ព័ត៌មានជាតិ

ពលរដ្ឋជាង៣,០០០នាក់ នៅតំបន់សមរភូមិក្នុងខេត្តព្រះវិហារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តរៀបចំនៅស្រុកគូលែន

Liny Chan June 17, 2025 17/06/2025

(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន៦ នៅតំបន់សមរភូមិមុខ សរុបប្រមាណ៩,០០០នាក់ ប៉ុន្ដែក្នុងនោះមានជាង៣,០០០នាក់ ដែលពួកគាត់មានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នារបស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋានរបស់គាត់ ដើម្បីមកកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។ បើតាមលោក គីម រិទ្ធី, អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅស្រុកគូលែន ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់សមរភូមិ។ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និងស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក គីម រិទ្ធី ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្ដឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និងសម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ។ នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ […]

BREAKING: ផុតឱសានវាទ! កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់ ដើម្បីឆ្លើយតបការគំរាមកំហែង និងប្រមាថរបស់យោធាថៃ

Liny Chan June 17, 2025 17/06/2025

(ភ្នំពេញ)៖ ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់ហើយ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តីសុខាភិបាល ណែនាំជាថ្មីដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន

Liny Chan June 17, 2025 17/06/2025

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងណែនាំជាថ្មីដល់មន្ដ្រីបុគ្គលិកសុខាភិបាល ពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងគុណភាព ប្រសិទ្ធភាព ការថែទាំសុខភាពជូនប្រជាជន ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំពង្រឹងគុណភាពនៃការបម្រើសេវាសុខាភិបាល នៅគ្រប់កម្រិតមណ្ឌលសុខភាព ដល់មន្ទីរពេទ្យជាតិ ខេត្ត ស្រុក ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងតាមប្រព័ន្ធ Zoom មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ដូចជា៖ ១៖​ ត្រូវរៀបចំផែនការ និងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យបានសេវាថែទាំសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ព្រំដែន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ ២៖ ត្រៀមលក្ខណៈក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើការចល័តទីតាំង ទៅទីកន្លែងមានសុវត្ថិភាព ដោយត្រៀមរៀបចំនូវស្បៀងអាហារ ឱសថ ទឹកស្អាត មុង ក្រមា និងសម្ភារ ឱសថប្រើប្រាស់សំខាន់ ជាពិសេសជំងឺឆ្លងផ្សេងៗ ៣៖ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត នូវការបម្រើសេវាពិនិត្យ និងព្យាបាល […]

អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យចេះប្រយ័ត្នសម្តី

Liny Chan June 17, 2025 17/06/2025

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានចេញមកព្រមានទាំងយប់ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ «អ្នកជិតខាងល្អ» ខណៈដែលប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី។ ការព្រមានរបស់អ្នកនាំពាក្យសម្តេចតេជោ បានធ្វើបន្ទាប់ពី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ បានប្រតិកម្មទៅនឹង ការព្រមានជំរុញឱ្យបិទមិនឱ្យមានការនាំចូលបន្លែ ផ្លែឈើ ពីថៃចូលមកមកម្ពុជា តាមច្រកទាំងអស់ បើថៃមិនបើកច្រកជាប្រក្រតីឡើងវិញ។ អ្នកនាំពាក្យក្រសួងការទេសថៃ បានលើកឡើងថា «អ្នកជិតខាងល្អ មិនគួរធ្វើអីចឹង»។ ឆ្លើយតបចំពោះការលើកឡើងរបស់ភាគីថៃ, លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានលើកឡើងដូច្នេះថា «ពិតជាមិនចេះខ្មាសមែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈើ លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វើអ៊ីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តើនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបើកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហើយចង់ឲ្យគេចរចា ខ្លាចអន់ ហើយចង់លេងការទូតខ្សែរលើគេទៀត»។ លោក ជា ធីរិទ្ធ […]

ចិន ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់

Liny Chan June 17, 2025 17/06/2025

(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈអ៉ីស្រាអែល និងអ៉ីរ៉ង់នៅតែបន្តវាយប្រយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ នៅថ្ងៃអង្គារនេះ។ ស្ថានទូតចិនបាននិយាយថាជម្លោះកំពុងបន្តកើនឡើង ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាត ហើយចំនួនស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលបន្តកើនឡើង ស្របពេលស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ។ ស្ថានទូតចិនបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា «បេសកកម្មចិនក្នុងប្រទេសអ៉ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៉ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈព្រំដែនគោកក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសហ្ស៊កដានី»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: បណ្តឹងរបស់កម្ពុជា ក្នុងវិវាទព្រំដែនជាមួយថៃ បានដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ

Liny Chan June 16, 2025 16/06/2025

(ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហា​វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមិនដក​ថយ​ទេ ពាក់ព័ន្ធការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋា​ភិបាល​នឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការ​ទទួល​ខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនខ្មែរ។ សូមបញ្ជាក់ថា កម្ពុជា បានសម្រេចដាក់ពាក្យប្តឹងទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិលើវិវាទព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា […]

យន្តហោះ Boeing របស់ Air India បកក្បាលត្រឡប់ទៅចុះនៅទីក្រុងហុងកុងវិញ ក្រោយជួបបញ្ហាបច្ចេកទេសលើអាកាស

Liny Chan June 16, 2025 16/06/2025

(ហុងកុង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានគោលដៅឆ្ពោះទៅ ទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា បានបកក្បាលត្រឡប់ទៅកាន់ទីក្រុងហុងកុងនៃប្រទេសចិនវិញ នាថ្ងៃចន្ទនេះ បន្ទាប់ពីអាកាសយានិក រកឃើញសង្ស័យមានបញ្ហាបច្ចេកទេស នៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ទីក្រុងហុងកុង បានឱ្យដឹងថា យន្តហោះខាងលើ ដែលមានជើងហោះហើរ AI315 បានត្រឡប់ទៅចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Hong Kong វិញ នាវេលាម៉ោង១៖១៥នាទីរសៀល ក្រោយហោះចាកចេញនៅម៉ោង១២៖២០នាទីថ្ងៃត្រង់។ នាពេលនេះ យន្តហោះនោះ កំពុងស្ថិតក្រោមការត្រួតពិនិត្យសុវត្ថិភាព។ គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ កើតមានឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជើងហោះហើរ Air India មួយផ្សេងទៀត ដែលមានគោលដៅឆ្ពោះទៅកាន់ ទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងប្រើប្រាស់យន្តហោះ Boeing ស៊េរីដូចគ្នា បានធ្លាក់នៅទីក្រុង Ahmedabad ភាគលិចប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ហើយសម្លាប់មនុស្ស២៤១នាក់ ក្នុងចំណោម២៤២នាក់ ដែលជិះនៅលើនោះ៕ […]

អ៉ីរ៉ង់ បដិសេធចរចារកបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល កាន់តែខ្លាំងក្លា

Liny Chan June 16, 2025 16/06/2025

(តេងហេរ៉ង់)៖ មន្ត្រីម្នាក់ អាមេរិកម្នាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យកន្លងទៅនេះថា អ៉ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០២៥។ មន្រ្តីរូបនេះនិយាយថា អ៉ីរ៉ង់បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលកាតា និង អូម៉ង់ថា គេនឹងចូលមកចរចានៅពេលបញ្ចប់ការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារមុនរបស់អ៉ីស្រាអែល។ អ៉ីរ៉ង់ ថាមិនចរចាទេពេលកំពុងរងការវាយប្រហារ។ អូម៉ង់ និងកាតា មានទំនាក់ទំនងល្អទាំងជាមួយអ៉ីរ៉ង់ និងអាមេរិក ហើយក៏មានទំនាក់ទំនងផ្ទាល់ជាមួយអ៉ីស្រាអែលផងដែរ។ ជុំវិញការអត្ថាធិប្បាយនេះ ក្រសួងការបរទេសអ៉ីរ៉ង់ កាតា និង ក្រសួងព័ត៌មានអូម៉ង់ មិនទាន់ឆ្លើយតបទៅនឹងសំណើសុំបញ្ជាក់របស់ Reuters នៅឡេីយទេ។ គួរបញ្ជាក់ថា អ៉ីស្រាអែល ជាអ្នកចាប់ផ្តេីមការវាយប្រហារលេីអ៉ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការយោធា និងបានបំផ្លាញទីតាំងនុយក្លេអ៊ែរ ជាមួយនិងការបញ្ជាក់ថា យុទ្ធនាការនេះនឹងបន្តកើនឡើង។ ចំណែក អ៉ីរ៉ង់ប្តេជ្ញាថានឹងសងសឹកយ៉ាងចាស់ដៃ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន៖ ព្រំដែនកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក, កម្ពុជាមិនត្រូវការចរចានោះទេ 

Liny Chan June 16, 2025 16/06/2025

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ច្បាស់ៗថា ចំពោះបញ្ហារឿងព្រំដែន ដែលខាងកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនត្រូវការចរចានោះទេ ព្រោះថាពេលបិទ បិទដោយខ្លួនឯង ពេលបើកហៅកម្ពុជាទៅចរចា។ ថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីបញ្ហាការបើកច្រក រឿងនេះ ខ្ញុំសូមបញ្ជាក់ជូនថា ការបើកច្រក គឺកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃ ត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនត្រូវចរចា ទៅលើបញ្ហានោះទេ»។ បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា មានសំណើរសុំឲ្យមានការចរចា ក៏ប៉ុន្ដែវាសាកសមទេ សម្រាប់ការចរចារឿងបែបនេះ ព្រោះថា ការរំលោភលើកិច្ច​ព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពេលបិទ បិទខ្លួនឯង ពេលបើកបបួលចរចា» ដើម្បីកុំឲ្យបាក់មុខ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា […]

លោក ជា ធីរិទ្ធ៖ ប្រវត្តិសាស្រ្តសម្រាប់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃនេះ ដោយកិច្ចប្រជុំពេញអង្គ ធ្វើឡើងពីព្រឹកដល់ល្ងាច

Liny Chan June 16, 2025 16/06/2025

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាប្រវត្តិសាស្រ្តមួយ សម្រាប់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃនេះ ដោយព្រឹទ្ធសភា នឹងប្រជុំពេញអង្គដល់ល្ងាច ព្រោះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវនៅពិសារបាយថ្ងៃត្រង់ជុំគ្នា នៅវិមានព្រឹទ្ធសភាតែម្តង រួចហេីយបន្តកិច្ចប្រជុំ ដេីម្បីកុំឱ្យខាតពេល។ សូមបញ្ជាក់ថា ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ត សម័យប្រជុំលើកទី៣ នីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍ ថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។ ២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។ ៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ ព្រឹទ្ធសភា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News