2025 16/07/2025

(សេអ៊ូល)៖ ប៉ូលិសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃពុធ ទី១៦ ខែកក្កដានេះ គ្រូបង្រៀនម្នាក់ និងម្តាយសិស្សវិទ្យាល័យមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនសម្រាប់ការលួចចូលក្នុងសាលា ដើម្បីលួចយកឯកសារប្រឡង។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ ពីបទលួចចូលវិទ្យាល័យក្នុងទីក្រុង Andong ចម្ងាយប្រហែល ២៧៩គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១រំលងអាធ្រាតថ្ងៃទី៤ ខែកក្កដា ដើម្បីលួចឯកសារប្រឡង បង្កឱ្យមានការភ្ញាក់ផ្អើល និងឈានទៅដល់ការចាប់ខ្លួនតែម្តង។ ប៉ូលិស​ប៉ុស្តិ៍​ Andong ​បញ្ជាក់​ថា​ «​គ្រូបង្រៀន​អាយុ ៣១ ឆ្នាំ និង​ម្តាយ​អាយុ ៤៨ឆ្នាំ​ បាន​សារភាព​ពី​បទឧក្រិដ្ឋ​នេះ»​។ បើតាមអាជ្ញាធរ គ្រូបង្រៀនរូបនេះ ក៏ជាគ្រូបង្រៀនគួរផងដែរ។ ប៉ូលិស​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ប្រហែល​ជា​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច​ស្រដៀង​គ្នា​កាល​ពី​​មុន ដោយ​ការសូកប៉ាន់រវាង​គ្រូ និង​ម្តាយរបស់សិស្ស។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង ​ត្រូវបានគេស្គាល់ថា ជាប្រទេសផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សមិទ្ធិ​ផល​សិក្សា ដោយ​ការ​ប្រឡង​ចូល​មហាវិទ្យាល័យ​ប្រចាំ​ឆ្នាំ ត្រូវមាន​យន្តហោះ​ហោះកាត់ ​អំឡុង​ពេល​ប្រឡង​ស្តាប់​ភាសា​អង់គ្លេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីបារាំង​ ចង់លុបចោលថ្ងៃឈប់សម្រាក ២ថ្ងៃ និងផ្អាកការចំណាយមួយចំនួន ដើម្បីប៉ះប៉ូវថវិការដ្ឋ

Liny Chan July 16, 2025 16/07/2025

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃ និងបង្កកការចំណាយសាធារណៈភាគច្រើននៃកញ្ចប់ថវិកា ៤៣.៨ពាន់លានអឺរ៉ូ ឬ ៥០.៨៨ពាន់លានដុល្លារ ដែលប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ផែនការរបស់ លោក Bayrou គឺនឹងបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម ដាក់កម្រិតការបង់ពន្ធនៅឆ្នាំ ២០២៦ ឱ្យដូចឆ្នាំ ២០២៥ ដោយមិនធ្វើការកែសម្រួលទោះបីជាមានអតិផរណា។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង។ ការបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម នឹងទំនងជាមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតភាគច្រើន ដូចការលុបចោលថ្ងៃឈប់សម្រាកនោះទេ។ ក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងទៅកាន់ក្រុមអ្នកកាសែត និងជាមួយសមាជិកសភា ក៏ដូចជាបណ្តារដ្ឋមន្ត្រីបារាំង លោក Bayrou បានព្រមានថា បំណុលសាធារណៈគឺជាគ្រោះថ្នាក់ដល់ជីវិត សម្រាប់ប្រទេសបារាំង ហើយចាំបាច់ត្រូវដោះស្រាយ។ តាមលោក Bayrou មានថ្ងៃឈប់សម្រាកច្រើនពេកនៅក្នុងខែឧសភា ហើយពលរដ្ឋត្រូវតែត្រឡប់ទៅធ្វើការវិញនៅក្នុងខែនោះ មានន័យថា នឹងមានប្រាក់ចំណូលបន្ថែមចូលរដ្ឋ ពីព្រោះគ្រប់គ្នាធ្វើការច្រើន និងមានផលិតភាពកាន់តែច្រើន។ គួរបញ្ជាក់ថា ឱនភាពថវិការបស់បារាំង បានកើនឡើងដល់ ៥.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំ ២០២៤ ដោយសារតែវិបត្តិនយោបាយនាំឱ្យរដ្ឋាភិបាលជាប់គាំង […]

រដ្ឋមន្ត្រីការពារជាតិកម្ពុជា ហួសចិត្តអ្នកច្បាប់ថៃ ចេញមកការពារទង្វើខូចអតីត​ទាហាន​ឈុតខ្មៅថៃ លួចវាយទាហានខ្មែរ នៅប្រាសាទតាមាន់ធំ

Liny Chan July 16, 2025 16/07/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ បានបង្ហាញការហួសចិត្តចំពោះអ្នកច្បាប់ប្រទេសថៃមួយចំនួន ដែលចេញមកការ​ពារ​ទង្វើខិលខូចរបស់អតីតទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ដែលកំពុង​ឈរ​ជើង​នៅលើប្រាសាទតាមាន់ធំ។ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ អតីតទាហានឈុតខ្មៅថៃ និងបក្ខ​ពួក ដែលឡើងទៅលេងនៅប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ បានបន្លំជា​រាក់​ទាក់ជាមួយទាហានខ្មែរឈរជើងនៅប្រាសាទ ហើយវាយមកលើទាហាន​ខ្មែរ​ជា​ច្រើន​ដៃ។ ទង្វើដែលគេចាត់ទុកជាភាពកំសាក និងមិនថ្លៃថ្នូររបស់អតីតទាហានថៃនេះ នាំ​ឱ្យ​មានការប្រតិកម្ម និងរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅអាហ្វ្រិក​កណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមាន​អ្នកសម្របសម្រួលអង្គការ​សហ​ប្រជាជាតិប្រចាំកម្ពុជា សេនានុព័ន្ធ និងអនុព័ន្ធយោធាប្រទេសជាមិត្ត ចូលរួមផងនោះ ឧប​នាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងពីវិវាទព្រំដែនរវាងកម្ពុជា និងថៃ ហើយក៏បានលើកឡើងពីទង្វើរបស់អតីតទាហានឈុតខ្មៅនេះផងដែរ។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា រាជរដ្ឋាភិបាលថៃ​ កំពុងមានចំណាត់ការ​ទៅលើជនបង្កនេះហើយ ដោយបានកោះហៅបុគ្គលនេះឱ្យមកប្រឈមនឹង​ផ្លូវច្បាប់​នៅ​ប្រទេសថៃ។ ពាក់ព័ន្ធករណីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានសម្តែងការ​ហួស​ចិត្តចំពោះមេធាវីថៃ ដែលចេញមុខការពារក្តីឱ្យអតីតទាហានឈុតខ្មៅ​ថៃ​រូបនេះ។ លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកការប្រកាសចេញការពារក្តី គឺជារឿងដែលធ្វើដើម្បី​ទទួលបានប្រជាប្រិយភាពលើបណ្តាញសង្គម ដោយមិនខ្វល់ការបង្កហេតុនាំឱ្យ​មាន​ភាពតានតឹងកាន់តែខ្លាំងនៃជម្លោះរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា […]

លោក ត្រាំ ជឿជាក់ថា អង់គ្លេសនឹងជួយប្រយុទ្ធការពារអាមេរិក ប៉ុន្តែ NATO ឬ សហភាពអឺរ៉ុប​ ប្រហែលជាមិនធ្វើបែបនោះឡើយ

Liny Chan July 16, 2025 16/07/2025

(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកជឿជាក់ថា ចក្រភពអង់គ្លេសមុខជានឹងជួយប្រយុទ្ធ ដើម្បីការពារសហរដ្ឋអាមេរិក ប៉ុន្តែបើនិយាយពីអង្គការ NATO ឬ សហភាពអឺរ៉ុប (EU) វិញនោះ គឺលោកពុំអាចថាឱ្យប្រាកដឡើយ ហើយវាក៏ជាហេតុផលចម្បងមួយផងដែរ ដែលលោកមិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មានអង់គ្លេស BBC ចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ក៏បានលើកឡើងដែរថា រូបលោកតែបន្តមានមន្ទិលសង្ស័យ អំពីការគាំទ្រពីសំណាក់សមាជិកអង្គការ NATO បើទោះបីជា​ពួកគេបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ។ លោក ត្រាំ បាននិយាយដូច្នេះថា «បញ្ហាមួយជាមួយ NATO គឺយើងត្រូវជួយប្រយុទ្ធដើម្បីពួកគេ ប៉ុន្តែតើពួកគេនឹងពិតជាជួយប្រយុទ្ធ ដើម្បីយើងដែរឬក៏អត់ ប្រសិនបើយើងមានសង្រ្គាម។ ខ្ញុំមិនអាចនិយាយឱ្យប្រាកដឡើយចំពោះចំណុចនេះ ប៉ុន្តែខ្ញុំជឿជាក់ថា អង់គ្លេសនឹងជួយប្រយុទ្ធជាមួយយើង»។ ក្នុងចំណោមសមាជិកទាំង៣២របស់ NATO គឺ២៣ប្រទេស ក៏ជាសមាជិកសហភាពអឺរ៉ុបផងដែរ។ លោក ត្រាំ បានបន្តថា រឿងនេះហើយដែលជាកត្តាមួយ ជំរុញឱ្យរូបលោកចុះកិច្ចព្រមព្រៀងពន្ធគយមុនគេ ជាមួយអង់គ្លេស។ […]

បង្ក្រាបបទល្មើសឆ-បោកតាមប្រព័ន្ធអនឡាញ (Online Scams) និងជនបរទេសស្នាក់នៅខុសច្បាប់ ដោយឃាត់ខ្លួនជនជាតិវៀតណាម ៤៣នាក់

Liny Chan July 16, 2025 16/07/2025

(ព្រះសីហនុ)៖ ដោយមានការបញ្ជាពី​​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ, កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលនៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ លទ្ធផលកម្លាំងនគរបាលខេត្តព្រះសីហនុ បានរកឃើញជនបរទេសចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត។ ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net។ ជាមួយគ្នានេះដែរ កម្លាំងនគរបាលខេត្តព្រះសីហនុ ក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ លិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងស្នេីសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការចំពោះជនបរទេសស្នាក់នៅខុសច្បាប់ […]

ជឺជីតស៊ូកម្ពុជា បង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងជើងឯកអាស៊ាន រហូតមន្ដ្រីអន្ដរជាតិ ចាត់ទុកជាប្រទេសត្រូវប្រយ័ត្ន

Liny Chan July 16, 2025 16/07/2025

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន នាពេលថ្មីៗ បន្ទាប់ពីកីឡាករ-កីឡាការិនីធ្វើបានយ៉ាងល្អ ក្នុងការដណ្ដើមមេដាយមាសជូនជាតិ រហូតមន្ដ្រីសហព័ន្ធកីឡាជឺជីតស៊ូអន្ដរជាតិ បានក្រើនរំឮកដល់បណ្ដាប្រទេសផ្សេងៗ ឲ្យប្រុងប្រយ័ត្ន តាមរយៈការពោលពាក្យមួយឃ្លាយ៉ាងខ្លីថា «កុំភ្លេចថាកម្ពុជាចូលរួម»។ នេះបើតាមការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់សហព័ន្ធ បន្តាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា បានធ្វើដំណើរត្រឡប់មកដល់មាតុភូមិវិញ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដោយបាននាំមកជាមួយនូវមេដាយសរុបចំនួន ២៩គ្រឿង(មាស ៩ ប្រាក់ ៨ និងសំរឹទ្ធ ១២) ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។ លោក សំអុន បូរមី អគ្គលេខាធិការរងសហព័ន្ធ និងជាប្រតិភូដឹកនាំផ្ទាល់ បានបញ្ជាក់ថា ការប្រកួតជើងឯកតំបន់នេះ ជាបន្ទាត់វាស់ស្ទង់សមត្ថភាពអត្តពលិកគ្រប់បណ្ដាប្រទេស មុនបញ្ជូនទៅប្រកួតស៊ីហ្គេម ដែលកំណត់ក្នុងមួយវិញ្ញាសាចុះបានត្រឹម ២រូប ។ ដូច្នេះប្រទេសនីមួយៗ បានបញ្ជូនកីឡាករលំដាប់ៗមកចូលរួម រួមទាំងកម្ពុជាផងដែរ។ ប៉ុន្ដែលើកនេះ ក្រុមកម្ពុជា បានបង្កការភ្ញាក់ផ្អើលខ្លាំង ពិសេសកីឡាករកូនកាត់ខ្មែរ-អាមេរិក ២រូប ដែលប្រើប្រាស់ពេលវេលាលឿនបំផុត ដើម្បីផ្ដួលដៃគូគ្រប់ការប្រកួត រហូតដណ្ដើមបានមេដាយមាស […]

គយកម្ពុជា៖ បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃត្រូវបានហាមឃាត់ការនាំចូល តែទំនិញផ្សេងទៀតអាចនាំចូលបានធម្មតា តាមច្រកផ្លូវការ ដែលមិនមែនបិទជាឯកតោភាគី ដោយយោធាថៃ

Liny Chan July 16, 2025 16/07/2025

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា ​ ទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជាបន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖១. ប្រេងសាំង (Gasoline)២. ប្រេងម៉ាស៊ូត (Diesel)៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)៤. ប្រេងខ្មៅ (Fuel oil) និង៥. ប្រេងសាំងយន្តហោះ (Jet-A1)។ ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។ ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។ […]