ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យឱ្យបានច្បាស់ កុំឱ្យមាននាំទំនិញមកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញដើម្បីរួចពន្ធ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានច្បាស់ ដើម្បីកុំឱ្យមាននាំទំនិញ មកវាយផ្លាកផលិតនៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសដទៃ ដើម្បីបានរួចពន្ធ។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យមន្ដ្រីនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម ទាំងគយ ទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្ដគោលការណ៍ត្រួតពិនិត្យ ការនាំចេញឲ្យបានកាន់តែសុក្រឹត្យ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានសូមឲ្យស្ថាប័នដែលអនុវត្ដ ត្រូវរឹតបន្ដិតនីតិវិធី នៅក្នុងការត្រួតពិនិត្យ ទោះបីជាឯកសារច្រើនជាងមុន តែធ្វើយ៉ាងណាពន្លឿន ឬក៏បង្កើនមន្ដ្រីក្នុងការធ្វើការងារ ដើម្បីពន្លឿនល្បឿនក្នុងការនាំចេញ កុំមានការរាំងស្ទះ ឬមានភាពយឺតយ៉ាវ និងមានប្រសិទ្ធភាព ដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញទិន្នន័យ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្រប់ប្រទេសនៅលើ​ពិភពលោកមិនអាចកាត់ផ្តាច់ការធ្វើពាណិជ្ជកម្មនោះឡើយ ហើយគ្មានប្រទេសណាមួយអាចផលិតបានគ្រប់បែបយ៉ាងនោះទេ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់ប្រទេសនៅលើ​ពិភពលោកមិនអាចកាត់ផ្តាច់ពីការធ្វើពាណិជ្ជកម្មនោះឡើយ ហើយក៏គ្មានប្រទេសណាមួយ​អាចផលិតបានគ្រប់បែបយ៉ាងនោះទេ ដូចនេះហើយគឺត្រូវមានការពឹងផ្អែកពីគ្នាទៅវិញទៅមក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពិធីសំណេះសំណាលនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្តាច់ បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំហើយគេធ្វើពាណិជ្ជកម្ម ចឹងរាប់ពាន់ឆ្នាំទៅមុខទៀត គឺនឹងត្រូវ​ធ្វើពាណិជ្ជកម្ម គ្មានប្រទេសណាដែលអាចរស់ខ្លួនឯង ដាំដុះផលិតខ្លួនឯងគ្រប់មុខនោះទេ ចឹងត្រូវពឹងផ្អែកការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ ហើយគេផលិតខ្លះមកវិញ បង្វិលគ្នាទៅវិញទៅមក»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការ​កាត់​ផ្តាច់​ពិភពលោកទេ ទំនាក់ទំនងពាណិជ្ជកម្ម​នឹងកាន់តែរីកធំ ព្រោះមនុស្សកាន់តែកើនឡើងហើយទំហ៊ំនៃតម្រូវការ​កាន់តែច្រើន ដូចនេះសម្រាប់ទំនិញ ទាំងបរិមាណ និងតម្លៃនឹងមានកាន់តែច្រើនឡើងថែមទៀត។ ជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាការដឹកជញ្ជូនវត្ថុពិតនៅតែមាន យើងនៅតែប្រើប្រាស់នូវមធ្យោបាយដឹកជញ្ជូននៅតែដដែល មានផ្លូវទឹក […]

កម្ពុជា បន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរមកពីអង់គ្លេស

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យលោក DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត។ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់ រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឲ្យមានការថត ឬ ផលិតភាពយន្តនៅប្រទេសកម្ពុជាពីសំណាក់ផលិតករល្បីពីចក្រភពអង់គ្លេស ឬកម្រិតពិភពលោក។ ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ រដ្ឋមន្ត្រី ហួត ហាក់ និងលោកឯកអគ្គរាជទូត បានបង្ហាញនូវទស្សនរួមគ្នាថា ទេសចរណ៍ ជាកត្តាជួយឲ្យទំនាក់ទំនងរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចក្រភពអង់គ្លេសកាន់តែខិតជិត និងស្និទ្ធស្នាលនឹងគ្នាឡើង។ លោកបន្ដថា កំណើនចំនួនទេសចរពីចក្រភពអង់គ្លេសមកកម្ពុជា ពីមួយឆ្នាំ ទៅមួយឆ្នាំនេះ បានមកពីកត្តាសុខសន្តិភាព […]

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កោះជាច្រើនត្រូវបានតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្ររួចរាល់ ខណៈអគ្គិសនីកម្ពុជា កំពុងតភ្ជាប់ពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ចំណាយខ្ទង់ ៣លានដុល្លារ បញ្ចប់នៅចុងឆ្នាំនេះ

Liny Chan May 1, 2025 01/05/2025

(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីវឌ្ឍនភាពនៃការតភ្ជាប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រ ទៅកាន់បណ្តាកោះមួយចំនួនធំរួចរាល់ហើយ ដែលផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ អាចប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិ តម្លៃសមរម្យ។ សម្តេចបានបញ្ជាក់ថា កោះដែលអគ្គិសនីកម្ពុជាបានតភ្ជាប់រួចរាល់រួមមាន៖ កោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះអំពិលធំ កោះសាមិត កោះម្នាស់ កោះស្មាច់ និងកោះស្តេច ខណៈកោះពស់ នឹងត្រូវអូសកាត់តាមក្រោមស្ពាន។ កោះទាំងនេះមាននៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ការភ្ជាប់បណ្តាញអគ្គិសនីបណ្តាញជាតិ ទៅកាន់បណ្តាកោះនេះ មិនត្រឹមតែជួយសម្រួលការរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការវិនិយោគ និងទេសចរណ៍នៅតាមបណ្តាកោះផងដែរ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតីបានថ្លែងដូច្នេះថា «អគ្គិសនីបានសាងសង់រួចបណ្តាញតង់ស្យុងអគ្គិសនីក្រោមទឹក [ក្រោមបាតសមុទ្រ] រួចហើយនៅតាមបណ្តាកោះជាច្រើន […] ហើយអគ្គិសនីកម្ពុជា កំពុងរៀបចំសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ក្រោមបាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹម ដែលគម្រោងថវិកាចំណាយ ៣លានដុល្លារអាមេរិក គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥នេះ។ អីចឹងតាមបណ្តាកោះយើងបន្តភ្ជាប់ខ្សែបណ្តាញអគ្គិសនី»។ សូមជម្រាបថា តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា គិតត្រឹមឆ្នាំ២០២៤ ប្រភពអគ្គិសនីដែលបានអភិវឌ្ឍបានកើនដល់ […]

៤ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ រយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ ៤ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧៤,៨១០នាក់ កើន១២.៦៨% និងទទួលបានចំណូល ២២,២០៨,៨១០ដុល្លារអាមេរិក កើនឡើង១១.៥០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ៤ខែ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៩,៦២០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ […]

សហរដ្ឋអាមេរិក អនុម័តផែនការលក់ប្រព័ន្ធមីស៉ីល Patriot ក្នុងតម្លៃជាង ៤០០លានដុល្លារ ទៅឱ្យប្រទេសកូវ៉ែត

Liny Chan May 1, 2025 01/05/2025

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រសួងការបរទេសអាមេរិក បានអនុម័តលើផែនការលក់ប្រព័ន្ធមីស៉ីល Patriot ឱ្យដល់ប្រទេសកូវ៉ែត ជាមួយនិងការផ្តល់សេវាកម្មគាំទ្រផងដែរ ក្នុងតម្លៃប្រហែល ៤២៥លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ ២០២៥។ អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corporation នៅទីក្រុង Waltham នៃរដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់ ដែលជាកម្លាំងរួមចំណែកសម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ គួរបញ្ជាក់ថា ការលក់នេះ នឹងត្រូវរង់ចាំការយល់ព្រមពីសំណាក់ព្រឹទ្ធសភាអាមេរិកទៀត ហើយសំណើត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភារួចហើយ នៅថ្ងៃពុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក និងអ៊ុយក្រែន ស៊ីញេកិច្ចព្រមព្រៀងរ៉ែ តាមដែលលោក ត្រាំ ចង់បាន

Liny Chan May 1, 2025 01/05/2025

(​វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាង២ខែមកនេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរបស់អ៊ុយក្រែនជាការប៉ះប៉ូវនូវជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនទៅឱ្យអ៊ុយក្រែន នៅក្រោមអាណត្តិនៃអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយសង្រ្គាមផ្ទុះឡើងមក។ ក្រោយស្ទាក់ស្ទើរពីដំបូងដែរ អ៊ុយក្រែនបានទទួលស្គាល់ថាកិច្ចព្រមព្រៀងរ៉ែគឺជាមធ្យោបាយមួយដើម្បីធានានូវការវិនិយោគយូរអង្វែងរបស់សហរដ្ឋអាមេរិក។ នៅក្នុងពេលប្រកាសពីការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាកិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះសន្តិភាពយូរអង្វែង និងភាពរុងរឿងនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Bessent បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់រុស្ស៉ីថារដ្ឋបាលលោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះសន្តិភាពដែលផ្តោតសេរីភាព អធិបតេយ្យ និងភាពរុងរឿងរបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង។ វាក៏បង្ហាញយ៉ាងច្បាស់ដែរថាគ្មានរដ្ឋ ឬបុគ្គលណាម្នាក់ដែលបានផ្ដល់ហិរញ្ញវត្ថុ ឬការផ្គត់ផ្គង់ដល់សង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបាន អនុញ្ញាតឱ្យទទួលបានផលចំណេញពីការកសាងអ៊ុយក្រែនឡើងវិញនោះទេ»។ គួរបញ្ជាក់ថា នៅឯទីក្រុងកៀវ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys […]

សាលាគណរាធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្ត ក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ សាលាគណរាធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការនិមន្តគោចរបិណ្ឌបាត និងការនិមន្ត ក្នុងសាធារណដ្ឋាននៃរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីណែនាំ​ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីណែនាំ ​បានឲ្យដឹងថា យោងស្មារតីអង្គប្រជុំរបស់ សាលាគណរាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ សាលាអនុគណខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ភិក្ខុ សាមណេរក្នុងរាជធានីភ្នំពេញ ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសាសនមណ្ឌលព្រះពុទ្ធសាសនា និងផ្អែកលើទិដ្ឋភាពជាក់ស្តែងក្នុងពេលនេះ ភិក្ខុសាមណេរនៅតែបន្តនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងជំនឿនៃព្រះពុទ្ធសាសនា។ ដើម្បីទប់ស្កាត់បញ្ហាខាងលើឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត សាលាគណ និងមន្ទីរ ធម្មការនិងសាសនារាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ ១៖ ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបាន តែក្នុងកន្លែងជាទីគោចរតែម៉្យាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោង ចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានាដែលមិនមានការនិមន្ត។ ២៖ […]

ក្រុមចោរឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបានចំនួន៦នាក់ ជាបន្ដបន្ទាប់

Liny Chan May 1, 2025 01/05/2025

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសឆក់ ចំនួន៨ករណី នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រតិបត្ដិការបង្ក្រាបក្រុមចោរយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមការបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ * ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខ សាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១០នាទី។ * ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក) ប្រព្រឹត្តនៅចំណុចមុខផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ * ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក REALME ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ * ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស […]