ព័ត៌មានជាតិ

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង ៦នាក់ ឈ្មោះក្រុមកា-ប់ស្លុយ KS ដែលដេញកា-ប់ចា-ក់ជនរងគ្រោះ ២ករណី នៅខណ្ឌចំការមន និងខណ្ឌព្រែកព្នៅ

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៦នាក់ ជាក្រុមក្មេងទំនើងឈ្មោះ ក្រុមកាប់ស្លុយ (KS) ដែលដេញកាប់ចាក់ជនរងគ្រោះ២ករណី។ ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ជនល្មើសទាំង៦នាក់ ដែលជាក្រុមក្មេងទំនើងឈ្មោះ ក្រុមចាក់ស្លុយ នេះបានប្រព្រឹត្តបទល្ម​ើសចំនួន២ករណីរួមមាន៖ *ករណីទី១៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវចំនួន១ដើម កាប់ និងយកដុំថ្ម គប់បណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូចំនួនមួយគ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្សារទំនើបខាយសៀន (កោះពេជ្រ) ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ *ករណីទី២៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដាវកែច្នៃ កាំបិតប៉័ងតោ កាប់ និងមួកសុវត្ថិភាព គប់បណ្តាលឲ្យចំខ្នងរងរបួស) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ […]

អគ្គិភ័យឆេះរោងចក្រ Taica ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌកំបូល បណ្ដាលឲ្យកម្មករ៤នាក់រងរបួស

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២៥​នេះ មានករណីអគ្គីភ័យឆេះរោងចក្រ​ Taica មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស​ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល ភ្នំពេញ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យកម្មករ-កម្មការិនី ចំនួន៤នាក់រងរបួស​ (ប្រុស១នាក់​ និងស្រី៣នាក់) ក្នុងនោះ​២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ​ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល​(ឯកជន)។ ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ដើម្បីបាញ់ពន្លត់ ក្នុងនោះមានរថយន្ដមកពី បញ្ជាការដ្ឋានទ័ពពិសេស​,​ អង្គភាព៧១១​ កងពលតូចលេខ៧០,​ ស្នងការនគរបាលរាជធានីភ្នំពេញ,​ សាលាខណ្ឌកំបូល និងបុរីសង្ឈឹមថ្មី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ

Liny Chan April 28, 2025 28/04/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។ បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។ គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា […]

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញករណីសំឡេងផ្ទុះក្រោមស្ពានអាកាសខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលកាលពីយប់មិញនេះ

Nisaiy KP April 27, 2025 27/04/2025

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្តីពីករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកកចាស់ក្នុងកេសស្នោនោះ។ តាមការបញ្ជាក់ខាងលើ បានឱ្យដឹងថា នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧ ខែមេសាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះមួយបានកើតឡើងនៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង។ភ្លាមនោះសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនោះ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់​ដែល មានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមនោះមានបំពង់ហ្គាសទូរទឹកកក ចាស់ខូចដែលគេបោះចោលនៅក្នុងកេសស្នោនោះធ្វើឱ្យឆេះក្ដៅហើយក៍បណ្តាលឲ្យផ្ទុះតែម្ដង។ អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មោទនភាពចំពោះសមត្ថភាពកូនខ្មែរ ដែលអាចផលិតបានរថយន្ដ និងទទូចឲ្យចេះជោគយល់គ្នារវាងនិយោជក និងនិយោជិតដើម្បីភាពរីកចម្រើន

Nisaiy KP April 27, 2025 27/04/2025

(ភ្នំពេញ)៖ ក្រៅពីការផលិតសម្លៀកបំពាក់ ឬស្បែកជើង នៅពេលបច្ចុប្បន្ននេះសមត្ថភាពរបស់កូនខ្មែរ គឺមានការរីកចម្រើន ហើយឈានដល់ការអាចផលិតបាននូវគ្រឿងបង្គុំអគ្គិសនី និងរថយន្ដថែមទៀតផងដែរ។ ការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរនៅពេលនេះ បានធ្វើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្ហាញពីការស្ញប់ស្ញែង និងមោទនភាពយ៉ាងក្រៃលែង។ ការបង្ហាញមោទនភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពីដើមឡើយយើងគ្រាន់តែបើករោងចក្រកម្រិតទាបមួយ ប៉ុន្ដែឥលូវយើងមិនមែនផលិតតែខោអាវ ស្បែកជើងទៀតទេ, អាចផលិតគ្រឿងបង្គុំអគ្គិសនី ផលិតទាំងរថយន្ដ។ ខ្ញុំមានមោទនភាពណាស់ដែលមានរថយន្ដផលិតនៅកម្ពុជា (Made in cambodia) ខ្ញុំទៅមើលផ្លាកហ្នឹង […] យើងមិនមែនធ្វើខ្លួនឯងទេ គឺអង្គការអន្ដរជាតិទទួលស្គាល់ថា រថយន្ដនេះមានសិទ្ធិវាយផ្លាកមើលទៅដឹងថានៅកម្ពុជា»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, អតីតកាលកម្ពុជានាំចូលសូម្បីតែទឹកក្រូចមួយកំប៉ុង ប៉ុន្ដែនៅពេលនេះមានសមត្ថភាព និងលទ្ធភាពដល់ផលិតរថយន្ដទំនើប ដំឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់ជាអន្ដរជាតិថែមទៀតផង។ រោងចក្រផលិត និងដំឡើងដោយស្នាដៃកូនខ្មែរ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មការិនីគឺជាជនអាទិភាពដែលរាជរដ្ឋាភិបាលគិតគូរ ខណៈរដ្ឋបានចំណាយថវិកាជាង៣៣០ពាន់លានរៀល ជូនកម្មការិនីដែលសម្រាលកូន

Nisaiy KP April 27, 2025 27/04/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្មការិនីគឺជាជនអាទិភាព ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ខណៈគិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ៣៣០ពាន់លានរៀល ឧបត្ថម្ភជូនកម្មការិនីដែលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានបន្តនិរន្តភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះមុនសម្រាលកូន ក្រោយពេលសម្រាលរហូតដល់កូនអាយុ២ឆ្នាំចំនួន១៤លើក ដែលក្នុងមួយលើកទទួលបាន៨ម៉ឺនរៀល និងក្នុងពេលសម្រាលទទួលបាន៨០ម៉ឺនរៀល ខណៈ ស្រ្តីដែលមានកូនភ្លោះទទួលបាន ១លាន២សែន»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មការិនី គឺជាជនអាទិភាព ក្នុងការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនស្រ្តីកម្មការិនី មានឱកាសទទួលបានអត្ថប្រយោជន៍ច្រើន និងទទួលបាននូវភាពកក់ក្តៅ ពោលគឺគិតគូរទាំងកូន ម្តាយ និងគ្រួសារទាំងមូល។ សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមផងដែរ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បាននឹងកំពុងផ្តល់ជូនស្រី្តដែលកំពុងជាប់ពន្ធនាគារផងដែរ ហើយរដ្ឋាភិបាល នឹងបន្តពង្រីកលទ្ធភាពបន្តិចម្តងៗទៅតាមទំហំថវិកា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងផងដែរថា […]

ផ្ទុះអា.វុធជាច្រើនគ្រា.ប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅស្រុកស្វាយជ្រំ ខណៈជនត្រូវចោទរងរបួស និងឃាត់ខ្លួន ២នាក់

Nisaiy KP April 27, 2025 27/04/2025

(ស្វាយរៀង)៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក ដោយបង្កឱ្យជនត្រូវជនរងរបួសដៃឆ្វេង និងបានឃាត់ខ្លួនបក្ខពួក ២នាក់ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ព្រមទាំងបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត […]

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី២៦ ខែមេសា ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៧ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»

Nisaiy KP April 27, 2025 27/04/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៩.៦៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ឃាត់ខ្លួនថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ចំនួន៧នាក់ នៅខណ្ឌប្ញស្សីកែវ ក្រោយពលករផ្ទុះការតវ៉ាដោយសារបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅកូរ៉េ និងក្លែងឯកសារ

Liny Chan April 26, 2025 26/04/2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ស្ថិតនៅផ្ទះលេខ៧៥Eo ផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំនួន៧នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន កាលពីម៉ោង១១យប់ថ្ងៃទីថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីមានពលកររងគ្រោះ ផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ដោយសារបានបង់លុយរៀនហើយ តែមិនបានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងបានក្លែង ឯកសារទៀតផង ដូចជាសញ្ញាបត្រទី១២ជាដើម។ ពលកររងគ្រោះមានគ្នាជាង៣០នាក់ បានផ្ទុះការតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ បន្ទាប់ពីពួកគេបង់ប្រាក់ទៅឲ្យមជ្ឈមណ្ឌលក្នុងម្នាក់ៗ៦០០ដុល្លារ ដើម្បីចូលសិក្សា និងរត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ តែរយៈពេល៧ខែហើយ នៅតែមិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត។ ការតវ៉ា និងចរចារទាមទារប្រាក់មកវិញរបស់ពួកគាត់នេះ បានធ្វើឡើងតាំងពីព្រឹករហូតដល់យប់ជ្រៅ តែមិនត្រូវគ្នា រហូតអាជ្ញាធរដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងចុះទៅសម្របសម្រួល និងឃាត់ខ្លួនបុគ្គលិកដែលបម្រើការនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលតែម្តង។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលបណ្ដុះបណ្ដាល «អេស.ភី យូហាក់» ចំនួន៧នាក់ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការបន្ត។ […]