ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ បើតាមសេចក្ដីជូនព័ត៌មាន, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ៤២២១ ប្រក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្ដឹងមិនសុខចិត្ត បានសម្រេចបន្ថែមចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ * អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ដែលអាច ធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល* អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង […]

VISA2FLY: រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ រាជធានីភ្នំពេញ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ នេះបើតាមការផ្សាយដោយ VISA2FLY ដកស្រង់ដោយ SEA Infographics ។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី/ទីក្រុង ជុំវិញពិភពលោក ចំនួន១៤ រួមមាន៖ ១៖ បាងកក ប្រទេសថៃ២៖ ភ្នំពេញ ប្រទេសកម្ពុជា៣៖ បាលី ប្រទេសឥណ្ឌូនេស៉ី៤៖ ឌុយបៃ សហភាពអារ៉ាប់រួម៥៖ ហូជីមីញ ប្រទេសវៀតណាម៦៖ អ៉ីនស្តេនប៊ុល ប្រទេសតួកគី៧៖ ឡាស វេហ្កាស សហរដ្ឋអាមេរិក៨៖ ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់៩៖ អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញ១០៖ ម៉ាយយ៉ាមី សហរដ្ឋអាមេរិក១១៖ តូក្យូ ប្រទេសជប៉ុន១២៖ រីយ៉ូ ដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល១៣៖ ឡុងដ៍ ចក្រភពអង់គ្លេស១៤៖ ញូវ យ៉ក សហរដ្ឋអាមេរិក ។ រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា […]

នគរបាលខេត្តតាកែវ ឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះថា «មានចាប់ក្មេងវះយកក្រ-លៀន» ក្រោយទទួលស្គាល់កំហុស និងសុំទោសរួចមក ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ

Liny Chan April 24, 2025 24/04/2025

(តាកែវ)៖ នគរបាលខេត្តតាកែវនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានកោះហៅបុរសម្នាក់ ជាជាងជួសជុលទូរសព្ទ មកអបរំណែនាំបន្ទាប់ពីរូបគេបានបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គម Facebook ថា នៅទីរួមខេត្តតាកែវ មានចាប់ក្មេងវះយកក្រលៀន។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ថា ក្រោយមានការបង្ហោះតាមបណ្តាញសង្គមរបស់ឈ្មោះ Keto Touch ថា មានករណីចាប់ក្មេងវះយកក្រលៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ប៉ុន្តែសមត្ថកិច្ចមិនបានស្វែងរកឃើញថាមានករណីចាប់ក្មេងយកក្រលៀនដូចការបង្ហោះនោះទេ។ លោកឧត្តមសេនីយ៍ សៅ សារុន បានបញ្ជាក់ថា ក្រោយស្រាវជ្រាវរបស់សមត្ថកិច្ច និងបានរកឃើញថា ការបង្ហោះនេះជាព័ត៌មានមិនពិត សមត្ថកិច្ចក៏បានកោះហៅជននេះមកសួរនាំ និងបានឆ្លើយសារភាពថា ការបង្ហោះនេះ គឺលឺគេនិយាយតៗគ្នាប៉ុណ្ណោះ ហើយក៏បានសុំទោស និងសារភាពកំហុស ដោយបានសន្យាថា នឹងមិនបង្ហោះព័ត៌មិនពិតបែបនេះតទៅទៀតនោះទេ។ បុរសរូបនេះ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយលច្រឡំចំពោះអ្វីដែលរូបគេបានផុសកន្លងមក គឺជាព័ត៌មានមិនពិត។ បើតាមលោកស្នងការរង, ក្រោយអប់រំណែនាំរួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

NEA នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃ

Liny Chan April 24, 2025 24/04/2025

(ភ្នំពញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីតាំងអគារអង្គរវត្ត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៥ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ជាច្រើនពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។ ដូច្នេះ សម្រាប់ក្រុមហ៊ុន សហគ្រាស និងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ចូលរួម សូមទាក់ទងមកក្រុមការងារ NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខ 1297 ឬ 1286 ឬ 017 467 423 ឬ 017 871 807៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖ ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖* ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់* ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ* ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល* ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល* ដីដែលជាកម្មសិទ្ធិរបស់សហគមន៍* ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ* ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ* […]

សម្តេចតេជោ ហ៊ុន សែន រកឃើញហើយកុមារីលក់ផ្កា ហើយនឹងជួបឪពុកម្តាយរបស់គេនៅថ្ងៃអាទិត្យនេះ

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គម​ហ្វេស​ប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញ​ហើយកុមារីលក់ផ្កា ហើយទទួលការចាប់អារម្មណ៍តាមបណ្តាញ​សង្គមនោះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេស​ប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។ កុមារីរូបនេះ មានឈ្មោះ ស៊ុន ស្រីតីអាយុ ៤ឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងពិភាក្សាអំពីការរៀបចំគ្រួសារកុមារីរូប។ ជាមួយការប្រកាសដំណឹងរូបឃើញកុមារីខាងលើហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ឆ្លៀតតបទៅនឹងអ្នកចូលបញ្ចេញមតិយោ​បល់ពាក់ព័ន្ធសិទ្ធិកុមារផងដែរ។ សម្តេចតេជោ បានអង្វរអ្នកបញ្ចេញមតិនោះ កុំឱ្យទៅលឿនហួសពី​សិទ្ធិរស់រានមានជិវិតដែលផ្តើមចេញពីក្រពះ និងសូមកុំប្រញ៉ាប់វិនិច្ឆ័យ​មុនពេលដឹងរឿងពិត ដែលជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កម្សត់នេះថែមទៀត។ សម្តេចតេជោ បានរំលឹកថា កាលសម្តេចមានអាយុ ៥ ឬ៦ឆ្នាំ សម្តេច​ក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី ចាប់ក្តាមឱ្យម៉ែស្លទទួលទាន ដែលនោះជាការលំបាកជាងកុមារីលក់ផ្កានេះទៅទៀត។ សម្តេចតេជោ បានគូសបញ្ជាក់ដោយរំលឹករឿងកុមារភាព​របស់ខ្លួនបែបនេះ «រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារ​ដោយ​បំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេ ព្រោះគ្មាន​ជម្រើស​ព្រោះ​ពុក និងបងៗ មិននៅផ្ទះ ម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹក ចំណែក​ប្អូន​ស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឱ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំង ម្តាយ និងកូន៤នាក់។ សិទ្ធរស់រានមានជិវិត ត្រូវតែមានមុនគេ បើ​ស្លាប់​ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»៕ […]

WHO ត្រូវកាត់បន្ថយការងារសកម្មភាព ចំពោះមុខការដកខ្លួនរបស់សហរដ្ឋអាមេរិក

Liny Chan April 23, 2025 23/04/2025

(ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រតិបត្តិការ និងការងាររបស់ WHO នឹងត្រូវកាត់បន្ថយ ខណៈការផ្តាច់មូលនិធិរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមានកង្វះខាតថវិកាក្នុងចំនួនច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។ លោក Tedros Adhanom Ghebreyesus បានប្រាប់រដ្ឋសមាជិកដូច្នេះថា​ «ការធ្លាក់ចុះផ្នែកថវិកាភ្លាមៗ ធ្វើឱ្យយើងខ្វះខាតថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្ស ហើយគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយទំហំការងារ និងកម្លាំងពលកម្ម»។ លោកបន្ថែមថា «ការបដិសេធបង់វិភាគទានឆ្នាំ ២០២៤-២០២៥ ពីសហរដ្ឋអាមេរិក រួមជាមួយការកាត់បន្ថយជំនួយអភិវឌ្ឍផ្លូវការ ដោយប្រទេសមួយចំនួនទៀត មានន័យថា យើងកំពុងប្រឈមមុខ នឹងកង្វះខាតលទ្ធភាពបើកប្រាក់បៀវត្ស សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលមានចំនួនចន្លោះពី ៥៦០ទៅ ៦៥០លានដុល្លារឯណោះ»។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ១.៤ពាន់លានដុល្លារដល់ WHO នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប៉ុន្តែមិនបានផ្តល់វិភាគទានសម្រាប់ឆ្នាំ ២០២៤ នោះទេ ហើយគេក៏មិនរំពឹងថានឹងមានវិភាគទានសម្រាប់ ២០២៥នេះដែរ។ ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះ ក៏ត្រូវត្រៀមលក្ខណៈសម្រាប់ការដកខ្លួនចេញទាំងស្រុង របស់សហរដ្ឋអាមេរិកផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh […]

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ករណីឆ-បោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករ និយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Liny Chan April 23, 2025 23/04/2025

(ភ្នំពេញ)៖ នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើត គណនីតេឡេក្រាមក្លែងក្លាយឈ្មោះ «បណ្ណ/សៀវភៅការងារជនបទេស» (@sfcambodia Chat) ដែលស្រដៀង នឹងឈ្មោះក្រុមតេឡេក្រាម «បណ្ណ/សៀវភៅការងារជនបរទេស» (https://t.me/foreignworkpermit) ផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានសមាជិកចំនួនជាង ៦ ០០០នាក់ ជាមធ្យោបាយទាក់ទងជាមួយ បុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ដោយជនអនាមិកបានប្រឌិតព័ត៌មាន និង បង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិតបង់ប្រាក់ទៅកាន់លេខគណនី ធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក ឬសាមីកម្មករនិយោជិត។ ក្នុងន័យនេះ ក្រសួងការងារ សូមបញ្ជាក់ជូន ដូចខាងក្រោម៖ ១៖ ក្រសួង មិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត នោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាម ប្រព័ន្ធ FWCMS (auto-reply@admin.fwems.mlvt.gov.kh) របស់ក្រសួងនឹងផ្ញើទៅអីមែលរបស់ អ្នកស្នើសុំ ឱ្យបង់ប្រាក់តាមរយៈធនាគារដៃគូដូចមាននៅក្នុងព័ត៌មានបង់ប្រាក់ (Payment Information)។ បន្ទាប់ពីទូទាត់រួច ក្រសួងនឹងធ្វើបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ដែលមាន QR Code ពិតប្រាកដ ដែលភ្ជាប់ទៅគេហទំព័រ https://fwems.mlvt.gov.kh/ របស់ក្រសួងការងារ […]