ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ជំរុញឱ្យមានការដាំដើមឈើឱ្យបានច្រើន សម្រាប់មនុស្សជំនាន់ក្រោយ

Nisaiy KP July 13, 2025 13/07/2025

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកទឹកចិត្ត និងជំរុញឱ្យមន្ត្រីរាជការព្រមទាំងបងប្អូនប្រជាពលរដ្ឋធ្វើការដាំដើមឈើនៅតាមលំនៅដ្ឋានរបស់ខ្លួន នៅតាមទីសាធារណៈ ឱ្យបានច្រើនដើម្បីទុកជាកេរ្ត៍តំណែរសម្រាប់មនុស្សជំនាន់ក្រោយ ជាប្រយោជន៍ដល់បរិស្ថាន និងសង្គមជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម អបអរសាទរពិធីរុក្ខទិវា ៩កក្កដា ដោយបានធ្វើការដាំកូនឈើចំនួន៧១១ដើម នៅបរិវេណភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ នាព្រឹកថ្ងៃសៅរិ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥, លោកអភិបាលខេត្តតាកែវ បានថ្លែងថា ការចូលរួមដាំកូនឈើចំនួន ៧១១ដើម នៅបរិវេណប្រាសាទភ្នំដានេះ មិនមែនត្រឹមតែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាចំពោះបរិស្ថាន និងធនធានធម្មជាតិ។ រាល់ដើមឈើដែលយើងបានដាំនៅថ្ងៃនេះ គឺជាក្តីសង្ឃឹម ជាសួតសម្រាប់ភពផែនដី និងជាអំណោយដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់ក្រោយ។ លោក វ៉ី សំណាង បានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា និងបង្កើនគម្របព្រៃឈើ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្កើតបរិយាកាសបរិសុទ្ធ និងរក្សាបាននូវជីវចម្រុះ។ ការដាំដើមឈើ គឺការដាំក្តីសង្ឃឹម ការដាំអនាគតបៃតងសម្រាប់កូនចៅយើងជំនាន់ក្រោយ។ ជាមួយគ្នានេះដែរ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសកម្មភាពដាំដុះ និងថែរក្សាដើមឈើឱ្យបានផុសផុល ដើម្បីជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ […]

ជនអនាមិកក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិត, សូមប្រុងប្រយ័ត្នចំពោះការឆបោកផ្សេងៗ

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា​ បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែនាពេលថ្មីៗនេះ មានជនអនាមិកមួយចំនួន បានក្លែងបន្លំជាថ្នាក់ដឹកនាំ និងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយ ក្រោមឈ្មោះធនាគារជាតិនៃកម្ពុជា ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទងទៅកាន់សាធារណជន ក្នុងចេតនាទុច្ចរិតដូចជា រៃអង្គាសប្រាក់ ផ្ទេរប្រាក់ ផ្សព្វផ្សាយពីគម្រោងវិនិយោគ ឬការទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ។ តាមការជម្រាបជូនរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ធនាគារជាតិនៃកម្ពុជា សូមបដិសេធទាំងស្រុង ចំពោះទង្វើរបស់បុគ្គលទុច្ចរិតទាំងនោះ និងសូមអំពាវនាវឱ្យសាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងល្បិចឆបោកណាមួយ ដែលអាចនាំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់ និងបាត់បង់ប្រាក់កាស ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន»។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនសហការជូនដំណឹងពាក់ព័ន្ធនឹងករណីបែបនេះ និងផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយធនាគារជាតិនៃកម្ពុជាតាមរយៈទូរស័ព្ទ៖(៨៥៥) ២៣ ៩៩០ ១៩៦Email: nbccommunication@nbc.gov.kh ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន ត្រៀមរៀបចំពិព័រណ៍«ពន្លកបៃតង»ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖ ពិព័រណ៍ «ពន្លកបៃតង» ចែកកូនឈើជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» ចែកកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជនយកទៅដាំ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោត ចំនួន១លានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ យោងតាមប្រសាសន៍លោករដ្ឋមន្រ្តី ក្រោមម្លប់សន្តិភាព ការេកភាពជាតិ និងឯកភាពទឹកដី កើតចេញពី ការដឹកនាំយកជីវិតធ្វើដើមទុន និងនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តដោយជោគជ័យយុទ្ធសាស្រ្តចតុកោណ សម្រេចបានសមិទ្ធផលរីកចម្រើនគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថាន ដែលបានបង្កើតតំបន់ការធម្មជាតិចំនួន៧៣តំបន់ មានផ្ទៃដីជាង៧លានហិចតា ស្មើនឹងជាង៤០%នៃផ្ទៃដីប្រទេស។ លោករដ្ឋមន្រ្តីបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀត បន្តពីសម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ និងអភិរក្សបរិស្ថាន […]

ក្រុមហ៊ុនមួយស្វែងរកកិច្ចសហការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើនសម្រាប់នាំចេញ និងបានចុះ MoU ទទួលយកការផ្គត់ផ្គង់អង្ករ ៥ម៉ឺនតោន ពីក្រុមហ៊ុនចំនួន២

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖ ក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក (Qalesis Food Co.,Ltd) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាដោយសហគ្រិនក្នុងស្រុក និងវិនិយោគិនសិង្ហបុរី កំពុងស្វះស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករ ក្នុងបរិមាណដ៏ច្រើន​ គឺ១០ម៉ឺនតោនក្នុង១ខែ ឬ១.២លានតោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅកាន់ទីផ្សារសក្តានុពលរបស់ខ្លួន។ សិក្ខាសាលាទិញលក់ស្រូវអង្ករ ដែលមានការចូលរួមពីម្ចាស់រោងម៉ាស៊ីនកិនស្រូវ សមាគម សហគមន៍ កសិករមកពីបណ្តាខេត្តនានា ត្រូវបានរៀបឡើងពេញ១ថ្ងៃ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារណាហ្គាវើលដ៍១ ក្នុងគោលបំណង ដើម្បីស្វែងរកការសហការផ្គត់ផ្គង់អង្ករ សម្រាប់នាំចេញ។ លោក ស វាសនា នាយកក្រុមហ៊ុន កាឡេស៉ី ហ្វូដ ឯ.ក បានធ្វើបទបង្ហាញលម្អិតអំពីចក្ខុវិស័យ និងបេសកកម្មក្រុមហ៊ុនរបស់លោក ក្នុងការជួយជំរុញការនាំចេញអង្ករកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន ជួយឱ្យតម្លៃកសិផលក្នុងស្រុកមានស្ថិរភាព មានលំនឹងទីផ្សារច្បាស់លាស់ និងគាំទ្រគោលនយោបាយជំរុញការនាំចេញរបស់រាជរដ្ឋាភិបាល។ លោក ស វាសនា អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានដៃគូវិនិយោគពីសិង្ហបុរី ដែលមានបទពិសោធន៍ទិញលក់ស្រូវអង្ករ ប្រមាណ២០ឆ្នាំ មានផែនការទិញអង្ករពីកម្ពុជាចំនួន ១.២លានតោនក្នុង១ឆ្នាំ ឬ១០ម៉ឺនតោនក្នុង១ខែ សម្រាប់រយៈពេលកុងត្រា […]

ស្ត្រីម្នាក់បើកម៉ូតូទៅសម្រាលកូនដោយខ្លួនឯង នៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទាក់ទាញការអាណិតអាសូរយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម

Liny Chan July 12, 2025 12/07/2025

(ស្ទឹងត្រែង)៖ កាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មានការចែកចាយរូបភាពរបស់ស្ត្រីម្នាក់ ដោយបើកបរម៉ូតូទៅសម្រាលកូនដោយខ្លួនឯងហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះទៅមណ្ឌលសុខភាពថាឡាបរីវ៉ាត់ បានទទួលការអាណិតអាសូរជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម។ ស្រ្តីរូបនោះមានឈ្មោះ សារិ សូភី អាយុ២៧ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ហើយនេះជាការសម្រាលកូនទី៦របស់គាត់។ ស្រ្តីរូបនេះ បានសម្រាលកូនស្រី ដែលមានទម្ងន់រហូតដល់៣.៥គីឡូក្រាម តែសុខភាពទាំងម្តាយ និងកូនមានភាពល្អប្រសើរ ក្រោមការជួយ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបភាពដ៏សង្វេគរបស់ស្ត្រីខាងលើ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជននៅតាមបណ្តាញសង្គម ព្រោះតែគាត់ ត្រូវបើកម៉ូតូកញ្ចាស់មួុយគ្រឿង ទៅឆ្លងទន្លេខ្លួនឯង ដែលស្ទើរមិនជឿនោះឡើយ។ តែក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនប្រុសម្នាក់ ទើបប្រហែល២ម៉ោងក្រោយ ឃើញប្តីរបស់គាត់ទៅមើលដល់ពេទ្យ។ បើតាមប្រសាសន៍ លោក ម៉ែន គង់ នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថាក្រោយទទួលបានព័ត៌មានរបស់ស្ត្រីខាងលើ ថ្នាក់ដឹកនាំស្រុកថាឡាបរីវ៉ាត់ បានជួយសម្របសម្រួលភ្លាមៗ និងបានកំពុងបន្តយកចិត្តទុកដាក់ពីស្ថានភាពសុខភាពទាំងម្ដាយ និងទារកផងដែរ។ លោក បានបញ្ជាក់ថា អាជ្ញាធរខេត្តស្ទឹងត្រែង តែងតែចុះពន្យល់ណែនាំដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ដើម្បីផ្ដល់សេវាសម្រាលប្រកបដោយវិជ្ជាជីវៈ។ ជាពិសេស ថ្នាក់ដឹកនាំ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋមកទទួលការសម្រាលនៅមណ្ឌលសុខភាពឱ្យបានច្រើនផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ឆ្លើយតបនឹងសំណួរថា តើដកសញ្ជាតិហើយ អ្នកនោះនឹងត្រូវទៅណា?

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឆ្លើយតបនឹងសំណួរថា តើជនដែលត្រូវបានដកសញ្ជាតិខ្មែរហើយ គាត់នឹងត្រូវបញ្ជូនទៅណា? លោកបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះគ្រាន់តែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានការរៀបចំច្បាប់ដកសញ្ជាតិ អីចឹងយើងនឹងមានច្បាប់ស្តីពីការដកសញ្ជាតិ ហើយយើងមិនទាន់ដឹងថា តើលក្ខខណ្ឌនៃច្បាប់ដកសញ្ជាតិនេះ នឹងមានចែងក្នុងលក្ខខណ្ឌអ្វីខ្លះ?» លោកបានឧទាហរណ៍ សម្រាប់ពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ទោះបីជាដកសញ្ជាតិ១ក៏មិនអីដែរ ដោយសារតែគាត់មានសញ្ជាតិផ្សេងទៀត។ ពលរដ្ឋខ្លះ ក៏គាត់ទទួលបានការការពារពីរដ្ឋបរទេស ដោយសារតែគាត់ធ្វើការឱ្យរដ្ឋបរទេស។ ដូច្នេះលោកបានព​ន្យល់ថា សម្រាប់ករណីបែបនេះ អាចនឹងបញ្ជូនទៅរដ្ឋដែលការពារគាត់នោះ។ ទោះជាងយ៉ាងនេះក្តី លោកជំរុញឱ្យសាធារណជនរង់ចាំមើល នូវខ្លឹមសារច្បាស់លាស់ នៃវិសោធនកម្មច្បាប់សញ្ជាតិ ដែលនឹងរៀបចំ នាពេលខាងមុខ។ លោកបញ្ជាក់បន្ថែមថា «ខ្ញុំសូមបញ្ជាក់ជូនថា ទាក់ទងនឹងការដកសញ្ជាតិនេះ មានលក្ខខណ្ឌមួយ នៅក្នុងច្បាប់អន្តរជាតិ ធ្វើយ៉ាងម៉េច ការដកសញ្ជាតិ កុំឱ្យគាត់ក្លាយជាជនគ្មានសញ្ជាតិ ប៉ុន្តែក៏មានលក្ខខណ្ឌ នៅប្រទេសអង់គ្លេស បើសិទ្ធិឱ្យមានការដកសញ្ជាតិរហូតដល់គាត់អត់សញ្ជាតិក៏បានដែរ បើលក្ខខណ្ឌតម្រូវ អចឹងកម្ពុជាកំពុងតែសិក្សាលើចំណុចទាំងនេះ ថាតើលក្ខខណ្ឌអ្វីខ្លះសម្រាប់ការដកសញ្ជាតិ»។ លោកបានបន្តថា ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះ នៅកម្ពុជា គាត់នឹងបាត់បង់សិទ្ធិច្រើនណាស់ ដែលក្នុងនោះមានដូចជាភាពជាកម្មសិទ្ធិជាដើម ដែលបញ្ហានេះ ត្រូវតែពិនិត្យ និងរៀបចំទាំងអស់។ ទោះជាយ៉ាងនេះក្តី […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីរទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

Liny Chan July 12, 2025 12/07/2025

(ភ្នំពេញ)៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តតាកែវ បញ្ជាឲ្យរៀបចំដាក់បម្រើសេវាជិះរទេះសេះនៅក្នុងក្រុងដូនកែវ

Liny Chan July 11, 2025 11/07/2025

(តាកែវ)៖ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងក្រុងដូនកែវ ជាពិសេសក្នុងខេត្តតាកែវ កាន់តែច្រើនថែមទៀត អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានណែនាំអភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ ឲ្យធ្វើការរៀបចំដាក់បម្រើសេវាជិះរទេះសេះនៅក្នុងក្រុងដូនកែវ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង បានសំដែងក្ដីរំពឹងថា ការរៀបចំដាក់បម្រើសេវាថ្មីដោយជិះរទេះសេះលេងកម្សាន្តនៅក្នុងក្រុងដូនកែវនេះ វានឹងជួយធ្វើឲ្យភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចាប់អារម្មណ៍ និងនាំគ្នាមកលេងកម្សាន្តខេត្តតាកែវ កាន់តែច្រើនថែមទៀតជាក់ជាពុំខាន។ ម្យ៉ាងទៀតខេត្តតាកែវ ដែលល្បីល្បាញថា មានពងទាកូន និងបង្កងឈ្ងុយឆ្ងាញ់នោះ ក៏ជាខេត្តមួយដែលមានរមនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ សម្រាប់ឲ្យភ្ញៀវទសេចរណ៍មកលេងកម្សាន្ត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តតាកែវ កំពុងតែធ្វើការសិក្សាស្ដីពីគម្រោងអភិវឌ្ឍន៍បឹងតាកែវ និងការកសាងផ្លូវក្រវ៉ាត់បឹងតាកែវប្រវែងជាង ១៨គីឡូម៉ែត្រ ដោយគម្រោងនោះបានបង្ហាញថា អាជ្ញាធរខេត្តតាកែវ គ្រោងរៀបចំសួនតេជោសន្តិភាព សាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ សាងសង់វេទិការអ៊ំទូក ការរៀបចំវិថីលក់ម្ហូបអាហារការ និងការអភិវឌ្ឍសួនច្បារតាមផ្លូវក្រវ៉ាត់បឹងផងដែរ។ អាជ្ញាធខេត្តតាកែវ បានសំដែងក្ដីរំពឹងថា នៅពេលដែលគម្រោងកសាងផ្លូវក្រវ៉ាត់ក្រុងបឹងតាកែវ ធ្វើហើយរួចរាល់ វានឹងជួយលើកកម្ពស់សោភ័ណភាពក្រុងដូនកែវឲ្យកាន់តែស្រស់បំព្រងឡើងមួយកម្រិតទៀត ជាពិសេសនៅតាម ក្រវ៉ាត់ផ្លូវបឹងតាកែវនេះ និងមានសភាពអ៊ូអរ […]

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ ជនណាក៏ដោយឲ្យតែចូលសញ្ជាតិខ្មែរ ត្រូវតែស្បថ ស្មោះត្រង់នឹងខ្មែរ

Liny Chan July 11, 2025 11/07/2025

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថា ជនណាក៏ដោយឲ្យតែចូលសញ្ជាតិខ្មែរ ទោះតាមរយៈតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ត្រូវតែធ្វើសម្បថនៅមុខតុលាការកំពូលដើម្បីបង្ហាញនូវភក្តីភាព ភាពស្មោះត្រង់ឥតងាករេ និងការប្តេជ្ញាចិត្តការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក អង្គ វង្សវឌ្ឍានា ធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការដកសញ្ជាតិខ្មែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងបញ្ជាក់ថា ឱ្យតែជាប្រជាពលរដ្ឋខ្មែរ មានន័យថាអ្នកដែលមានសញ្ជាតិខ្មែរទាំងអស់ គឺត្រូវមានកាតព្វកិច្ចតាមមាត្រា ៤៩ ថ្មី ដែលមាត្រា ៤៩ថ្មីនេះ ចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ឫដោយប្រយោលក្តី ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ទៀតថា «ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកមានសញ្ជតិខ្មែរពីកំណើត ឫអ្នកទទួលសញ្ជាតិខ្មែរតាមរយៈការទាមទារសញ្ជាតិក្តី គឺឱ្យតែជាខ្មែរត្រូវគោរពតាមមាត្រា ៤៩ , បន្ថែមពីនេះអ្នកចូលសញ្ជាតិ តាមសញ្ជាតិតូបនីយកម្មក្តី តាមការទាមទារសញ្ជាតិក្តី ទី១៖ […]