ព័ត៌មានជាតិ

ក្រសួងការងារ៖ អបអរសាទរពលករខ្មែរមកពីថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ

Liny Chan June 23, 2025 23/06/2025

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៣៤នាក់ ដែលទើបត្រឡប់ពីប្រទេសថៃបានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុងក្រោមការសម្របសម្រួលពី មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។ លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង បានឱ្យដឹងថា ពលករទាំង ៣៤រូបដែលមានស្ត្រី ១២នាក់ បានផ្តើមធ្វើការនៅថ្ងៃចន្ទ ទី២៣ នេះ ដោយ៣២នាក់ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ខណៈដែលពលករពីររូប ដែលជាប្តីប្រពន្ធទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ដែលមានទីតាំងក្នុង ស្រុកមណ្ឌលសីមា ក្នុងជំនាញកសិកម្ម។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានអបអរសាទរទៅដល់បងប្អូនពលករទាំង៣៤រូប ដែលទទួលបានឱកាសការងារភ្លាមៗពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកោះកុងដែលសម្របសម្រួលជួយផ្គូផ្គងផ្តល់ឱកាសការងានៅកន្លែងតែម្តង។ បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ ខេត្តកោះកុង មានឱកាសការងារប្រមាណជាង ៧០០០កន្លែង ដែលកំពុងរង់ចាំការដាក់ពាក្យបំពេញការងារ ខណៈដែលកម្ពុជា កំពុងត្រូវការកម្លាំងពលកម្មប្រមាណ ២៥ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងការងារ […]

មេគយកម្ពុជា ណែនាំឱ្យមន្ត្រីគយឈរជើង តាមមាត់ច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ អនុវត្តឱ្យបានម៉ឹងម៉ាត់នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ

Liny Chan June 23, 2025 23/06/2025

(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅតាមបណ្ដាមាត់ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ពីភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាពគយ និងរដ្ឋាករនៅច្រកព្រំដែននីមួយៗ ក្នុងភូមិសាស្ដ្រខេត្តទាំងនេះ ជាពិសេសការអនុវត្តឱ្យបានម៉ឹងម៉ាត់ នូវវិធានការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ក្នុងនាមជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសការគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីគយ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ព្រមទាំងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល។ នៅក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ បណ្ឌិត គុណ ញឹម បានធ្វើការណែនាំដល់គ្រប់ថ្នាក់ដឹកនាំ និងមន្ដ្រីគយ និងរដ្ឋាករដែលកំពុងបំពេញភារកិច្ចនៅគ្រប់ការិយាល័យគយ និងរដ្ឋាករតាមបណ្ដោយព្រំដែននៃខេត្តខាងលើ ឱ្យអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនៃវិធានការបម្រាមលើការនាំចូលបន្លែ […]

ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី

Liny Chan June 23, 2025 23/06/2025

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ ICJ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ គណៈកម្មការនេះមានក្រុមការងារចំនួន២ ជាសេនាធិការគឺ៖ (១) ក្រុមការងារកិច្ចការច្បាប់ និង (២)ក្រុមការងារកិច្ចការការទូត។ ភារកិច្ចសំខាន់ៗរបស់គណៈកម្មការមានដូចជា៖ (១)ពិនិត្យ និងសម្រេច ជ្រើសរើសមេធាវីអន្តរជាតិតាមសំណើក្រុមការងារកិច្ចការច្បាប់ (២)ពិនិត្យ និងសម្រេច លើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់ បញ្ជូនទៅតុលាការ ICJ (៣)ពិនិត្យ និងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការទូត (៤) ទំនាក់ទំនងការងារជាមួយតុលាការ ICJ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការបញ្ជូនករណីវិវាទលើ តំបន់ទាំងបួនទៅតុលាការ ICJ និង (៥) ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការICJ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទាហានថៃធ្លាប់ភ័យរត់ចោលកាំភ្លើងយន្តមួយដើម តែត្រូវបានទាហានខ្មែររើសបាន និងហៅទាហានថៃឱ្យមកយកវិញ

Liny Chan June 23, 2025 23/06/2025

(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា ទាហានថៃធ្លាប់ភ័យហើយរត់ចោលកាំភ្លើងយន្តមួយដើម ប៉ុន្តែត្រូវកងទ័ពខ្មែររើសបាន ហើយហៅទាហានថៃឱ្យមកយកវិញ ព្រោះទាហានខ្មែរជាជាតិសាសន៍ស្លូតត្រង់ នឹងមិនដែលមានគំនិតចង់បានរបស់គេឡើយ។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប។ បើតាមសម្ដេចធីបតីនាយករដ្ឋមន្រ្តី បានបញ្ចាក់ថា ជាធម្មតា កងទ័ពគេងតែងតែបង្រៀនពីការរក្សាការពារអាវុធរបស់ខ្លួន ដោយអាវុធនីមួយៗប្រៀបដូចជាប្រពន្ធអ៊ីចឹង បើសូម្បីតែអាវុធជាប់ខ្លួនបែបនេះក៏ភ្លេចដែរ មានន័យថា អារម្មណ៍ក៏មិននៅជាប់ខ្លួនដែរ ទើបរត់ចោលកាំភ្លើងបែបនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា៖ «ដើរល្បាតចុះឡើងៗ ម្សិលម្ង៉ៃមួយចូលទៅកន្លែងភ្នំខ្មោច ខ្ញុំសួរទៅឯកឧត្តម ស្រី ឌឹក ចូលមកបោះអង្រឹងបោះអី យើងទៅដេញចេញវិញ ឯកឧត្តម ស្រី ឌឹក រាយការណ៍មកថា «ពេលដេញចេញទៅវិញហ្នឹងភ្លេចអាវុធ កាំភ្លើងយន្ត ១ដើម»។ ទាហានគេបង្រៀនតាំងពីថ្ងៃដំបូងថា ត្រូវកាំភ្លើងណាគឺអាហ្នឹងដូចជាប្រពន្ធអ៊ីចឹង ត្រូវជាប់ខ្លួនរហូត តែខ្លួនឯងភ្លេចហើយ បានន័យថា អារម្មណ៍មិននៅក្នុងខ្លួនទេ ដកទៅបាត់ ទុកដាំភ្លើងយន្តមួយដើម។ តែខ្មែរយើងត្រង់ហៅគេមកយកវិញ កម្ពុជាមិនចង់បានរបស់នរណាទេ»។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី […]

ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាកម្ពុជា ត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈនោះទេ ព្រោះត្រូវគោរពតាមនីតិវិធីរបស់តុលាការ ICJ

Liny Chan June 23, 2025 23/06/2025

(សៀមរាប)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយស​សហ​ភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាកម្ពុជា ត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែមិនអាចបង្ហាញជាសាធារណៈនោះទេ ព្រោះត្រូវគោរពតាមនីតិវិធីរបស់តុលាការ ICJ។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​បិទកិច្ចប្រជុំគណៈ​កម្មាធិការ​កណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ចំពោះមុខអង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថាបងប្អូនខ្លះនៅមានចម្ងល់ថា ប្រសិនជាពាក្យបណ្ដឹងបានបញ្ជូនទៅហើយ សូមឱ្យរដ្ឋាភិបាលបង្ហាញបង្កាន់ដៃផង។ សម្ដេច បានបញ្ជាក់ថា យើងត្រូវគោរពតាមនីតិវិធីរបស់តុលាការ ប៉ុន្តេបើយើងចង់បំផ្លាញប្រៀបរបស់កម្ពុជាលើឆាកអន្តរជាតិ យើងមិនបាច់គោរពនីតិវិធីតុលាការនោះទេ។ «បង្កាន់ដៃយើងមាន លិខិតអញ្ជើញយើងមានរក្សាទុកនៅក្រសួងការបរទេស ប៉ុន្តែICJ គេសុំយើងកុំឱ្យបង្ហាញអ្វីពាក់ព័ន្ធជាមួយមន្ត្រីគេ រូបភាពមន្ត្រីគេ ឬឯកសារលិខិតស្នាមក្នុងដំណាក់កាលនេះ។ ព្រោះមិនចង់ឱ្យយកឯកសាររបស់គេ មកធ្វើនយោបាយក្នុងប្រទេសណាមួយទេ ច្បាប់របស់គេអ៊ីចឹង។ សូម្បីតែតុលាការរបស់យើង ក្នុងដំណាក់កាលកំពុងដំណើរការរឿងក្ដី បើមេធាវីណាមួយបញ្ចេញឯកសារជាសាធារណៈ អាចជាប់គុកភ្លាម ដូច្នេះយើងត្រូវគោរពនីតិវិធី»។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា រដ្ឋាភិបាល នឹងខិតខំធ្វើគណនេយ្យភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហាននៃការតតាំងនេះ យើងបានគិតគូរពីការដាក់ជូននូវព័ត៌មាន ប៉ុន្តែយើងត្រូវតែគោរព […]

នាយករដ្ឋមន្ដ្រីកម្ពុជា ណែនាំក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញលើទីផ្សារ បញ្ចៀសការលួចតម្លើងថ្លៃ, កម្ពុជាម្ចាស់ការឯករាជ្យ មិនពឹងដង្ហើមប្រទេសជិតខាង

Liny Chan June 23, 2025 23/06/2025

(សៀមរាប)៖ វិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ ត្រូវបានកាត់ផ្ដាច់ចោលទាំងស្រុងមិនឲ្យនាំចូលពីប្រទេសថៃឡើយ ក្រោយស្ថានភាពនៃការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន ពិសេសការប្រមាថម្ដងហើយម្ដងទៀតពីក្រុមយោធាថៃ ដែលតែងសម្រេចចិត្តដោយឯកតោភាគី។ បន្ទាប់ពីការផ្ដាច់ទំនិញមួយចំនួនមិនឲ្យថៃនាំចូលកម្ពុជាហើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការណ៍គ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះទេ ពោលបើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។ នៅចំពោះមុខនេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការផ្ទាល់ជូនរាជរដ្ឋាភិបាល លើការត្រួតពិនិត្យមុខទំនិញ និងការចែកចាយនៅតាមទីផ្សារ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតម្លៃលក់ដូរទំនិញលើទីផ្សារ សំដៅបញ្ចៀសការឆ្លៀតឱកាសលួចតម្លើងថ្លៃមុខទំនិញមួយចំនួន ក្នុងអំឡុងពេលនេះផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតី​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងពេលនេះ ខ្ញុំសូមឲ្យក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើលការគ្រប់គ្រងតម្លៃ ការគ្រប់គ្រងផ្សេងៗ កុំឲ្យមានកត្តាឆ្លៀតឱកាស (តម្លើងថ្លៃទំនិញ)។ ក្រសួងពាណិជ្ជកម្មត្រូវតាមដានឲ្យជាប់ ទាំងគុណភាព និងតម្លៃផ្សេងៗ»។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា […]

កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ជាទង្វើបំពានធម្មនុញ្ញ UN

Liny Chan June 23, 2025 23/06/2025

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ ដោយហៅថាជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នេះជាការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង​ ចាប់តាំងពីសហរដ្ឋអាមេរិកបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅមក។ «DPRK (កូរ៉េខាងជើង) ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើអ៉ីរ៉ង់ ដោយសហរដ្ឋអាមេរិកដែលជាទង្វើបំពានធម្មនុញ្ញ UN ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យនៃប​ណ្ដាប្រទេសដៃ»។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទសកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដោយបន្ថែមថាភាពតានតឹងសព្វថ្ងៃក្នុងតំបន់មជ្ឈិមបូព៌ាគឺបង្កឡើងដោយ អ៉ីស្រាអែលដែលគិតតែពីប្រយោជន៍ខ្លួនឯង និងធ្វើសង្រ្គាមពង្រីកទឹកដីឥតឈប់ឈរ។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា បាននិយាយថាការវាយប្រហាររបស់ខ្លួនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែបានអះអាងថាវ៉ាស៊ីនតោនគ្មានបំណងចង់ប្ដូរ របបដឹកនាំនៅអ៉ីរ៉ង់នោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក វ៉ាត់ ចំរើន៖ កម្ពុជាត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ ធម្មតា មិនមានអ្វីប្រែប្រួលនៅឡើយទេ

Liny Chan June 23, 2025 23/06/2025

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) បានលើកឡើងថា កម្ពុជានៅតែត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ជាធម្មតា មិនទាន់មានអ្វីប្រែប្រួលឡើយ។ នេះបើតាមការឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានពីសំណាក់មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើ ក្នុងវេទិកាអត្តពលិកជាតិ និងទិវាអូឡាំពិក ឆ្នាំ២០២៥ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ ក្រោយមានការចោទសួរពីស្ថានការណ៍បច្ចុប្បន្ន នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង ខណៈទីក្រុងបាងកក នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩-២២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កាលពីខែមុន ប្រតិភូអូឡាំពិកកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដោយមិនមានអ្វីប្រែប្រួល ក្រៅពីការស្វាគមន៍គ្នា ដោយភាពកក់ក្ដៅ ក្នុងចលនាកីឡាប៉ុណ្ណោះ ។ រីឯភាគីម្ចាស់ផ្ទះថៃ ក៏ត្រៀមទទួលស្វាគមន៍បណ្ដាប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ដោយភាពកក់ក្ដៅផងដែរ។ លោកបន្ដថា «កីឡាមិនបានបញ្ជាក់ពីការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ឬពាក់ព័ន្ធទៅនឹងអ្វីផ្សេងទៀត ដែលជះឥទ្ធិពលដល់ចលនាកីឡាទេ ព្រោះខាងអូឡាំពិកថៃ គឺនាយកប្រតិបត្តិស៊ីហ្គេមរបស់ថៃ បានបញ្ជាក់ហើយថា កម្ពុជា […]

យោធាថៃ បញ្ជាមិនឲ្យម៉ូតូ និងរទេះចេញចូលនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត តែរថយន្ដចេញចូលធម្មតា

Liny Chan June 23, 2025 23/06/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមយោធាថៃបានបន្តការសម្រេចចិត្តដោយឯកតោភាគី បញ្ជាឲ្យបិទម៉ូតូ និងរទេះ មិនឲ្យចេញ-ចូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអនុញ្ញាតឲ្យរថយន្តចេញចូលធម្មតា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ ក្រុមយោធាថៃបានរឹតបន្តឹងការចេញ-ចូល នៅច្រកអន្តរជាតិប៉ោយប៉ែត ដោយមិនអនុញ្ញាតឲ្យម៉ូតូ និងរទេះប្រជាពលរដ្ឋចេញ-ចូលនោះទេ និងមិនបានជូនដំណឹងមុនមកភាគីកម្ពុជាឡើយ។ បើតាមលោក អ៊ុំ រាត្រី សម្រាប់រថយន្ត និងអ្នកថ្មើរជើង គឺអាចបន្តធ្វើដំណើរចេញ-ចូលធម្មតាតាមម៉ោងកំណត់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាចដដែល។ នេះគឺជា វិធានការរឹតបន្តឹងថ្មីមួយទៀតហើយរបស់ក្រុមយោធាថៃ ដោយឯកតោភាគីមកដល់កម្ពុជា។ កន្លងទៅនេះ កម្ពុជាក៏បានប្រើប្រាស់វិធានការជាបន្តបន្ទាប់ ដើម្បីឆ្លើយតបចំពោះភាពប្រមាថ និងគគ្លើនរបស់ថៃ ទាំងការបិទច្រក ទាំងការបិទខ្ទប់បន្លែផ្លែឈើ បិទការនាំចូលប្រេងឥន្ធនៈ ការផ្ដាច់អគ្គីសនី និងអុិនធើណេតជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្ដឹងក្នុងករណី បង្ខាំងមនុស្ស​ជំរិតទារប្រាក់

Liny Chan June 23, 2025 23/06/2025

(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្ដឹងពីនារីជនជាតិចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងករណីសង្ស័យថា ប្ដីរបស់ខ្លួន និងមិត្ត ២នាក់ទៀត ត្រូវបានជនសង្ស័យខាងលើចាប់ខ្លួន និងជំរុញឱ្យផ្ទេរប្រាក់ចំនួន ៤៥,០០០ដុល្លារ ជាថ្នូរដោះលែងមនុស្សឲ្យរួចខ្លួនវិញ។ ប្រតិបត្តិការនេះធ្វើឡើង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងមាត់ពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់លើករណីខាងលើនេះ។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញបានរកឃើញរថយន្ត ៣គ្រឿងពាក់ព័ន្ធក្នុងករណី៖ ១. LEXUS 570 (BONAM711), ២. RANGE ROVER (2BI-1723), ៣. LEXUS LM350 (2CI-0036) ក្នុងនោះជនរងគ្រោះចំនួន ៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យ និងយកមកស្នងការដ្ឋាន ដើម្បីសួរនាំបន្ថែម និងផ្តល់សក្ខីកម្ម។ ចំណែកឯជនសង្ស័យមានឈ្មោះ XIE TIAN LONG ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន អាសយដ្ឋាននៅក្រុងបូកគោ […]