ព័ត៌មានជាតិ

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីចិន ស៉ី ជីនពីង ក្នុងកិច្ចចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងឱកាសអញ្ជើញមកដល់នេះ លោកប្រធានាធិបតីចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខ្ញុំមានក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់របស់ខ្ញុំ គឺស្របពេលដែលកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដូច្នេះហើយ តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិន ខ្ញុំសូមជូនពរជ័យឆ្នាំថ្មីដល់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលប្រៀបដូចជាបងប្អូន។ កម្ពុជាមានអរិយធម៌គួរឱ្យគោរពយូរអង្វែង​មកហើយ។ ប្រជាជនកម្ពុជា ដែលប្រកបដោយភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាម បានកសាងអរិយធម៌ដ៏រុងរឿងអស្ចារ្យនេះ ហើយបានបង្កើតការចូលរួមចំណែកដ៏សំខាន់ ក្នុងវឌ្ឍនភាពរបស់មនុស្សជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការអនុវត្តយ៉ាងក្លៀវក្លានូវយុទ្ធសាស្រ្តបញ្ចកោណ កម្ពុជាបានមើលឃើញកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពប្រសើរឡើងជាលំដាប់នៃជីវភាពរស់នៅ។ ខ្ញុំមានភាពជឿជាក់ថា ជាមួយការប្រទានពរជ័យពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមកិច្ចខិតខំប្រឹងប្រែងដឹកនាំ របស់​រាជរដ្ឋាភិបាលដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាប្រមុខ […]

៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក ថយចុះ ១០លើក បើប្រៀបធៀបឆ្នាំ២០២៤

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ នេះបើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។ លោកបានឱ្យដឹងថា រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន៤ ករណី។ ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ២ ករណី។ រីឯកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ត្រីផ្សោតសមុទ្រចំនួន០៩ក្បាលបានឡើងមកលេងនៅឆ្នេរកោះរ៉ុង

Liny Chan April 17, 2025 17/04/2025

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន០៩ក្បាល ដែលបានបណ្តែតខ្លួននៅលើឆ្នេរព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បើតាមលោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានត្រីផ្សោតចំនួន០៩ក្បាល បានបណ្តែតខ្លួនលេងនៅឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងរបស់យើង ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង។ លោកអភិបាលស្តីទីក្រុងកោះរ៉ុងបានបញ្ជាក់ថា ត្រីផ្សោតទាំង០៩ក្បាលនេះ មួយក្បាលៗមានបណ្តោយចាប់ពី២ ទៅ២ម៉ែត្រជាងក៏មានដែរ ហើយបច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង០៩ក្បាលនេះ។ មន្ត្ត្រីរបស់យើងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ។ ទន្ទឹមនោះ មន្ត្រីបច្ចេកទេសក៏បានធ្វើការទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រផងដែរ ដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ។ លោកអភិបាលក្រុងស្តីទីក៏បានបញ្ជាក់បន្ថែមថា មកដល់ថ្ងៃត្រង់នេះ ត្រីផ្សោតទាំងនេះហាក់បីដូចជាខ្លាចមនុស្សចូលទៅលេងជាមួយពួកវា មិនដូចពេលព្រឹកប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន៖ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១១.៨២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តប៉ៃលិន, ពណ៌បៃតងៈ មានខេត្តកំពង់ស្ពឺ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព័ត៌មានលម្អិត៖ ឆ្លងចរន្តអគ្គីសនីឆេះឃ្លាំងស្តុកកែវជ័រ មួយកន្លែង នៅសង្កាត់ជេីងឯក ខណ្ឌដង្កោ, សមត្ថកិច្ចប្រើប្រាស់ទឹក១៤ឡាន

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ)៖ ឃ្លាំងស្តុបកែវជ័រ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចឃ្លាំងស្តុកកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់បណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ​ បានបន្តថា​ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង៦០ម៉ែត្រ គូប […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មី

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ)៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ បានបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់​ ដល់បងប្អូនប្រជាពលរដ្ឋកម្សាន្តសប្បាយនៅទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានរំលេចផងដែរថា កត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព បានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ។  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង​ និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ […]

សារលិខិតរបស់ប្រធានាធិបតី ស៊ី ជីនពីង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព

Liny Chan April 17, 2025 17/04/2025

(ភ្នំពេញ-ប៉េកាំង)៖ សារលិខិតរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា, សារលិខិតនេះបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីស្ថានទូតចិន នៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព  ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។ សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិននិងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។ នារាជវង្សថាងសម័យបុរាណចិន(ឆ្នាំ៦១៨-៩០៧) សមាជិកនៃព្រះរាជវង្សានុវង្សចេនឡា បានយាងបំពេញទស្សនកិច្ចទៅរាជធានីឆាំងអាន ប្រទេសចិន ហើយទទួលបានបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់ ដោយត្រូវចាត់ទុកជា «Bin Han» ដែលមានន័យថាភ្ញៀវកិត្តិយស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានរឹតបន្តឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាបន្តបន្ទាប់។ គ្រឿងប៉សឺឡែន និងគ្រឿងម្រ័ក្សណ៍ខ្មុកចិន ត្រូវដឹកជញ្ជូនទៅកម្ពុជា តាមរយៈផ្លូវសូត្រសមុទ្រ ហើយផលិតផលពិសេសខ្មែរដូចជា គ្រឿងទេសនិងសូត្រឆៅជាផលិតផលពេញនិយមខ្លាំងសម្រាប់ប្រជាជនចិន ចម្លាក់ប្រណិតលើជញ្ជាំងប្រាសាទបាយ័នបានបង្ហាញពីរូបភាពដ៏មមាញឹកនៃការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរលើប្រវត្តិសាស្ត្រ។ ព្រះសង្ឃល្បីល្បាញខ្មែរជាច្រើនអង្គធ្លាប់និមន្តទៅប្រទេសចិន ដើម្បីផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនា ហើយ «កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីរបស់អ្នកស្រុកចេនឡា»ដែលនិពន្ធដោយលោក […]

ក្រសួងទូរគមនាគមន៍ ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទូទាំងប្រទេសកម្ពុជា មានសេវាទូរគមនាគមន៍គ្រប់គ្រាន់ ត្រឹមឆ្នាំ២០២៧

Naren April 12, 2025 12/04/2025

(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទូទាំងប្រទេសកម្ពុជា មានសេវាទូរគមនាគមន៍គ្រប់គ្រាន់ ត្រឹមឆ្នាំ២០២៧។ ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោកថ្លែងថា ពាក់ព័ន្ធនឹងប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទនៅកម្ពុជា បច្ចុប្បន្ននេះមានចំនួន៤ក្រុមហ៊ុន ដែលមានវិសាលភាពគ្រប់ដណ្ដប់សេវា នៅទីប្រជុំជនភាគច្រើន តែនៅតាមជនបទ មិនទាន់មានសេវាគ្រប់គ្រាន់នៅឡើយ ដូច្នេះក្រសួងទូរគមនាគមន៍ និងនិយ័តករទូរគមនាគន៍កម្ពុជា បានធ្វើការសិក្សាររួចហើយ សម្រាប់បន្ថែមបណ្តាញផ្គត់ផ្គង់សេវានៅទីក្រុងភ្នំពេញ និងតាមជនបទ។ លោកបានបន្ដថា «តាមការប្ដេជ្ញាររបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលតែងតែថ្លែងនូវក្នុងវេទិកាសាធារណៈ គឺកំណត់ផែនការធ្វើណាឱ្យត្រឹមឆ្នាំ២០២៧ មានសេវាទូរគមនាគមន៍ប្រើប្រាស់គ្រប់គ្រាន់ នេះជាគោលដៅមួយយ៉ាងសំខាន់ ដែលឯកឧត្តរដ្ឋមន្រ្ដីតែងតែបញ្ជាក់ជូនកន្លងមក»។ លោក ស្រ៊ុន គឹមសាន បានបន្ដថា ដូចគ្នាចំពោះការប្រើប្រាស់ស៊ីកាត ភាគច្រើននៃប្រជាពលរដ្ឋប្រើប្រាស់ស៊ីមកាត និងទូរស័ព្ទច្រើន ក្រោមមូលហេតុ ប្រសិនបើស៊ីមកាតនៃក្រុមហ៊ុនមួយមិនមានសេវាទេ នឹងមានក្រុមហ៊ុនផ្សេងៗទៀត អាចមានសេវាក្នុងការប្រើប្រាស់៕ […]

និយ័តករទូរគមនាគន៍កម្ពុជា រកឃើញមានការជួលស៉ីមកាតទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស និងបានចាត់វិធានការជាបន្តបន្ទាប់

Naren April 12, 2025 12/04/2025

(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងឲ្យដឹងថា និយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញមានករណីជួលស៉ីមកាត ទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស ហើយករណីនេះត្រូវបានចាត់វិធានការផងដែរ។ ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។ លោក ស្រ៊ុន គឹមសាន បានថ្លែងឲ្យដឹងថា យើងបានរកឃើញភាពមិនប្រក្រតីមួយចំនួន ចំពោះការចុះបញ្ជីស៊ីមកាត មានអ្នកប្រើប្រាស់ និងភ្នាក់ងារអ្នកចែកចាយ បានជួលឲ្យអ្នកផ្សេងបើកកុងធនាគារ ឬបង្កើតគណនីបណ្តាញសង្គម, ផ្ញើ SMS ដើម្បីប្រព្រឹត្តបទល្មើស គឺយើងបានរកឃើញករណីនេះមួយចំនួន។ លោកបានបន្ដថា ដូចដែលយើងធ្លាប់បានឃើញថា មានករណីផ្ញើសារ (SMS) លើល្បែងអនឡាញជាដើម ដែលបានផ្ញើរមកកាន់ទូរស័ព្ទរបស់យើង តាមពិតទៅនេះមិនមែនជាការផ្ញើមកពីប្រតិបត្តិករទូរស័ព្ទនោះទេ ប៉ុន្ដែជាការផ្ញើមកតាមរយៈជនឆ្លៀតឱកាស ឬជនទុចរិកមួយចំនួន មានឧបករណ៍ ដើម្បីបន្លំ ក្នុងបំណងបោកបញ្ឆោត។ លោកបានបញ្ជាក់ថា កន្លងមកយើងធ្លាប់បានចាប់បានចំនួនមួយករណីនៅក្នុងក្រុងព្រះសីហនុ ហើយបានបញ្ជូនករណីនេះទៅតុលាការ ដើម្បីបន្ដនីតិវីធីតាមផ្លូវច្បាប់ហើយ បន្ថែមពីនេះ និយ័តករកំពុងដំណើរការ […]