ព័ត៌មានជាតិ

មានការលួចបន្លំជាអង្កររបស់កម្ពុជា ដាក់លក់នៅលើផ្សារអនឡាញប្រទេសចិន ដោយមានអក្សរ និងទង់ជាតិថៃ, កម្ពុជាបដិសេធសំបកវេចខ្ចប់មិនមែនជារបស់ខ្លួនឡើយ

Nisaiy KP June 29, 2025 29/06/2025

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ឱ្យដឹងថា ថ្មីៗ នេះមានការបង្ហោះព័ត៌មាន ស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សហព័ន្ធបញ្ជាក់ថា ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជារកឃើញថា កញ្ចប់អង្ករដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមបដិសេធទាំងស្រុងចំពោះសម្បកវេចខ្ចប់អង្ករ ដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬ មានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

លោក ហ៊ុន ម៉ានី៖ កីឡាគឺជាស្ពានរក្សាទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងជាវេទិកាដ៏សំខាន់ លើសពីការប្រកួតប្រជែង

Nisaiy KP June 29, 2025 29/06/2025

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកកីឡា គឺជាផ្នែកមួយដ៏សំខាន់ក្នុងពង្រឹងសហគមន៍ និងជាស្ពានរក្សានូវទំនាក់ទំនងល្អ រវាងប្រជាជនក្នុងតំបន់ និងលើឆាកអន្ដរជាតិ ដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ឬសាវតាឡើយ។ លើសពីនេះ កីឡាក៏បានរួមចំណែកកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទៀតផង។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ការប្រកួតនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយគ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែមិថុនាខាងមុខ ដោយមានអត្តពលិក ៦ប្រទេសចូលរួម រួមមានម៉ាឡេស៊ី វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដែលមានអត្តពលិកចូលរួមសរុបជិត ២០០នាក់។ ក្រៅពីការស្វាគមន៍គណៈប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេស ដែលចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់នៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា មិនត្រឹមជាការប្រកួតប្រជែង ដើម្បីដណ្ដើមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិការដ៏សំខាន់ សម្រាប់បណ្ដុះសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់ […]

សម្តេចតេជោ ហ៊ុន សែន៖​ រយៈពេល ៥ខែដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបាន ២៥ ៥០៣លានដុល្លារកើន១៨% ខណៈគម្រោងវិនិយោគ ២៩០ត្រូវបានអនុម័ត មានទុន ៤២០០លានដុល្លារ

Naren June 28, 2025 28/06/2025

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីមិទ្ទិញរំឮកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែ​ន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ និងការទទួលបានគម្រោងវិនិយោគ នៅរយៈពេល៥ខែដើមឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥ ៥០៣ លានដុល្លារអាមេរិកកើន១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាមេរិកកើន ១៧.៩៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ សម្រាប់គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ មានចំនួន ២៩០គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤.២ ពាន់លានដុល្លារអាមេរិកកើន ១.៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ បើតាមសម្តេចតេជោ សន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន។ ដូច្នេះតាមការរំពឹងទុកសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន […]

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

Naren June 28, 2025 28/06/2025

(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល […]

សូមប្រុងប្រយ័ត្ន! ពួកក្រុមអគតិ​ និងជ្រុលនិយម​ ចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការ របស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី

Naren June 28, 2025 28/06/2025

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា មានពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេច។ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយទាំងនោះ និងសូមតាមដានផេកផ្លូវការ របស់សម្តេច។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារទាំងស្រុងដូច្នេះថា៖ «សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយមេត្តាជ្រាបថា​ ពួកក្រុមអគតិ​ និងជ្រុលនិយម​ ឆ្លៀតឱកាសបង្កើតការភាន់ច្រលំ​ ឬបង្កប់ចេតនាទុច្ចរិតផ្សេងៗ​ បានចិញ្ចឹមចិត្តបង្កើតការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដោយបន្លំជាផេកផ្លូវការរបស់សម្តេចបវធិបតីនាយករដ្ឋមន្ត្រី​ តាមរយៈ​៖ ១៖​ ការផុសដោយធ្វើជារូបភាព​ ហើយផុសក្នុងក្រុមផ្សេងៗរបស់បណ្តាញសង្គមហ្វេសប៊ុក២៖​ កាត់តរូបគណនីរបស់សម្តេចបវធិបតី​ ដោយសរសេរសារក្លែងក្លាយ​ ភ្ជាប់នឹងរូបភាព​ តែចំនុចដែលខុស​ គឺគ្មានបញ្ចេញម៉ោង​ បើផុសចេញពីផេកពិត​ គឺនឹងមានការបង្ហាញម៉ោង​ ឬថ្ងៃផុស​ (ដូចជូនភ្ជាប់ក្នុងរូបភាព)៣៖​ ការផុសចេញពីផេកផ្លូវការ​ គឺតែងមានតំណភ្ជាប់ទាំងអស់​ (Link) មានន័យថាគ្រប់ផុស​ គឺតែងមាន Link មួយជានិច្ច៤៖​ ផេកផ្លូវការរបស់សម្តេចបវធិបតី​ មានតំណភ្ជាប់តែមួយ​ គឺ​ https://www.facebook.com/share/1HMhbKEmCr/?mibextid=wwXIfr៥៖ ផេកផ្លូវការរបស់សម្តេចបវរធិបតី​ គឺមានអ្នកតាមដាន​ ១,៨លាននាក់។ អាស្រ័យហេតុនេះ​ […]

លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!

Naren June 27, 2025 27/06/2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ឧកញ៉ា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។ ពិធីបើកឱ្យដំណើរការជាផ្លូវការនេះមានគោលបំណងដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ និងបង្កើតជម្រើសបន្ថែមសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ក្នុងការស្នើសុំលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន និងពង្រឹងយន្តការកៀរគរចំណូលថវិកាជាតិបន្ថែម និងដាក់ឱ្យដំណើរការមណ្ឌលផ្តល់សេវាសាធារណៈទី៤ នៅផ្សារទំនើបអូឡាំព្យា ដើម្បីបង្ខិតសេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្រៅផ្លូវការ បង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីសមិទ្ធផលការងារជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននាពេលកន្លងមក ដែលកើតឡើងដោយកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងនៅក្នុងអាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូលរួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរបំពេញការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន […]

អ៉ីស្រាអែល ថាមេដឹកនាំកំពូលអ៉ីរ៉ង់រួចរស់ជីវិត ដោយសារតែបានទៅពួនសំងំនៅក្រោមដី

Liny Chan June 27, 2025 27/06/2025

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអ៉ីស្រាអែល បាននិយាយថា អ៉ីស្រាអែល មុខជាបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាត់ទៅហើយ ប្រសិនបើវាអាចទៅរួច កាលពីអំឡុង​សង្រ្គាមរយៈពេល១២ថ្ងៃ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រមុខការពារជាតិអ៉ីស្រាអែល លោក Israel Katz បាននិយាយដូច្នេះថា «ខ្ញុំប៉ាន់ប្រមាណថា ប្រសិនបើលោក Khamenei បានស្ថិតក្រោមការមើលឃើញរបស់យើងវិញនោះ ពួកយើងច្បាស់ជាបានសម្លាប់គាត់ចោលបាត់ទៅហើយ។ ប៉ុន្តែ លោក Khamenei យល់ច្បាស់ចំណុចនេះ ដូច្នេះហើយក៏បានរត់ទៅសំងំពួនក្រោមដីក្នុងជម្រៅយ៉ាងជ្រៅ ព្រមទាំងផ្តាច់ការទាក់ទង​ជាមួយមេបញ្ជាការយោធាទាំងឡាយ ដែលឡើងជំនួសមេបញ្ជាការមុនៗដែលត្រូវបានសម្លាប់។ ហេតុនេះហើយ នៅចុងក្រោយ វាមិនអាចទៅរួច»។ គួរបញ្ជាក់ថា អ៉ីស្រាអែលបានសម្លាប់មេបញ្ជាកាយោធាកំពូលៗ និងអ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរឆ្នើមៗរបស់អ៉ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា នៅពេលសង្រ្គាមចាប់ផ្តើមឡើងដំបូង។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត កាលពីអំឡុងសង្រ្គាមផ្លូវអាកាសអ៉ីស្រាអែល-អ៉ីរ៉ង់ថា អាយុជីវិតរបស់លោក Khamenei […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីថៃថា កុំនិយាយគុណធម៌ជាមួយសម្តេច ព្រោះលោកស្រីជាក្មេងម្នាក់ ប្រមាថមកលើមនុស្សចាស់

Liny Chan June 27, 2025 27/06/2025

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ទៅ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីថៃថា កុំនិយាយរឿងគុណធម៌ជាមួយសម្តេចតទៅទៀត ព្រោះលោកស្រី​គឺជាក្មេងម្នាក់ ដែលបានប្រមាថលើមនុស្សចាស់ នោះគឺសម្តេចដែលជាមេដឹកនាំកំពូលមួយរូប។ ការលើកឡើងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់ លោកស្រី ផែថងថាន ដចំពោះសម្តេចកន្លងមក និងលាតត្រដាងអំពីសម្តីរបស់លោកស្រី ដែលបានប្រមាថចំពោះកងទ័ពថៃ ពេលសន្ទនាតាមទូរស័ព្ទជាមួយសម្តេចផងដែរ។ សម្តេចបានលើកឡើងថា ក្នុងនាមមេដឹកនាំ សម្តេចមិនបានបន្ទោសបង្អាប់មន្ត្រីខ្លួនឯងចំពោះមុខបរទេសនោះទេ។ ទន្ទឹមនឹងនេះ សម្តេចបានលើកឡើងថា៖ «សូមលោកជំទាវកុំនិយាយរឿងបញ្ហាគុណធម៌ជាមួួយខ្ញុំ ក្នុងពេលដែលលោកជំទាវ ជាក្មេងម្នាក់ដែលប្រមាថមនុស្សចាស់»។ សម្តេចបានប​ន្តថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត ជានាយករដ្ឋមន្រ្តី សម្តេចបានទទួលស្គាល់ហើយ ប៉ុន្តែលោកស្រីក៏ត្រូវទទួលស្គាល់ថា សម្តេចក៏ជាមេដឹកនាំនៅក្នុងអំណាចមួយដែរ ដែលសម្តេចមានតួនាទីលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីព្រះមហាក្សត្រ។ ជាមួយគ្នានេះ សម្តេចបានលើកឡើងថា គ្មានច្បាប់ណាដែលហាមឃាត់មិនឱ្យថតសំឡេងនោះទេ ប្រទេសណាក៏ដោយ […]

កត្តាដែលនាំឱ្យសម្ដេចតេជោ ថតសំឡេងសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃ ព្រោះធ្លាប់ត្រូវបានគេបោកប្រាស់នៅតំបន់មុំ៣ ម្ដងរួចហើយ 

Liny Chan June 27, 2025 27/06/2025

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកម្ពុជា បានទម្លាយអាថ៌កំបាំងមួយ ដែលសម្ដេចសម្រេចចិត្តថតសំឡេងសន្ទនាជាមួយនាករដ្ឋមន្រ្តីថៃ ក៏ព្រោះតែកាលពីចរចាសម្របសម្រួលនៅតំបន់មុំ៣ ដែលមានលោកជំទាវនាយករដ្ឋមន្ត្រីថៃ ព្រមទាំងលោក ថាក់ ស៊ីន និងលោកស្រី យីងឡាក់ ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ បានស្នើសុំសម្ដេច ឱ្យមានការកែសម្រួលទ័ពនៅមុំ៣ ហើយក៏បានអរគុណសម្តេចផងដែរ។ ប៉ុន្តែចុងក្រោយថៃ បានផ្សាយបំភ្លៃថា កម្ពុជា ដកទ័ព។ ត្រង់ចំណុចនេះហើយដែលសម្តេច បានចាត់ទុកទង្វើនេះជាការបោកប្រាស់ ហើយសម្ដេចត្រូវប្រុងប្រយ័ត្ន និងត្រូវមានតម្លាភាពជាមួយប្រជាជនកម្ពុជា តាមរយៈការថតសំឡេងជាភស្តុតាងការពារខ្លួន។ ការបញ្ជាក់របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖ «ខ្ញុំនឹកឃើញថា ខ្ញុំត្រូវបានគេបោកប្រាស់ម្ដងរួចហើយ ដូច្នេះម្ដងនេះខ្ញុំត្រូវតែថតទុក។ កន្លែងណាទៅដែលនិយាយពីបញ្ហាបោកប្រាស់? យើងបានស្រុះស្រួលគ្នា ធ្វើការកែសម្រួលកម្លាំងនៅមុំ៣ ថ្ងៃនោះខ្ញុំពិបាកនឹងពន្យល់ណាស់ ពេលហ្នឹងទាំង ថាក់ ស៊ីន ទាំង អ៊ុង អ៊ីង […]

រដ្ឋមន្ត្រីក្រសួងសាធារណការ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ និងម៉ូតូកង់បួន និងសម្ពោធមណ្ឌលផ្តល់សេវាសាធាណៈ នៅផ្សារទំនើប អូឡាំព្យា

Liny Chan June 27, 2025 27/06/2025

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ លេខពិសេសផ្ទាល់ខ្លួន សម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធាណៈ ផ្សារទំនើបអូឡាំព្យានៅផ្សារទំនើបអូឡាំព្យា និងដោយមានកាចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងនាឱកាសនោះលោក ប៉េង ពោធិ៍នា បានឱ្យដឹងថា សមិទ្ធផលការងារជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបាននាពេលកន្លងមក ពុំមែនកើតឡើងដោយការចៃដន្យនោះទេ តែកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងនៅក្នុងអាណត្តិមុនៗ និងអាណត្តិទី៧នេះ ព្រមទាំងការចូលរួមរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរបំពេញ ការងារប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះសុខសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេស គឺជាកត្តាមិនអាចខ្វះបាន ដែលបានបើកឱកាសឱ្យ រាជរដ្ឋាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់បិតាសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការបើកឱ្យប្រើប្រាស់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រ យានយន្ត និងម៉ូតូកង់បួន និងមណ្ឌលផ្តល់សេវាសាធារណៈផ្សារទំនើបអូឡាំព្យានាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល […]