ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាត់ទុកការទម្លាក់អត្រាពន្ធបដិការបស់់អាមេរិកពី ៤៩% មកត្រឹម ៣៦% ជាជោគជ័យដ៏ធំមួយនៃ ជំហានដំបូង ក្នុងការចរចា 

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖​ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយអាមេរិក បានថ្លែងចាត់ទុកការទម្លាក់អត្រាពន្ធរបស់អាមេរិកមកលើកម្ពុជាពី៤៩% មកនៅត្រឹម ៣៦% គឺជាជោគជ័យដ៏ធំមួយ សម្រាប់ជំហានដំបូង។ លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា ក្នុងចំពោះ​ប្រទេសចំនួន ១៤ ដែលលោកប្រធានាធិបតី ដូណាល់ត្រាំ ចេញលិខិតដូចគ្នា គឺមានតែកម្ពុជាទទួលបាននូវអត្រាបន្ថយពន្ធបដិកាបានច្រើនជាងគេ ពី៤៩% ចុះមក ៣៦%។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងសន្និសីទ ស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការរបស់អាមេរិក ដែលកម្ពុជាសម្រេចបាន ៣៦% ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា «ការបន្ថយអត្រានេះ យើងទទួលបានជោគជ័យណាស់ក្នុងការចរចា ហើយការទទួលបានជោគជ័យនេះ គឺដោយសារយើងចរចាដោយសុចរិត ដោយស្មោះត្រង់ តាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សូមជម្រាបថា អត្រានេះចូលជាធរមានក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្នុងករណីយើងមិនមានការចរចាថែមទៀត ប៉ុន្តែក្នុងលិខិតរបស់ប្រធានាធិបតី ដូណាល់ត្រាំ ផ្ញើជូនសម្តេចធិបតី គឺបើកឱកាសឱ្យយើងទៅចរចាបន្ថែមទៀត […]

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបពិភាក្សាការងារជាមួយអគ្គនាយករងនៃអង្គការយូណេស្កូ នៅប្រទេសបារាំង

Liny Chan July 8, 2025 08/07/2025

(បារាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ ជំនួបនេះ​ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់កម្ពុជា ក៏ដូចជាការងារផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យបេតិកភណ្ឌរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្ពុជា ស្នើចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖ * ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។ * ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។ * ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។ * […]

ព្យុះត្រូពិក Danas រំកិលទៅរកប្រទេសចិន ក្រោយវាយប្រហារកោះតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស២នាក់ និងបង្កឱ្យរបួសរាប់រយនាក់

Liny Chan July 8, 2025 08/07/2025

(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ព្យុះត្រូពិក Danas បាននិងកំពុងសំដៅឆ្ពោះមករកតំបន់ភាគខាងកើតប្រទេសចិន ខណៈខេត្ត Zhejiang ត្រៀមខ្លួនសម្រាប់ការបោកបក់មកដល់របស់វា បន្ទាប់ពីព្យុះនេះបានវាយប្រហារកាត់កោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់និងភ្លៀងធ្លាក់ដ៏ខ្លាំង ដោយបន្សល់ទុកឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និងជាង៦០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយមានកម្លាំងខ្យល់បក់ប្រមាណ៨០គីឡូម៉ែត្រក្នុងមួយម៉ោង នៅចំណុចកណ្តាលរបស់វា ព្យុះត្រូពិក Danas ត្រូវបានព្យាករថា នឹងងាកមួយទំហឹងទៅខាងឆ្វេង ស្របពេលដែលវាធ្វើដំណើរឆ្ពោះទៅរកទិសពាយព្យកាត់សមុទ្រចិនខាងត្បូង មុនពេលនៅទីបំផុត វាយប្រហារលើ​ទីក្រុងកំពង់ផែ Taizhou របស់ខេត្ត Zhejiang ដែលប្រការនេះបានជំរុញឱ្យអាជ្ញាធរដែនសមុទ្រក្នុងតំបន់ សម្រេចផ្អាកសេវាកម្ម​ដឹកជញ្ជូនអ្នកដំណើរ និងលុបចោលការធ្វើដំណើរតាមផ្លូវទឹកជាង១០០ជើង។ គួរបញ្ជាក់ថា អាជ្ញាធរក្នុងខេត្ត Zhejiang នៅថ្ងៃអង្គារនេះ បានចេញសេចក្តីព្រមានអំពីគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ខណៈខាងឧតុនិយមរំពឹងថា ទឹកភ្លៀងកម្រិតចន្លោះចាប់ពី១០០ ទៅ២៥០មីលីម៉ែត្រ នឹងធ្លាក់លើតំបន់លាតសន្ធឹងខ្ទង់៦៥០គីឡូម៉ែត្រ ចាប់ពីទីក្រុង Fuzhou រដ្ឋធានីរបស់ខេត្ត Fujian ដែលនៅក្បែរគ្នា ដល់ទីក្រុង Hangzhou ដែលជារដ្ឋធានីរបស់ខេត្ត Zhejiang។ ក្រោយបោកបក់កាត់ខេត្ត Zhejiang ព្យុះ Danas ត្រូវបានរំពឹងថា នឹងបន្តដំណើររបស់វា […]

ឆ្លើយតបការភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេច ស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖ ឆ្លើយតបការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ ស៉ីន ព្រោះលោកជាមនុស្សដែលស្និទ្ធបំផុតនឹងសម្តេចតេជោ។ ការស្នើនេះ បន្ទាប់ពីតុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះ អ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។ សារព័ត៌មានថៃ បានផ្សាយករណីនេះ ជាមួយការភ្ជាប់នឹងសម្តេចតេជោ ហ៊ុន សែន ដោយអះអាងថា លោក កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោ។ បញ្ហានេះ លោក ជា ធីរិទ្ធ បានចេញប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ហើយចាត់ទុកថា នេះជាល្បិចព្រោះឈាមរបស់ថៃ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជារំពឹងទាក់ទាញការវិនិយោគឱ្យបាន ៥០០គម្រោងនៅឆ្នាំនេះ ខណៈពេលនេះអនុម័តរួច ៣៧៣គម្រោង នឹងកំពុងពិនិត្យជាង ៦០គម្រោង

Liny Chan July 8, 2025 08/07/2025

(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ឆ្នាំ២០២៥នេះ ដោយសារកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេស មានផ្លូវខ្វាត់ខ្វែង ធ្វើឱ្យវិនិយោគិនមានការជឿជាក់មកលើកម្ពុជា ខណៈដែលឆ្នាំ២០២៥នេះ កម្ពុជារំពឹងទទួលគម្រោងវិនិយោគឡើងដល់ ៥០០គម្រោង ខណៈពេលនេះបានអនុម័តរួច ៣៧៣គម្រោង និងមានក្នុងដៃជាង ៦០គម្រោង កំពុងពិនិត្យ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងនៅតែបន្តទាក់ទាញអ្នកវិនិយោគ ហើយមកដល់ខែមិថុនា ឆ្នាំ២០២៥នេះ យើងបានអនុម័តគម្រោង ៣៧៣គម្រោងហើយ ឆ្នាំ២០២៣ តែ ២៦៨គម្រោងទេ ហើយឆ្នាំ២០២៤ បាន ៤១៤ គម្រោង [..] ចឹងខ្ញុំជឿជាក់ថា ឆ្នាំ២០២៥នេះប្រហែលបាន ៥០០គម្រោង, ហើយបើសួរថាហេតុដូចម្តេចបានគេមកដាក់ទុននៅកម្ពុជា? […]

នាយករដ្ឋមន្រ្តីស្តីទីថៃ ថាចង់បានកិច្ចព្រមព្រៀងប្រសើរមួយ ក្រោយការគំរាមយកពន្ធពីអាមេរិក នៅ៣៦ភាគរយដដែល

Liny Chan July 8, 2025 08/07/2025

(បាងកក)៖ នៅថ្ងៃអង្គារ ទី៨ ខែកក្កដា នាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ លោក Phumtham Wechayachai បាននិយាយថា រូបលោកចង់បានកិច្ចព្រមព្រៀងប្រសើរមួយ បន្ទាប់ពីអត្រាពន្ធគយបដិការ ដែលសហរដ្ឋអាមេរិកគំរាមដាក់លើទំនិញថៃ ត្រូវបានរក្សា​នៅ៣៦ភាគរយដដែល ពោលគឺគ្មានការថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ បន្ទាប់ពីខិតខំប្រឹងប្រែងចរចាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន មុនថ្ងៃកំណត់ ៩ កក្កដា ទីក្រុងបាងកកនៅតែរងការគំរាមយកពន្ធក្នុងអត្រាដដែល ដូចទៅនឹងកាលពីពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅខែមេសា ឆ្នាំនេះ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានបញ្ជូនលិខិតទៅប្រទេសជាង១០ ដើម្បីជូនដំណឹងអំពី ​អត្រាពន្ធគយដែលត្រូវបានកំណត់ សម្រាប់ប្រទេសទាំងនោះ ប៉ុន្តែក៏បានពន្យារពេលបន្ថែមទៀតសម្រាប់ការចរចា រហូតដល់ថ្ងៃទី១ ខែសីហា ផងដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងបាងកក លោក Phumtham Wechayachai បាននិយាយដូច្នេះថា «អ្វីដែលសំខាន់បំផុតនោះ គឺយើងរក្សាទំនាក់ទំនងល្អជាមួយអាមេរិក។ នៅពេលដែលយើងវាយតម្លៃស្ថានការណ៍ឡើងវិញរួចរាល់ ខ្ញុំសង្ឃឹមថា យើងនឹងអាចធានាបានកិច្ចព្រមព្រៀងប្រសើរមួយ»។ គួរបញ្ជាក់ថា ស្របពេលអត្រាពន្ធសម្រាប់ប្រទេសភាគច្រើន នៅក្នុងចំណោមប្រទេសទាំង១៤ ដែលលោក ត្រាំ បានផ្ញើលិខិតជូនដំណឹងកាលពីថ្ងៃចន្ទ ត្រូវបានរក្សានៅដដែល […]

អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់ថ្លៃបញ្ចូលថាមពលយានយន្ដអគ្គិសនី, បញ្ចូលតាម AC តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងតាម DC តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង

Liny Chan July 8, 2025 08/07/2025

(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការកំណត់បញ្ជីថ្លៃបញ្ចូលថាមពល សម្រាប់ស្ថានីយ៍បញ្ចូលថាមពលយានយន្ដអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា កំណត់បញ្ជីថ្លៃបញ្ចូលថាមពល ឱ្យអ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី សម្រាប់ការបញ្ចូលថាមពល ឱ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី តាមប្រភេទ នៃការបញ្ចូលថាមពល៖ ទី១៖ ការបញ្ចូលថាមពលតាមចរន្តឆ្លាស់ (AC) តម្លៃ១,០៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងទី២៖ ការបញ្ចូលថាមពលតាមចរន្តជាប់ (DC) តម្លៃ១,៣៥០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់អាជ្ញាធរអគ្គិសនីកម្ពុជា៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន តម្រូវឱ្យរោងចក្រផលិតដំណាប់ស្វាយ ស្រុកកំពង់សីលា បញ្ឈប់ការបញ្ចេញសំណល់រាវចេញពីទីតាំងក្រុមហ៊ុនជាបន្ទាន់

Liny Chan July 8, 2025 08/07/2025

(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Guowang State (Cambodia) Food Co., Ltd ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ សូមជម្រាបជូនថា ក្រុមហ៊ុនGuowang State (Cambodia) Food Co., Ltd ជាប្រភេទជាប្រភេទរោងចក្រ ផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិអូរបាក់រទេះ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ […]