ព័ត៌មានជាតិ

ក្រុមហ៊ុនចិនហុងកុង ១២ក្រុមហ៊ុន នឹងបោះទុនវិនិយោគ ២០០លានដុល្លារ នៅក្នុងខេត្តតាកែវ

Liny Chan April 1, 2025 01/04/2025

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះក្រុមហ៊ុនចិនហុងកុងចំនួន ១២ក្រុមហ៊ុន នឹងមកធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ដោយចំណាយទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លាអាមេរិក។ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយបញ្ចប់ករណីសំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ៍ ទី១ ខែមេសា ឆ្នាំ២០២៥នេះ លោកអភិបាលខេត្តតាកែវ នថ្លែងថា ដោយសារស្ថានភាពហេដ្ឋាម្ព័ន្ធនៅក្នុងខេត្តតាកែវ មមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស រួមផ្សំនឹងសក្ដានុពលរបស់ខេត្តជាច្រើនទៀត បានទាក់ទាញអ្នកវិនិយោគចិនហុងកុងជាច្រើនក្រុមហ៊ុនមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះក្នុងទំហំប្រមាណ២០០លានដុល្លារ។ អភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិនហុងហុងអាចនឹងត្រូវយកមកដាក់នៅក្នុងស្រុកត្រាំកក់ ហើយគម្រោងវិនិយោគនេះនឹងផ្ដល់ការងារជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង១ម៉ឺន៥ពាន់នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដុតបំផ្លាញចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ៧០ការ៉ុង ស្មើនឹង ១៤០០គីឡូក្រាម នៅខេត្តបាត់ដំបង

Liny Chan April 1, 2025 01/04/2025

(បាត់ដំបង)៖ កម្លាំងជំនាញនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យ សហការជាមួយសាខា ក.ប.ប ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបងខេត្ត បានដុតបំផ្លាញកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុង ស្មើនឹង ១ ៤០០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់ ។ លោកវរសេនីយ៍ទោ ប្រាក់ ធី បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចាប់ឃាត់បានសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុងស្មើនឹង ១៤០០ គីឡូក្រាម ខុសលក្ខណៈបច្ចេកទេស និងគ្មាលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់រួចមក។ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងចម្រុះបានសម្រេចយកទៅដុតកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ដែលរឹបអូសបាននោះនាព្រឹកថ្ងៃទី១ ខែមេសា […]

ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល, កម្លាំងសមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបាញ់ពន្លត់ភ្លើង

Liny Chan April 1, 2025 01/04/2025

(កណ្តាល)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យភ្លើងឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល យ៉ាងសន្ធោសន្ធៅ។ ក្រោយទទួលព័ត៌មានភ្លាម, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានចុះទៅជួយអន្តរាគមន៍ភ្លាម រហូតអាចគ្រប់គ្រងបានដោយប្រើប្រាស់រថយន្តពន្លត់អគ្គភ័យចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ប្រើប្រាស់កម្លាំងសរុបចំនួន៣៦៥នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់អគ្គិភ័យខាងលើនេះមិនបង្កឱ្យមានអ្នករងរបួសទេ។ ចំពោះករណីខាងលើនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនីចេញពីឃ្លាំងផ្ទុកសម្ភារៈ​ ជ័រផ្លាស្ទីក របស់ម្ចាស់ឈ្មោះ Wang guowang អាយុ៥៥ឆ្នាំ ជនជាតិចិន។ សម្រាប់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ (ក្រុមពន្លត់អគ្គិភ័យ) កងពលតូចលេខ៧០ ក៏បានសហការជាមួយកម្លាំងពន្លត់អគ្គិភ័យបញ្ជាការដ្ឋានទ័ពពិសេស៩១១​ , កម្លាំងពន្លត់អគ្គិភ័យស្នងការដ្ឋាននគបាលខេត្តកណ្តាល និងអាជ្ញាធរដែនដី រហូតអាចពន្លត់ចប់នៅវេលាម៉ោង១១៖៤៥នាទីថ្ងៃដដែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: មនុស្ស ១១២នាក់ត្រូវរបួស ក្នុងហេតុការណ៍ផ្ទុះបំពង់បង្ហួរឧស្ម័ន នៅម៉ាឡេស៉ី

Liny Chan April 1, 2025 01/04/2025

(គូឡាឡាំពួ)៖ អាជ្ញាធរនិយាយថា មនុស្សចំនួន ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យដ៏សម្បើមមួយ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ទីក្រុង Puchong នៃរដ្ឋ Selangor នាថ្ងៃអង្គារ ទី១ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។ ជនរងគ្រោះចំនួន ៤៩នាក់ កំពុងទទួលការព្យាបាលនៅស្តង់ពេទ្យ ខាងក្រៅប្រាសាទ Sri Maha Kaliamman ខណៈជនរងគ្រោះចំនួន ៦៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីទទួលការព្យាបាលបន្ថែម។ Petronas បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបំពង់បង្ហូរឧស្ម័នមួយ នៅម៉ោងប្រហែល ៨៖១០នាទីព្រឹកថ្ងៃអង្គារនេះ។ បំពង់ឧស្ម័នដែលរងផងប៉ះពាល់ត្រូវដាក់នៅដាច់ដោយឡែក រីឯស្ថានីយហ្គាសចំនួន ៣ នៅក្បែរកន្លែងកើតហេតុមិនបានរងផលប៉ះពាល់ទេ ប៉ុន្តែត្រូវបិទទ្វារជាបណ្ដោះអាសន្នសិន។ លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងសង្គ្រោះនៃរដ្ឋ Selangor បាននិយាយថា បំពង់បង្ហូរប្រេងប្រវែងប្រហែល ៥០០ម៉ែត្រ បានឆាបឆេះក្រោយលេចធ្លាយ។ ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ​ ត្រូវ​បាន​ជម្លៀស​ចេញ​ជា​ការ​ប្រុង​ប្រយ័ត្នទុកមុន។ អាជ្ញាធរអាកាសចរណ៍ស៉ីវិលម៉ាឡេស៉ី ណែនាំដល់សាធារណជនកុំឱ្យបង្ហោះដ្រូន លើតំបន់ដែលកំពុងរងផលប៉ះពាល់៕ […]

អង្គភាពគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បើកកិច្ចប្រជុំរៀបចំនីតិវិធីមុន បើកដំណើរការសាងសង់នាពេលឆាប់ៗខាងមុខនេះ

Liny Chan April 1, 2025 01/04/2025

(ភ្នំពេញ)៖ លោក ឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងស្ថាបនាផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ ជានាយករងគម្រោង អស់លោក លោកស្រី ជាប្រធានគ្រប់គ្រងគម្រោង និងជាសមាជិក។ កិច្ចប្រជុំនាថ្ងៃនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជាកិច្ចប្រជុំលើកដំបូងរបស់អង្គភាពគ្រប់គ្រងគម្រោង ដែលបានពិភាក្សាអំពីសាវតានៃគម្រោង តួនាទី និងភារកិច្ច របស់ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង និងនីតិវិធីបន្ដបន្ទាប់ ដើម្បីអាចអនុវត្តគម្រោងនេះបានក្នុងពេលឆាប់ៗខាងមុខ។ បន្ថែមពីនេះទៅទៀត លោក ឈួន វិន បានរំលេចអំពីអត្ថប្រយោជន៍ ក្នុងការស្ថាបនាគម្រោងខាងលើនេះ ក្នុងការពង្រីកការតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ទៅកាន់ផ្លូវជាតិលេខ៨ និងទៅកាន់ស្ពានព្រែកតាមាក់។ ការសិក្សានិងស្ថាបនាគម្រោងខាងលើនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារ ជូនដល់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ការឧបត្ថម្ភជាប្រចាំខែដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកនៅមណ្ឌលមែកឈើ

Liny Chan April 1, 2025 01/04/2025

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ លោក មែ ស៊ីថន និងលោកស្រី ម៉ី ភាវី បាននាំយកថវិកា ចំនួន ៥លានរៀល, អង្ករ ចំនួន ១តោន និងមី ៥០កេស ដែលជាអំណោយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្តល់ជូនមណ្ឌលមែកឈើ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ សម្រាប់ចូលរួមជួយផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារមានទុក្ខលំបាកប្រមាណជិត២០០នាក់ កំពុងរស់នៅក្នុងមណ្ឌលមែកឈើ។ គួររំលឹកផងដែរថា កន្លងមកនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានតាមដានយ៉ាងយកចិត្តទុកដាក់លើមួយសកម្មភាពរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារដែលមានទុក្ខលំបាករាប់រយនាក់នៅក្នុងមណ្ឌលរបស់គាត់។ ជាក់ស្តែង នៅថ្ងៃទី៦ ខែមីនា កន្លងទៅនេះ សម្តេចក៏បានឆ្លៀតពេលជួបជជែកលេងជាមួយ លោក ផន ផល្លា ដោយសម្តេចមានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ​ និងរៀបចំពិធីបុណ្យលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ

Liny Chan April 1, 2025 01/04/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យបុណ្យចំនួន ១ម៉ឺនដុល្លារជូនក្រុមគ្រួសារ​ និងរៀបចំពិធីបុណ្យសពលោក មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២៤ នេះ។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមជាមួយនឹងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពាំនាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសព ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំពោះការបាត់បង់កូនជាទីស្រឡាញ់ ដែលបានលាចាកលោក និងលាចាកពីក្រុមគ្រួសារ ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ […]

អាជ្ញាធរជាតិអប្សរា រៀបចំចំណតយានយន្តបន្ថែមទៀត នៅខាងត្បូងខ្លោងទ្វារទន្លេអុំ

Liny Chan April 1, 2025 01/04/2025

(សៀមរាប​)៖ ក្រុមការងារភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា ប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ រៀបចំបំពេញដីនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំរបស់ក្រុងអង្គរធំ ដែលមានដីមិនរាបស្មើដើម្បីរៀបចំជាចំណត និងមានទីធ្លាធំទូលាយឱ្យភ្ញៀវទេសចរអាចទស្សនា និងថតរូបបានប្រសើរជាងមុន។ លោក ឈឹម សុវណ្ណដេត ប្រធានភ្នាក់ងារទេសចរប្រចាំគោលដៅខ្លោងទ្វារទន្លេអុំ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ស្របពេលកំណើនភ្ញៀវទេសចរ ពិសេសទីតាំងខ្លោងទ្វារទន្លេអុំ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងឆ្លងកាត់។ ដូច្នេះហើយទើប អាជ្ញាធរជាតិអប្សរា បានរៀបចំបំពេញដីធ្វើជាចំណតបន្ថែមទៀតនៅទីតាំងខាងមុខខ្លោងទ្វារទន្លេអុំនេះ ដែលអាចឱ្យយានយន្តចូលចតដោយមានសណ្តាប់ធ្នាប់ ពិសេសទីធ្លាធំទូលាយធ្វើឱ្យភ្ញៀវទេសចរទស្សនា និងថតរូបកាន់តែប្រសើរជាងមុន។ លោក សុវណ្ណដេត បានបន្ថែមថា ក្រោយពីរៀបចំទីតាំងចំណតនៅខាងត្បូងខ្លោងទ្វារទន្លេអុំនេះរួចហើយងាយស្រួលក្នុងការចតយានយន្ត កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុចំពោះភ្ញៀវទេសចរនិងអ្នកបើកបរឆ្លងកាត់ទីតាំងខ្លោងទ្វារទន្លេអុំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ មរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ

Liny Chan April 1, 2025 01/04/2025

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ សមាជិកពេញសិទ្ធិរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៩៖១៥នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៩២ឆ្នាំ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិតសភាកម្ពុជា បានឲ្យដឹងថា បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ជាបញ្ញាជនឆ្នើមជំនាញភាសាវិទ្យាខ្មែរ ព្រមទាំងបានបន្សល់ស្នាដៃជាច្រើន ជាប្រយោជន៍អក្សរសាស្ត្រជាតិ។ លោក ព្រុំ ម៉ល់ កើតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៣៧ នៅស្រុកស្វាយរៀង ខេត្តស្វាយរៀង។ លោកមានកូនចំនួន ៤នាក់។ លោកបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ មានប្រវត្តិដូចខាងក្រោមនេះ៖ ប្រវត្តិការសិក្សា ១៖ ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា * ១៩៧៣-៧៦ ឧត្តមសិក្សាកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យ Rennes I ក្រុងRenne, ប្រទេសបារាំង* ១៩៥៨-១៩៦០ ឧត្តមសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Rennes ក្រុង […]