ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន សរុបជាង ៤លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៥នេះ

Liny Chan April 30, 2025 30/04/2025

(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២៥នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីសប្បុរសជន សរុបជាង៤លានដុល្លារ។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបសមមូលនឹង ៤ ០៣៦ ០៤៨ ដុល្លារអាម៉េរិក ពីសមាជិកកិត្តិយស ៧ រូប សមាជិកគាំទ្រ ២៥ ១៤១ រូប និងសប្បុរសជនផ្សេងៗ ៦ ៦៦២ រូប»។ ទន្ទឹមគ្នានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ១ ៣៧៥ ៣៧០ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព […]

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យមានការអនុគ្រោះ «កុំគិតកន្ទុយ ឬយកម្រៃសេវាបន្ថែម ចំពោះអ្នកប្រើប្រាស់ប្រាក់រៀល»

Liny Chan April 30, 2025 30/04/2025

(តាកែវ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ «កុំឲ្យមានការគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម ខុសពីអត្រាប្តូរប្រាក់» ចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់ប្រាក់រៀល ព្រោះការជួយសម្រួលបែបនេះ ជាយន្ដការមួយក្នុងការរួមចំណែកលើកកម្ពស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។ ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជូលរួមសិក្ខាសាលាស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» រៀបចំឡើងក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសនោះលោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម សម្រាប់អ្នកប្រើប្រាស់ ប្រាក់រៀល។ លោក យឹម លាត បានថ្លែងឲ្យដឹងថា «ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នា២០០០មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន […]

UN សម្រេចកាត់បន្ថយជំនួយមនុស្សធម៌សម្រាប់អ៊ុយក្រែន ដោយសារបញ្ហាខ្វះខាតមូលនិធិ

Liny Chan April 30, 2025 30/04/2025

(យូអិន)៖ មន្រ្តីមួយរូបមកពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃទី២២ ខែមេសា ថា ដោយប្រឈមមុខជាមួយ ការធ្លាក់ចុះខ្លាំងនៃមូលនិធិទ្រទ្រង់ UN បានសម្រេចថា នឹងកាត់បន្ថយកិច្ចប្រឹងប្រែងមនុស្សធម៌​របស់ខ្លួន នៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីខែមករា ដើមឆ្នាំនេះ UN បានអំពាវនាវរកការរៃអង្គាសថវិកាឱ្យបាន២.៦៣ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សចំនួន ៦លាននាក់ ដែលត្រូវការជំនួយនៅអ៊ុយក្រែន។ យ៉ាងណាមិញ លោកស្រី Joyce Msuya នៃការិយាល័យ OCHA បានប្រាប់​ក្រុមប្រឹក្សាសន្តិសុខ UN ថា ដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃមូលនិធិមនុស្សធម៌ UN និងដៃគូ បានកែសម្រួលអាទិភាព ក្នុងប្រតិបត្តិការរបស់ខ្លួននៅអ៊ុយក្រែន ដើម្បីទៅដល់មនុស្សត្រឹម ៤.៨លាននាក់ ជាមួយថវិកាត្រឹម១.៧៥ពាន់លានដុល្លារវិញ។ បើតាមការប៉ាន់ស្មានរបស់ UN មនុស្សសរុបទាំងអស់១២.៧លាននាក់ ត្រូវការជំនួយនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា រឿងនេះកើតឡើងក្នុងគ្រាដែលបណ្តាទីភ្នាក់ងាររបស់ UN បានប្រកាសជាបន្តបន្ទាប់អំពីការកាត់បន្ថយប្រតិបត្តិការ និងបុគ្គលិកជុំវិញពិភពលោក ក្រោយមានការថយចុះទ្រង់ទ្រាយធំ ក្នុងកិច្ចប្រឹងប្រែងផ្តល់វិភាគទានពីបណ្តាប្រទេសម្ចាស់ជំនួយ ជាពិសេសពីសហរដ្ឋអាមេរិក។ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ […]

ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

Liny Chan April 30, 2025 30/04/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល​បានគោរព​ជម្រាបសម្តេចមហាបវរធិបតីដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៥ ដែល​បានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំង​មាន​ការិយាល័យតំណាងជាង៤០ ដែលកំពុងប្រតិបត្តិការ​អាជីវកម្ម​នៅ​បណ្តាប្រទេសនានាជុំវិញពិភពលោក។ ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែក​គ្រឿង​អេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​, បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះ​ជាដំណើរទស្សនកិច្ចលើកទី៤របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើបផងដែរ។ សម្តេចមហាបវរធិបតី […]

ករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ ព្រឹកមិញនេះ បណ្ដាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ៣នាក់រងរបួស

Liny Chan April 30, 2025 30/04/2025

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ កើតឡើងដោយសាររថយន្ដបែកកង់ក្រោយ​ ពេលកំពុងបេីកបរ និងបណ្ដាលឱ្យមនុស្ស ២នាក់ បាត់បង់ជីវិត និង ៣នាក់រងរបួស។ តាមរយៈផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា​ វេលាម៉ោង​ ១១:៣៤នាទី​ នាថ្ងៃពុធ ៤កើ ត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​ កងកម្លាំង​នគរបា ល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​ ៦៩​-៧០​ ស្ថិត​ក្នុង​ភូមិ​ពាមទុង​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​ ។ តាមការបញ្ជាក់​ពី​ លោកវរសេនី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួច​ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ ២​នាក់​ របួសធ្ងន់​ ២នាក់​ រីឯ​អ្នកបេីកបរ​រងរបួស​ស្រាល​​។ ចំណែកឯមូលហេតុ​ បណ្ដាលមកពីរថយន្ដបែកកង់ក្រោយ​ […]

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចុះឆែកឆេរផ្ទះឯកជនរបស់លោក Yoon Suk Yeol

Liny Chan April 30, 2025 30/04/2025

(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែមេសា បានដឹកនាំប្រតិបត្តិការចំឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol នៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើបទសង្ស័យជាច្រើនលើទំនាក់ទំនងរវាងគ្រួសាររបស់លោក និងគ្រូមន្តអាគមម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។ តាម Yonhap ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉ាកល្បីមួយទៅឱ្យ ឈ្មោះ Jeon Seong-bae ក្រោយលោក Yoon ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២ ដើម្បីធ្វើជាអំណោយឱ្យភរិយារបស់លោក Yoon គឺលោកស្រី Kim Keon Hee។ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ក៏កំពុងផ្ទៀងផ្ទាត់ផងដែរលើការចោទប្រកាន់ពីការប្រគល់អំណោយទៅឱ្យឈ្មោះ Jeon Seong-bae និងថាតើអំណោយទាំងនោះពិតជាត្រូវបានប្រគល់បន្តទៅឱ្យ លោកស្រី Kim Keon Hee មែនដែរឬក៏យ៉ាងណា? លោក Yoon Suk Yeol […]

បដិមាព្រះនរាយណ៍ផ្ទុំ មកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានតាំងបង្ហាញនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង

Liny Chan April 30, 2025 30/04/2025

(បារាំង​)៖ ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព «Angkor Royal Bronzes: Art of Divine» ត្រូវបានបើកសម្ពោធជាផ្លូវការនៅសារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ មានវត្តមាននាពេលនោះ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗ លើពិភពលោកចំនួន៧៤នាក់ផងដែរ។ សូមបញ្ជាក់ថា បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធនេះ ត្រូវបានយកមកជួសជុលនៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ មកម្ល៉េះ ហើយត្រូវបានដាក់តាំងបង្ហាញជាមួយបដិមាសំរឹទ្ធចំនួន១២៦ ផ្សេងទៀតនាពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហគ្រាសកែច្នៃជលផលចំនួន៥ ត្រៀមខ្លួនសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប

Liny Chan April 29, 2025 29/04/2025

(ភ្នំពេញ)៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាខណៈពេលនេះមានសហគ្រាសកែច្នៃជលផលចំនួន ៥កន្លែង បាននិងកំពុងទទួលបានការសិក្សាពី ឌីជីសាន់តេ (DG SANTE)ធ្វើការពិនិត្យសម្រាប់ការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីវឌ្ឍនភាពការកែច្នៃផលជលផលនៅកម្ពុជា, លោក​ ពុំ សុថា បានមានប្រសាសន៍ថា ចំពោះការកែច្នៃជលផលនេះ យើងទើបតែចាប់ផ្ដើម បើទោះបីជាមានចំនួនតិចក៏ដោយ ប៉ុន្តែបានចេញលទ្ធផលជាវិជ្ជមានគួរឱ្យកោតសសើរ ខណៈដែលផលិតផលកែច្នៃជលផលរបស់សហគ្រាស បានលេចមុខមាត់នៅក្នុងទីផ្សារទំនើប។ សូមជម្រាបថា គិតមកត្រឹម៤ខែនៃឆ្នាំ២០២៥ មានសហគ្រាសចំនួន១៩កន្លែង ដែលទទួលបាននិម្មិតសញ្ញាបញ្ជាក់គុណភាពផលផលិតផលជលផលក្រោយប្រមូលផល (CQS) ហើយក្នុងនោះមានសហគ្រាសចំនួន ៣កន្លែង បាននាំផលិតផលកសិកម្មទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។ បន្ថែមពីនេះ សហគ្រាសចំនួន ៥ ក្នុងចំណោមសហគ្រាសទាំង១៩ បាននិងកំពុងសិក្សាជាមួយខាង​ DG SANTE ដើម្បីពិនិត្យលើលក្ខខណ្ឌមួយចំនួន ត្រៀមសម្រាប់ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សារមន្ទីរបារាំង Guimet បើកពិព័រណ៍ «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះវិស្ណុផ្ទុំដ៏ធំ

Liny Chan April 29, 2025 29/04/2025

(ភ្នំពេញ)៖ សារមន្ទីរបារាំងឈ្មោះថាហ្គីមេ (Guimet) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «សំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព» ដែលផ្តុំដោយរូបសំណាកសំរឹទ្ធខ្មែរយ៉ាងច្រើន ពិសេសព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទុំដ៏ធំ និងល្បីល្បាញ ដែលបានរកឃើញនៅប្រាសាទមេបុណ្យខាងលិច។ ពិព័រណ៍នេះ បើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ពិព័រណ៍នេះ មានរូបសំណាកបុរាណខ្មែរជាង២០០ ដោយក្នុងនោះរូបសំណាកសំរឹទ្ធចំនួន១២៦ បានខ្ចីក្នុងលក្ខខ័ណ្ឌយ៉ាងពិសេស ពីសារមន្ទីរជាតិនៃកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យអ្នកទស្សនា បានឈ្វេងយល់តាមកាលប្បវត្តិនៃសិល្បៈធ្វើសំរឹទ្ធ ក្នុងប្រទេសកម្ពុជា ចាប់ពីសតវត្សទី៩ ដល់បច្ចុប្បន្ន។ សារមន្ទីរហ្គីមេ បានបញ្ជាក់ថា «នេះជាលើកដំបូង ដែលពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពីសំរឹទ្ធសម័យអង្គរ៖ សិល្បៈនៃអាទិទេព (Royal bronzes of Angkor. An art of the divine) បង្ហាញពីស្នាដៃសំខាន់ៗនៃរូបសំណាកសំរិទ្ធខ្មែរ ដោយខ្ចីពីសារមន្ទីរជាតិកម្ពុជា និងមានស្រាប់នៅសារមន្ទីរ Guimet រួមទាំងព្រះវិស្ណុដ៏ល្បីល្បាញ ដែលយកពីប្រាសាទមេបុណ្យខាងលិច»។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងពិព័រណ៍នៅប្រទេសបារាំងនេះដែរ ក្រៅពីរូបចម្លាក់ព្រះវិស្ណុផ្ទុំដ៏ធំ […]