ព័ត៌មានជាតិ

កងទ័ពជើងអាកាសសហរដ្ឋអាមេរិក រៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street)

Liny Chan June 30, 2025 30/06/2025

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ ឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោក រហូតដឹងដល់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិក បានមកប្រគុំតន្រ្តីទៀតផង។ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមតន្ត្រីទ័ពអាកាសអាមេរិកប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិក សុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើង នៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម នៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។ លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះ បានឱ្យដឹងថា ស្របពេលដំណើរទស្សនកិច្ច ចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត ប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) រួមទាំងធ្វើការងារមនុស្សធម៌ នៅតាមសាលារៀន និងសហគមន៍នានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ នេះជាលើកទីដំបូងហើយដែលផ្លូវថ្មើរជើង (Walk Street) ទទួលបានការចាប់អារម្មណ៍ […]

អភិបាលខេត្តពោធិ៍សាត់៖ ទិន្នផលត្រីតំបន់បឹងទន្លេសាប ក្នុងរដូវបិទនេសាទឆ្នាំនេះ កំពុង​ចាប់ផ្តើម​សម្បូរ​ឡើង​វិញ ក្រោយ​ប្រជានេសាទយល់ដឹងពីច្បាប់ និងកម្លាំងចម្រុះចុះបង្ក្រាបដូចភ្លៀងរលឹម

Nisaiy KP June 29, 2025 29/06/2025

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញ ចុះធ្វើពិសោធន៍ទិន្នផលត្រីនៅតំបន់បឹងទន្លេសាប នារដូវបិទនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ក្រោយពីកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបដូចភ្លៀងរលឹម រយៈពេលជាង១ឆ្នាំមកនេះ។ លោក ខូយ រីដា បានថ្លែងថា ថ្ងៃនេះក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដោយមានការសំណូមពរពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការនេសាទត្រី លោកបានចុះមកពិនិត្យជាក់ស្តែង និងធ្វើពិសោធន៍ឃើញថា ទិន្នផលត្រីមានការឡើនឡើង ជាងបណ្តាឆ្នាំកន្លងៗទៅ។ នេះដោយសារតែបងប្អូនប្រជានេសាទ បានយល់ដឹងជ្រួតជ្រាបពីច្បាប់ជលផលច្រើន ហើយនៅសេសសល់មួយចំនួនតូច មិនទាន់បានចូលរួម។ លោកសង្ឃឹមថា នៅថ្ងៃខាងមុខបងប្អូនប្រជានេសាទក្នុងខេត្តពោធិ៍សាត់របស់យើង នឹងចូលរួមគោរពច្បាប់ជលផលដែលបានដាក់ចេញ ដើម្បីឱ្យទិន្នផលត្រីរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិតណាស់ថា តួអង្គក្នុងថ្ងៃនេះ គឺកម្លាំងចម្រុះ រួមមានកម្លាំងរដ្ឋបាលជលបាល និងកងកម្លាំងប្រដាប់អាវុធទាំង៣ សម្រាប់ជួយថែរក្សាធនធានមច្ឆាជាតិ ក្នុងផ្ទៃទឹកបឹងទន្លេសាប។ ប្រសិនបើគ្មានតួអង្គកម្លាំងទាំងអស់នោះទេ ប្រហែលជាគ្មានត្រីសម្រាប់បងប្អូននេសាទនោះដែរ ព្រោះថាបងប្អូនប្រកដជាត្រង និងជញ្ជាត់យកធនធានមច្ឆាជាតិទាំងអស់ ជាក់ជាពុំខាន។ លោក ខូយ រីដា បានឱ្យដឹងថា ផ្អែកតាមគោលការ​ការ​ណែនាំ ​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត […]

រដ្ឋមន្រ្តី ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

Nisaiy KP June 29, 2025 29/06/2025

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ លោករដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព សំដៅជំរុញការងារនេះឱ្យលឿនឆាប់រហ័ស និងទាន់សភាពការណ៍កងទ័ពជួរមុខ។ ជាកិច្ចបន្ទាប់​ លោករដ្ឋមន្រ្តី​ ឌិត ទីណា និងគណៈប្រតិភូអមដំណេីរ​ បានបន្តអញ្ជើញចុះពិនិត្យ​ និងជួបសំណេះសំណាលជាមួយប្រជាកសិករ​ សហគមន៍អូរប្រាសាទ​ ដែលផ្តោតលេីផលិតកម្មដំណាំបន្លែ​ នៅឃុំអូរប្រាសាទ​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តក្រុមការងាររាជរដ្ឋាភិបាល បន្តពង្រឹងផ្តល់សេវាតម្រូវការជូនពលរដ្ឋ ប្រកបដោយភាពរហ័ស មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបភាពទៅនឹងតម្រូវការដ៏ចាំបាច់លើជីវភាពរស់នៅប្រចាំថ្ងៃ

Nisaiy KP June 29, 2025 29/06/2025

(ក្រចេះ)៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានណែនាំបន្ថែមដល់ក្រុមការងាររាជរដ្ឋាភិបាល ត្រូវពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឱ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សេវាតម្រូវការនេះរួមមានបណ្ណស្នាក់នៅ សំបុត្រកំណើត (អត្រានុកូលដ្ឋាន) សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ឬកិច្ចការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូនប្រជាលរដ្ឋ។ ការណែនាំបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ប្រមាណ៤០០នាក់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ក៏ស្នើសុំដល់អាជ្ញាធរមូលដ្ឋានមេភូមិ មេឃុំ ចៅសង្កាត់ សុំបន្តបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ដែលរក្សាឱ្យបាននូវវប្បធម៌ នៃការផ្តល់សេវាមួយដែលមានប្រសិទ្ធភាព គុណភាព ហើយផ្តល់នូវជំនឿទុកចិត្តជូនដល់ប្រជាពលរដ្ឋ។ ចំពោះការផ្តល់សេវានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកិច្ចការងារមួយដ៏ចាំបាច់បំផុតរបស់អាជ្ញាធរ។ […]

ក្រសួងបរិស្ថាន ចេញលិខិតឱ្យបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុនមួយកន្លែង ដោយសារបន្តបំពុលព្រែកកំពង់ស្មាច់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

Nisaiy KP June 29, 2025 29/06/2025

(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈច្រើនលើក។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។ […]

រដ្ឋមន្ត្រី ឈាង រ៉ា អំពាវនាវដល់ប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ប្រកាន់ខ្ជួននូវអនាម័យ បើមានបញ្ហាសុខភាព សូមទៅកាន់ស្តង់សុខភាពប្រចាំ២៤ម៉ោង

Nisaiy KP June 29, 2025 29/06/2025

(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវពាវលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ សូមប្រកាន់ខ្ជួននូវអនាម័យ ហូបស្អាត ពិសាទឹកស្អាត ឬទឹកដាំឆ្អិន អាហារស្អាត រស់នៅស្អាត ដើម្បីបង្ការពីជំងឺឆ្លងនានា ពិសេសត្រូវសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ការពារពីជំងឺគ្រុនឈាម។ លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋនៅទីនោះ បើករណីមានបញ្ហាសុខភាព សូមប្រញាប់ទៅពិនិត្យសុខភាពនៅស្តង់ប្រចាំការ២៤ម៉ោងរបស់មន្រ្តីសុខាភិបាលដែលនៅទីនោះស្រាប់។ ទន្ទឹមនឹងនោះសូមប្រុងប្រយ័ត្នខ្ពស់ចំពោះស្រ្តីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងពិសេសកុមារពីលង់ទឹកជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋរស់តាមស្តង់ជម្លៀសនៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅល្ងាចនៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីចែកអំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ដែលនៅក្នុងមួយគ្រួសារទទួលបានឃីតមួយកញ្ចប់ (មានមុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារ៉ុង១ និងក្រម៉ា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន២កញ្ចប់ឃីតក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់(ឃីត)។ ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម […]

មានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន ដោយមានអក្សរ និងទង់ជាតិថៃ, កម្ពុជាបដិសេធសំបកវេចខ្ចប់មិនមែនជារបស់ខ្លួនឡើយ

Nisaiy KP June 29, 2025 29/06/2025

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សហព័ន្ធបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ហ៊ុន ម៉ានី៖ កីឡាគឺជាស្ពានរក្សាទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងជាវេទិកាដ៏សំខាន់ លើសពីការប្រកួតប្រជែង

Nisaiy KP June 29, 2025 29/06/2025

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងពង្រឹងសហគមន៍ និងជាស្ពានរក្សានូវទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងលើឆាកអន្ដរជាតិ ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតាឡើយ។ លើសពីនេះ កីឡាក៏បានរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៀតផង។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ដោយមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដែលមានអត្តពលិកចូលរួមសរុបជិត ២០០នាក់។ ក្រៅពីការស្វាគមន៍គណៈប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស ដែលចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់នៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា មិនត្រឹមជាការប្រកួតប្រជែង ដើម្បីដណ្ដើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិការដ៏សំខាន់ សម្រាប់បណ្ដុះសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ […]

សម្តេចតេជោ ហ៊ុន សែន៖​ រយៈពេល ៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន ២៥ ៥០៣លានដុល្លារកើន១៨% ខណៈគម្រោងវិនិយោគ ២៩០ត្រូវបានអនុម័ត មានទុន ៤២០០លានដុល្លារ

Naren June 28, 2025 28/06/2025

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែ​ន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ និងការទទួលបានគម្រោងវិនិយោគ នៅរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាមេរិកកើន ១៧.៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ សម្រាប់គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិកកើន ១.៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ បើតាមសម្តេចតេជោ សន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ ដូច្នេះតាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន […]

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

Naren June 28, 2025 28/06/2025

(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល […]