ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍ អំពាវនាវដល់សាធារណ​ជន យកចិត្ដទុកដាក់តាមដានព័ត៌មាន ដែលប្រភពច្បាស់លាស់ និងការពារខ្លួនពីឧបាយកលឆ-បោកដោយប្រើ AI

Liny Chan April 26, 2025 26/04/2025

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងកិច្ចសម្ភាសក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «របៀបការពារខ្លួនពីឧបាយកលឆបោកដោយប្រើ AI» បានអំពាវនាវដល់ត្រូវយកចិត្តទុកដាក់តាមដាននូវប្រភពព័ត៌មានដែលមានផ្លូវការ និងមានប្រភពច្បាស់លាស់ ដើម្បីការពារខ្លួនពីការឆបោកនានា ពិសេសក្នុងយុគសម័យ AI។ ជាមួយគ្នានេះ លោកអំពាវនាវដល់សាធារណជន ត្រូវតែស្វែងយល់អំពីការការពារខ្លួន ពីការលួចទិន្នន័យ ជៀសវាងជនល្មើសប្រើប្រាស់ទិន្នន័យនោះយកទៅគ្រប់គ្រង គណនីធនាគារ ឬគណនីបណ្តាញសង្គមផ្សេង ដែលនាំឱ្យមានការខាតបង់ក្នុងប្រកាសណាមួយ។ ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក លីវ សុផាណារិទ្ធិ៖

កម្មករកម្មការិនីចំនួន ១៧នាក់ បានរងរបួស ដោយសាររថយន្តដឹកកម្មករ បុករថយន្តដឹកទំនិញ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

Liny Chan April 26, 2025 26/04/2025

(ស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រមាណ ១៧នាក់ បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពួកគេបើកទិសដៅស្របគ្នា ពីលិចទៅកើត ក៏បុកជាមួយរថយន្តដឹកទំនិញ នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨/១៣៩ ស្ថិតនៅចំណុចភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រថយន្តដឹកទំនិញម៉ាក HYUDAI 5T ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3E-2643 អ្នកបើកបរឈ្មោះ ដួង រដ្ឋា អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិពាក់បង្គោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ តែមិនរបួសនោះទេ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្ដាលឱ្យមានអ្នករងរបួសសរុប១៧នាក់ (ស្រី១៥នាក់) របួសធ្ងន់២នាក់ (ស្រី២នាក់)។ រថយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីរង់ចាំការដោះស្រាយ និងមានចំណាត់ការបន្តទៀតតាមច្បាប់។ នគរបាលបានបញ្ជាក់ទៀតថា មូលហេតុដោយសារតែអ្នកបើកបររថយន្តដឹកកម្មករពាក់ស្លាកលេខភ្នំពេញ 3E-1047 មិនគោរពសិទ្ធិគេ (ខ្វះគម្លាតសុវត្ថិភាព)៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

តំណាងអយ្យការសម្រេចចោទប្រកាន់ ក្មេងស្រីទំនើងពីរក្រុម រហស្សនាមក្រុម GRIL ដៃពីរ និង GRIL ហៃណាំ ពីបទហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស

Liny Chan April 26, 2025 26/04/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានសេចក្ដីប្រកាសព័ត៌មានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះករណីក្មេងស្រីទំនើងពីរក្រុម ដែលប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក។ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥៖៣០នាទីទៀបភ្លឺ មានក្រុមក្មេងទំនើងចំនួនពីរក្រុម មានក្រុម GIRL ដៃពីរ និងក្រុម GIRL ហៃណាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកបានធ្វើការណាត់ជួបគ្នានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាពវាយគ្នាទៅវិញទៅមកបណ្តាលឲ្យភាគីខាងក្រុម GIRL ហៃណាំ រងរបួសផ្ទៃមុខ និងពកក្បាល។ នៅពេលដែលវាយគ្នាចប់ ក្រុម GIRL ដៃពីរ បាននាំគ្នាស្ទុះឡើងម៉ូតូជិះគេចខ្លួន ប៉ុន្តែនៅសល់បក្ខពួកម្នាក់ឡើងម៉ូតូមិនទាន់គេ ក៏ត្រូវបានភាគីក្រុម GIRL ហៃណាំ ចាប់ទាញស្មារជាប់ ហើយក៏ត្រូវបានក្រុម Gir ហៃណាំ នាំគ្នាព្រួតវាយទៅលើក្រុម GIRL អៃពីរ បណ្តាលឲ្យសន្លប់ដេកនៅលើដី របួសផ្ទៃមុខ, កងដៃឆ្វេង, ស្មារខាងឆ្វេង បន្ទាប់មកក្រុម GIRL ហៃណាំ ក៏បាននាំគ្នាជិះម៉ូតូ គេចខ្លួនបាត់អស់ទៅ។ ក្រោយមកនៅថ្ងៃទី២២ ខែមេសា […]

ក្រុមហ៊ុនមកពីអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងសំឡឹងមើលការវិនិយោគលើវិស័យដទៃទៀត

Liny Chan April 26, 2025 26/04/2025

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាប​វ​រ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd មកពីប្រទេសអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានសម្ដែងនូវ​ការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យ​របស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន​របស់លោក​មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹង​ចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ជូនសម្តេចមហាបវរធិបតីថា ក្រុម​ហ៊ុន​លោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដេីម។ លោកក៏បានស្នើសុំអនុសាសន៍ណែនាំពីសម្តេចបវរធិបតី អំពីវិស័យសក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន។ សម្តេចមហាបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់​ក្រុម​ហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដី​សោម​នស្ស​រីករាយចំពោះកិច្ចសហការរបស់ក្រុមហ៊ុនជាមួយ​ក្រុម​ហ៊ុន​ដៃគូក្នុងប្រទេសកម្ពុជា​ ក្នុង​ការវិនិយោគលេីវិស័យកសិកម្ម។ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ក្រៅពីវិស័យដែល​ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​វិនិយោគខាងលេី​ ក្រុមហ៊ុនក៏អាចពិចារណា​ និងសិក្សា​ វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ​ ដូចជា វិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, […]

អាកាសចរស៊ីវិល៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមហោះហើរដឹកអ្នកដំណើររវាងភ្នំពេញ-កាន់សៃ (ជប៉ុន) ក្នុងឆ្នាំនេះ

Liny Chan April 25, 2025 25/04/2025

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការ ហោះហើរដឹកអ្នកដំណើរ រវាងភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ក្នុងពេលឆាប់ៗនេះ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងចាប់ផ្តើមប្រតិបត្តិការហោះហើរដឹកអ្នកដំណើរក្នុងពេលឆាប់ៗនេះ (ឆ្នាំ២០២៥) រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ដោយឆ្លងកាត់ក្រុង ហ្វូចូវ (Fuzhou) នៃប្រទេសចិន (ភ្នំពេញ/PNH – ហ្វូចូវ/FOC – កាន់សៃ/KIX)»។ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ប្រតិបត្តិការនោះ នឹងមានចំនួន៤ជើង/ក្នុងមួយសប្តាហ៍ ពោលគឺ ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។ ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា […]

បង្ក្រាបជនល្មើស ២នាក់ ក្រោយពលរដ្ឋចា-ញ់បោកល្បិចលាងលុយប្រលាក់ទឹកខ្មៅអស់ ៧លានដុល្លារ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែករំលែកបទពិសោធន៍ នៃអំពើឆបោករបស់ជនល្មើស និងអំពាវនាវពលរដ្ឋកុំលោភលន់

Liny Chan April 25, 2025 25/04/2025

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបក្រុមជនល្មើស២នាក់ ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដ បន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លារ តាមរយៈការយកលុយដុល្លារពិតប្រាកដ ទៅក្រឡុកក្នុងម៉ាស៉ីនលាយជាមួយលុយប្រលាក់ទឹកខ្មៅ ដើម្បីឲ្យក្លាយជាលុយដុល្លារពិតទាំងអស់។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងអំពីហេតុការណ៍នៃអំពើឆបោកនេះ រួមជាមួយនឹងរឿងរ៉ាវមួយចំនួន នៃអំពើឆបោកផ្សេងទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋជឿលង់ ជាមួយចិត្តលោភលន់ចង់បានលុយរបស់អ្នកដ៏ទៃងាយៗ នាំឲ្យខាតបង់ទ្រព្យសម្បត្តិ។ ខាងក្រោមនេះ ជាខ្លឹមសារនៃការរៀបរាប់ទាំងស្រុងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ «សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ! រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញ ហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែង ជាជនសប្បុរស ឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង។ បន្ទាប់មកក៏មានអ្នកក្លែងជាគយ ឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃ ឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ […]

អ៊ីតាលី នឹងមិនចាប់ខ្លួនលោក ពូទីន ទេ បើលោកចូលរួមពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស

Liny Chan April 25, 2025 25/04/2025

(រ៉ូម)៖ អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) នាពេលអនាគត បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីតាលី និងចុះផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍ដដែល រដ្ឋាភិបាលអ៊ីតាលី ហាក់ដូចជាបានសម្រេចចិត្តមិនបញ្ជូនដីកាចាប់ខ្លួនរបស់ ICC ទៅកាន់អាជ្ញាធរយុត្តិធម៌របស់ខ្លួននោះទេ ដែលជាហេតុធ្វើឲ្យដីកានោះត្រូវបានចាត់ទុកជាមោឃៈ ឬគ្មានអានុភាពអនុវត្តនៅក្នុងប្រទេសអ៊ីតាលី។ គួរបញ្ជាក់ថា ក្នុងនាមជាសមាជិក ICC ប្រទេសអ៊ីតាលីមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការចាប់ខ្លួនបុគ្គលដែលមានដីការបស់តុលាការនេះ។ ការសម្រេចចិត្តមិនអនុវត្តតាមកាតព្វកិច្ចនេះ ប្រសិនបើពិតមែន អាចនឹងបង្កជាសំណួរផ្នែកច្បាប់ និងការទូតជាអន្តរជាតិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងរៀបចំដែនដី ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងទាប

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក នៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានព្រមព្រៀងគ្នាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ សំដៅចូលរួមសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានលំនៅឋាន សមរម្យសម្រាប់ការរស់នៅប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជា ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។ នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និងលោក លោកស្រី​ ថ្នាក់ដឹកនាំនាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយផ្អែកតាមអនុស្សរណៈនេះ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]

នគរបាលបញ្ជូនក្មេងទំនើង រហស្សនាមក្រុម «Girl ហៃណាំ» និង ក្រុម «Girl ដៃពីរ» សរុប៨នាក់​ ទៅតុលាការក្រោយឃាត់ខ្លួនជាបន្តបន្ទាប់

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងែទី២៤ ខែមេសា ឆ្នាំ២០២៥ នគរបាលខណ្ឌមានជ័យ បានបញ្ជូនក្រុមស្រីទំនើង២ក្រុម សរុប៨នាក់ ទៅកាន់សាលាដំបូរាជធានីភ្នំពេញ ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។ មន្ត្រីបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការថា ករណីនេះកំពុងស្ថិតក្នុងចំណាត់ការលោកព្រះរាជអាជ្ញារង ឆាយ ហុង។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន៦នាក់ (ក្រុម Girl ហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន២នាក់ (ក្រុម Girl ដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។ ចំពោះក្មេងទំនើងឃាត់ខ្លួនរួមមាន៖ *ក្រុម «Girl ហៃណាំ» ១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី៣- ឈ្មោះ សេង ស្រីយ៉ា […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំបុណ្យវិសាខបូជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១១-១២ ខែឧសភា

Liny Chan April 24, 2025 24/04/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ដអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។ ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃអាទិត្យ ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ យោងផែនការណែនាំលេខ ០៤/២០២៥ គជបក ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ […]