ព័ត៌មានជាតិ

កំណត់ត្រាថ្មីសម្រាប់ពិភពលោក! អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទជីវៈចម្រុះ ៣ប្រភេទនៅតំបន់ថ្មកំបោរ ក្នុងខេត្តបាត់ដំបង

Liny Chan July 1, 2025 01/07/2025

(បាត់ដំបង)៖ តុកកែ១ប្រភេទ និងជីងចក់២ប្រភេទ ដែលក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលក្នុងនោះមកពីក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសាកលវិទ្យាល័យ La Sierra របស់សហរដ្ឋអាមេរិក រកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថា បានឱ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវរួមគ្នា ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) តាមរយៈគម្រោង Bcoming កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ អ្នកវិទ្យាសាស្រ្ត បានរកឃើញប្រភេទជីវៈចម្រុះចំនួន ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ប្រទេសកម្ពុជា ហើយបន្ទាប់មក ប្រភេទថ្មីចំនួន៣ ត្រូវបានចាត់ជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក រួមមាន៖ ទី១- តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ kampingpoiensis សរសេរជាភាឡាតាំង មានន័យថាជាភ្នំកំពីងពួយ។ ទី២- ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) រកឃើញក្នុងទីតាំងដូចតុកកែភ្នំកំពីងពួយដែរ។ noctivagus ជាភាសាឡាតាំងមានន័យថារកស៊ីនៅពេលយប់។ និងទី៣- ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh)រកឃើញនៅតាមភ្នំថ្មកំបោរភ្នំខ្ពស់ […]

អភិបាលខេត្តកែប ដាក់បទបញ្ជាឲ្យមន្រ្តី និងកងកម្លាំងទាំងអស់ ត្រូវទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើពីថៃឲ្យបានដាច់ខាត

Liny Chan July 1, 2025 01/07/2025

(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការត្រៀមបង្ការ ទប់ស្កាត់ និងល្បាតបទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកែប មានដូចជា បទល្មើស ជលផល និងជាពិសេស ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានប្រើប្រាស់កម្លាំងសរុប ធនធានសរុប និងមធ្យោបាយក្នុងការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ការ ទប់ស្កាត់ការនាំចូលទំនិញ ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើមកពីប្រទេសថៃតាមផ្លូវសមុទ្រ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កងកម្លាំងទាហានជើងទឹកកម្ពុជា បានដេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi […]

ក្រសួងការងារ អបអរសាទរបងប្អូនពលករខ្មែរដែលទើបមកពីប្រទេសថៃជាង ១០០នាក់ ទទួលបានការងារធ្វើភ្លាមៗ នៅខេត្តកំពង់ស្ពឺ

Liny Chan June 30, 2025 30/06/2025

(កំពង់ស្ពឺ)៖ អបអរសាទរពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃចំនួន ១០៤រូប ទទួលបានការងារធ្វើភ្លាមៗនៅខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ បងប្អូនពលករខ្មែរទាំង១០៤នេះ បានចូលធ្វើការក្នុងក្រុមហ៊ុនហ្សេងបួ ហ៊្វូតវែរ សាន់ស៊ីង ក្រុមហ៊ុនជីងយុនស៊ីវ និងក្រុមហ៊ុនបេសវីនជាដើម។ ក្រសួងការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលទើបបានវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ ឬមានបំណងវិលត្រឡប់ពីប្រទេសថៃ សូមទំនាក់ទំនង និងចូលសាកសួរព័ត៌មាននៅមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីទទួលបានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អបអរសាទរ! កម្ពុជា ឈ្នះមេដាយសរុប ៩០គ្រឿងច្រើនជាងគេ នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៩០គ្រឿង រួមមានមេដាយមាស ៤៨ ប្រាក់ ៣៦ និងសំរឹទ្ធ ៦ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃកន្លងទៅនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ពិធីបិទការប្រកួតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក Ri Yong Son ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ ព្រមទាំងប្រតិភូ និងអត្តពលិក ៦ប្រទេសដែលចូលរួមការប្រកួតនេះផងដែរ។ ការប្រកួតនេះមានប្រតិភូ និងអត្តពលិកចូលរួមប្រមាណ ២០០នាក់ មកពី ៦ប្រទេស។ ការប្រកួតធ្វើឡើងពីថ្ងៃទី២៨-៣០ ខែមិថុនា ខណៈជាលទ្ធផល […]

រដ្ឋាករទឹកក្រុងភ្នំពេញរកចំណូលបានជាង ៨៦លានដុល្លារ នៅឆ្នាំ២០២៤ ខណៈប្រាក់ចំណេញជាង ២១លានដុល្លារ

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលសរុបចំនួន ៣៤៧ប៊ីលានរៀល ឬប្រមាណជាង៨៦លានដុល្លារ ដែលទទួលបានពីការលក់ស្អាតប្រមាណជាង ២០០លានម៉ែត្រគូប និងទទួលបានប្រាក់ចំណេញជាង ៨៥ប៊ីលានរៀល ឬប្រមាណជាង២១លានដុល្លារ។ ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ឯក សុនចាន់ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ទឹកប្រាក់ប្រមាណជាង ៣០ប៊ីលានរៀលនឹងត្រូវបានបែងចែកដល់ម្ចាស់ភាគហ៊ុន ក្នុងនោះ ៤ប៊ីលានរៀល ត្រូវបានបែងចែកដល់ភាគហ៊ុនិក និងជាង២៥ប៊ីលានរៀល ជាភាគលាភរបស់រដ្ឋ ដែលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ភាគលាភនេះនឹងត្រូវបានបែងចែកជាសាច់ប្រាក់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ និងបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្នុងចំនួន ៣៥០រៀល ក្នុងមួយភាគហ៊ុន ដូចគ្នាទៅនឹងភាគលាភដែលបានបែងចែកក្នុងឆ្នាំ២០២៣កន្លងមក។ តែបើបើធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើងចំនួន ១.៣ដង ដែលមានចំនួនតែ ២៦២រៀល ក្នុងមួយភាគហ៊ុន។ លោកបានឱ្យដឹងដែរថា កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតទឹកស្អាតបានជាង៣១២ លានម៉ែត្រគូប និងលក់ទឹកស្អាតបានជាង២២៧ លានម៉ែត្រគូប។ ទន្ទឹមគ្នា រដ្ឋាករទឹកបានពង្រីកបណ្តាញចែកចាយបន្ថែមថ្មីបានប្រវែង […]

អភិបាលខេត្តព្រះវិហារ​៖ ប្រជាពលរដ្ឋប្រមាណ ៥ពាន់នាក់ មានការភ័យខ្លាច និងបានបង្ខំចិត្តភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍ប្រាំពាន់ដើម

Liny Chan June 30, 2025 30/06/2025

(ព្រះវិហារ)៖​ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ដោយសារការគំរាមកំហែងឈ្លានពានទឹកដីពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន បានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៥០០០នាក់ មានការភ័យខ្លាច បង្ខំចិត្តភៀសខ្លួន​មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែ​ន ខេត្តព្រះវិហារ​។​ ការថ្លែងលើកឡើងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាក្រពើ៥ នៅភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥​នេះ។​ លោក គីម រិទ្ធី បានថ្លែងថា «សង្រ្គាមមិនអាចធ្វើឱ្យយើងមានឱកាសអភិវឌ្ឍន៍អ្វីៗបាននោះទេ ដោយសារបាញ់គ្នា ដោយសារគេចគ្រាប់ ជាក់ស្តែងបច្ចុប្បន្ននេះនៅពេលដែលយើងមានភាពតានតឹងនៅក្នុងវិស័យយោធា ដែលយើងទទួលការគំរាមកំហែងឈ្លានពានពីកងទ័ពថៃ នៅតំបន់មួយចំនួននៅតាមព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច បានបង្ខំចិត្តភៀសខ្លួន​មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ប្រមាណ ៥ ០០០នាក់ ក្នុងនោះកូនក្មេងចំនួន ១​ ៥០០នាក់ នេះមិនទាន់ផ្ទុះអាវុធរូបភាពធំផង ប្រជាពលរដ្ឋយើងគេចខ្លួនមកបាត់ទៅហើយ ដូច្នេះសង្គ្រាមមានផលអវិជ្ជមានច្រើនណាស់»។​ ជាមួយគ្នានេះ លោកអភិបាល​ខេត្តព្រះវិហារ ថ្លែងអំណរគុណចំពោះវិរៈជនរបស់យើង វិរៈកងទ័ពរបស់យើងដែលកំពុងឈរជើងនៅសមូរភូមិមុខ ដែលកំពុងតែការពារទឹកដីរបស់យើងនៅសមូរភូមិមុខ សូមបួងសួងវត្ថុស័ក្កិសិទ្ធ ក្នុងលោក […]

កម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង, ការងារកំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ ជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន 

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថាកម្ពុជាត្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង កំពុងស្វាគមន៍ពលរដ្ឋខ្មែរមកពីប្រទេសថៃ រួមជាមួយអត្ថប្រយោជន៍ជាច្រើនដែលរដ្ឋផ្ដល់ជូន។ សម្រាប់ការងារ ២៥ម៉ឺនកន្លែងនេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថាយើងគិតតែពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានចុះបញ្ជីតែប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលទាំងអាជីវកម្មលក្ខណៈគ្រួសារ តាមស្រុក តាមភូមិផងទេ។ ក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News, លោក ស៊ុន មេសា បានលើកឡើងពីមូលហេតុនានាដែលនាំឱ្យពលរដ្ឋខ្មែរ ទៅធ្វើការនៅឯប្រទេសថៃ ដ្បិតកាលពី២០ឆ្នាំមុន យើងទទួលស្គាល់ថាសេដ្ឋកិច្ចកម្ពុជាពិតជានៅលំបាក ប្រាក់ខែគោលរបស់កម្មករយើង ៤០ដុល្លារ ៥០ដុល្លារ រីឯប្រទេសថៃមានការអភិវឌ្ឍលឿនជាងយើង ទាំងផ្នែកបច្ចេកទេសកសិកម្ម បច្ចេកទេសឧស្សាហកម្ម។ ក៏ប៉ុន្តែពេលនេះ ការងារនៅក្នុងប្រទេសកម្ពុជាវិញ ចំពោះប្រាក់ខែគោល ទាបបំផុត២០៨ដុល្លារ ហើយបើបងប្អូនមើលតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលលើកប៉ាណូភាគច្រើនគឺ៣៥០ដុល្លារ ក្នុងមួយខែ។ ជាមួយគ្នានេះ លោក ស៊ុន​ មេសា ក៏បានរំលេចពីកិច្ចគាំពារសង្គម ដែលរដ្ឋផ្ដល់ជូនដល់ពលរដ្ឋខ្មែរ រួមមាន របបសន្តិសុខសង្គម, ប្រាក់ចូលនិវត្តន៍ជាអាទិ៍៕ ផ្ដល់សិទ្ធិដោយ៖ […]

TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា»

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសតាមបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់ជាមួយចំណងជើងថា «ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា» ហើយដូច្នេះហើយសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកល ដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ នេះជាសំដីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃ៖ «អាហ៊ុនសែនមហាតេជោ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ […]

ក្រសួងធនធានទឹក និងឧតុនិយម៖ ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់លាយឡំ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន ស្តីពី ការព្យាករធាតុអាកាសប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សម្ពាធទាបដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥៖ ១៖ តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។ ២៖ តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ […]

នាយកដ្ឋានពាណិជ្ជកម្មថៃ ព្រមានថា ប្រទេសថៃនឹងខាតចំណូលជិត ២ពាន់លានដុល្លារ បើការបិទព្រំដែនបន្តដល់ចុងឆ្នាំ

Liny Chan June 30, 2025 30/06/2025

(បាងកក)៖ នាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសថៃ (DFT) ថ្មីៗនេះ បានព្រមានថា ប្រសិនបើច្រកព្រំប្រទល់ថៃ-កម្ពុជា បន្តបិទរហូតដល់ចុងឆ្នាំនេះ ថៃមុខជានឹងត្រូវខាតបង់ជាង ៦០ពាន់លានបាត ឬស្មើនឹង១.៨៤ពាន់លានដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយិកា DFT លោកស្រី Arada Fuangtong បាននិយាយថា ប្រសិនបើព្រំប្រទល់បន្តបិទចាប់ខែមិថុនា រហូតដល់ខែធ្នូ ការខាតបង់ប្រាក់ចំណូលពីការនាំចេញទំនិញរបស់ថៃ ត្រូវបានប៉ាន់ប្រមាណថា អាចមានទំហំលើស៦០ពាន់លានបាត។ តួលេខនេះ គឺផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនសរុប កាលពីឆ្នាំ២០២៤ ដែលមានទំហំ១៧៥ពាន់លានបាត ឬស្មើនឹង៥.៣៨ពាន់លានដុល្លារអាមេរិក រវាងថៃនិងកម្ពុជា ដោយក្នុងនោះការនាំចេញមានទំហំប្រមាណ ១៤២ពាន់លានបាត (៤.៣៦ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងជាមធ្យម ១១.៨ពាន់លានបាត (៣៦២លានដុល្លារអាមេរិក) ក្នុងមួយខែៗ។ លោកស្រី Arada បានបន្ថែមថា អំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញសរុបរបស់ថៃទៅកាន់កម្ពុជា មានទំហំ១៤៦ពាន់លានបាត (៤.៤៩ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន ៨.៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះការនាំចេញតាមព្រំដែន មានទំហំ៦៣.១ពាន់លានបាត (១.៩៤ពាន់លានដុល្លារអាមេរិក) […]