ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថតក្បួនរថយន្តប្រតិភូ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ចូលខ្លួនមកបំភ្លឺ

Liny Chan July 15, 2025 15/07/2025

(ខេត្តកណ្ដាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កោះហៅម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថតក្បួនរថយន្ត ប្រតិភូ និងបង្ហោះដោយប្រើពាក្យសំដីអសីលធម៌ ឱ្យចូលខ្លួនមកបំភ្លឺ និងធ្វើវីដេអូសុំទោស។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងផេកហ្វេសប៊ុកឈ្មោះ Ka Green ដែលបានថតក្បួនរថយន្ត ប្រតិភូ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងបង្ហោះដោយប្រើពាក្យសំដីអសិលធម៌ ជេរប្រមាថមកលើថ្នាក់ដឹកនាំ និងក្បួនប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលបានអញ្ជើញត្រឡប់ពីការអញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ ឱសថ និងថវិកា ផ្តល់ជូនគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។ ពាក់ព័ន្ធករណីនេះ ម្ចាស់គណនីផេកហ្វេសប៊ុកឈ្មោះ Ka Green ត្រូវចូលខ្លួនមកបំភ្លឺជាបន្ទាន់ និងធ្វើវីដេអូ សុំទោសចំពោះទង្វើដែលបានប្រមាថមកលើថ្នាក់ដឹកនាំ និងប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល 

រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ជំហរយ៉ាងច្បាស់របស់រដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ

Liny Chan July 15, 2025 15/07/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី ដោយឈរលើស្មារតីស្មោះត្រង់ ប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។ គួរឱ្យដឹងថា អ្វីដែលបង្កើនភាពស្មុគស្មាញបន្ថែមទៀតក្នុងពេលដែលភាពតានតឹងនៃជម្លោះទឹកដីកើតឡើងរវាងប្រទេសទាំងពីរនោះ គឺបរិយាកាសផ្សព្វផ្សាយរបស់ក្រុមជាតិនិយមជ្រុលទាំងកម្ពុជា និងថៃ។ ក្រោយមានព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ បានកើតឡើងនោះ ក្រុមជាតិនិយមជ្រុល បានផ្សព្វផ្សាយនូវព័ត៌មានអុជអាល ញុះញង់ក្នុងបំណងរុញស្ថានការណ៍ឱ្យកាន់តែយ៉ាប់យ៉ឺន ដែលអ្វីទាំងនោះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍នៃកងទ័ពទាំងសងខាង។ ក្រុមជាតិនិយមជ្រុលនៅប្រទេសថៃ បានលើកឡើងថាមានការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានមិនពិតផ្សេងៗទៀត ខណៈក្រុមជ្រុលនិយមខ្មែរ បានផ្សព្វផ្សាយព័ត៌មានមានលក្ខណៈសំអប់ជាតិសាសន៍ ដើម្បីប៉ុនប៉ងដុតបញ្ឆេះកំហឹងជាតិនិយម។ រដ្ឋាភិបាលថៃ បានចាត់ទុកព័ត៌មានផ្សាយទាំងនោះ គឺជាព័ត៌មានអុជអាល បង្កភាពប៉ះពាល់សតិអារម្មណ៍ដល់កងទ័ព និងប្រជាជនកម្ពុជា និងថៃ។ ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅចំពោះមុខអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក Joseph Scheuer នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ឧបនាយករដ្ឋមន្ត្រី ទៀ […]

ទាហានឈុតខ្មៅថៃ ដែលលបវ៉ៃកងទ័ពយើងប្រចាំការនៅប្រាសាទតាមាន់ធំ ជាមេជល់មាន់ដ៏ធំម្នាក់នៅខេត្តនគររាជសីមា, ជននេះ និងបក្ខពួក បានមកសុំទោសទាហានកម្ពុជាផ្ទាល់ទាំងលើកដៃសំពះរញីរញ័រ

Liny Chan July 15, 2025 15/07/2025

(ឧត្តរមានជ័យ)៖ ក្រោយធ្វើការស្រាវជ្រាវ និងសួរនាំព័ត៌មានមួយចំនួន ព្រមទាំងការឲ្យដឹងពីទាហានកម្ពុជា ដែលឈរជើងប្រចាំការនៅប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានឈុតខ្មៅម្នាក់ជាមួយបក្ខពួកស្លៀកពាក់ស៊ីវិល ដែលលបវ៉ៃកងទ័ពកម្ពុជាពីក្រោយ យ៉ាងកំសាកញី កាលពីវេលាម៉ោងជាង ៩ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ គឺជាមេល្បែងជល់មាន់ដ៏ធំម្នាក់ប្រចាំខេត្តនគររាជសីមា។ សេចក្តីរាយការណ៍ បានឲ្យដឹងថា បុគ្គលរូបនេះពីមុនជាក្រុមទាហានឈុតខ្មៅបម្រើការងារនៅវរៈ៩៦៧ ក្នុងខេត្តនគររាជសីមា។ ម្នាក់នេះរស់នៅក្នុងផ្ទះរបស់ខ្លូន ដែលពោពេញដោយមាន់ជល់ និងគេល្បីឈ្មោះគ្រប់គ្នាថា ជាមនុស្សញៀនល្បែង។ ក្រោយចូលបម្រើការងារជាទាហានឈុតខ្មៅ និងពេលនេះបានបញ្ចប់ក្របខណ្ឌ តែបុគ្គលកំសាកញីម្នាក់នេះ បច្ចុប្បន្នជាប្រធានចលនាមូលនិធិឲ្យក្រុមគណបក្សប្រឆាំងនៅបាងកក ហើយក៏ជាប្រធានការិយាល័យសមាគមនអតីតយុទ្ធជននៅក្នុងស្រុកមួយ របស់ខេត្តនគររាជសីមាផងដែរ។ ជាមន្រ្តីបម្រើការងារនៅក្នុងអង្គភាពអតីតយុទ្ធជន​ តែនៅស្ថិតក្រោមទាហានឈុតខ្មៅ ហេតុដូច្នេះហើយទើបម្នាក់នេះ ស្លៀកឯកសណ្ឋានពណ៌ខ្មៅ ពេលដែលធ្វើសកម្មភាពលួចដាល់មន្រ្តីយោធារបស់យើងដោយមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនជាមុននោះ។ សេចក្តីរាយការណ៍ពីមន្រ្តីកម្ពុជានៅជួរមុខ បានបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានក្រុមប្រជាជនថៃប្រមាណ៥០០នាក់ មកតវ៉ានៅព្រំដែនទល់មុខប្រាសាទតាមាន់ធំនោះ ក៏បុគ្គលម្នាក់នេះជាអ្នកដឹកនាំមកដែរ ពីព្រោះជាប្រធានចលនាមូលនិធិឲ្យគណបក្សប្រឆាំងនៅក្រុងបាងកក។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងទាហានថៃដឹកនាំដោយមេបញ្ជាការរងភូមិភាគ២ម្នាក់ បានជួបគ្នាដើម្បីពិភាក្សាការងារមួយចំនួន និងក៏ដើម្បីបន្ធូរស្ថានការណ៍នៅតាមព្រំដែនផងដែរ។ ពេលភាគីទាំង២ កំពុងប្រជុំនោះក៏មានហេតុការណ៍នៅលើប្រាសាទតាមាន់ធំ នោះគឺមានទាហានឈុតខ្មៅ និងជនស៊ីវិលម្នាក់ទៀត […]

ក្រុមក្មេងទំនើង៨នាក់ ដែលបង្ហោះសម្ញែងកាំបិតផ្គាក់តាមបណ្តាញសង្គម ត្រូវកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួន

Liny Chan July 14, 2025 14/07/2025

(កំពង់ស្ពឺ)៖ ក្រោយពីមានគណនីហ្វេសប៊ុក Dy Jäckyy បានផ្ញើវីដេអូសកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូធ្វើសកម្មភាពអូសកាំបិតផ្គាក់នៅលើផ្លូវសាធារណ: មកកាន់ផេកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ ដើម្បីស្រាវជ្រាវវែកមុខរកក្រុមក្មេងទំនើងនៅមូលដ្ឋាន។ លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីទទួបានបទបញ្ជានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង បានស្រាវជ្រាវ និងឈានទៅឃាត់ឃាតក្មេងទំនើង៨នាក់ដល់ផ្ទះ ក្នុងនោះមាន៖ *១៖ ឈ្មោះ ផន ហៃគីម អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នកកាន់កាំបិត*២៖ ឈ្មោះ ហ៊ុំ សុវណ្ណបរិញ្ញា ហៅញ៉ា អាយុ១៦ឆ្នាំ មុខរបរសិស្ស ជាអ្នកកាន់កាំបិតសម្ញែងតាមផ្លូវសាធារណៈ*៣៖ ឈ្មោះ ឡេង គឹមឈុន អាយុ១៦ឆ្នាំ មុខរបរសិស្ស អ្នកឌុបទាំង២នាក់*៤៖ ឈ្មោះ ខុន វាសនា អាយុ១៥ឆ្នាំ មុខរបរកម្មករ ជាអ្នកកាន់កាំបិត*៥៖ ឈ្មោះ ធឿន វាសនា អាយុ១៦ឆ្នាំ មុខរបរកម្មករ […]

កងរាជឣាវុធហត្ថ ខេត្តបន្ទាយមានជ័យ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីដឹកទឹកដោះគោស្រស់ ៤៩៦ដបពីខាងដេប៉ូប្រទេសថៃយកមកខ្មែរ

Liny Chan July 14, 2025 14/07/2025

(បន្ទាយមានជ័យ): នៅវេលាម៉ោង០៧ និង៥៨នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រី ម៉ារីយ៉ុម ហៅប៊ី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ នាង សុខណា ភេទប្រុស អាយុ១៨ឆ្នាំ (ជាកម្មករ) ព្រមទាំងដកហូតវត្ថុតាងរថយន្ដម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 ចំនួន០១គ្រឿង និងទឹកដោះគោស្រស់ យីហោ Meiji ចំនួន ២៧កេស (៤៩៦ដប) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យឈ្មោះ រី […]

ការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» នៅផ្លូវថ្មើរជើង (Walk Street) ធ្វើឲ្យភ្ញៀវទេសចយ៉ាងច្រើនកុះករចាប់អារម្មណ៍ទស្សនា

Liny Chan July 14, 2025 14/07/2025

(ភ្នំពេញ)៖ នៅផ្លូវថ្មើរជើង (Walk Street) កាន់តែល្បីល្បាញខ្លាំងណាស់ នៅសប្ដាហ៍ទី២៣នេះ មានការសម្ដែងល្ខោនបាសាក់ រឿង «តេជោមាស តេជោយ៉ត» ឲ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាទស្សនាទោះបីនៅនារាត្រីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ មានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹកភ្លៀង មិនបានរារាំងប្រជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំមកលេងកម្សាន្ដនៅផ្លូវ ថ្មើជើងនោះទេ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ក្រុមទី១ ដែលដឹកនាំការសម្ដែង ដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម ដែលរោងល្ខោន នៅផ្លូវថ្មើរជើង (Walk Street)។ រោងល្ខោនរៀបចំក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលមុខរោងល្ខោន លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានទស្សនាការសម្តែងល្ខោនបាសាក់ រឿង «តេជោមាស តេជោយ៉ត» ជាមួយប្រជាពលរដ្ឋ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ច្បាប់សោធននិវត្តន៍នឹងធ្វើវិសោធនកម្ម បង្កើនអាយុចូលនិវត្តន៍របស់យោធា

Liny Chan July 14, 2025 14/07/2025

(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចទើបណែនាំឱ្យធ្វើវិសោធនកម្មច្បាប់សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍។ ការបង្កើនអាយុចូលនិវត្តន៍របស់កងទ័ព ព្រោះអាចជួយឱ្យកម្ពុជា ចំណេញច្រើនជាពិសេសគឺមានកងទ័ពនៅក្នុងដៃច្រើនជាងមុន។ ការណែនាំរបស់សម្ដេចបែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យសិក្សាប្រៀបធៀបនៅប្រទេសអាស៊ាន ប្រទេសយើងមានច្រើនជាងគេ នៅក្នុងអាយុចូល កម្ពុជាមាន១២ឆ្នាំ ដែលត្រូវចូលនិវត្តន៍ ពលទាហាន ពលបាលត្រី និងចក្របាលត្រី ត្រឹមអាយុ៣៨, ពលបាលទោ និងចក្របាលទោ ត្រឹមអាយុ៣៩ ខុសគ្នា១ឆ្នាំ,ពលបាលឯក និងចក្របាលឯក ត្រឹមអាយុ៤០ឆ្នាំ, ព្រិន្ទបាលទោ និងនាយចក្របាលទោ៤១ឆ្នាំ, ព្រិន្ទបាលឯក និងនាយចក្របាលឯក ត្រឹមអាយុ៤២ឆ្នាំ បានន័យថាខុសគ្នាតែមួយឆ្នាំៗ គ្រាន់តែធ្វើលិខិតក៏ដល់អាយុបាត់»។ […]។ តាមការបញ្ជាក់ពីសម្ដេចនាយករដ្ឋមន្រ្តី នៅក្នុងប្រទេសកម្ពុជារបស់ […]

អណ្តើកសមុទ្រប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ ត្រូវបានប្រទះឃើញឡើងមកទំលាក់ពងកូន នៅលើកោះពូលូវ៉ៃរបស់កម្ពុជា

Liny Chan July 14, 2025 14/07/2025

(ព្រះសីហនុ)៖ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្តើក មកពីគម្រោងអភិរក្សសត្វអណ្តើកសមុទ្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ បានប្រទះឃើញអណ្តើកសមុទ្រញីពេញវ័យប្រភេទល្មិច ជាប្រភេទកំពុងរងគ្រោះថ្នាក់ បានឡើងមករកទំលាក់ពងកូន នៅលើឆ្នេរកោះពូលូវ៉ៃ ភាគនិរតីនៃប្រទេសកម្ពុជា។ អណ្តើកនេះត្រូវកិបស្លាកដោយសុវត្ថិភាព​ ពីសំណាក់អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ មុនពេលលែងចូលទៅក្នុងសមុទ្រវិញ។ កាលពីឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តដើរសំបុកអណ្ដើកក៏បានប្រទះឃើញអណ្តើកប្រភេទនេះ នៅលើកោះដាច់ស្រយាលនេះផងដែរ។ ការប្រទះឃើញវត្តមានអណ្ដើកប្រភេទកម្រ និងកំពុងរងគ្រោះថ្នាក់ជាបន្តបន្ទាប់នេះ គឺជាក្តីសង្ឃឹមដ៏ធំមួយដែលបង្ហាញអំពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារអណ្តើកសមុទ្រដ៏មានតម្លៃទាំងនេះ។ អណ្តើកសមុទ្រប្រភេទល្មិច (Chelonia mydas) កំពុងទទួលរងការគម្រាមកំហែងពីការនេសាទលើសកម្រិត ការនេសាទបានដោយចៃដន្យ ការបាត់បង់ទីជម្រក ការបំពុល និងបម្រែបម្រួលអាកាសធាតុ។សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២២ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការយ៉ាងជិតស្និទ្ធជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការ អប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអភិរក្សអណ្តើកសមុទ្រកម្ពុជា តាមរយ:ការរៀបចំសិក្ខាសាលាអប់រំ និងការល្បាតជាប្រចាំនៅលើកោះដាច់ស្រយាល៣សំខាន់ៗ រួមមានកោះពូវ៉ៃ កោះតាង និងកោះព្រីង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស, ប្ដូរផ្តាច់ការពារបូរណភាពទឹកដី ដែលបន្សល់ទុកពីសម័យអាណានិគមនិយមឱ្យគង់វង្ស

Liny Chan July 14, 2025 14/07/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ សម្តេចមហាបវរធិបតី បានបន្តថា កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំចង់គូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងធ្លាប់ទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទស្សវត្សរ៍ និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញ ប្រកបដោយភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក»។ សម្តេចមហាបវរធិបតី បានបន្តទៀតថា យើងត្រូវការបំផុតនូវសន្តិភាព ភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងគ្មានជំហរនយោបាយអមិត្ត ជាមួយប្រទេសណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ព្រឹត្តិការណ៍នេះ […]

នាយករដ្ឋមន្ដ្រីកម្ពុជា បញ្ជាក់ជាថ្មី «ការបើកច្រកព្រំដែនមិនលំបាកទេ កូនសោស្ថិតលើដៃរបស់ថៃ» និងប្រកាសផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ

Liny Chan July 14, 2025 14/07/2025

(កំពង់ឆ្នាំង)៖ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឯកសណ្ឋានជាកងទ័ព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឲ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធប្រើប្រាស់​សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖ បើកដំណើរការប្រក្រតីភាពវិញ ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ឲ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ […]