(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ដ្រី បានថ្លែងអំពាវនាវឲ្យមានតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ចិន ឲ្យកាន់តែច្រើនថែមទៀត និងបានអំពាវនាវឲ្យអ្នកវិនិយោគទុន និងភ្ញៀវទេសចរចិនអញ្ជើញមកទស្សនាកម្ពុជា ប្រកបភាពកក់ក្តៅ និងសុខសុវត្ថិភាព។ លោក វង្សី វិស្សុត បានថ្លែងអំពាវនាវដូចនេះនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាឱកាសដែលលោកតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍, លោក ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន, លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន, តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ […]