ព័ត៌មានជាតិ

ប្រជាជនថៃ ជាពិសេសក្រុមអាជីវករនៅផ្សាររុងក្លឿ ខេត្តស្រះកែវ តវ៉ាសុំឲ្យទាហានរបស់ខ្លួនបើកច្រកទ្វារព្រំដែនឡើងវិញ, បាតុករថៃបានស្រែកតវ៉ាថា ការបិទច្រកព្រំដែនមិនមែនជារឿងកម្ពុជាទេ គឺមកពីកងទ័ពថៃភូមិភាគ២

Liny Chan July 7, 2025 07/07/2025

(ស្រះកែវ-ថៃ)៖ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើបាតុកម្មស្រែកតវ៉ាជាមួយយោធារបស់ខ្លួន ដែលបិទព្រំដែនជាមួយប្រទេសកម្ពុជា នាំឲ្យពួកគាត់លំបាកក្នុងការលក់ដូរ និងខាតបង់ថវិកាអស់យ៉ាងច្រើនក្នុងរយៈពេលកន្លងមកនេះ។ សម្រែកនៃការតវ៉ារបស់ក្រុមអាជីវករថៃ បានស្ដីបន្ទោសខ្លាំងទៅលើក្រុមយោធា ពិសេសយោធានៅភូមិភាគ២របស់ខ្លួន និងស្រែកថា ការបិទព្រំដែននេះមិនពាក់ព័ន្ធជាមួយជាតិសាសន៍ដទៃនោះទេ ដែលពួកគេចង់សម្ដៅមកលើកម្ពុជា។ ក្រុមអាជីវករថៃ បានអះអាងថា ការបិទព្រំដែនតាមទំនើងចិត្តនេះ គឺដោយក្រុមយោធានៅភូមិភាគ២តែម្ដង មិនជាប់ពាក់ព័ន្ធជាមួយកម្ពុជានោះឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឲ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប។ បញ្ហាបិទព្រំដែននេះ គឺក្រុមយោធាថៃ បានសម្រេចចិត្តដោយឯកតោភាគី ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីក្រុមទាហានឈ្លានពានរបស់ថៃ បានបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ដែលធ្វើឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ តានតឹងដាក់គ្នា។ ក្រោយការសម្រេចចិត្តដោយឯកតោភាគី និងអត់ទ្រាំជាមួយការប្រមាថ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងបើកដំណើរឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

Liny Chan July 7, 2025 07/07/2025

(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាព សាងសង់បាន ៩៦ភាគរយហើយ នឹងត្រៀមបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុននេះ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងមានការចូលរួមតំណាងក្រុមហ៊ុនសាងសង់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនទៀត។ នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលឹកអំពីគុណូបការគុណរបស់នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ ពាសពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ លោក […]

លោកឪ ស៊ុច និងឧកញ៉ា ស្រី ចាន់ថន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ប្រគល់ជូនកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងចូលរួមការពារបូរណភាពទឹកដី

Liny Chan July 7, 2025 07/07/2025

(ព្រះវិហារ)៖ លោកឪ ស៊ុច និងឧញ៉ា ស្រី ចាន់ថន តំណាងឱ្យក្រុមគ្រួសារទាំងមូល រួមទាំងក្រុមការងារក្លិបប្រដាល់គុនខ្មែរ អន្ដរជាតិ KKIF នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនវីរកងទ័ពបញ្ជាការដ្ឋានកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងបំពេញបេសកកម្ម ក្នុងការការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព ជូនប្រជាជន និងប្រទេសជាតិ នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរ ឧកញ៉ា ស្រី ចាន់ តំណាងក្រុមគ្រូសារទាំងមូល និងក្រុមកាងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកាចំនួន៤០លានឧបត្ថម្ភ ជូនដល់បងប្អូនកងទ័ពផងដែរ។ សកម្មភាពទាំងនេះបង្ហាញថា លោកឧកញ៉ា ស្រី ចាន់ចាន់ រួមទាំងក្រុមគ្រួសារ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់បងប្អូនវីរកងទ័ព ដែលកំពុងតែបំពេញបេសកកម្មយ៉ាងមុះមុត អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី មិនឱ្យសត្រូវឈ្លានពាន និងបាត់បង់សូម្បីតែ១មីលីម៉ែត្រណាហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ផ្លូវ ស្ពាន ព្រោងព្រាតរំលេចវត្តមាន នៅខេត្តក្រចេះ! ស្អែកនេះ​ស្ពានជាប្រវត្តិសាស្ត្រឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចាប់ផ្តើមចាក់បេតុងបំពេញតួស្ពានហើយ

Nisaiy KP July 6, 2025 06/07/2025

(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ សូមបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានប្រវែង ១,៧៦១ម៉ែត្រ, ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ ស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ […]

អាជ្ញាធរជាតិអប្សរា សហការជាមួយមូលនិធិបរិស្ថានអ៊ីអន ដាំដើមឈើចំនួន១ម៉ឺនដើម នៅរមណីយដ្ឋានអង្គរ

Nisaiy KP July 6, 2025 06/07/2025

(សៀមរាប​)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation) កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានរួមគ្នាដាំដើមឈើលើកទី១ ចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ នៃគម្រោងឧទ្យានធម្មជាតិអង្គរ-អ៊ីអន (ANGKOR – AEON NATURE PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ ក្នុងការរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោក អាត់ស៊ីស៊ិ អ៊ីណូ (Atsushi Ueno) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ណាអូយ៉ា អូកាដា (Naoya  Okada) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារពលកររបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន […]

ព្រះមហាក្សត្រ ចេញព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្រ្ត ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Nisaiy KP July 6, 2025 06/07/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ព្រះរាជទានព្រះរាជសារក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្រ្ត ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា២០២៥)។ ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងថា៖ «ក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត» ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភលោកផង។ ការចុះបញ្ជីនេះជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជតម្រិះ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យ ទុកដាក់ជានិច្ចក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ […]

ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទ ៦០០លេខ

Nisaiy KP July 6, 2025 06/07/2025

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាបុគ្គលិកផ្នែកលក់ និងចែកចាយស៊ីមកាត ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ។ ការបង្ក្រាបនេះ ធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណ ដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នាយកដ្ឋានសូមជម្រាបជូនសាធារណជនថា ការបញ្ចូលទិន្នន័យដោយទុច្ចរិត ទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិ ត្រូវផ្ដន្ទាទោសពី០១ឆ្នាំទៅ ០២ឆ្នាំ នេះបើយោងតាមជំពូកទីពីរមាត្រា៤២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០១ នៃច្បាប់ទូរគមនាគម៍ បានចែងថា ការយកអត្តសញ្ញាណតតិយជន ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគម៍ ក្នុងកាលៈទេសៈដែលនាំឲ្យមាន ការចោទប្រកាន់ខាងព្រហ្មទណ្ឌ ចំពោះតតិយជននោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៦លានរៀល។នាយកដ្ឋាន សូមអំពាវនាវ ដល់បណ្ដាអ្នកលក់ […]

ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី១៩ រយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ

Nisaiy KP July 6, 2025 06/07/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹងស្តីពី ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Travel Expo Ho Chi Minh City (ITE-HCMC) លើកទី១៩ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ បើតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ពិព័រណ៍អន្តរជាតិ ITE-HCMC រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយបដិសណ្ឋារកិច្ច ជំរុញខ្សែ ទស្សនកិច្ច Caravan Tour, Self-Drive Tour និង Mekong Cruise Tour ឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម និងការលក់កញ្ចប់ទស្សនកិច្ច «គោលដៅទេសចរណ៍ពីរ កញ្ចប់ទស្សនកិច្ចតែមួយ» ក្រោមប្រធានបទ “Sustainable Tourism, Vibrant Experiences” នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍ Saigon Exhibition & Convention Center ទីក្រុងហូជីមិញ ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង […]

ក្រសួងការពារជាតិបំភ្លឺពាក់ព័ន្ធករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

Nisaiy KP July 6, 2025 06/07/2025

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមាន រចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃ ដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះ ដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នា ជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃ មកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅ ប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ […]

ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា»

Liny Chan July 5, 2025 05/07/2025

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ការតែងតាំង បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News